Sunday, March 28, 2010
Road Safety Press Conference
1- Road Crash and Victim Information System (RCVIS) annual report 2009;
2- And The Research on Cost Analysis of Road Crash in Cambodia.
This press conference is chair by H.E TOUCH Chankosal, ministry secretary of state of Ministry Public Work and Transport, and First deputy of national road safety committee, Venue: Ballroom II, Imperial Garden Villa. Nº. 315, Sisowath Quay, Phnom Penh, Cambodia.
Date: 02 April 2010
Time: start at 8:00 AM 11:10AM
We are welcome for your participation.
From this press conference you will learn:
- How many Cambodian life lost on the road per day;
- What is the main cause of road crash in Cambodia;
- Where is the most risky location in Cambodia,
- any way we also present you cost of road crash too.
Again, you are welcome to the road safety press conference.
more info email to pea.kimvong@hib-cambodia.org or call to 023 216 270 ext 104
Saturday, March 27, 2010
បើករថយន្តមិនប្រយ័ត្នបុកម៉ូតូរងរបួស ធ្ងន់១នាក់ ស្រាល២នាក់
ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង រវាងរថយន្តកាមរី និងម៉ូតូ ដែលបើកឆ្លងកាត់ថ្នល់ត្រង់ចំណុចផ្លូវបំបែកជាបួន មិនបានប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹងនិងមានមនុស្សគ្រោះថា្នក់ចំនួន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅ វេលាម៉ោង ៦និង៥នាទីព្រលប់ នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីមួយគ្រឿងពណ៌ស សេរីឆ្នាំ៩១ ពាក់ផ្លាកលេខ ភ្នំពេញ 2E 9917 បើកបរ យ៉ាងលឿនក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿង C125 សេរី០៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នា ៣នាក់ មិនបានប្រយ័ត្ននឹកស្មានថាគ្មានរថយន្តបើកឆ្លងកាត់។ រំពេចនោះស្រាប់តែ លេចរថយន្តមកតែម្ដងធ្វើឲ្យរថយន្តនោះ ជាន់ហ្រ្វាំងមិនជាប់ក៏បុកចំពាក់កណ្ដាលពេញទំហឹងអូស ប្រហែលជិត១០ម៉ែត្របណ្ដាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ ខ្ទាតចេញពីឡានរងរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នកជិះពីក្រោយ២នាក់រងរបួសស្រាល។
អ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះ ១-គង់ សំអឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង,២-ឈ្មោះយី ប៊ុនប៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រងរបួសស្រាល , ៣-ឈ្មោះហាក់ សុធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី១ ស្រុកក្រចេះ ខេត្តក្រចេះ រងរបួស ស្រាល។ បើតាមរបាយការណ៍ ពីប៉ូលិសចរាចរណ៌បានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ សៀង អឹម ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មុខរបរជាអ្នកបើកឡានដឹកឈើ។
ប្រភពបានឲ្យដឹងថា ក្រោយកើតហេតុ ម្ចាស់រថយន្តត្រូវប៉ូលិស ឃាត់ខ្លួនសិនរង់ចាំការដោះស្រាយជាមួយជនរងគ្រោះ៕
អានបន្ថែម
ផឹកស្រាស្រវឹងជិះម៉ូតូបុកឆ្កែ ដួលសន្លប់ឈឹង
ខេត្តសៀមរាប ៖ បុរសម្នាក់បានចេញពីហូបសាច់ឆ្កែនិងបានផឹកស្រាក្ដត្នោតអស់៣ លីត្រ ជាមួយពួកម៉ាក នៅផ្លូវលេខ ៦០ម៉ែត្រ ហើយនៅពេលស្រវឹងក៏បានបើកម៉ូតូត្រឡប់ទៅផ្ទះវិញ។ ពេល មលដល់ចំណុចកើតហេតុ ក៏បុកឆ្កែបណ្ដាលឲ្យដួលសន្លប់មួយសន្ទុះ ទើបដឹងខ្លួន ដោយបានប្រជា ពលរដ្ឋជួយ។
ហេតុការណ៍ យុវជនស្ទាវ ផឹកស្រានៅពេលបើកបរម៉ូតូ បណ្ដាលឲ្យដួលដោយសារឆ្កែរត់ឆ្លង ផ្លូវនោះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ នៅម្ដុំមុខហាង សុខខុំ ស្ថិតនៅក្នុងភូមិនគរធំ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
អានបន្ថែម
ផឹកស្រាស្រវឹងជិះម៉ូតូបុកឆ្កែ ដួលសន្លប់ឈឹង
ខេត្តសៀមរាប ៖ បុរសម្នាក់បានចេញពីហូបសាច់ឆ្កែនិងបានផឹកស្រាក្ដត្នោតអស់៣ លីត្រ ជាមួយពួកម៉ាក នៅផ្លូវលេខ ៦០ម៉ែត្រ ហើយនៅពេលស្រវឹងក៏បានបើកម៉ូតូត្រឡប់ទៅផ្ទះវិញ។ ពេល មលដល់ចំណុចកើតហេតុ ក៏បុកឆ្កែបណ្ដាលឲ្យដួលសន្លប់មួយសន្ទុះ ទើបដឹងខ្លួន ដោយបានប្រជា ពលរដ្ឋជួយ។
ហេតុការណ៍ យុវជនស្ទាវ ផឹកស្រានៅពេលបើកបរម៉ូតូ បណ្ដាលឲ្យដួលដោយសារឆ្កែរត់ឆ្លង ផ្លូវនោះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ នៅម្ដុំមុខហាង សុខខុំ ស្ថិតនៅក្នុងភូមិនគរធំ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
អានបន្ថែម
បើកម៉ូតូពេលយប់អត់ភ្លើងទៅបុកដុំថ្ម ដួលបោកក្បាលស្លាប់
ខេត្តពោធិសាត់ ៖ បុរសម្នាក់ត្រូវក្មេងពីរនាក់ ប្រទះឃើញដេកសន្លប់ស្ដូកស្ដឹងរងរបួសយ៉ាង ធ្ងន់ធ្ងរ នៅកណ្ដាលផ្លូវ ជាមួយម៉ូតូ ពេលដែលក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបុរសនោះ បានដាច់ ខ្យល់ស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ នៅត្រង់ចំណុចខាងលិចទួលកកោះ ចំងាយប្រហែល១០០ម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិរហាលទឹក ឃុំតាណេ ស្រុកបាកាន ខេត្តពោធិសាត់។
ជនរងគ្រោះដែលស្លាប់ក្នុងករណីនោះ ត្រូវបាននគរបាលប្រាប់ថា ឈ្មោះចាន់ ជឿន អាយុ ៤៩ឆ្នាំ ភេទប្រុស មានទីលំនៅចំណុចភូមិកើតហេតុខាងលើ។
Thursday, March 25, 2010
តារាចំរៀង និងតារាសម្ដែងដើរលេងយប់បើកទ្បានបុករបាំងចែកផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្ដឡិចស៊ីស ប្រភេទ៤៧០ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ដែលត្រូវបានគេអះអាងថា មានតារាចំរៀង និងតារាសម្ដែងស្រីៗល្បីឈ្មោះជិះក្នុងនោះ៣នាក់ បានបោលទៅបុករបាំងចែកផ្លូវ និងគងជាប់លើរបាំងទៅមុខលែងរួច កាលពីវេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៥ មីនា នៅចំណុចមុខវត្ដមហាមន្ដ្រី មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ហេតុការណ៍បុកកើតឡើងភ្លាម អ្នកធ្វើដំណើរពេលរាត្រីបានចូលទៅចោមរោមមើលភ្លាមឃើញថា រថយន្ដឡិចស៊ីសនោះមានផ្ទុះពោងសុវត្ថិភាព ហើយនារី៣នាក់ដែលជាតារាចំរៀង និងតារាសម្ដែងល្បីឈ្មោះបានបើកទ្វារចុះចេញទាំងភិតភ័យ ដោយមិនមានរងរបួសអ្វីទេ។
Wednesday, March 24, 2010
បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ និងផ្តល់សក្ខីកម្មក្លែងក្លាយ ប៉ូលិសឃាត់ខ្លួនមនុស្ស ៣ នាក់
កំពត: មនុស្សបីនាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១០ ព្រោះតែពាក់ព័ន្ធនឹងករណីបើករថយន្តបុក អ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់នៅលើដងផ្លូវជាតិលេខ៣១ ក្នុងភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស និងការផ្តល់សក្ខីកម្មក្លែងក្លាយ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧ និង ១០ នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ មានករណីគ្រោះថ្នាក់ចរាចណ៍មួយ បង្កឡើងដោយរថយន្តទួរីសបុកម៉ូតូមួយគ្រឿង ពេលបើកបរច្រាស់ទិសគ្នាលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិសាស្ត្រភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ហើយរថយន្តបានបើកគេចបាត់ ។ ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ គង់ តែន ភេទប្រុស អាយុ ៦២ឆ្នាំ ទីលំនៅភូមិគាថាវង្ស ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ជាមេឃុំត្រពាំងសាលាខាងលិច ។ ទោះបីរថយន្តគេចបាត់ក្តី តែតាមរយៈភិនភាគ និងស្លាកលេខ សមត្ថកិច្ចបានស្វែងរកឃើញពេលកំពុងជួសជុលក្នុងយានដ្ឋានមួយស្ថិតនៅ ស្រុកកំពង់ត្រាច ។ ជាមួយនឹងការឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់រថយន្តព្រមទាំងម្ចាស់យានដ្ឋាន ជួសជុលផងដែរ ដែលបានផ្ដល់សក្ខីកម្មក្លែងក្លាយពេលសមត្ថកិច្ចចុះតាមដានធ្វើការងារ នេះ ។
លោកវរសេនីយ៍ឯក អ៊ឹម ឈូន ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ជន សង្ស័យទាំងបីនាក់ដែលប៉ូលិសឃាត់ខ្លួនរួមមាន: ទី ១. ផុក ជ័យ ជាម្ចាស់រថយន្ត ,ទី២. ប៉ុក ទូច ជាអ្នកបើកបររថយន្កបង្កគ្រោះថ្នាក់ ។ អ្នកទាំងពីររស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ទី ៣. ជូ ឃុយ អាយុ ៣៥ឆ្នាំ ជាម្ចាស់យានដ្ឋានជួសជុលរថយន្ត នៅភូមិកំពង់ត្រាចទីពីរ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។ លោកស្នងការរងបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលនាំដល់ការឃាត់ខ្លួន បុរសពីរនាក់មិនមែនជាអ្នកបើកបរ នោះដោយសារមុនពេលអ្នកបើកបរសារភាព ពួកគេបានភូតភរសមត្ថកិច្ចថា រថយន្តមួយ គ្រឿងម៉ាកអ៊ីយ៉ាន់ដាយពាក់ស្លាកលេខកណ្តាល 2A 0058 ( រថយន្តបង្ក ) នេះចូលមកជួសជុលកាលពីថ្ងៃទី១៩ ខែមីនា មិនមែនក្រោយថ្ងៃទី២០ ខែមីនា ដែលមានករណីបុកមនុស្សស្លាប់នោះទេ ។ ព្រោះតែការចូលរួមផ្តល់សក្ខីកម្មក្លែងក្លាយនេះហើយ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនអ្នកទាំងនោះដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលា ដំបូងចាត់ការតាមនីតិវិធី ៕
Tuesday, March 23, 2010
បោះពួយបុកចូលផ្ទះកណ្ដាលយប់ម្ចាស់ផ្ទះភ័យបះសក់របួស២នាក់
រាជធានីភ្នំពេញ ៖ មនុស្សក្នុងក្រុមគ្រួសារមួយបានភ្ញាក់ពីដេកភ័យបះសក់ ក្រញាងស្លន់ស្លោកណ្ដាលរាត្រី ផ្អើលស្ទុះ ចេញពីកន្លែងដេកគ្រប់ៗគ្នា ខណៈរថយន្ដ ម៉ាកតាកូម៉ា១បាំងកន្លះ របស់ជនជាតិកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ ២ភព៤៩៨៤ បានបើក បោះពួយបុកចូលលំនៅឋានរបស់ពួកគាត់បណ្ដាលឱ្យអ្នកបើកបរជាជនជាតិ កូរ៉េ និងស្ដ្រីរួមដំណើរម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅ កាន់មន្ទីរពេទ្យឯកជន ។
គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រថ្ងៃទី២២ ខែមីនា នៅ ចំណុចផ្ទះលេខ១៣០ ផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឱ្យទ្វារផ្ទះ និងជញ្ជាំងរងការខូចខាត ធ្ងន់ធ្ងរ ចំណែកម្ចាស់ផ្ទះពុំរងរបួសឡើយ ប៉ុន្ដែបង្កឱ្យភ្ញាក់ពីដេកភ័យបះសក់ក្រញាងរត់ស្ទុះ ទាំងមមិងមមាំង សំដៅមករកមាត់ទ្វារមុខផ្ទះ ដើម្បីពិនិត្យមើលហេតុការណ៍ឱ្យច្បាស់ បន្ទាប់ពីស្នូរបុកទ្វារលាន់គ្រាំងឡើង ។ អ្នកបើកបរឈ្មោះ Park Young Deok ជាជន ជាតិកូរ៉េជាអ្នកគ្រប់គ្រងក្រុមហ៊ុន JONGRO ELECTRIC Co. LTD ស្នាក់នៅផ្ទះលេខ២៤B ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរងរបួសធ្ងន់ ។ ចំណែកស្ដ្រីរួមដំណើរគេពុំស្គាល់ឈ្មោះឡើយ ។
Sunday, March 21, 2010
មួយយប់គ្រោះថ្នាក់ចរាចរណ៌២លើក ស្លាប់ម្នាក់ របួស ៣នាក់
