Monday, May 25, 2009
CAMBODIA TO REDUCE ,TRAFFIC ACCIDENTS
Date: 24-30 May 2009
By Buth REAKSMEY KONGKEA
Cambodia Weekly
Prime Minister Hun Sen has requested the Minister of Interior, Minister of Justice, and Minister fo Public works and transports to work together and examine the articles of Traffic Law to encourage all motorbike rider to wear helmets whenever using the road. Road traffic accidents are now a major concern for the government.
Speaking before the ministry of the interior, May 19 he said "road traffic accidents are a national scourge. To reduce the rate of deaths and injuries i suggest that all relevant officials and ministries work hard together and take immediate measures to reduce the rate of road fatalities." The Prime Minister said that early this year motorcyclists were informed that they must wear helmet. However, only 50% are currently doing so.Hun Sen suggested that relevant authorities examine the possibility of confiscating motorbikes from those riders who ignored the law.
"I think that the system of fines has not worked. Confiscating the machines until such time as the rider is willing to obey the traffic laws may be more effective"
El Narin, Deputy chief of the Municipal traffic police office in the Ministry of Interior, said that currently about 55% of Phnom Penh's motorcycle riders wear helmets. when the helmet campaign began in early January 2009, 90% of motorcyclists wore helmets. The reason for the decrease he suggested was a lack of manpower that prevented permanent staffing of checkpoints.
He continued that to reduce the rate of road traffic accidents his peronel have been educating road users about traffic law and how to ride defensively. He also said that the Municipal Traffic Police have installe ten speed cameras on main roads and checkpoints in Phnom Penh. The traffic police have also been provided with breathalyzer to detect drunk drivers.
Pea Kimvong, Road Safety Awareness officer with Handicap International Belgium (HIB) said since road traffic laws come into enforce in September 2007, enforcement had been patchy resulting in modest improvements.
Kimvong said that according to the Road Traffic Accident and Victim Information System (RTAVIS) report 2009, on average, 4 people die and more than 75 are injured daily on the roads of Cambodia.
He pointed out that over 90% of accident are caused by human error, speeding, particularly along the national roads, drinking and driving and dangerous overtaking maneuvers are the main causes of road traffic accidents.
He continued that motorcycle rider are particularly vulnerable: 72% of road traffic casualties are motorcycle riders and most of them were not wearing helmets. Pedestrians and children are also increasingly vulnerable on Cambodian roads.
He emphasized that road traffic accidents and casualties also hinder development by killing and disabling economically active members of the population.
He added road traffic accidents have an enormous impact on the social and economic welfare of Cambodia with an estimated annual cost of USD 116 million, representing around 3% of the country GDP.
According to Ministry of Public Works and Transport, there are over one million vehicles and motorcycles in Cambodia. However, only 50% of drivers have driving licenses(CW)
នគរបាលស្រុកកៀនស្វាយចាប់ផ្តើមធ្វើករអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព
Written by DAP NEWS
eRkayBIRbmuxraC rdæaPi)al pþl;Gnusasn_[GñkeFVI cracrN_elIpøÚvTaMgGs; RtUvBak;mYk suvtißPaBnigeTacRkyanynþRtUvbMBak; kBa©k;[)anRtwmRtUvedIm,Ikat;bnßynUv eRKaHfñak;cracrN_ k¾dUcCakarBardl; GayuCIvitGñkdMeNIrelIdgpøÚvenAkñúg Rkbx½NÐTUTaMgRbeTsrYcmk \LÚvkmøaMg nKr)alRsukekonsVay )anGnuvtþy:ag mWugm:at;eTAelIGñkdMeNIr
edaym:UtUNaEdlminmanBak;mYksuvtißPaBnigbMBak; kBa©k;[)anRtwmRtUveTenaH .edIm,Ikat;bnßyeRKaHfñak;cracrN_ elIdgpøÚvCatielx 1 Edlknøgmkman karekIneLIgx
elakGFikarrg)anbnþfa RtwmEt ry³eBl 2 em:ag EdlkmøaMgnKr)al cracrN_cuHGnuvtþkargarenH Xat;cab; m:UtU)anCit 30 eRKOg bBa¢ÚnmkGFikar dæannKr)alRsuk edIm,I[m©as;m:UtUeFVI kic©snüa nigeKarBeTAtamc,ab;cracrN_ pøÚveKak. ehIyral;m:UtUEdlXat;cab; TaMgenaH minRtUv)anpakBin½yenaHeT EtRtUveFIVy:agNa [m©as;mU:tUeTATij mYksuvtßiPaBedayxøÜnÉgrYmnwgkBa©k; pgEdr. ehIycab;BIeBlenHteTAnwg GnuvtþkargarenHCaRbcaM eFVIy:agNa [GñkdMeNIrelIpøÚvCatielx 1 TaMgGs; EdlebIkqøgkat;RsukekonsVayRtUvEt manmYksuvtißPaBnigkBa©k;[)anRKb; RKan; edIm,I[GñkdMeNIrTaMgenaHeKarB eTAtamc,ab;nigGnusasn_rbs;Rbmux raCrdæaPi)al.
