កម្ពុជាថ្មី
កំពត ៖ យ៉ាងហោចណស់ក៏មានមនុស្ស៤នាក់ ត្រូវបានទទួលរងរបួសដោយសារតែគ្រោះ ថ្នាក់ចរាចរ២ករណី បានកើតឡើង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១០ នៅវេលាម៉ោង ១៨ និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិស្វាយធំ សង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
លោក ឆែម ហាក់ នាយផ្នែកសណ្ដាប់ធ្នាប់ក្រុងកំពត បានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះ ថា្នក់ចរាចរនេះ កើតឡើងពីរករណីផ្សេងគ្នា។ ករណីទី១ បានកើតឡើងត្រង់ចំណុចខាងត្បូងមន្ទីរ សាធារណការខេត្តកំពត រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបររងរបួសទាំងសងខាងធ្ងន់ដូចគ្នា។ ករណីទី២រវាងម៉ូតូ និងរថយន្ត បានកើតឡើងនៅចំណុចផ្លូវបំបែកចូលស្ថានីយ៍រថភ្លើង បង្កឡើង ដោយសារតែអ្នកបើកបរម៉ូតូ ទៅបុករថយន្តពាក់កណ្ដាលរថយន្ត ខណៈពេលដែលរថយន្តបានធ្វើ ដំណើរពីកើតមកលិច។
លោក ឆែម ហាក់ បានបន្តថាអ្នករងគ្រោះករណីទី១បើកបរម៉ូតូ ឈ្មោះទី កុសល ភេទប្រុស អាយុ១៥ឆ្នាំ បើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានផ្លាកលេខ បានរងរបួសធ្ងន់រស់នៅភូមិកំពង់បាយខាង ត្បូង រីឯអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ អ៊ូ វណ្ណរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត បានរងរបួសយ៉ាងធ្ងន់ដែរ។ រីឯករណីទី២ ម៉ូតូទៅបុក រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ផ្នែកក្បាល ដោយសារតែម៉ូតូវីវ៉ា ទៅបុករថយន្តម៉ាកតូយ៉ូតា (HILUX) មួយ បាំងកន្លះ ចំពាក់កណ្ដាលខណៈពេលដែលរថយន្តនេះកំពុងបើកពីកើតមកលិច បណ្ដាលឲ្យរងរបួសធ្ងន់ដោយខ្លួនឯង។ លោកបានបញ្ជាក់ថា ជនរងគ្រោះ ដែលបើកម៉ូតូទៅបុករថយន្តឈ្មោះ មួន ខ្នា ភេទប្រុស អាយុ២០ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ ងួន រ៉ាម៉េង អាយុ១៧ឆ្នាំ រងរបួសធ្ងន់ទាំងពីរនាក់ ដែលរស់នៅភូមិកែប ឃុំកែប ខេត្តកែប។ ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងសមត្ថកិច្ចបានអូសយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុង រង់ចាំធ្វើការដោះស្រាយជាក្រោយ៕
David Jurásek
-
2026 World Cup Roster Announcement.
← Previous revision Revision as of 20:02, 17 June 2026
Line 99: Line 99:
On 28 May 2024, he was selected in the 26-...
15 hours ago
No comments:
Post a Comment