ភ្នំពេញ: នាយប់ថ្ងៃទី ១៩ មីនា កន្លងទៅនេះ នៅរាជធានីភ្នំពេញ យ៉ាងហោចមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២លើក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់ ទៀតរបួស ដោយមូលហេតុអ្នកបើកបរស្រវឹងស្រា និងបើកបរខ្វះការប្រុងប្រយ័ត្ន ។
* ករណីទី១: នៅវេលាម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃទី ១៩ មីនា នេះនៅចំណុចផ្លូវបេតុង មុខរោងចក្រកាត់ដេរវ៉នរិច ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌដង្កោ មានករណីរថយន្ត Land Cruiser មួយគ្រឿង បើកបុកម៉ូតូចតស្ងៀម បណ្តាលឲ្យរបួសបុរសម្នាក់ ហើយរថយន្តព្យាយាមបើករត់ ទៅបុកកម្មការិនី ២នាក់ ទៀតរងរបួសធ្ងន់ និងមធ្យម ។
ប៉ូលិសខណ្ឌដង្កោ បានឲ្យដឹងថា រថយន្តបង្កម៉ាក Land Cruiser ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2F 2497 បើកបរដោយក្មេងប្រុសជំទង់ម្នាក់ ដែលគេឃើញទំនងស្រវឹងស្រា ហើយរត់គេចបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ គឹម ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ របួសបាក់ជើងស្តាំ បើកបរម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ ស្លាកលេខ កែប 1A 1652 ខូចខ្ទេចដោយសាររថយន្តបើកអូសចម្ងាយ ១០០ម៉ែត្រ ។ កម្មការិនី ២នាក់ ដែលរងរបួសឈ្មោះ ភិន សុភាព អាយុ ១៧ឆ្នាំ និងឈ្មោះ រី សារ៉ា អាយុ ១៨ឆ្នាំ ។ ជនរងគ្រោះទាំង ៣នាក់ កំពុងព្យាបាលនៅពេទ្យឯកជន ។
សាក្សី បានបំភ្លឺប្រាប់ប៉ូលិសថា មុនកើតហេតុគេឃើញរថយន្តបង្កបើកតាមផ្លូវបេតុង កាត់តាមមុខផ្ទះលោក ទូច ណារ៉ុថ ស្នងការប៉ូលិសក្រុង រួចបត់ទៅជើងយ៉ាងលឿន ។ លុះដល់មុខរោងចក្រកាត់ដេរវ៉នរិច ក៏បុកម៉ូតូកំពុងចតស្ងៀមចាំម៉ូយ បណ្តាលឲ្យជនរងគ្រោះបើងដូចស្លឹកកណ្តប បាក់ជើងស្តាំ ហើយម៉ូតូអូសពីក្រោម បែកផ្កាភ្លើងពេញថ្នល់ ចម្ងាយប្រមាណ ១០០ម៉ែត្រ ក៏ឡើងលើចិញ្ចើមថ្នល់បុកកម្មការិនី ២នាក់ ទៀតកំពុងឈរទិញបាយម្ហូប បណ្តាលឲ្យរងរបួសធ្ងន់ និងមធ្យម ។ រថយន្តបានជ្រុលបុកបង្គោលសំយ៉ាបផ្ទះគេបាក់ទើបឈប់ ហើយអ្នកបើកបរវ័យក្មេងបានព្យាយាមរត់បាត់ ។
រថយន្ត និងម៉ូតូរក្សាទុកនៅខណ្ឌដង្កោដោះស្រាយទៅតាមច្បាប់ ។
* ករណីទី២: វេលាម៉ោង ១១ និង ៤៤០ នាទីយប់ថ្ងៃដដែល នៅមុខទីបញ្ជាការប៉េអឹមក្រុងភ្នំពេញ ផ្លូវចោមចៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីរថយន្តធំមួយគ្រឿង បើកចេញពីទីបញ្ជាការបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តជ្រុលបុកផ្ទះល្វែងខូចអស់ ៣ ល្វែងថែមទៀត ។
ប៉ូលិស ខណ្ឌមានជ័យបានឲ្យដឹងថា រថយន្តបង្កម៉ាក HINO ពណ៌លឿង ស្លាកលេខភ្នំពេញ 3A 7505 អ្នកបើកបររត់បាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ូ បាន ភេទប្រុស អាយុ ៥០ ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ ៣៦៤ ភូមដំណាក់ធំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ទឹកប៊ិច ស្លាកលេខ 1578 ភព1 ។
ប៉ូលិស បានឲ្យដឹងថា មុនកើតហេតុរថយន្តបានបើកចេញពីទីបញ្ជាការប៉េអឹមក្រុង ហើយជ្រុលបុកម៉ូតូកំពុងធ្វើដំណើរតាមផ្លូវចោមចៅពីកើតទៅលិច បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ រថយន្តបានជ្រុលចង្កូតបុកផ្ទះល្វែងនៅខាងមុខខូចខាតអស់ ៣ ល្វែងថែមទៀត ។ ឃើញហេតុការណ៍មិនស្រួលអ្នកបើកបររត់បាត់ ។ រថយន្តនិងម៉ូតូរក្សាទុកនៅខណ្ឌ ។ សពតម្កល់នៅវត្តស្ទឹងមានជ័យ ។
គួរ រំលឹកដែរថា កាលពីយប់ថ្ងៃទី ១៨ មីនានៅក្រុងភ្នំពេញ ក៏មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២ លើក បណ្តាលឲ្យមនុស្ស ៤ នាក់ រងរបួសធ្ងន់ គឺទីមួយម៉ូតូ និងម៉ូតូបុកគ្នា នៅផ្លូវចោមចៅ ខណ្ឌដង្កោ បណ្តាលឲ្យបុរស ២ នាក់ របួសធ្ងន់ដេកពេទ្យចន្ទ្រា និងទីពីរ ម៉ូតូ និងម៉ូតូបុកគ្នា ជិតស្តុបកម្ពុជាវៀតណាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណា្តលឲ្យរបួសធ្ងន់ម្នាក់ ស្រាល់ម្នាក់ ដេកពេទ្យកាល់ម៉ែត ។
ទោះបីអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងណាគេសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរនៅតែកើតមានឡើងស្ទើររាល់ថ្ងៃ ៕
១យប់កើតគ្រោះថ្នាក់ចរាចរណ៌ផ្ទួនៗនៅពេជ្រនិល ស្លាប់៣ របួស១៤ ខ្ទេចរថយន្ដ ធំ-តូច ៦គ្រឿង
ធ្ងន់ធ្ងរដោយសាការទៅឈរមើលហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដែលបានកើតឡើង។
នេះជាទំលាប់មិនល្អរបស់ប្រជាពលរដ្ឋនិងភាពដែលខ្វះការយល់ដឹងស្តីសុវត្ថិភាពចរាចរណ៌។តើអ្នកត្រូវធ្វើយ៉ាងណាពេលឃើញហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដូចខាងក្រោម៖
១. រាយការណ៌ទៅកាន់មន្រ្តីមូលដ្ឋាន ឬមន្រ្តីនគរបាលចរាចរណ៌ជាបន្ទាន់
២. ទាក់ទងទៅកាន់សេវាសង្រ្គោះបន្ទាន់ភ្លាម
៣. ត្រូវធ្វើសញ្ញាសំគាល់កន្លែងគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀតឲដឹង
៤. អ្នកមិនត្រូវធ្វើអ្វីទៅលើជនរងគ្រោះទេ រហូតដល់មន្រ្តីនគរបាល ឬមន្រ្តីសង្រ្គោះបន្ទាន់មកដល់
នៅមានបញ្ហាជាច្រើនកើតឡើងបើសិនអ្នកមិនបានយល់ដឹងពីបញ្ហានេះ
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរចំនួនពីរលើកបានកើតឡើងផ្ទួនៗគ្នា បណ្ដាលឱ្យមនុស្ស៣នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ ១៤ នាក់ ទៀតបានរងរបួសជាទម្ងន់ ចំណែករថយន្ដខ្នាតធំប្រភេទ ៣A ចំនួន៥គ្រឿងនិងរថយន្ដតាក់ស៊ីតួរីសមួយគ្រឿង បានខូចខាតស្ទើរ ទាំងស្រុងនៅក្នុងគ្រោះថ្នាក់ចរាចរណ៌ចំនួនពីរ លើកនៅកន្លែងតែមួយនោះ ។
ហេតុការណ៍ទាំងពីរនេះបានកើតឡើង កាលពីវេលាម៉ោង២០និង១៩នាទី និងម៉ោង ២០និង៤៩នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី នាយ ការិយាល័យនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានប្រាប់ដើមអម្ពិលថា ករណីគ្រោះថ្នាក់ ចរាចរលើកទី១ បានកើតឡើងនៅវេលាម៉ោង ២០និង១៩នាទី បង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំប្រភេទ ៣A ដឹកស៊ីម៉ង់តិ៍ មួយគ្រឿង បានបើកពីខេត្ដព្រះសីហនុមក ទិសខាងកើតបានបុកទៅលើរថយន្ដកុងតឺន័រ ម៉ាកនីសាន់។ ហើយក៏ក្រឡាប់ទៅកិនរថយន្ដ ម៉ាកតួរីសប្រភេទតាក់ស៊ីមួយគ្រឿងទៀត ដែលចតចោលនៅលើក្រួសក្រហមតាម បណ្ដោយផ្លូវ ធ្វើឱ្យរថយន្ដទាំង៣គ្រឿងខូច ខាតយ៉ាងដំណំនៅពេលនោះ ។ បន្ទាប់ពី មានហេតុការណ៍នេះកើតឡើងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បាននាំគ្នាទៅចោម រោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៌ដ៏គួរឱ្យរន្ធត់ខាងលើ ។ ខណៈដែលប្រជាពលរដ្ឋ កំពុងចោមរោមរថយន្ដបុកគ្នានោះបានកន្លះ ម៉ោងក៏មានរថយន្ដកុងតឺន័រមួយគ្រឿងបើក ពីខេត្ដព្រះសីហនុមកភ្នំពេញបានបុករថយន្ដ វីហ្គោពីក្រោយពេញទំហឹង ខណៈដែលរថយន្ដ វីហ្គោបានបន្ថយល្បឿននៅកន្លែងដែលមានប្រជាពលរដ្ឋឈរចោមរោមមើលទិដ្ឋភាព គ្រោះថ្នាក់ចរាចរណ៌លើកទី១នោះ។រួចរថយន្ដ នោះបានទៅបុករថយន្ដហ្សុយហ្សូមួយគ្រឿង ទៀតដែលធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្ដព្រះសីហនុ បណ្ដាលឱ្យអ្នកដែលឈរនៅ តាមផ្លូវចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ និងមនុស្ស១៤នាក់ទៀត បានរងរបួសជាទម្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែក រថយន្ដទាំង៣គ្រឿងនោះក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដូចអេតចាយ ។
លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី បាន ឱ្យដឹងថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៌លើកទី២នោះមានឈ្មោះ ១-ស៊ុន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់ នៅភូមិឃុំកើតហេតុខាងលើ,២-ឈ្មោះឈិត ឆោម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ខាងលើនិងទី៣ឈ្មោះយឿន នី ភេទស្រី អាយុ១០ឆ្នាំ ។ ចំណែកជនរងគ្រោះ១៤នាក់ ទៀតមិនទាន់ត្រូវគេដឹងអំពីជោគវាសនា របស់ពួកគាត់នៅឡើយទេ ។
សូមបញ្ជាក់ថា អ្នកបើកបរបង្កហេតុគ្រោះ ថ្នាក់ចរាចរលើកទី១មានឈ្មោះធី រស់នៅ ភូមិចំការដូង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ក្រោយពេល កើតហេតុ ។ ចំណែកអ្នកបង្កហេតុលើកទី២ ឈ្មោះ គួង អាយុ៣៥ឆ្នាំ រស់នៅស្រុកកោះធំ ខេត្ដកណ្ដាល គេចខ្លួនបានក្រោយពេលកើត ហេតុហើយសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ ខ្លួនផងដែរ ។ ចំណែករថយន្ដទាំង៦គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះអូសយកមករក្សា ទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរ បាលខេត្ដកំពង់ស្ពឺ ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់ ។
១យប់កើត គ្រោះថ្នាក់ ចរាចរផ្ទួនៗ នៅពេជ្រនិល ស្លាប់៣ របួស១៤ ខ្ទេចរថយន្ដ ធំ-តូច ៦គ្រឿង
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៌ចំនួនពីរលើកបានកើតឡើងផ្ទួនៗគ្នា បណ្ដាលឱ្យមនុស្ស៣នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ ១៤ នាក់ ទៀតបានរងរបួសជាទម្ងន់ ចំណែករថយន្ដខ្នាតធំប្រភេទ ៣A ចំនួន៥គ្រឿងនិងរថយន្ដ តាក់ស៊ីតួរីសមួយគ្រឿង បានខូចខាតស្ទើរ ទាំងស្រុង នៅក្នុងគ្រោះថ្នាក់ចរាចរណ៌ចំនួនពីរ លើកនៅកន្លែងតែមួយនោះ ។
ហេតុការណ៍ទាំងពីរនេះបានកើតឡើង កាលពីវេលាម៉ោង២០និង១៩នាទី និងម៉ោង ២០និង៤៩នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី នាយ ការិយាល័យនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានប្រាប់ដើមអម្ពិលថា ករណីគ្រោះថ្នាក់ ចរាចរលើកទី១ បានកើតឡើងនៅវេលាម៉ោង ២០និង១៩នាទី បង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំប្រភេទ ៣A ដឹកស៊ីម៉ង់តិ៍ មួយគ្រឿង បានបើកពីខេត្ដព្រះសីហនុមក ទិសខាងកើតបានបុកទៅលើរថយន្ដកុងតឺន័រ ម៉ាកនីសាន់។ ហើយក៏ក្រឡាប់ទៅកិនរថយន្ដ ម៉ាកតួរីសប្រភេទតាក់ស៊ីមួយគ្រឿងទៀត ដែលចតចោលនៅលើក្រួសក្រហមតាម បណ្ដោយផ្លូវ ធ្វើឱ្យរថយន្ដទាំង៣គ្រឿងខូច ខាតយ៉ាងដំណំនៅពេលនោះ ។ បន្ទាប់ពី មានហេតុការណ៍នេះកើតឡើងប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះក៏បាននាំគ្នាទៅចោម រោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៌ដ៏គួរឱ្យរន្ធត់ខាងលើ ។ ខណៈដែលប្រជាពលរដ្ឋ កំពុងចោមរោមរថយន្ដបុកគ្នានោះបានកន្លះ ម៉ោងក៏មានរថយន្ដកុងតឺន័រមួយគ្រឿងបើក ពីខេត្ដព្រះសីហនុមកភ្នំពេញបានបុករថយន្ដ វីហ្គោពីក្រោយពេញទំហឹង ខណៈដែលរថយន្ដ វីហ្គោបានបន្ថយល្បឿននៅកន្លែងដែលមានប្រជាពលរដ្ឋឈរចោមរោមមើលទិដ្ឋភាព គ្រោះថ្នាក់ចរាចរណ៌លើកទី១នោះ។រួចរថយន្ដ នោះបានទៅបុករថយន្ដហ្សុយហ្សូមួយគ្រឿង ទៀតដែលធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្ដព្រះសីហនុ បណ្ដាលឱ្យអ្នកដែលឈរនៅ តាមផ្លូវចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ និងមនុស្ស១៤នាក់ទៀត បានរងរបួសជាទម្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែក រថយន្ដទាំង៣គ្រឿងនោះក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដូចអេតចាយ ។
លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី បាន ឱ្យដឹងថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៌លើកទី២នោះមានឈ្មោះ ១-ស៊ុន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់ នៅភូមិឃុំកើតហេតុខាងលើ,២-ឈ្មោះឈិត ឆោម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ខាងលើនិងទី៣ឈ្មោះយឿន នី ភេទស្រី អាយុ១០ឆ្នាំ ។ ចំណែកជនរងគ្រោះ១៤នាក់ ទៀតមិនទាន់ត្រូវគេដឹងអំពីជោគវាសនា របស់ពួកគាត់នៅឡើយទេ ។
សូមបញ្ជាក់ថា អ្នកបើកបរបង្កហេតុគ្រោះ ថ្នាក់ចរាចរលើកទី១មានឈ្មោះធី រស់នៅ ភូមិចំការដូង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ក្រោយពេល កើតហេតុ ។ ចំណែកអ្នកបង្កហេតុលើកទី២ ឈ្មោះ គួង អាយុ៣៥ឆ្នាំ រស់នៅស្រុកកោះធំ ខេត្ដកណ្ដាល គេចខ្លួនបានក្រោយពេលកើត ហេតុ ហើយសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ ខ្លួនផងដែរ ។ ចំណែករថយន្ដទាំង៦គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះអូសយកមករក្សា ទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរ បាលខេត្ដកំពង់ស្ពឺ ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់ ។
Saturday, March 20, 2010
The Cambodian elite is the ultimate shame of human behaviour
Elite spend on cars, not the country
March 18, 2010
Letter to the Editor
The Nation
Phnom Penh is the luxury car capital of the world. The dollar-a-day garment-factory girls are bringing the money to Cambodia. The political, administrative, military, police, and business elite take care of the spending - wasting this hard-earned money on cars instead of rebuilding the country.
How is it possible to be so selfish with so much suffering and poverty around you? For me the Cambodian elite is the ultimate shame of human behaviour - in a country that is heavily dependent on development aid from abroad. And the embassy claims it is a democracy!
I come from a democratic country in Europe where our democracy didn't allow private persons to import cars until 16 years after the Second World War. All money was used to rebuild our country. All worked together. That attitude moved us from being among the poorest countries to being the second richest and probably the most fair and even in Europe.
So, Cambodia, if you want to achieve anything as a democracy, you have to wait for luxury until you can afford it. That means the day when the United Nations, Save the Children, the Red Cross, and all the other aid organisations have finally finished their mission in Cambodia.
A JOHNSEN
FLORIDA
ការប្រកូតប្រជែងរូបភាពស្តីពីសុវត្តិភាពចរាចរណ៍នៅកម្ពុជា
បើចាប់អារម្មណ៌សូមប្រញាប់យករូបភាពដែលអ្នកថតបានមកដាក់កុំខាន
រូបដែលអាចចូលរួមប្រកួតបានមានរូបថតពិត ឬរូបថតកែចៃ្នស្តីពីៈ
ក- ឥរិយាបទប្រកបដោយសុវត្ថិភាព ឬដោយគ្រោះថ្នាក់នៅលើដងផ្លូវ
ខ- ការពាក់មួកសុវត្ថិភាព
វិធីផ្ញើៈ
- អាចយកមកដោយផ្ទាល់ដល់អង្គការជនពិការអន្តរជាតិបែលហ្សិកដែលមាន អាស័យដ្ឋាន ផ្ទះលេខ18 ផ្លូវ400 សង្កាត់បឹងកេងកង1 ខណ្ឌ ចំការមន រាជធានី ភ្នំពេញនោះបេក្ខជននឹងទទួលបានបណ្តោងសោរមួយ
- តាមរយៈ អ៊ីម៉ែលខាងក្រោមនេះដែលរូបភាពត្រូវមានទំហំចាប់ពី 600Kb ទៅ 5Mb
- E-mail:photocontest@hib-cambodia.org
- តាមរយៈ MMS មកកាន់ទូរស័ព្ទលេខៈ
010 668 599 011 257 258 012 793 637 013 606 684
016 696 877 090 897 879 0977 830 803 098 753 369 - រូបថតទាំងនោះត្រូវមានភ្ជាប់ជាមួយចំណងជើង ខ្លឹមសារ កាលបរិចេ្ឆទ
និងទីកនែ្លងថតរូប ឈ្មោះពេញរបស់អ្នកថត និងភ្ជាប់មកជាមួយនូវលេខទូរស័ព្ទ
ឬអ៊ីម៉ែលជាមួយផង - ចាប់ទទួលរូបភាពពីថៃ្ងនេះរហូតដល់ថៃ្ងទី25 ខែមីនា ឆ្នាំ2010
- ព័ត៌មានលំអិតសូមទាក់ទងៈ 023 217 298,300 ឬ 016 599 599
គេហទំព័រៈ www.roadsafetycambodia.info
ដឹកអន្ទង់និងកង្កែបមកពីប៉ៃលិនក្រឡាប់ ធ្លាក់ផ្លូវដោយសារតៃកុងងងុយដេក
កម្ពុជាថ្មី
ខេត្តពោធិសាត់ ៖ រថយន្តមួយគ្រឿងប្រភេទហុងឡ ចំណុះមួយតោនកន្លះ បានបើកវេរចង្កូត ពេញផ្លូវជាតិលេខ៥ រួចហើយក៏ធ្លាក់ផ្លូវជាតិក្រឡាប់ត្រឡប់ត្រឡិនចាក់អន្ទង់ និងកង្កែបចោលពេញស្រែ ខូចខាតរថយន្តអស់មួយចំនួន ឯមនុស្សបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នោះបានកើត ឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០ ត្រង់ចំណុចខាងលិចស្រង់តូច ចំងាយ១៥ម៉ែត្រ ស្ថិតក្នុង ភូមិស្រះម្កាក់ សង្កាត់រលៀប ក្រុងពោធិសាត់។
តាម សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយប្រាប់កម្ពុជាថ្មីថា រថយន្តមួយគ្រឿងប្រ ភេទហុកឡ ពណ៌ខៀវ ម៉ាក CHNTCL ពាក់ផ្លាកលេខ ក្រុងប៉ៃលិន 2A 0498 បើកបរដោយឈ្មោះ ប៉េង គឹមលឹម ភេទប្រុស អាយុ៤៧ឆ្នាំ និងអ្នកជិះជាមួយរងរបួសធ្ងន់ មានឈ្មោះ ខឿន អាយុ៥៤ឆ្នាំ ដែលមានទីលំនៅភូមិឃុំព្រែកព្រះស្ដេច ស្រុកនិងខេត្តបាត់ដំបង បានធ្វើចរាចរពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដោយមានដឹកកង្កែប និងអន្ទង់។ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានរេចង្កូតពេញផ្លូវ ទំនងជាអ្នកបើកងងុយដេក បានប្រហែល១០០ម៉ែត្រ ក៏ក្រឡាប់ធ្លាក់ផ្លូវខាងស្ដាំដៃ នៃខាងត្បូងផ្លូវ៕
ក្មេងទំនើងជិះម៉ូតូជ្រែពេញថ្នល់ភ្លាត់ ស្នៀតដួលបែកមុខ
កម្ពុជាថ្មី
កំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ វេលាម៉ោង១៧ នៅចំណុចរង្វង់មូលស្តាត ចាស់ ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានករណីបង្កគ្រោះថ្នាក់ចរាចរ ដោយខ្លួនឯងមួយ បង្កឡើងដោយ ឈ្មោះ សុខ លីកុសល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យរបួសបែកមុខ ឈាមហូរពេញខ្លួន។
សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុគេបានឃើញក្មេង ទំនើងម្នាក់បើកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A 7344 បើកបរពីត្បូងមកជើង ជាមួយម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ផ្លាក លេខ ក1179 ក.ឆ១។ មុនពេលកើតហេតុម៉ូតូC125 បានបើកជ្រែលេងម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ក្នុងល្បឿនយ៉ាងលឿន ក្នុងរូបភាពឲ្យគេស្ញប់ស្ញែង តែចៃដន្យភ្លាត់ស្នៀតក៏ដួលខ្លួនឯងបែកចិញ្ចើមខាងស្ដាំ ហូរឈាមស្រោចខ្លួនសន្លប់មួយសន្ទុះធំ។ បន្ទាប់មកមិត្តភក្ដិរបស់គេជិះម៉ូតូគុប ក៏ឈប់ម៉ូតូ ជួយលើកមិត្តភក្ដិរងគ្រោះនោះយកទៅមន្ទីរពេទ្យខេត្ត តែពេលគេដឹងខ្លួនវិញ អ្នករងគ្រោះនោះចចេសមិនព្រមទៅពេទ្យទេ ក៏ស្ទុះមកលើកម៉ូតូបញ្ឆេះបំណងគេចខ្លួន តែត្រូវសមត្ថកិច្ចមកទាន់ឃាត់ម៉ូតូជាប់ យកទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាលក្រុង ដើម្បីអប់រំដល់អ្នកបើកបរទំនើងរូបនេះ៕
យុវជនម្នាក់ ត្រូវរថយន្ដ បុកស្លាប់កណ្ដាល ផ្លូវ ក្រោយពេល សូត្រមន្ដរំដោះ គ្រោះលើ កន្លែង កើតហេតុ
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្ដ បុកបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុលើផ្លូវជាតិលេខ៤ ក្នុងស្រុក អង្គស្នួល ហើយរថយន្ដបង្កហេតុបានបើក គេចដោយសុវត្ថិភាព ។ គ្រោះថ្នាក់នេះបាន កើតឡើងក្រោយ៣ថ្ងៃ បន្ទាប់ពីព្រះសង្ឃជា ច្រើនអង្គ រួមទាំងលោកអាចារ្យនិងអាជ្ញាធរ ស្រុកអង្គស្នួល រួមជាមួយប្រជាពលរដ្ឋធ្វើពិធីបង្សុកូលប្រោះ ព្រំលើកំណាត់ផ្លូវជាតិ លេខ៤ លើចម្ងាយ១៦គីឡូម៉ែត្រ ដោយសារ តែកំណាត់ផ្លូវនេះ កើតមានករណីគ្រោះថ្នាក់ ចរាចរណ៌ បណ្ដាលមនុស្សស្លាប់ញឹកញាប់ពេក ។ ប៉ុន្ដែក្រោយពិធីសូត្រមន្ដនេះ គឺគ្រោះថ្នាក់ នៅតែកើតមាន ។ កើតមានគ្រោះថ្នាក់ដោយ សារតែមិនគោរពច្បាប់ចរាចរណ៍ ។
ហេតុការណ៍យុវជនដែលត្រូវរថយន្ដបុកស្លាប់បានកើតឡើងនៅវេលាម៉ោង១៨និង ៤០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១០ ស្ថិត នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិស្រះ សង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ក្បែរកន្លែងសូត្រមន្ដរំដោះគ្រោះថ្ងៃមុន។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថាយុវជនដែលត្រូវរថយន្ដបុកស្លាប់មាន ឈ្មោះហេង វុទ្ធី អាយុ២៣ឆ្នាំ មុខរបរនិស្សិត ផង ជួយធ្វើស្រែម៉ែឪផង ស្នាក់នៅភូមិត្រញំង សុភី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ជិះ ម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ខ្មៅ គ្មានស្លាក លេខ ។ ជនរងគ្រោះត្រូវរថយន្ដបុកបណ្ដាល ឱ្យបាក់ជើងនិងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ រីឯម៉ូតូរងការខូច ខាតស្ទើរតែទាំងស្រុង ។ មន្ដ្រីនគរបាលបានបញ្ជាក់ថា រថយន្ដបង្កពុំមានសាក្សីណាម្នាក់ឃើញច្បាស់នោះទេ គ្រាន់តែដឹងថា ជាប្រភេទរថយន្ដធុនធំ ហើយ បើកឆ្លងផ្លូវបុកម៉ូតូជនរងគ្រោះ ហើយគេច បាត់តែម្ដង ។ មន្ដ្រីនគរបាលដដែលបាននិយាយ ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ដោយមិនពាក់មួកសុវត្ថិ ភាព ហើយជិះម៉ូតូក្នុងល្បឿនលឿនពីលិចមក កើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់ តែមានរថយន្ដធុនធំមួយគ្រឿង បើកឆ្លងកាត់ ផ្លូវជាតិលេខ៤ ហើយក៏បុកម៉ូតូជនរងគ្រោះ តែម្ដង បណ្ដាលឱ្យជនរងគ្រោះដួលបោក ក្បាលទៅលើផ្លូវជាតិស្លាប់ភ្លាមៗ ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យបងប្អូនយកទៅបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅលើកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៦គីឡូម៉ែត្រ ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល មានពិធីសូត្រមន្ដរំដោះគ្រោះឱ្យចៀសផុត ពីគ្រោះថ្នាក់ ចំពោះអ្នកប្រើប្រាស់ផ្លូវនេះផង ដែរ ។ ប៉ុន្ដែក្រោយ៣ថ្ងៃបន្ទាប់ពីសូត្រមន្ដ ហើយ ស្រាប់តែមានករណីគ្រោះថ្នាក់ខាង លើនេះកើតឡើង។
Thursday, March 18, 2010
The UN tackles road safety
"This Decade of Action for Road Safety is long overdue," says WHO Assistant Director-General Dr Ala Alwan. "It will help us increase action to address what will otherwise become the fifth leading cause of death by 2030."