រថយន្តតួរីសដឹកមនុស្សរបូតហ្វ្រាំង ធ្លាក់ទន្លេនៅកំពង់ចម្លងអ្នកលឿង
Soy Sopheap
Saturday, 23 May 2009
រថយន្តតួរីស ១២ កៅអី ១ គ្រឿង ដែលផ្ទុកមនុស្សពេញបានរបូតហ្វ្រាំងរអិលធ្លាក់ចុះទឹកទន្លេនៅកំពង់ ចម្លងអ្នកលឿង ត្រើយខាងលិច តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះឡើយ គឺគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ។
ឧប្បត្តិហេតុរថយន្តដឹកអ្នកដំណើររបូតហ្វ្រាំងរអិលធ្លាក់ចូលទឹកទន្លេនេះ បានកើតឡើងនៅវេលាម៉ោងជាង ៦ ល្ងាច ថ្ងៃទី ២៣ ខែឧសភា ម្សិលមិញនេះ នៅចំណុចកំពង់ចម្លងអ្នកលឿងត្រើយខាងលិច ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលសាឡាងចេញដំណើរ ហើយកម្មករបិទទ្វារនោះ រថយន្ត តួរីសនេះបានចតនៅមុខគេ ហើយអ្នកបើកបរបានចុះទៅហូបលតឆា ដោយទុកអ្នកដំណើរប្រមាណ ៦ នាក់ នៅក្នុងរថយន្ត ។ ក្នុងនោះគេមិនដឹងថា រថយន្តនេះដាច់ហ្វ្រាំង ឬយ៉ាងណានោះទេ ស្រាប់តែគេឃើញរថយន្តនេះទៅមុខ ខណៈដែលចត នៅលើចំណោត បណ្តាលឱ្យទៅបុករបងទ្វារចុះសាឡាងដាច់រួចហើយបន្តរអិលចុះទៅធ្លាក់ចូលក្នុងទន្លេតែម្តង។ ក្នុងនោះ ពេល រថយន្តរអិលចុះនូវល្បឿនលឿនគួរសម គេឃើញអ្នកជិះនៅក្នុងរថយន្តនេះ បានលោតចេញតាមទ្វារបាន ចំនួន ៣ នាក់ ហើយនៅសល់ ៣ នាក់ទៀត គឺនៅក្នុងរថយន្តរហូត ដល់រថយន្តធ្លាក់ចូលក្នុងទឹក ទើបត្រូវបានគេរត់ទៅជួយ សង្គ្រោះស្រង់ឡើង លើគោកវិញបានដោយមិនមានអ្នកណារងគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ចំណែក អ្នកបើកបររថយន្ត ពេលឃើញហេតុការណ៍ ដូច្នេះក៏បានរត់គេចខ្លួនបាត់ទៅហើយសមត្ថកិច្ចបានចាត់ចែងអូសរថយន្តនេះឡើងមក លើគោក វិញភ្លាមៗនោះដែរុ៕
មួយយប់ថ្ងៃទី ២២ ឧសភា : គ្រោះថ្នាក់ចរាចរ ៣ លើក ស្លាប់ម្នាក់របួស ៦ នាក់ * នារីលក់ស្រាបៀរម្នាក់បើកម៉ូតូបុកបង្គោលភ្លើងស្លាប់ :
ភ្នំពេញ: យ៉ាងហោចនៅយប់ថ្ងៃទី២២ ឧសភា នេះនៅក្នុងទីក្រុងភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ៣ លើក បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងបុរស ៥ នាក់ទៀតរងរបួស ។
ករណីទី១ : នៅវេលាម៉ោង ៦ និង ៣០នាទីល្ងាចថ្ងៃទី ២២ ឧសភានៅចំណុចផ្លូវមុនីរ៉េត សង្កត់ទំនប់ទឹក ខណ្ឌចំការមន មានករណីរថយន្តបើកបុកម៉ូតូបណ្តាលឲ្យមនុស្ស ៣នាក់រងរបួស ។
ប៉ូលិសនិយាយថារថយន្តបង្កម៉ាក PAJERO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J 0161 បើកបរដោយឈ្មោះ ចាប សុដារ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំស្នាក់នៅសង្កាត់ទឹកល្អក់ ៣ បានបើកតាមផ្លូវ មុនីរ៉េត ពីជើងទៅត្បូងហើយបត់មិនប្រយ័ត្ន បុកម៉ូតូម៉ាក SUZUKI SMANH ពណ៌ត្រួយចេក ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស ។ អ្នកបើកម៉ូតូឈ្មោះ ឌួង សុភ័ក្រ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស អ្នករួមដំណើរឈ្មោះ សុខ ម៉ី ភេទ ប្រុស អាយុ ៤ ឆ្នាំ និងឈ្មោះ សើម រដ្ឋា ភេទ ប្រុស អាយុ ១០ ឆ្នាំ ។ ជនរងគ្រោះព្យាបាលនៅពេទ្យរុស្សី ចំណែករថយន្ត និងម៉ូតូរក្សាទុកនៅការិយាល័យប៉ូលិសចរាចរក្រុង ។
ករណីទី២ : វេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃដដែលនៅចំណុចផ្លូវជាតិលេខ ៥មុខមន្ទីរពេទ្យ សម្តេចឪ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានករណីម៉ូតូបើកបុកអ្នកបោសសំរាម របួស ២ នាក់ ។
ប៉ូលិសនិយាយថា ម៉ូតូបង្កម៉ាក VIVA ពណ៌ខ្មៅស្លាកលេខកណ្តាល 2F 1724 បើកបរដោយឈ្មោះ ឡូយ វិចិត្រ ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល បានបើកតាមផ្លូវជាតិលេខ ៥ ពីត្បូងទៅជើង លុះដល់មុខមន្ទីរពេទ្យ សម្តេចឪ ក៏បុកអ្នកបោសសំរាមតាមផ្លូវ បណ្តាលឲ្យរបួស ២នាក់ ។ ជនរងគ្រោះ ឈ្មោះ ហេងផេង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករ និងឈ្មោះជួន ងួន ហាក់ ភេទប្រុស អាយុ ២១ ឆ្នាំ ។ កម្មករទាំង ២នាក់ ព្យាបាលនៅពេទ្យ វិបុលសុខ ចំណែកអ្នកបើកម៉ូតូដេកពេទ្យកាល់ម៉ែត ។ ម៉ូតូរក្សាទុកនៅការិយាល័យប៉ូលិសចរាចរក្រុង ។
ករណីទី៣ : នៅវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃដដែលនៅផ្លូវ ៣៦៩ មុខវិហារអ៊ីស្លាម សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ មានករណី នារីលក់ស្រាបៀរបើកម៉ូតូបុកបង្គោលភ្លើងស្លាប់ ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លៀប ចាន់ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរលក់ស្រាបៀរ ស្នាក់នៅផ្ទះជួលមុខក្រុមហ៊ុនស្រាបៀរអង្គរ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះបើកម៉ូតូ ម៉ាក YAMAHA SUPER ពណ៌ខ្មៅគ្មានស្លាកលេខ បើកតាម ផ្លូវ ៣៦៩ ពីត្បូងទៅជើងយ៉ាងលឿនបត់ផ្លូវកោងក៏បុកបង្គោលភ្លើងស្លាប់តែម្តង ។ ប៉ូលិសបញ្ជាក់ថាមូលហេតុបណ្តាលមកពីស្រវឹងខ្លាំង ។ សពតម្កល់ធ្វើបុណ្យនៅវត្តច្បារអំពៅ ចំណែកម៉ូតូរក្សាទុកនៅខណ្ឌ ៕
នារី លៀប ចាន់ ស្លាប់នៅនឹងកន្លែង ដោយសារស្រវឹងបើកម៉ូតូលឿនទៅបុកបង្គោលភ្លើង ( រូប: សុពិសិដ្ឋ )
Mercedes បុករ៉ឺម៉កម៉ូតូពីក្រោយ ម្ចាស់រ៉ឺម៉កម៉ូតូស្លាប់នៅនឹងកន្លែង
ព្រៃវែង: បុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ត្រូវរថយន្តម៉ាក Mercedes ពណ៌ខ្មៅពាក់ស្លាកលេខបណ្តោះអាសន្ន ២៧១៨ បុកចំរ៉ឺម៉កម៉ូតូ ពីក្រោយបណ្តាលឲ្យ រ៉ឺម៉កក្រឡាប់បោកម្ចាស់ខ្ទប់ទៅលើផ្លូវជាតិ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ រីឯម្ចាស់រថយន្តបង្កនោះ បានចុះរត់គេចខ្លួនបាត់ ក្រោយពេលបុកស្លាប់មនុស្ស ។ គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង ៦ និង ៥០ នាទីព្រលប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៩ នៅលើផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប៉ូលិសចរាចរខេត្តបាននិយាយឲ្យដឹងថា បុរសរត់រ៉ឺម៉កម៉ូតូនោះ ឈ្មោះ លី ចាន់រី អាយុ ៣៦ ឆ្នាំរស់នៅក្នុងភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប៉ូលិសចរាចរខេត្តបាននិយាយទៀតថា នៅល្ងាចថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៩ លី ចាន់រី បានដឹកប្រជាពលរដ្ឋទៅឯឃុំស្រុកព្រះស្តេច ។ លុះដាក់ប្រជាពលរដ្ឋអស់ហើយ ក៏បើកម៉ូតូវិលត្រឡប់មកលំនៅដ្ឋានខ្លួនវិញ នៅភូមិសឹងពេលមកដល់ចំណុចក្នុងភូមិស្រះ ស្រាប់តែមានរថយន្ត Mercedes ពណ៌ខ្មៅបើកបរមកពីក្រោយ មកបុករ៉ឺម៉កចំពីក្រោយមួយទំហឹងបណ្តាលឲ្យមនុស្សនិងរ៉ឺម៉កម៉ូតូ ស្រាប់តែបោកទៅលើផ្លូវជាតិលេខ ១ បណ្តាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ ។ ចំណែកម្ចាស់រថយន្ត ឃើញអ្នកបើករ៉ឺម៉ក ដេកស្តូកស្តឹងបាត់មាត់ដូច្នេះ ក៏គេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ ៕
Sunday, May 24, 2009
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការបើកបរធ្វេសប្រហែស
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរ កើតមានកន្លងមកក្នុងឆ្នាំ២០០៩ |
Saturday, May 23, 2009