Road traffic injuries are a major public health problem, killing nearly 1.3 million people each year and injuring as many as 50 million. They are the leading cause of death for children and young people aged 5–29 years. Almost half of the world's road traffic fatalities are among pedestrians, cyclists and motorcyclists and more than 90% occur in developing countries.
While road traffic death rates in many high-income countries have stabilized or declined in recent decades, research suggests road deaths are increasing in most regions of the world. If trends continue unabated deaths will rise to an estimated 2.4 million a year by 2030..
Actions to improve safety
Through the Decade, Member States with the support of the international community, commit to actions such as:
* developing and enforcing legislation on key risk factors including limiting speed;
* reducing drink-driving; and
* increasing the use of seatbelts, child restraints and motorcycle helmets.
A DECADE OF ACTION FOR ROAD SAFETY A BRIEF PLANNING DOCUMENT
Moscow Declaration on road safety [pdf 26kb]
Global status report on road safety
More info
Tuesday, March 16, 2010
ចន្លោះពេល៥ម៉ោង មនុស្ស២នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៌នៅខណ្ឌមានជ័យ
ករណីទី ១: កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ វេលាម៉ោង ១៧ និង ៣០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៌មួយ បានកើត ឡើងនៅមុខភោជនីយដ្ឋានសម្រស់បុបា្ផ ស្ពានដែក តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ គ្រោះថ្នាក់ចរាចរណ៌នេះគឺបង្កឡើង ដោយរថយន្ដលាយស៊ីម៉ង់ត៍ ពណ៌ស ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 5A0155បើកបរដោយបុរសមិនស្គាល់ ឈ្មោះ បានបើកកៀរ ស្ដ្រីម្នាក់ដែលជិះ ម៉ូតូម៉ាកឆាលី ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 1N 5237 បណ្ដាល ឱ្យអ្នក ជិះម៉ូតូ ឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ ២០ ឆ្នាំ ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ នារីរងគ្រោះមានស្រុកកំណើតនៅ ភូមិ ស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ សព្វថ្ងៃមកស្នាក់នៅភ្នំពេញ ប្រកបមុខរបរ ជាអ្នកសំអាងការ។
មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងថា តាមសាក្សី ដែលនៅជិតកន្លែងកើតហេតុ បានអះអាងប្រាប់សមត្ថកិច្ចថា មុនពេល កើតហេតុ រថយន្ដលាយស៊ីម៉ងត៍ បើកបរ ក្នុងទិសដៅពីបឹងទំពុនទៅអតីតស្ពានដែក ស្ទឹងមានជ័យ (ពីកើតទៅលិច) ចំណែក ម៉ូតូរបស់ស្ដ្រីរងគ្រោះធ្វើដំណើរស្របទិស គ្នាជាមួយរថយន្ដ។ ពេលទៅដល់ជិត ភោជនីយដ្ឋានសម្រស់ បុបា្ផស្ពានដែក ស្រាប់តែរថយន្ដលាយស៊ីម៉ង់ត៍ខាង លើកៀរដៃចង្កូតម៉ូតូរបស់នារីរងគ្រោះ ហើយពេលនោះ ម៉ូតូខ្ទាតចេញមកខាង ក្រៅ។ ចំណែកនារីរងគ្រោះ ត្រូវរថយន្ដ លាយស៊ីម៉ង់ត៍បុកអូសផ្ទប់នឹងផ្លូវដាច់ខោ អាវខ្ទេចខ្ទី រងរបួសធ្លាយពោះខាងឆ្វេងនិង ដើមទ្រូងដាច់ដោចគ្រប់កន្លែង អូសចម្ងាយ ប្រមាណជិត ១០ ម៉ែត្រពីចំណុចកៀរ។
បន្ទាប់ពីជួបគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ ព្រះសីហនុ តែជាអកុសលមច្ចុរាជ មិនប្រណី ឡើយ បានឆក់យកជីវិតនាងទាំងវ័យ ក្មេងខ្ចី។ ក្រោយពីកើតហេតុបុកមនុស្ស អ្នកបើកបររថយន្ដលាយស៊ីម៉ង់ត៍ បានទុក រថយន្ដចោល ហើយរត់គេចខ្លួនបាត់។ ចំណែករថយន្ដបង្កនិងម៉ូតូរបស់នារីរង គ្រោះអូសយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់។
ករណីទី ២ ក្នុងថ្ងៃដដែលនេះ ចន្លោះ ពេល ៥ ម៉ោង នៃការបុកស្ដ្រីខាងលើស្រាប់ តែនៅវេលាម៉ោង ២៣ និង ៣០ នាទី មាន កើតករណីគ្រោះថ្នាក់ចរាចរមួយផ្សេង ទៀតនៅចំណុចម្ដុំវិហារឥស្លាម តាម បណ្ដោយផ្លូវលេខ ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ស៊ូ សារឿន អាយុ ៤០ ឆ្នាំ មុខរបរជាកម្មករសំណង់ ស្លាប់នៅនឹង កន្លែងកើតហេតុ។ ជនរងគ្រោះមានស្រុក កំណើតនៅភូមិក្រហមក ឃុំចន្ទ្រី ស្រុក រមាសហែក ខេត្ដស្វាយរៀង។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ថា មុនពេលជួបគ្រោះថ្នាក់នេះបុរសដែលជា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាក C100 ពណ៌ខ្មៅ ពាក់ស្លាកលេខ z-3538 PB1 ជិះតែម្នាក់ឯង ក្នុងទិសដៅពីព្រែក ប្រាមកច្បារអំពៅ ស្រាប់តែមកដល់ចំណុច កើតហេតុ ហើយផ្លូវនៅកន្លែងនេះមានរាង កោង ជនរងគ្រោះខាងលើបានបើកម៉ូតូ ទៅបុកនឹងបង្គោលភ្លើងពេញទំហឹងតែម្ដង ធ្វើឱ្យជនរងគ្រោះបោកផ្ទប់នឹងបង្គោល ភ្លើង ហើយដួលត្រឡប់ក្រោយបោកក្បាល ស្លាប់នៅលើផ្លូវតែម្ដង។
ក្រោយពីកើតហេតុ ក្រុមគ្រួសារបុរសរងគ្រោះបានមកដល់ ហើយអះអាងឱ្យដឹងថា ជនរងគ្រោះរូបនេះទើបចេញពីផឹកស៊ី ជាមួយបងប្អូននៅក្នុងការដ្ឋានសំណង់មួយ កន្លែងនៅបឹងព្រលឹត ហើយមានសភាព ស្រវឹង។ ក្រោយពីផឹកស៊ីរួច ក៏ទាញម៉ូតូជិះ សំដៅមកផ្ទះនៅភ្នំពេញ តែបែរជាមកបុក នឹងបង្គោលភ្លើងស្លាប់នៅនឹងកន្លែងកើត ហេតុតែម្ដង។
មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ករណីឧប្បត្ដិហេតុបុកបង្គោលភ្លើងស្លាប់ ខ្លួនឯងនេះ ត្រូវបានក្រុមគ្រួសារយកសាកសពនិងម៉ូតូជនរងគ្រោះទៅកាន់ស្រុក កំណើតនៅខេត្ដស្វាយរៀងទាំងយប់ ព្រោះមិនប៉ះពាល់ដល់អ្នកដទៃ។ មន្ដ្រីនគរ បាលចរាចរណ៍រូបនោះ បានបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៌ទាំងពីរលើកនេះគឺ កើតឡើងដោយសារការ បើកបរ មិនគោរព ច្បាប់ចរាចរណ៍ ដូចនេះសូមអ្នកធ្វើចរាចរ លើផ្លូវជាតិទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពេលបើកបរកុំផឹកជាតិស្រវឹង និងចេះអធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកទើបបានសុខ។
ដកស្រងពីការសែតដើមអម្ពិល
តើការគោរពច្បាប់ចរាចរណ៍ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយមែនប្?