កូនឧត្តមសេនីយ៍យោធា បើករថយន្តបុកបង្គោលស្ដុបរបួសបាក់ជើង
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ២២ ឧសភា នេះ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែវផ្លូវគឹមអ៊ីលស៊ុង ស្ដុបទួលគោក ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូII ខណ្ឌទួលគោក ។
រថយន្តបង្កម៉ាក Land Rover ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយយុវជនស្ទាវម្នាក់ ជាកូននាយឧត្តមសេនីយ៍ របួសបាក់ជើង ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ដំបូងគេឃើញ រថយន្តបើកយ៉ាងលឿន តាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ហើយបត់ស្ដាំតាមផ្លូវគឹមអ៊ីលស៊ុង បួងចង្កូតមិនអស់ក៏ជ្រុលឡើងចិញ្ចើមផ្លូវ ហើយបុកបង្គោលភ្លើងតែម្ដង ។
ប្រភពដដែលបង្ហើបឲ្យដឹងថា អ្នកបើកបរដែលនៅវ័យយុវជនឈាមរាវ រងរបួសបាក់ជើង ហើយបានទូរស័ព្ទហៅអង្គរក្ស នាំទៅមន្ទីរពេទ្យនៅពេទ្យឯកជន ព្រមទាំងស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនអនុញ្ញាតឲ្យប៉ូលិសយកទៅចាត់ការតាមផ្លូវច្បាប់ឡើយ ៕
អ៊ីយុនដាយចង់ធ្វើកំណល់រថភ្លើង, មិនស្តាប់មន្រី្តការពារខ្សែររថភើ្លង
អ្នកបើកបររថយន្តបង្កហេតុបាននិយាយប្រាប់សមត្ថកិច្ចប៉ូលិស ថា ខ្លួនឈ្មោះផល លាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រថយន្តដឹកទឹកសុទ្ធ ស្នាក់នៅកន្លែងសិប្បកម្មផលិតទឹកបរិសុទ្ធ រថយន្ត ម៉ាក អ៊ីយុនដាយ ពណ៌ស្វាយខ្ចីលាយស ពាក់ស្លាកលេខភ្នំពេញ 2A-0264 ។
ដោយផ្អែកតាមការបំភ្លឺពីអ្នកយាមបារ៉ាស់ត្រង់ចំណុច ត្រឡោកបែក របស់រាជាស្ម័យយានកម្ពុជា បាន និយាយថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើរថភ្លើង១ខ្សែ របស់រដ្ឋបានចេញដំណើរពីខេត្ត ព្រះ សីហនុឆ្ពោះមកក្រុងភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុក៏ ស្រាប់តែមានរថយន្តបង្កហេតុមួយគ្រឿង ដឹកទឹកបរិសុទ្ធពេញឡាន បើកមកពីត្បូងទៅជើងឆ្លងកាត់ចំណុចកើតហេតុ ដោយមិនព្រមឈប់។
ប្រភពដដែលបានបន្តថា ក្នុងខណៈពេលកើតហេតុនោះដែរ អ្នកំណើរជាច្រើនដែលត្រូវឆ្លងកាត់ចំណុច ផ្លូវដែក បានឈប់គ្រប់គ្នា ដោយសារតែអ្នកយាមបានបញ្ជាឲ្យឈប់រង់ចាំរថភ្លើងទៅសិន ដោយ សារតែ អ្នកបើកបររថយន្ត មានៈបើករុលគេចគេឯង ឆ្លងផ្លូវភ្លាម ពេល នោះរថភ្លើងដែលធ្វើដំណើរពីលិចមកកើត ក៏បុករថយន្តនោះប៉ើង ហើយរុញអូសចម្ងាយប្រហែលជា៣០ម៉ែត្រ ក្រឡាប់បះផ្ងារធ្លាក់ទឹក បរិសុទ្ធពេញផ្លូវ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា នេះជាសំណាងល្អហើយដែលរថភ្លើងមិនក្រឡាប់ តើទីបញ្ចប់នរណាជា អ្នកទទួលខុសត្រូវ ? ហើយខាងរថភ្លើងវិញគេមិនទាន់ឃើញមាន ចំណាត់ការណា មួយទៅលើម្ចាស់រថយន្តនោះឡើយ តែបើមិនមានវិធាន ការណាមួយឲ្យតឹងរ៉ឹងទេ នោះម្ចាស់រថយន្តបង្ក មិនញញើត និងរាង ចាលនោះឡើយ ៕
ការបើកបរតាមផ្លូវសារធារណៈរាល់ថ្ងៃមានអ្នកបើកបរយានយន្តជាងកន្លះ លាននាក់គ្មានប័ណ្ណបើកបរ
មន្ត្រីក្រសួងសារធារណៈការបានឲ្យដឹងថា ចំនួនយានយន្តដែលកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈក្នុងប្រទេសម្ពុជា បានកើនដល់ជាង ១លានគ្រឿង ប៉ុន្តែចំនួនប័ណ្ណបើកបរយានយន្តដែលបានចេញដោយក្រសួងសាធារណៈ ការ រហូតមកទល់ពេលនេះ ទើបតែមានចំនួនប្រមាណជាង ៤០ម៉ឺនប័ណ្ណប៉ុណ្ណោះ មានន័យថា នៅមានអ្នកបើកបរជាងពាក់កណ្តាលទៀត មិនទាន់មានប័ណ្ណបើកបរ ជាពិសេសអ្នកបើកបរម៉ូតូ ។ ប្រធាននាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ លោកកែវ សាវិន បាននិយាយថា ចំនួនយានយន្តនៅទូទាំងប្រទេស ដែលបានចុះបញ្ជីនៅក្រសួងសាធារណការរយៈពេល ៤ខែ ដើមឆ្នាំ២០០៩ នេះ មានចំនួន ៨៥,០៩១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៥,៤៤៥ គ្រឿង ។
ដោយនៅ ទូទាំងប្រទេសពេលនេះមានយានយន្តចំនួន ១,១៦៩,៤១១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩៣៥,៤២១ គ្រឿង ចំនួនយានយន្តនេះមិនបានគិតបញ្ចូលយានយន្ត ដែលបានចុះបញ្ជីនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនោះទេ ។ លោកកែវ សាវិន បានបន្ដថា ចំនួនយានយន្តមានរហូតដល់ជាង ១លានគ្រឿងហើយ កំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈ ប៉ុន្តែចំនួនអ្នកបើកបរដែលមានប័ណ្ណបើកបររហូតមកទល់ពេលនេះទើបតែមាន ចំនួន ៤១៣,៤៥២ នាក់ មានន័យថា មានអ្នកបើកបរចំនួនជាងពាក់កណ្តាល នៃចំនួនយានយន្ត ដែលកំពុងតែបើកបររាល់ថ្ងៃ គឺការបើកបរ របស់ពួកគេគឺបើកបរដោយគ្មានប័ណ្ណបើកបរ ដែលជាប្រការមួយគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្នកទាំងនោះភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរបានតិចតួច ដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរច្រើន ជាពិសេសអ្នកបើកបរម៉ូតូ ។ តាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនៅកម្ពុជា គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ ប៉ុន្តែជាក់ស្តែងមានប្រជាពលរដ្ឋ ភាគច្រើនបំផុតមិនបានមិនបានចាប់អារម្មណ៍ និងមិនបានទៅរៀនបើកបរយកបណ្ណ័បើកបរនេះទេ ។ សត្យា និងមិត្តភ័ក្រ ជាច្រើនទៀតជានិសិ្សត រៀននៅសាកលវិទ្យាល័យបៀលប្រាយ ក្រោយពេលចេញពីការសិក្សា នៅពេលរសៀល ពួកប្អូនៗ បាននិយាយដូចគ្នាថា ខ្លួនពុំបានចាប់អារម្មណ៍ថា នឹងទៅរៀនបើកបរម៉ូតូ ដើម្បីយកប័ណ្ណបើកបរទេ ព្រោះថា រូបប្អូនបានចេះជិះម៉ូតូនេះ តាំងពីយូរយារណាស់មកហើយ ។
សត្យា និងមិត្តភ័ក្រ បានបន្តថា មិនថារូបប្អូនម្នាក់ប៉ុណ្ណោះទេដែលមិនបានចាប់អារម្មណ៍ និងការរៀនបើកបរម៉ូតូ ដើម្បីទទួលបានប័ណ្ណបើកបរនេះ សូម្បីមិនភ័ក្រប្អូនជាច្រើន រាប់បញ្ជូលប្រជាពលរដ្ឋទាំងអស់ នៅស្ទើទូទាំងប្រទេសកម្ពុជា ទាំងនៅទីក្រុង តាមខេត្ត គឺមិនបានចាប់អារម្មណ៍ដូចគ្នា ក្នុងការទៅចុះឈ្មោះរៀនបើកបរម៉ូតូនេះ ។ ការផ្តល់ប័ណ្ណបើកបរម៉ូតូគិតតាំងពីដើមទីរហូតមកទល់ពេលនេះ បើរាប់ទាំងប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងលើស ១២៥ សេសេ ផងនោះ ត្រូវបានលោកកែវ សាវិន បញ្ជាក់ថា ទើបតែបានចំនួន ១៦.០០០ ប័ណ្ណប៉ុណ្ណោះ។ បើយោងតាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ ៕
Friday, May 22, 2009
PM presses for bike seizures
| Written by Chun Sophal | |
| Thursday, 21 May 2009 |
Drivers without helmets would also be subject to the amendment suggested in a speech Tuesday.
"I think that the best way to avoid and reduce road accidents in the future is to catch and hold onto motorbikes and stop levying fines," Hun Sen said during a speech at the Ministry of Interior.
The prime minister pressed the ministries of interior, justice, and public works and transport to cooperate closely to enforce the rules.
He added that road accidents were a serious problem that had negative effects on economic development and poverty reduction.