នេះជាព័ត៌មានសម្រាប់ប្រជាពលរដ្ឋទូទៅចូលរួមកាត់បន្ថយនូវអំពើពុក រលួយដោយការគោរពច្បាប់ចរាចរណ៍ ហើយដើម្បីកាត់បន្ថយអំពើពុករលួយដោយ បដិសេធមិនសូកប៉ាន់ ទាររកបង្កាន់ដៃនៅពេលបង់ប្រាក់ពីមន្រ្តីប៉ូលីស ។ល។
បច្ចុប្បន្នមន្ត្រីនគរបាលចរាចរកំពុងតែពេញចិត្តក្នុងការ អនុវត្តច្បាប់ចរាចរណ៍ថ្មីដែលបានផ្តល់ឱកាសឲ្យពួកគេធ្វើការផាក ពិន័យ អ្នកបើកបរយានយន្ត ម៉ូតូដោយមិនដាក់កញ្ចក់ មិនពាក់មួកសុវត្ថិភាព ឬម៉ូតូគ្មានស្លាកលេខក្នុងតម្លៃមួយលើសពីច្បាប់ដែលបានកំណត់។
លោក ឆែម ពេ ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានឲ្យដឹងថា «យោងតាមមាត្រា៨៨នៃច្បាប់ចរាចរណ៍ថ្មីដែលអនុម័តនៅឆ្នាំ២០០៧ តម្រូវឲ្យប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យអ្នកបើកបរម៉ូតូយានយន្ត ដោយមិនពាក់ខ្សែក្រវ៉ាត់ ឬមួកសុវត្ថិភាពត្រឹមតែ៣០០០រៀល សម្រាប់ម៉ូតូ ប៉ុន្តែការអនុវត្តជាក់ស្តែងមន្ត្រីប៉ូលិសចរាចរណ៍បានផាកពិន័យ ម្តងនូវចំនួនទឹកប្រាក់៥០០០-១០០០០រៀលដោយគ្មានចេញលិខិតស្នាមអ្វី បញ្ជាក់សោះ»។
លោកបានឲ្យដឹងថា៖« នៅពេលឈប់សំរាកពីការងារ ខ្ញុំបានជិះម៉ូតូជាមួយពួកម៉ាកទៅលេងស្រុកកំណើតលុះពេលត្រឡប់មក វិញភ្លេចពាក់មួកសុវត្ថិភាពពេលដល់ពាក់កណ្តាលផ្លូវត្រូវប៉ូលិស ចរាចរពួនស្ទាក់ឃាត់ម៉ូតូរបស់ខ្ញុំនិងបានធ្វើការផាកពិន័យ ចំនួន៥០០០រៀល។ ខ្ញុំទាមទាររកលិខិតបញ្ជាក់ការផាកពិន័យបែរជាប៉ូលិសទាមទារលុយពី ខ្ញុំ១០០០០រៀលវិញ ខ្ញុំប្រកែកមិនឈ្នះក៏យល់ព្រមឲ្យ១០០០០រៀលទៅ»។
លោកបាននិយាយថា មន្ត្រីនគរបាលមួយចំនូនបានយកការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីនេះទៅ រកស៊ីគាបសង្កត់កេងប្រវ័ញ្ចលុយកាក់ពីប្រជាពលរដ្ឋស្លូតត្រង់នៅ តាមទីជនបទដាច់ស្រយាល មិនសូវបានសិក្សាស្វែងយល់ពីច្បាប់ចរាចរឲ្យបានច្បាស់លាស់មាន ការខុសឆ្គងម្តងម្កាលបង្ខំឲ្យអ្នកបង់លុយដើម្បីយកដាក់ហោប៉ៅធ្វើ ជាប្រយោជន៍ផ្ទាល់ខ្លួនដោយគំរាមថា «ខុសច្បាប់ ចំណែកឯខ្លួនឯងដែលជាមន្ត្រីអនុវត្តច្បាប់បែរជាបើកបរមិនពាក់ មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់ បែរជាមើលមិនឃើញទៅវិញ។
លោកបានបន្តថា «ការធ្វើបែបនេះប្រជាពលរដ្ឋអ្នកបើកបរយានយន្ត ម៉ូតូឌុបមួយចំនួនបាននិយាយរិះ គន់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់តែមិនគោរពច្បាប់ ហើយប្រើអំណាចតួនាទីកេងប្រវ័ញ្ចលុយកាក់ពីអ្នកស្លូតត្រង់ដោយ គ្មានក្តីអនុគ្រោះ ជាពិសេសប្រជាពលរដ្ឋដែលមកពីជនបទដាច់ស្រយាលហើយពុំបានស្វែងយល់ពី ច្បាប់ចរាចរណ៍ថ្មី អំពីការផាកពិន័យឲ្យបានច្បាស់លាស់។
លោក ឆែម ពេ បានបន្តថា «ប្រជាពលរដ្ឋខ្មែរមួយចំនួនខិតខំរកស៊ីរត់ម៉ូតូឌុបរកប្រាក់ចំណូល ក្នុងមួយថ្ងៃបានត្រឹមតែ៥០០០រៀលទៅ១០០០០រៀល ពេលខ្លះត្រូវប៉ូលិសផាកពិន័យអស់រលីងគ្មានប្រាក់ទិញម្ហូបអាហារ ផ្គត់ផ្គង់ជីវភាពគ្រួសារ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃធ្វើឲ្យជីវភាពកាន់តែលំបាកថែមមួយ កម្រិតទៀត»។ ចំណែកប៉ូលិសចរាចរវិញ មួយថ្ងៃៗបានប្រើគ្រប់វិធីសាស្ត្រ និងមធ្យោបាយដើម្បីពួនស្ទាក់ចាប់ម៉ូតូពួកគាត់ ជម្រិតយកប្រាក់ដាក់ហោប៉ៅរបស់ខ្លួនលើសពីតម្លៃដែលច្បាប់បាន កំណត់ថែមទៀត»។
លោកបានមានប្រសាសន៍ថា «ដើម្បីលុបបំបាត់អំពើពុករលួយ និងកុំឲ្យប៉ូលិសចរាចរផាកពិន័យលើសពីច្បាប់កំណត់សូមឲ្យអ្នកបើក បរម៉ូតូ យានយន្តទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗ គ្នាព្រមទាំងដាក់កញ្ចក់ ឬផ្លាកលេខម៉ូតូ។ លើសពីនេះសុំឲ្យមន្ត្រីប៉ូលិសចរាចរធ្វើការផាកពិន័យជនប្រព្រឹត្ត ទៅតាមច្បាប់កំណត់ដើម្បីចូលរួមលើកកម្ពស់ ការគោរពច្បាប់ឲ្យបានត្រឹមត្រូវ និងរក្សាបាននូវភាពថ្លៃថ្នូរ»។
ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយ ពង្រឹងការអនុវត្តច្បាប់ដល់មន្ត្រីប៉ូលិសចរាចរនៅមូលដ្ឋាននិង តាមដានត្រួតពិនិត្យចំពោះការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ កុំឲ្យមានមន្ត្រីខិលខូចមួយចំនួនឆ្លៀតឱកាសយកច្បាប់ទៅរកស៊ី ប្រព្រឹត្តអំពើពុករកលួយ កេងប្រវ័ញ្ចលុយកាក់ពីប្រជាពលរដ្ឋ ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនបង្កឲ្យមានការរាំងស្ទះដល់ ដំណើរការអភិវឌ្ឍន៍ និងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ៕
ដើម្បីអានលំអិតសូមធ្វើការចុចត្រង់នេះដើម្បីទាញយក PDF - ខ្មែរ
ដើម្បីអានលំអិតសូមធ្វើការចុចត្រង់នេះដើម្បីទាញយក PDF - អង់គ្លេស
បញ្ហាគ្រោះថ្នាក់ចរាចរ បានក្លាយទៅជាការចាប់អារម្មណ៍មួយ ដែលអង្គការសង្គម និងរដ្ឋាភិបាល
ជិះម៉ូតូប៉ះដៃចង្កូតគ្នាដួលត្រូវរថយន្ដកិនស្លាប់លើកំណាត់ មហាវិថីព្រះនរោត្ដម
រាជធានីភ្នំពេញ ៖ និស្សិតពេទ្យម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែតរយៈពេលមួយម៉ោង ក្រោយពីនិស្សិតនោះជិះម៉ូតូហើយប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលកណ្ដាលថ្នល់ ហើយត្រូវរថយន្ដកិនពីលើ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់មហាវិថីព្រះនរោត្ដម ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១០ ។
ជនរងគ្រោះក្នុងឧបទ្ទវហេតុខាងលើឈ្មោះឯក រ៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង មកភ្នំពេញ ស្នាក់នៅជាមួយបងប្អូន។ សាក្សីនៅកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា គេឃើញយុវជនម្នាក់នេះជិះម៉ូតូម្នាក់ឯងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF 1662 លើមហាវិថីព្រះ នរោត្ដមឆ្ពោះទៅរមណីយដ្ឋានវត្ដភ្នំ លុះមកដល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ស្រាប់តែម៉ូតូបានប៉ះនឹងដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរ ស្របទិសគ្នាបណ្ដាលឱ្យម៉ូតូយុវជននោះដួលកណ្ដាលថ្នល់ ។ ខណៈពេលម៉ូតូដួលនោះ គេឃើញយុវជនរងគ្រោះដេកដួលលើថ្នល់ក្នុងចំណែកផ្លូវរថយន្ដ ស្របពេលនោះដែរ ក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយបានកិនយុវជនរូបនេះបណ្ដាលឱ្យប្រកាច់ត្រដរខ្យល់ ព្រមទាំងមានឈាមហូរតាមមាត់ផង។ទាំងភាគីម៉ូតូម្ខាងទៀត ក៏ដូចជារថយន្ដដែលកិនយុវជននោះ បាននាំគ្នាបើកគេចខ្លួនទៅបាត់អស់ ដោយបន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ លុះបន្ដិចក្រោយមក ទើបឃើញរថយន្ដសង្គ្រោះមកដឹកយុវជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត។គ្រូពេទ្យបានឱ្យដឹងថា ដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៣និង៤០នាទីរសៀលនាថ្ងៃដដែល ហើយត្រូវបានក្រុមគ្រួសារដឹកតាមរថយន្ដយកទៅធ្វើបុណ្យនៅឯស្រុកអូរ រាំងឪ ខេត្ដកំពង់ចាម ។នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនិយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៨លើក បណ្ដាលឱ្យស្លាប់ចំនួន២នាក់ របួសធ្ងន់៩នាក់ របួស ស្រាលចំនួន៥នាក់ ។មូលហេតុបណ្ដាលមកពីបើកបរហូបគ្រឿងស្រវឹងចំនួន១ លើកបើកប្រជែងគ្នាមួយលើក បើកមិនគោរពសិទ្ធិអាទិភាពចំនួន២លើក បើកមិនប្រកាន់ស្ដាំ មួយលើក និងបើកបរធ្វេសប្រហែសចំនួន២លើក ។ ការបើកបរគ្រប់ពេលត្រូវតែប្រុង ប្រយ័ត្ន ។
ទួរីសបើកវ៉ាកាមរីបុកម៉ូតូស្លាប់បន្ដបន្ទាប់២នាក់ របួសធ្ងន់ម្នាក់លើផ្លូវជាតិលេខ១១
ខេត្ដព្រៃវែង ៖
កាលពី វេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៤ មករា កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ១១ ចន្លោះពី តំបន់អ្នកលឿងត្រើយខាងកើតទៅកាន់ក្រុងព្រៃវែង ។ គ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្ដទួរីស១២កៅអី និងរថយន្ដកាមរី បើកជែងគ្នា ហើយរថយន្ដទួរីសជ្រុលទៅបុក ម៉ូតូធុនសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅពេញ ទំហឹងចំពីមុខធ្វើឱ្យរថយន្ដផុងក្បាល ឯម៉ូតូ រួញដូចដឹកដឿ ។ចំណែកអ្នកបើកម៉ូតូបាក់ក និងបាក់ជើងហើយស្លាប់នៅនឹងកន្លែង រីឯអ្នក ជិះពីក្រោយពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និង បានស្លាប់ម្នាក់ទៀតពេលនាំទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងនៅ ចំនុចភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ។ បើតាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដទាំងពីរគ្រឿងបានវ៉ាគ្នាចុះឡើងៗយ៉ាងប្រកៀកប្រកិត ដោយធ្វើដំណើរពីត្បូងទៅជើង លុះទៅដល់ចំណុចខាងលើ វាក់ជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ដោយម៉ូតូឌុបធ្ងន់មានគ្នាដល់ទៅបីនាក់ហើយនៅពីមុខមានដាក់អង្ករ ១ការុងផង ទើបអ្នកបើកម៉ូតូពិបាកយកចង្កូតគេចពីរថយន្ដក៏បណ្ដាលឱ្យមាន គ្រោះថ្នាក់ ។រថយន្ដទួរីសដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ពាក់ស្លាកលេខ ភ្នំពេញ 2M 1841 ដែលក្រោយកើតហេតុអ្នកបើកបរបានរត់
គេចខ្លួនបាត់បន្សល់ ទុកអ្នកជិះពេញរថយន្ដ ។ ចំណែកម៉ូតូរងគ្រោះធុនសេ១២៥ ស៊េរី ២០០៤ ពាក់ស្លាកលេខភ្នំពេញ 1V
0810 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះថុល ផល្លា ភេទ ប្រុស អាយុ៣០ឆ្នាំ ពាក់អាវដៃវែង ពណ៌ ស្វាយ ស្លៀកខោខូវប៊យ (ស្លាប់) ។អ្នករង គ្រោះនេះនៅភូមិសាឡូងលាប ឃុំព្រៃឃ្នេស ស្រុកមេសាង ។ រីឯអ្នកជិះពីក្រោយ២នាក់ ដែលរងរបួសធ្ងន់ មានអាយុប្រហាក់ប្រហែល គ្នាម្នាក់ឈ្មោះសៀម សេង មានទីលំនៅ ភូមិព្នៅ ឃុំព្រៃឃ្នេស ស្រុកមេសាង និង ម្នាក់ទៀតឈ្មោះសោម សេន អាយុជាង ៣០ឆ្នាំ រងរបួសបែកក្បាលហូរឈាមស្រោច ពេញមុខ ។