"Police must keep the motorbikes, and when the owners have helmets and side mirrors, they can get their motorbikes back, and I will grant the owners one litre of petrol as an encouragement for them," Hun Sen said.
A rising toll
According to the Ministry of Public Works and Transport, the first four months of 2009 saw 2,137 accidents and 579 deaths on Cambodia's roads - a 1.58 percent increase on the same period last year.
The whole of 2008 saw 1,638 road deaths, and the loss of an estimated US$200 million worth of property.
Eung Chung Huor, general director of the General Transportation Department at the Transport Ministry, said that the ministry would re-examine existing traffic legislation to identify the articles that needed to be amended.
"We think that it will take a long time to amend this law because we have to check all the articles that are being enforced before sending it to the National Assembly," he said.
The Land Traffic Law, approved by the National Assembly in 2007, authorises police to issue on-the-spot 3,000 riel fines to motorbike drivers not wearing a helmet and 4,000 riels for those lacking side mirrors.
There are more than 1 million vehicles, including around 800,000 motorbikes and 200,000 cars, on Cambodia's roads.
Tin Prasoeur, Phnom Penh traffic police chief, told the Post Tuesday that despite the passage of the law, only around half of motorcyclists wear helmets and have side mirrors.
"I think it is good that the law [will] allow police to catch the motorbikes to warn those who do not respect the law because fining them does not seem to be very effective," he said.
២ យប់ រថយន្ដបើកបុករបាំងចែកទ្រូងផ្លូវ ៣ លើក
ភ្នំពេញ: រយៈពេលពេល ២ យប់ គិតចាប់ពីថ្ងៃទី ១៩ ដល់ ២០ ឧសភា នៅរាជធានីភ្នំពេញ មានករណីរថយន្ដបើកបុករបាំងចែកទ្រូងផ្លូវ ៣ លើក ក្នុងនោះបង្កឡើងដោយជនជាតិចិន ដែលមករកស៊ីនៅស្រុកខ្មែរចំនួន ២ លើក ប៉ុន្តែពុំមានមនុស្សគ្រោះថ្នាក់ដល់ស្លាប់ឡើយ ។
* លើកទី ១ : វេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ១៩ ឧសភា នៅចំណុចផ្លូវព្រះមុនីវង្សកែវផ្លូវក្រមួនស (១១៤) មុខធនាគារពាណិជ្ជកម្មក្នុង និងក្រៅប្រទេសេ ស្ថិតក្នុងសងា្កត់ផ្សារថ្មីII ខណ្ឌដូនពេញ បុរសជនជាតិចិនមា្នក់បើករថយន្ដបុករបាំងចែកទ្រូងផ្លូវ ហើយហោះបុកបង្គោលភ្លើងថែមទៀត ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក CAMRY សេរី ៩៥ ពណ៌សែ្លពាក់ស្លាកលេខភ្នំពេញ ២D ៥៨៨៩ បើកបរដោយបុរសជនជាតិចិនម្នាក់ (ពុំស្គាល់ឈ្មោះ) ។
សាក្សីនិយាយថា មុនកើតហេតុគេឃើញរថយន្ដបើកតាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង យ៉ាងលឿន ហើយជ្រុលចង្កូតបុករបាំងចែកទ្រូងផ្លូវលាន់សូរដូចផ្ទុះគ្រាប់ផ្លោង ហើយរថយន្ដបានហោះទៅបុកបងោ្គលភ្លើងនៅមុខធនាគារពាណិជ្ជកម្មក្នុង និងក្រៅប្រទេសថែមទៀត ។
បុរសជនជាតិចិនដែលទំនងជាស្រវឹងស្រាជោគ បាននិយាយទូរស័ព្ទមួយសន្ទុះក៏មានបក្ខពួកដឹកយកទៅបាត់ ។ ចំណែករថយន្ដប៉ូលិសស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ។