លោកសារឿន ហ៊ុន នាយប៉ុស្ដិ៍រដ្ឋបាល ប្រចាំការនៅកន្លែងកើតហេតុបានទំនាក់ ទំនងទៅក្រុមគ្រួសារជនរងគ្រោះនេះតាម
រយៈលេខទូរស័ព្ទនិង អត្ដសញាណប័ណ្ណដើម្បីយកសពទៅេធ្វើបុណ្យតាមប្រពៃណី និង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ។ ចំណែករថយន្ដនិងម៉ូតូនាំយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំបាបោង និងធ្វើកំណត់ហេតុដើម្បីបញ្ជូនទៅសាលា ដំបូង ។
Monday, March 15, 2010
ប៉ូលីសចរាចរណ៍
តើប៉ូលីសចរាចរណ៍ត្រូវធ្វើអ្វីខ្លះ? បើតាមការយល់ដឹងដ៏តិចតួចស្តួចស្តើងគឺ ពួកគាត់ធានាជួយសំរួលដល់ការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ដាក់ទោសពិន័យចំពោះអ្នកដែលប្រព្រឹត្តិច្បាប់ចរាចរណ៍ ជាដើម ។ តែប្រសិនបើនៅក្នុងប្រទេសកម្ពុជាយើងវិញ ប៉ូលីសចរាចរណ៍គឺជាមនុស្សម្នាក់ដែលគេមិនចង់ជួបមិនចង់អោយឃើញបើ គេចបានត្រូវគេចចេញអោយឆ្ងាយ ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះខ្ញុំគិតថាពួកគាត់ ចាំតែឆក់ឱកាសទៅលើអ្នកណាដែលពួកគាត់អាចគាបបានដើម្បីគាបយក ប្រាក់កាសបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះ???? តើពួកគាត់ពិតជាគួរអោយអាណិតដល់ថ្នាក់នេះឬ? ខ្ញុំក៏មិនដឹងច្បាស់ដែរថាតើពួកគាត់ទទួលបានប្រាក់ បៀវត្សរ៍ប៉ុន្មានក្នុងមួយខែ? ហើយខ្ញុំក៏មិនដឹងដែលថាលុយដែលគាត់ផាកបានដោយគ្មានវិក័យប័ត្រតើ វានឹងចរាចរណ៍ទៅនៅកន្លែងណានោះដែរ ។ ឬមកពីខ្ញុំមិនបានយល់ដល់ច្បាប់ចរាចរណ៍ត្រឹមត្រូវផងក៏មិនដឹង តែខ្ញុំព្យាយាមគោរពនៅភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ដែលខ្ញុំបានឃើញ??? (ពីព្រោះផ្លាកខ្លះបានបាំងនឹងដើមឈើ ឬក៏លាក់ទុកយ៉ាងស្រួល) ។ តែគ្រាន់តែពេលខ្លះខ្ញុំមិនបានចាប់អារម្មណ៍ ខ្ញុំក៏ក្លាយជាជនរងគ្រោះ ហើយក្លាយជាអ្នករួមចំណែកក្នុងការប្រព្រឹត្តអំពើពុករលួយទៀតផង ។
គឺកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០០៩ ខ្ញុំធ្វើដំណើរចេញពីការិយាល័យរបស់អង្គការក្នុងស្រុកមួយដែលមាន ទីតាំងនៅជិតសាលាសន្ធរម៉ុក ។ ពេលដែលខ្ញុំជិះចេញមកវិញ ខ្ញុំក៏ធ្វើដំណើរស្របនឹងសាលារួចក៏បត់ស្តាំបំណងត្រលប់មកធ្វើ ការវិញតាមបណ្តោយមហាវិថីម៉ៅសេទុង តែខ្ញុំក៏មិនបានចាប់អារម្មណ៍ថា ស្តុបកន្លែងនោះគេមិនអោយបត់ស្តាំ (តែបើបំពានភ្លើងចរាចរណ៍ទៅខាងមុខប្រហែលជាមិនខុស???) ។ ពេលនោះលោកប៉ូលីសក៏អោយខ្ញុំឈប់ ខ្ញុំតាំងចិត្តថាទាររកវិក័យប័ត្ររកអីអោយត្រឹមត្រូវម្តង មានអីគាត់ថាត្រូវយកប័ណ្ណសំគាល់ម៉ូតូ (ពាក់មី) ហើយត្រូវទៅបង់ពិន័យនៅកន្លែងណាមិនដឹងទេ ទំនងឆ្ងាយ ។ ខ្ញុំក៏ដក ១ដុល្លារជូនគាត់ គាត់ក៏អោយខ្ញុំជិះចេញមកវិញ ។
មានរឿងពីរដែលខ្ញុំឆ្ងល់ ទីមួយ ពេលដែលផាកពិន័យម៉េចក៏គាត់មិនអាចចេញវិក័យប័ត្រដោយខ្លួនឯងបាន? ចាំបាច់អោយខ្ញុំទៅកន្លែងណាផ្សេងធ្វើអី? បើសិនជាផាកកន្លែងនឹង ចេញវិក័យប័ត្រកន្លែងនឹងខ្ញុំមិនថាទេ តែដោយឃើញថាឆ្ងាយនឹងមិនចង់ចំនាយពេលច្រើនខ្ញុំក៏ បានប្រព្រឹត្តកំហុសមួយ ។ អ្នកដទៃទៀតប្រហែលជាគិតដូចជាខ្ញុំហើយ មានអ្នកតិចណាស់ដែលនឹងចង់ចំណាយពេលហើយទៅធ្វើតាម ក្បួនច្បាប់របស់ពួកគាត់នោះ ។ ទីពីរ ពេលបទស្តាំចឹងតើវាអាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ឬ? ខ្ញុំមើលទៅដូចជាមិនអីទេ តែបើសិនជាខ្ញុំគិតខុសសូមជួយណែនាំ ។ ពេលបទស្តាំពេលកំពុងភ្លើងក្រហមវាខុសច្បាប់ ចុះអ្នកដែលបំពានភ្លើងក្រហមហើយទៅខាងមុខមិនខុសទេមែនទេ? ខ្ញុំមិនដែលឃើញប៉ូលីសណាពិន័យអ្នកដែលបំពានភ្លើងចរាចរណ៍ទៅខាងមុខនេះសោះ ។
នេះជាបទពិសោធន៍ផ្ទាល់ខ្លួនដែលចង់ចែករំលែក ខ្ញុំក៏ភ្លាត់ស្នៀតដែរ ខ្ញុំគួរតែមើលភ្លើងអោយបានត្រឹមត្រូវជាមុន មិនមែនផ្អែកលើទំលាប់ដែលធ្លាប់ទៅបាន ទៅបាននោះទេ ។
Sunday, March 14, 2010
បុកសិស្សវិទ្យាល័យពួកស្លាប់ម្នាក់ ហើយរត់ចោលឡានដែលក្រឡាប់
ដោយ : សេរី CEN News
ភ្នំពេញ: ឡានទួរីសមួយគ្រឿងបានបុកសិស្សវិទ្យាល័យពួកម្នាក់ឱ្យស្លាប់នៅ កន្លែងកើតហេតុ ហើយតៃកុងឡានបានរត់គេចខ្លួនបាត់ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីម៉ោង៨ និង ៤០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំហៀងមុខវិទ្យាល័យពួក ប្រមាណ ២០ ម៉ែត្រ ក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ មាន សិទ្ធ ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យពួក ។ រថយន្តបានបុកនាងពីក្រោយយ៉ាងពេញទំហឹង ខណៈពេលដែលរថយន្តបើកស្របទិសគ្នា ពីកើតទៅលិច ហើយយុវតីរងគ្រោះកំពុងជិះកង់ចេញពីសាលាសំដៅទៅគេហដ្ឋានរបស់ខ្លួន នៅភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ។
more info
Saturday, March 13, 2010
អ្នកបើកត្រាក់ទ័រមិនសប្បាយចិត្តចំពោះការផាកពិន័យព្រោះគ្មានប័ណ្ណបើកបរ
ដោយ ឱ ភារិទ្ធ វិទ្យុអាស៊ីសេរី
2010-03-12ច្បាប់បានកំណត់និងតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទមាន ប័ណ្ណបើកបរ ប៉ុន្តែកសិករខ្លះនៅស្រុកមេមត់មិនសប្បាយចិត្តចំពោះប៉ូលិសដែលចាប់ បង្ខំពួកគេឲ្យបង់ប្រាក់ផាកពិន័យដ៏ច្រើនដោយសារពួកគេពុំមាន ប័ណ្ណបើកបរត្រាក់ទ័រ។
កសិករនៅខេត្តកំពង់ចាមដែលមានត្រាក់ទ័រភ្ជួររាស់ដីបានឲ្យដឹង ថា ពួកគេពុំដែលចាប់អារម្មណ៍ទៅលើច្បាប់ដែលតម្រូវឲ្យអ្នកបើក ត្រាក់ទ័រភ្ជួរដីមានប័ណ្ណបើកបរនោះឡើយ ដោយពួកគេយល់ថា ត្រាក់ទ័រពុំមែនជាយាន្តចរាចរដឹកជញ្ជូនប្រកបអាជីវកម្មលើដងផ្លូវ សាធារណៈដូចរថយន្តផ្សេងៗឡើយ។
លោក សាម៉េន នៅស្រុកពញាក្រែក ឲ្យដឹងថា កាលពីថ្ងៃទី៩ មីនា លោកត្រូវបានប៉ូលិសស្រុកមេមត់ឃាត់ត្រាក់ទ័រលោកសួររកប័ណ្ណបើកបរ ព្រមទាំងគំរាមផាកពិន័យជាប្រាក់ជាច្រើនម៉ឺនរៀលទៀតផង នៅពេលដែលលោកវិលត្រឡប់មកពីភ្ជួរដីចម្ការរបស់បងប្រុសលោកក្នុង ឃុំជាំគ្រវៀន កាលពីពេលថ្មីៗនេះ។
លោក សាម៉េន បានបញ្ជាក់ថា ៖ «ប៉ូលិសទៅសួរខ្ញុំថា មានប័ណ្ណបើកបរ មានពាក់មីដែរឬមួយក៏អត់? គេទារ ៦ម៉ឺន(រៀល) គេចុះឲ្យ ២ម៉ឺនរៀល ហើយខ្ញុំសុំឲ្យគេតែ ១៥.០០០ គេអត់ព្រមទៀត! ហើយគាត់ថា បើសិនខ្ញុំមិនឲ្យលុយហ្នឹងទេ គេនឹងចាប់ខ្ញុំយកទៅដាក់គុក!»។
លោក សុខ ដារិទ្ធ អ្នកបើកបរត្រាក់ទ័រភ្ជួរដីម្នាក់ទៀតនៅឃុំជាំតាម៉ៅ បានឲ្យដឹងដែរថា លោកពុំធ្លាប់ជួបប្រទះនូវបញ្ហាបែបនេះទេ ដែលលោកគិតថា ការបើកបរក្នុងចម្ការវាមិនដូចតាមផ្លូវជាតិឡើយ តែលោកថា នឹងខិតខំរៀបចំបំពេញសំណុំបែបបទកុំឲ្យជួបបញ្ហានេះ។
លោក សុខ ដារិទ្ធ បានអះអាងថា ៖ «ការភ្ជួរដីនៅតាមចម្ការហ្នឹង មិនចាំបាច់ប័ណ្ណបើកបរក៏បានដែរ ព្រោះអីនៅតាមជនបទ តាមចម្ការ តាមព្រៃអ៊ីចឹង។ អ្នកណាទៅមានលុយរៀនយកប័ណ្ណបើកបរឲ្យបាននោះ!»។
ទាក់ទិនបញ្ហានេះ លោក វណ្ណា មន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា រាល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទទាំងអស់ត្រូវតែមានប័ណ្ណបើកបរ បើខ្វះខាតលើចំណុចណាមួយគឺគេអាចផាកពិន័យបានទៅតាមច្បាប់កំណត់ ៖ «បើកត្រាក់ទ័រ ឡានកែច្នៃ គោយន្តអីហ្នឹង ត្រូវតែមាន!»។
លោក អ៊ិន ហឿង ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ បានបញ្ជាក់ជូនថា ពុំមានច្បាប់ណាមួយកំណត់ឲ្យទារប្រាក់ដ៏ច្រើនបែបនោះឡើយ ៖ «អាហ្នឹងវាមិនត្រូវទេ អាហ្នឹងជាបុគ្គលទេ។ ច្បាប់គ្មានកំណត់ស្អីដល់ប៉ុណ្ណឹងទេ!»។
លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក បានកត់សម្គាល់ថា អ្នកបើកត្រាក់ទ័រឬប្រភេទយានយន្តកែច្នៃត្រូវតែមានប័ណ្ណបើកបរ ប៉ុន្តែចំពោះការខ្វះខាតលោកថា ក៏ពុំមានច្បាប់ណាឲ្យអនុវត្តផាកពិន័យជាប្រាក់ហួសហេតុបែបនេះ ទេ។
លោក នាង សាវ៉ាត បានមានប្រសាសន៍ថា ៖ «ត្រាក់ទ័រក៏វាទាក់ទងទៅ នឹងការធ្វើចរាចរណ៍លើផ្លូវជាតិដែរ។ តែបើសិនជាមានការពិន័យ ត្រូវតែមានលិខិតស្នាមត្រឹមត្រូវ ថាពិន័យគាត់យ៉ាងម៉េច? ហើយយ៉ាងណាក៏វាមិន ៦-៧ម៉ឺន(រៀល) គំរាមគាត់យកដាក់គុកអ៊ីចឹងទេ អាហ្នឹងវាជារឿងខុសច្បាប់។ ការធ្វើផ្ទុយពីនីតិវិធី ខុសសមត្ថកិច្ចរបស់ខ្លួន វាជាអំពើពុករលួយ។ អាហ្នឹងត្រូវតែហាមឃាត់ ត្រូវតែចៀសវាង»។
មន្ត្រីនៃមន្ទីរចរាចរណ៍ខេត្តកំពង់ចាមមិនបានបញ្ជាក់ឲ្យដឹងពី ចំនួនត្រាក់ទ័រមានតាមតំបន់ក្នុងខេត្ត ថាមានប័ណ្ណបើកបរ ឬមិនមានប័ណ្ណបើកបរនោះ មានចំនួនប៉ុន្មានឡើយ។ ឯអ្នកបើកត្រាក់ទ័របានឲ្យដឹងថា ក្នុងឃុំនីមួយៗមានត្រាក់ទ័រភ្ជួរដីយកប្រាក់ប្រមាណពីជាង ១០គ្រឿង ទៅ ២០គ្រឿង ដែលបានភ្ជួរដីយកប្រាក់ដោយគិតថ្លៃឈ្នួលតាមស្ថានភាពដី ពី ១០ម៉ឺនរៀល និងលើសនេះបន្តិចបន្តួចក្នុងមួយហិកតា ហើយភាគច្រើនគឺពុំមានប័ណ្ណបើកបរឡើយ៕ឡានសង្គ្រោះដឹកបុរសម្នាក់ទៅទុកចោលរហូតដល់ស្លាប់
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅទុកចោលរហូតដល់ស្លាប់ បន្ទាប់ពីគាត់មកពីស៊ីការ ហើយក៏បានដួលម៉ូតូ នៅចំណុចផ្លូវសម្ការដូង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង
៧ និង ៤០ យប់ ថ្ងៃទី ០៧ មីនា ២០១០ ។
ជនរងគ្រោះឈ្មោះ ទី សុម៉ាឡា អាយុ ៤៩ ឆ្នាំ មុខរបរប្រធានការិយាល័យបៀវត្សរ៍នៃនាយកដ្ឋានបុគ្គលិកក្រសួងព័ត៌មាន ស្នាក់នៅផ្ទះលេខ 47A ផ្លូវលំ ក្រុម1 ភូមិ CPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ កាលពីល្ងាចថ្ងៃទី ៧ មីនា ថ្ងៃកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងទៅហូបការគេ នៅម្តុំភូមិឫស្សី ។ ដល់ម៉ោង ៧ និង ៣០ នាទី គាត់ក៏ត្រឡប់មកវិញតែម្នាក់ឯងតាមផ្លូវចម្ការដូង ដល់ចំណុចខាងលើក៏វិលមុខដួល ។ ពេលនោះប៉ូលិសខ្លាហោះ ដែលប្រចាំការទីនោះ ក៏ទូរស័ព្ទហៅឡានសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។ មួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់សមាគមគ្រូពេទ្យគុណធម៌ អតីត ‹ពេទ្យបុប្ឆាមាស› បានដឹកជនរងគ្រោះយកទៅព្យាបាល ។ ជនរងគ្រោះអាចនិយាយបានដោយប្រាប់លេខទូរស័ព្ទអ្នកបើកបរ ជួយហៅបងប្អូនទៅជួយមើលជាពិសេសបង់លុយ ។