* លើកទី ២ : នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២០ ឧសភា នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីទល់មុខស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានរថយន្ដមួយគ្រឿងបើកបុករបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យមនុស្ស ៣ នាក់ រងរបួសមធ្យម ហើយគេចខ្លួនបាត់ ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក HONDA CIVIC ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២C ៣៩៥៩ បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ ២ នាក់ ស្រីម្នាក់ប្រុសម្នាក់ ។
សាក្សីនិយាយថា មុនកើតហេតុគេឃើញរថយន្ដបើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើតយ៉ាងលឿន ។ លុះដល់ចំណុចខាងលើ ក៏ជ្រុលបុករបាំងចែកទ្រូងផ្លូវរបើកក្បាលនាគ និងប្រេះរបាំងថ្ម ៧ កង់ថែមទៀត ។ អ្នកនៅលើរថយន្ដ ៣ នាក់ ដែលស្រវឹងស្រា បានហៅម៉ូតូកង់បីជិះទៅបាត់ ។
រថយន្ដត្រូវបានប៉ូលិសចរាចរស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដោះស្រាយតាមច្បាប់ ។
* លើកទី ៣ : វេលាម៉ោង ១ អធ្រាត្រ ថ្ងៃទី ២១ ឧសភា នៅផ្លូវព្រះនរោត្តមកែវម៉ៅសេងទុង សង្កាត់ទន្លេបាក់ ខណ្ឌចំការមន (ស្ដុបជលផល) បុរសជនជាតិចិនម្នាក់បើករថយន្ដបុករបាំងចែកទ្រូវផ្លូវ បណ្ដាលឲ្យរថយន្ដខូចផ្នែកខាងមុខ ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក HONDA ពណ៌ស្ក ស្លាកលេខ ង ៦៧៦២ ភព២ បើកបរដោយឈ្មោះ ស៊ក ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអេវប្រាយ ស្នាក់នៅផ្ទះលេខ ១៣៧ ផ្លូវម៉ៅសេងទុង សង្កាត់ទួលទំពូងI ។
ប៉ូលិសបញ្ជាក់ថា រថយន្ដបានបើកយ៉ាងលឿនតាមផ្លូវព្រះនរោត្តមពីជើងទៅត្បូង ហើយបុករបាំងចែកទ្រូងផ្លូវមុខរដ្ឋបាលជលផល ហើយរថយន្ដព្យាយាមបើកដល់ស្តុបបូកគោក៏ត្រូវប៉ូលិសឃាត់ ។ បច្ចុប្បន្នបញ្ជូនទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ៕
Thursday, May 21, 2009
ទួរីសពន្លះគោយន្តដាច់ខ្ទេចជាបំណែកៗ តែអត់មានមនុស្សរងគ្រោះថ្នាក់
ដោយ : ចក្រី (ថ្ងៃទី 21 ឧសភា 2009)
បំណែកគោយន្តដាច់ខ្ទេចទៅផ្សេងៗគ្នា (រូប: ចក្រី)
រថយន្តទួរីសខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែអ្នកជិះក្នុងរថយន្តពុំមានគ្រោះថ្នាក់នរណាម្នាក់នោះឡើយ (រូប: ចក្រី)
ម៉ាស៊ីនគោយន្តដាច់ខ្ទាតចម្ងាយ ៤៦ ម៉ែត្រពីកន្លែងបុកធ្លាក់លើថ្នល់ (រូប: ចក្រី)
អ្នកឃើញហេតុការណ៍បានរៀបរាប់ថា មុនពេលគ្រោះថ្នាក់កើតឡើង មានគោយន្តមួយគ្រឿង បើកចេញមកពីក្នុងបរិវេណមន្ទីរពេទ្យចម្ការដូង (មន្ទីរពេទ្យកំពុងសាងសង់) ទិសដៅពីជើងទៅត្បូង ឡើងលើផ្លូវជាតិលេខ ៣ ហើយអ្នកបើកបរបានចុះ បម្រុងកាច់ចង្កូតទៅទិសខាងលិច ។ គ្រាន់តែឡើងលើថ្នល់បានប្រហែល ២ ម៉ែត្រ ស្រាប់តែមានរថយន្តទួរីសមួយគ្រឿង បើកបរមកពីទិសខាងកើត ដោយល្បឿនយ៉ាងលឿន ហើយបុកគោយន្តពេញទំហឹង បណ្ដាលឲ្យដាច់ខ្ទេច ដោយនាំយកម៉ាស៊ីន (គោយន្ត) ទៅជាមួយ ធ្លាក់កណ្ដាលថ្នល់ចម្ងាយជិត ៥០ ម៉ែត្រ និងកង់គោយន្តមុខផ្នែកខាងស្ដាំខ្ទេច ធ្លាក់ក្នុងស្រែជាង ១០០ ម៉ែត្រពីកន្លែងបុក ។ ចំណែករថយន្តទួរីសបន្តរត់ទៅមុខរេពេញផ្លូវ រួចធ្លាក់ទៅចិញ្ចើមថ្នល់ បុកប៉ះគំនរថ្មបណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ទើបទៅមុខលែងរួច ។ មុនរថយន្តអស់ល្បឿនគេឮសម្រែកអ្នកជិះស្រែកខ្ញៀវខ្ញាពេញក្នុងរថយន្ត ហើយក្រោយមកនាំគ្នាចុះទាំងទឹកមុខស្លេកស្លាំង ញាប់ញ័រគ្រប់ៗគ្នា ដោយអារម្មណ៍តក់ស្លុតបំផុត ។ មិនយូរប៉ុន្មានអ្នកដំណើរទាំងនោះត្រូវបានរថយន្តទួរីសមួយគ្រឿង ផ្សេងទៀត មកផ្ទេរយកដើម្បីធ្វើដំណើបន្តទៅកាន់ក្រុងព្រះសីហនុ ។