ដោយអ្នកបើកឡានពេទ្យនិយាយមិនច្បាស់ បងប្អូនជនរងគ្រោះ ក៏ទៅរកនៅពេទ្យចន្ទ្រាស្ទឹងមានជ័យ ទំរាំរកឃើញ ក៏ទៅដល់មុខសមាគមគ្រូពេទ្យគុណធម៌ ត្រូវគេទុកលើរថយន្តចោល ដោយគ្មានប្រដាប់ប្រដាសម្រាប់ជួយសង្គ្រោះឡើយ ។ ពេលស្ទាបខ្លួននៅក្តៅ ក្រុមគ្រួសារក៏ឲ្យឡានពេទ្យនេះដឹកទៅពេទ្យកាល់ម៉ែត ។ ដល់កាល់ម៉ែតគ្រូពេទ្យថាស្លាប់បាត់ ។ ឮសូរស្លាប់អ្នកបើកឡានពេទ្យរត់បាត់ ហើយរថយន្តត្រូវបានគេបញ្ជូនទៅក្រសួងមហាផ្ទៃចាត់ការតាមច្បាប់ ។
ពេទ្យបុប្ផាមាស ត្រូវក្រសួងសុខាភិបាលចេញលិខិតព្រមានមិនឲ្យដឹកអ្នករបួសតាមផ្លូវឡើយ……ឥឡូវស្រាប់តែ…. ៕
បើកម៉ូតូលឿនទៅបុករថយន្តចំពាក់កណ្ដាល
កំពត ៖ យ៉ាងហោចណស់ក៏មានមនុស្ស៤នាក់ ត្រូវបានទទួលរងរបួសដោយសារតែគ្រោះ ថ្នាក់ចរាចរ២ករណី បានកើតឡើង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១០ នៅវេលាម៉ោង ១៨ និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិស្វាយធំ សង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
លោក ឆែម ហាក់ នាយផ្នែកសណ្ដាប់ធ្នាប់ក្រុងកំពត បានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះ ថា្នក់ចរាចរនេះ កើតឡើងពីរករណីផ្សេងគ្នា។ ករណីទី១ បានកើតឡើងត្រង់ចំណុចខាងត្បូងមន្ទីរ សាធារណការខេត្តកំពត រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបររងរបួសទាំងសងខាងធ្ងន់ដូចគ្នា។ ករណីទី២រវាងម៉ូតូ និងរថយន្ត បានកើតឡើងនៅចំណុចផ្លូវបំបែកចូលស្ថានីយ៍រថភ្លើង បង្កឡើង ដោយសារតែអ្នកបើកបរម៉ូតូ ទៅបុករថយន្តពាក់កណ្ដាលរថយន្ត ខណៈពេលដែលរថយន្តបានធ្វើ ដំណើរពីកើតមកលិច។
លោក ឆែម ហាក់ បានបន្តថាអ្នករងគ្រោះករណីទី១បើកបរម៉ូតូ ឈ្មោះទី កុសល ភេទប្រុស អាយុ១៥ឆ្នាំ បើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានផ្លាកលេខ បានរងរបួសធ្ងន់រស់នៅភូមិកំពង់បាយខាង ត្បូង រីឯអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ អ៊ូ វណ្ណរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត បានរងរបួសយ៉ាងធ្ងន់ដែរ។ រីឯករណីទី២ ម៉ូតូទៅបុក រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ផ្នែកក្បាល ដោយសារតែម៉ូតូវីវ៉ា ទៅបុករថយន្តម៉ាកតូយ៉ូតា (HILUX) មួយ បាំងកន្លះ ចំពាក់កណ្ដាលខណៈពេលដែលរថយន្តនេះកំពុងបើកពីកើតមកលិច បណ្ដាលឲ្យរងរបួសធ្ងន់ដោយខ្លួនឯង។ លោកបានបញ្ជាក់ថា ជនរងគ្រោះ ដែលបើកម៉ូតូទៅបុករថយន្តឈ្មោះ មួន ខ្នា ភេទប្រុស អាយុ២០ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ ងួន រ៉ាម៉េង អាយុ១៧ឆ្នាំ រងរបួសធ្ងន់ទាំងពីរនាក់ ដែលរស់នៅភូមិកែប ឃុំកែប ខេត្តកែប។ ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងសមត្ថកិច្ចបានអូសយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុង រង់ចាំធ្វើការដោះស្រាយជាក្រោយ៕
កូនអ្នកមានបើករថយន្ដបុកបាក់បង្កាន់ដៃស្ពានសម្ដេចហ៊ុន សែន មិនទាន់សម្ពោធ
ខេត្ដបាត់ដំបង ៖ ពួកក្មេងទំនើងមួយក្រុមដែលជាកូនចៅអ្នកមានទ្រព្យសម្បត្ដិ នៅក្រុងបាត់ដំបងបានធ្វើឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេបើកបររថយន្ដកាមរីឆ្លាមបុកបំបាក់សសរបង្កាន់ដៃ ស្ពានថ្មសម្ដេច ហ៊ុន សែន នៅក្បែររតនាគារខេត្ដ នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី១១ ឈានចូល ថ្ងៃទី១២ មីនា ។ តាមការត្រួតពិនិត្យ បើកុំតែសសរបង្កាន់ដៃស្ពានថ្មីនោះរឹងមាំ ម្ល៉េះ រថយន្ដពួកក្មេងទំនើងទាំងនោះធ្លាក់ចូលទឹកស្ទឹងសង្កែបាត់ទៅហើយ ។មន្ដ្រីនគរបាលចរាចរខេត្ដនិយាយថា រថ យន្ដបង្កហេតុនេះម៉ាកកាមរី ប្រភេទឆ្លាម ពណ៌កណ្ដុរល្មែះ ស៊េរីឆ្នាំ៩៩ ។ រថយន្ដនេះ ត្រូវពួកក្មេងទំនើងដោះស្លាកលេខចេញទាំងអស់ មុនពេលសមត្ថកិច្ចចុះទៅដល់ ។ ក្រុមក្មេងទំនើងជិះក្នុងរថយននេះស្ថិតក្នុងស្ថាន ភាពស្រវឹងជោកជាំ ។ ពួកគេបើកបុកបង្កាន់ ដៃស្ពានទាំងកំរោលបណ្ដាលឱ្យបាក់សសរ បង្កាន់ដៃស្ពានទាំងថ្មីចែស ដែលមិនទាន់ សម្ពោធដាក់ឱ្យប្រើប្រាស់ផង ។
more info
Thursday, March 11, 2010
Changes to traffic laws to be delayed, govt says
Phnom Penh Post Thursday, 11 March 2010 15:05
OVERNMENT officials have delayed a decision on a long list of proposed amendments to the Kingdom’s traffic laws, including the introduction of an article that would require all drivers to have road insurance, authorities said this week.
Proposals discussed at an inter-ministerial meeting in late February were due to be finalised at a meeting later this month before being reviewed and sent to the National Assembly for final approval.
More info....
Saturday, March 6, 2010
UN Decade of Action for Road Safety
The Presidential Executive of the International Road Transport Union (IRU) has endorsed the goals of the UN Resolution on Road Safety by committing to allocate $2 million to the UN road safety implementation plan named “Decade of Action for Road Safety 2011-2020”.
For the International Road Transport Union and all of its 180 Members in 74 countries on the 5 continents, road safety always has been, is and will remain a top priority issue. In fact, for every true professional every accident is one too many.
In its great efforts to further improve road safety, the IRU is committed to supporting the goals of the UN Resolution as well as the Decade of Action for Road Safety 2011-2020. In this respect the IRU supports the UN Resolution objectives to broaden the geographic scope and the implementation of the road safety projects foreseen.
In order to achieve this goal, IRU deputy Secretary General, Umberto de Pretto, announced to the UN Road Safety Collaboration today that the IRU Presidential Executive has committed major funds to implement appropriate projects to effectively improve commercial road transport safety provided that this important commitment by the profession is matched by partners involved in road safety or by the donor community.
This IRU commitment perfectly reflects the IRU motto: “Working together for a better future”. The IRU, representing the road transport industry worldwide, is prepared to take its full responsibility in this priority issue. Indeed, it is the duty of everyone to assume fully day after day, their respective responsibilities for improving road safety. The IRU will remain at the disposal of its public and private partners to initiate cooperation on road transport industry projects which will effectively address the main causes of accidents involving commercial vehicles.
Friday, March 5, 2010
Road rules discussed
Phnom Penh Post
OFFICIALS and civil society groups met Thursday to discuss proposed changes to 13 articles of the Land Traffic Law – including regulations on helmets, speeding and licences – and the development of a 10-year road safety plan to lower traffic fatalities.
A document obtained at the meeting outlines the 13 proposed changes, including increases in fines for motorbike drivers who fail to wear helmets, as well as for car drivers who fail to wear seatbelts. If the proposed changes are approved, the fines for both infractions will be significantly higher – helmet fines will rise from 3,000 riels to 21,000 riels (about US$5), while seatbelt fines will rise from 5,000 riels to 35,000 riels.
Preap Chanvibol, director of the Land Transport Department at the Ministry of Public Works and Transport, noted that the changes were still being debated. “This is just a proposal, and we require more meetings to finalise this. This could be reduced a little bit,” he said.
Looking ahead, Public Works and Transport Minister Tram Iv Toek, who is head of the National Road Safety Commission, said stricter enforcement of the helmet regulation, introduced for motorbike drivers in January 2009, would be critical to meeting the goal set by
ASEAN to reduce traffic fatalities to a rate of seven per 100,000 inhabitants by 2010.
There were 12.6 road fatalities per 100,000 Cambodians last year, up from 12.2 per 100,000 in 2008, according to NRSC figures.
“The traffic police must enforce helmet-wearing to all people, especially youth,” he said. Citing NRSC data, he said that 72 percent of motorbike drivers wear helmets during the day, but that only 46 percent do so at night.
“We want to see 100 percent of people wearing helmets, like in Vietnam,” he said.
more info
Thursday, March 4, 2010
ដួលម៉ូតូខ្ទាតចូលកង់ក្រោយរថយន្តស៊ីទែនដឹកប្រេងកិនខ្ទេចក្បាលស្លាប់ភ្លាម
ដោយ : សុពិសិដ្ឋ
CEN News
ភ្នំពេញ: បុរសម្នាក់ត្រូវបានរថយន្តស៊ីទេនដឹកប្រេងឥន្ធនៈតេលាកិនខ្ទេច ក្បាល ខ្ទេចទាំងមួកសុវត្ថិភាព ខណៈពេលបុរសរងគ្រោះនេះជិះម៉ូតូជែងរថយន្តមួយគ្រឿង ទៅប៉ះរថយន្តនៅខាងមុខ ហើយដួលម៉ូតូខ្ទាតចូលទៅកងក្រោយខាងឆ្វេងរថយន្តដឹកប្រេងនោះ ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៥០ នាទី ថ្ងៃទី ២ ខែមីនា ឆ្នាំ២០១០ នៅខាងកើតស្ពានជ្រោយចង្វា ម្តុំរង្វង់មូលដែលកំពុងរៀបចំស្ថាបនាឡើងតាមបណ្តោយផ្លូវលេខ ៦អា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ រថយន្តដឹកប្រេងឥន្ធនៈតេលាត្រូវបានសមត្ថកិច្ចប៉ូលិសនៅខាងលិចស្ពាន ជ្រោយចង្វា ឃាត់ស្ទាក់ចាប់បានទាំងអ្នកបើកបរភ្លាមៗ ក្រោយពេលកិនខ្ទេចក្បាលមនុស្សម្នាក់ ហើយព្យាយាមបើករត់គេច ។
បុរសដែលបាត់បង់ជីវិតដោយសាររថយន្តកិនខ្ទេចក្បាលទាំង មួកសុវត្ថិភាពនេះឈ្មោះ សួង សុឃឿន អាយុ ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីនិយាយថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូសេ ១២៥ ពណ៌ស្លែ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 1E 7058 ធ្វើដំណើរពីលិចទៅកើតតាមផ្លូវលេខ ៦អា រីឯរថយន្តដឹកប្រេងឥន្ធនៈតេលា ធ្វើដំណើរពីកើតមកលិចច្រាសទិសគ្នា ។
ពេលនោះគេបានឃើញបុរសអ្នកជិះម៉ូតូបានបើកម៉ូតូជែងរថយន្តមួយ គ្រឿងទៅប៉ះរថយន្តមួយគ្រឿងទៀត នៅពីមុខក៏ដួលម៉ូតូ ហើយខ្ទាតចូលកង់ក្រោយខាងឆ្វេងរថយន្តដឹកប្រេងឥន្ធនៈតេលា បណ្តាលឲ្យរថយន្តតេលាកិនត្រូវក្បាលខ្ទេចក្បាល និងខ្ទេចមួកសុវត្ថិភាពក្នុងពេលនោះទៅ ។
នៅពេលដឹងថា កិនខ្ទេចក្បាលអ្នកជិះម៉ូតូភ្លាម គេបានឃើញរថយន្តដឹកប្រេងឥន្ធនៈនោះព្យាយាមបន្ថែមល្បឿននៅមុខស្ពាន ជ្រោយចង្វាដល់ខាងលិចស្ពាន ក៏ត្រូវសមត្ថកិច្ចនៅទីនោះស្ទាក់ចាប់ទាំងរថយន្ត ទាំងអ្នកបើកបរតែម្តងទៅ ។
សាកសពបុរសរងគ្រោះត្រូវបានបងប្អូនយកទៅយកទៅរក្សាទុកនៅវត្តទួល សង្កែ រីឯរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈតេលា និងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅទីតាំងការិយាល័យប៉ូលិស ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕
Wednesday, March 3, 2010
Govt may raise helmet fine
Ministry proposes sixfold increase in penalty for drivers who lack headgear
Police stop motorbike drivers for helmet and mirror infractions on Street 488 in Chamkarmon district on Tuesday.
Much of the fining will just give traffic police the chance to extort much money....
THE Interior Ministry has presented a proposal for a sixfold raise in the fine handed out to motorbike drivers caught riding without helmets, officials said, part of a broader effort to increase compliance with a regulation that has so far failed to reduce traffic fatalities.
In January 2009, an amendment to the Land Traffic Law introduced a fine of 3,000 riels (about US$0.75) for helmetless motorbike drivers, a move that was hailed at the time by road safety activists.
However, Him Yan, director of the Department of Public Order at the Interior Ministry, said Tuesday that the fine needed to be raised.
“The fine has been set too low, which means drivers have not stopped their bad habits. They seem to look down on the traffic law,” he said.
The ministry first floated the idea of raising the fine to 21,000 riels (about $5) during an inter-ministerial meeting held in late February, Him Yan said, adding that officials also discussed the prospect of expanding the helmet regulation so that it would apply to passengers.
Preap Chanvibol, director of the Land Transport Department at the Ministry of Public Works and Transport, said recommendations from last month’s meeting would be finalised at a meeting to be held later this month, adding that they would then be reviewed by legal experts at the Council of Ministers before being sent to Prime Minister Hun Sen and the National Assembly.
Along with drunken driving and speeding, failure to wear a helmet is considered one of the primary factors contributing to traffic fatalities. Despite the new regulation and a series of enforcement campaigns, however, recorded traffic fatalities last year increased to 1,654, up from 1,572 in 2008.
Experts have argued that patchy enforcement, fuelled by the low presence of traffic police, has led to a low level of compliance with the law.
Him Yan said Tuesday that he believe 90 percent of motorbike drivers wear helmets during the day, but that only 50 percent do so at night.
The most recent survey conducted by the Road Crash and Victim Information System, which is run by the NGO Handicap International Belgium, found that 59 percent of drivers on stretches of National Roads 1, 4 and 5 were wearing helmets in January, along with 11 percent of passengers.
Ryan Duly, an adviser at the Global Road Safety Partnership who works closely with HIB, said road safety activists have long lobbied the government to raise the fine for helmetless drivers, and that HIB reiterated its case to the government in advance of February’s inter-ministerial meeting.
“We just made a recommendation to raise [the fine] so that it becomes a real deterrent,” Duly said. “Especially in Phnom Penh, 3,000 riels is not much. It has to be an amount where people think it is better to buy a helmet than to be fined.”
He added that although HIB had not recommended a particular figure, the proposed $5 fine seemed reasonable. He noted that government officials should take into account local wages and helmet prices.
A roadside helmet vendor, who declined to give her name, mends a helmet behind her display on the corner of Street 51 and Street 178 on Tuesday as a helmetless rider speeds by.
“The cost of a good-quality helmet is about US$10 on average, so, yeah, that amount sounds about right,” he said.
However, Vorn Pao, president of the Independent Democratic Informal Economy Association, which represents motorbike taxi drivers as well as tuk-tuk and taxi drivers, said the fine would be unreasonably high for most of the people he represents.
“What is the use for the government to amend the fine for those who violate helmet laws? Ninety percent of people wear them,” he said.
“It would be better to enforce the law. I think that when the new proposed law is adopted, there will be a strong reaction from the people.”
He added that the proposed increase could be an excuse for traffic police to enrich themselves.
“Much of the fining will just give traffic police the chance to extort much money from people,” he said.
Him Yan, however, defended the proposed fine, pointing out that it would be less than similar fines implemented in Thailand and Vietnam, where, he said, officials charge helmet-less motorbike drivers around $10. Duly said that in Vietnam the fine is around $12.
“We have to increase the fine because we have studied the fines in neighbouring countries already and have seen that their GDP growth is a little better than ours, but the fines for traffic law [infringements] are much greater than ours,” Him Yan said.
រថយន្តច្នៃរបស់ក្រុមល្ខោនបាសាក់ក្រឡាប់ផ្ងារជើងរបួស១២នាក់
ខេត្ត បាត់ដំបង ៖ ក្រុមតួសំដែងល្ខោនបាសាក់ចំនួន១២នាក់ បានរងរបួស ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់ នៅពេលជួបនឹងឧបទ្ទវហេតុ ដោយសាររថយន្តរបស់ពួកគេក្រ ឡាប់ផ្ងារជើង។
ហេតុការណ៍នៃការក្រឡាប់ រថយន្តច្នៃនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១០ វេលាម៉ោង១៩ និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិស្វាយជ្រុំ សង្កាត់ អូរម៉ាស់ ក្រុងបាត់ដំបង ដែលរថយន្តនោះជាប្រភេទរថយន្តកែច្នៃ ព្រមទាំងបានបើកបរពីបាត់ដំបង ទៅចំណុចអូរដូនពៅ ក្នុងទឹកដីស្រុកបវេល ដើម្បីទៅសំដែងល្ខោននៅទីនោះ។
តាម ការបំភ្លឺពីក្រុមសំដែង ដែលបានជិះនៅលើរថយន្តនោះបានបញ្ជាក់ថា រថយន្តនេះបើកបរ ដោយឈ្មោះឈៀង ឆៃហៀង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុង បាត់ដំបង។ លុះទៅដល់ចំណុចកើតហេតុ ដែលលក្ខណៈផ្លូវទើបតែចាក់ដី និងឈូសឆាយថ្មីៗដោយ ក្រុមហ៊ុនចិននោះ ក៏បានជួបប្រទះជាមួយរថយន្តកាមរីមកពីមុខបើកក្នុងល្បឿនយ៉ាង លឿនចំកណ្ដាលផ្លូវទៀតផង។ នៅក្នុងខណៈនោះផងដែរ អ្នកបើកបរបានងាកចង្កូតទៅអែបចិញ្ចើមផ្លូវខាង ស្ដាំរបស់ខ្លួន ដើម្បីគេចពីស្ថានភាពមិនល្អនៅចំពោះមុខ ក៏ស្រាប់តែដីចិញ្ចើមថ្នល់ដែលជាដីថ្មីបាន របេះធ្លាក់កង់ម្ខាងបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ទៅក្រោមតែម្ដង។ ចំណែកក្រុមល្ខោន ដែលជិះ ខាងលើជាង២០នាក់នោះ បានធ្លាក់បោកទៅដីរងរបួសចំនួន១២នាក់ ព្រមទាំងបានរថយន្តសាមុយ របស់ការិយាល័យចរាចរផ្លូវគោកខេត្តដឹកជញ្ជូនទៅ កាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ៕
បើករថយន្តបោលបំបុកបង្គោលភ្លើងអាជ្ញាធរអប្សរា ហើយជ្រុលធ្លាក់ប្រឡាយ
ខេត្ត សៀមរាប ៖ រថយន្តឡង់គ្រីស័រ១គ្រឿង រងការខូចខាតស្ទើរទាំងស្រុង ខណៈពេលដែល ម្ចាស់វាបាត់បង់ស្មារតីគ្រប់គ្រង ហើយបានបើកបំបុកដើមឈើខ្នាតតូច១ដើម រួចបានបន្តជ្រុលទៅបុកបំបាក់បង្គោលភ្លើងបំភ្លឺ ផ្លូវបាក់រាបដល់ដី រួចក្រឡាប់៤ទៅ៥ត្រឡប់ទៀត ទើបធ្លាក់ចូលទៅក្នុងប្រឡាយដែលនៅអមសងខាងផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១០ ស្ថិតនៅលើដងផ្លូវ៦០ម៉ែត្រ ទល់មុខហាងរស្មីអង្គរ។
បើ តាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ឲ្យដឹងថា រថយន្តនេះធ្វើដំ ណើរពីជើងទៅត្បូង ក្នុងល្បឿនមួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុគេបានឃើញរថយន្ត នេះរេចង្កូតមកខាងឆ្វេងដៃ រួចក៏បុកដើមឈើហើយនិងបង្គោលភ្លើងរួចក៏ក្រឡាប់ចូលក្នុងប្រឡាយ តែម្ដង។ ភ្លាមៗនោះគេបានឃើញមនុស្ស២នាក់វារចេញពីក្នុងរថយន្ត រួចក៏ត្រូវបានគេបញ្ជូន ទៅ សង្រ្គោះនៅគ្លីនិកឯកជន។
មន្រ្តី នគរបាលចរាចរជើងគោក ដែលចុះធ្វើការវាស់វែងបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ សេង គីម អាយុ៣០ឆ្នាំ ភេទប្រុស រស់នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀម រាប រីឯអ្នករួមដំណើរជាមួយពុំត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ជាអាណិកជន (អ្នកមកពីបរទេស) ត្រូវជាបងប្អូននឹងគ្នា។ អ្នកទាំង២នាក់របួសស្រាលដោយសារបានពោងសុវត្ថិ ភាពរថយន្តផ្ទុះជួយការពារ៕