ប៉ូលិសចរាចរណ៍ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា អ្នកបើកបរគោយន្តជួបគ្រោះថ្នាក់ក្នុងហេតុការណ៍នោះឈ្មោះ នួន កុច ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ ចំណែកអ្នកបើកបររថយន្តទួរីសឈ្មោះ ណុប ភារៈ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយពេលធ្វើការវាស់វែងរួចរាល់ ប៉ូលិសបាននាំយកបំណែកគោយន្ត និងរថយន្តបង្កហេតុទៅរក្សាទុក ដើម្បីដោះស្រាយនាពេលក្រោយ ៕
នាយករដ្ឋមន្ត្រីថ្លែងជាថ្មីម្ដងទៀតអំពីសុវត្ថិភាពចរាចរណ៍
ដោយ ឃឹម សារ៉ង
2009-05-20
លោកនាយករដ្ឋមន្ត្រីបានសម្តែងការខកចិត្តក្រោយសេចក្តីអំពាវនាវរបស់លោកខ្លះមិនត្រូវបានគេគោរព។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ផ្តោតលើចំណុចមួយចំនួនទាក់ទង នឹងសុវត្ថិភាពចរាចរណ៍ជិះម៉ូតូ ការបន្តដាក់ផ្លាកឡាន (នប) និង (ខម) និងការប្រើអំណាចរបស់មនុស្សខ្លះអាងទឹកប្រាក់សូកទៅលើការប្រើ ប៉ូលិសធ្វើចរាចរណ៍។
ប្រសាសន៍សម្តែងការខកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅក្រោយព្រឹត្តិការណ៍ជាក់ស្តែងខ្លះៗដែលចេះតែលេចឡើង ទោះបីជាមានសេចក្តីអំពាវនាវជាបន្តបន្ទាប់នោះក្តី។
នៅក្នុងប្រសាសន៍ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ទាក់ទងនឹងអ្នកជិះ ម៉ូតូគ្មានពាក់មួកសុវត្ថិភាព លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ «បាន សេចក្ដីថា ការអំពាវនាវរបស់យើងអត់ប្រយោជន៍ សំឡេងអំពាវនាវរបស់យើង គឺបានធ្វើយូរហើយ តាំងពី UNDP យកតួកុន ឈិន ឡុង ដែលជាអគ្គរដ្ឋទូតរបស់ UNDP មកកម្ពុជា ពាក់តាំងពីមួកបង្ហាញ តាំងពីស្អីៗ ដាក់គ្រប់សព្វទាំងអស់ នាយករដ្ឋមន្រ្តីអំពាវនាវគ្រប់ស្ថាប័នអំពាវនាវ... គាត់មិនពាក់ ធ្វើអីគាត់?»។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកនឹងស្នើសុំឲ្យប៉ូលិសធ្វើកិច្ចការដូចតទៅនេះ ៖ «ម្ដង នេះ មិនផាកជាលុយទេ គ្រាន់តែសុំផ្អាក ហាមជិះម៉ូតូហ្នឹង យកម៉ូតូហ្នឹងមកទុកសិន ពេលណាគាត់ទិញមួក ទៅដល់ជូនម៉ូតូគាត់ ហើយអាចឲ្យសាំងមួយលីត្រទៀតមកផ្ទះ ក្រែងលោគាត់អស់សាំង។ ខ្ញុំថា វាមិនអស់សាំងប៉ុន្មានទេ ខ្ញុំសុខចិត្តចេញក៏បានដែរ»។
ទាក់ទងនឹងការប្រើផ្លាកលេខនគរបាល «នប» និងផ្លាកលេខទាហាន «ខម» សម្រាប់យានយន្តវិញ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាចំពោះរដ្ឋមន្ត្រីក្រសួង ការពារជាតិនិងក្រសួងមហាផ្ទៃឲ្យធ្វើកិច្ចការទាំងនោះឲ្យបាន។
សូមបញ្ជាក់ថា បញ្ជារបស់លោកនាយករដ្ឋមន្ត្រីឈប់ឲ្យយានយន្តនានាប្រើលេខ នប និង ខម សម្រាប់ឯកជននោះ គឺបានធ្វើតាំងពីដើមខែឧសភានោះមក ប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សមួយចំនួននៅតែប្រើផ្លាកលេខនគរបាលនិងផ្លាកទាហានចំពោះ យានយន្តឯកជនរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ ៖ «ឥឡូវអ៊ីចេះ ទុកឲ្យរដ្ឋមន្រ្តីប្រកាស អ្នក ន.ប ទាំងអស់ រដ្ឋមន្រ្តីមហាផ្ទៃជាអ្នកប្រកាស ខ.ម ទាំងអស់ រដ្ឋមន្រ្តីការពារជាតិជាអ្នកប្រកាស។ ឱសានវាទត្រឹមថ្ងៃណា ផុតពីថ្ងៃហ្នឹង មើលអ្នកកាន់ផ្លាកលេខដាក់ចុះបញ្ជីទ្រព្យសម្បត្តិក្រសួងការពារ ជាតិ ចុះបញ្ជីទ្រព្យសម្បត្តិក្រសួងមហាផ្ទៃ ឡានហ្នឹងគឺឡានរបស់រដ្ឋ ព្រោះពាក់លេខរបស់រដ្ឋ។ បើមិនលេងអ៊ីចឹងមិនបាន។ ហើយក្នុងហ្នឹងមានមន្រ្តីនគរបាល មានមន្រ្តីយោធា មានមន្រ្តីអាវុធហត្ថ តែក៏មានជនស៊ីវិលក៏ពាក់ដែរ»។
លោកនាយករដ្ឋមន្ត្រីនៅបានលើកពីករណីមួយទៀតទាក់ទងនឹងការប្រើ ទឹកលុយសូកក្រុមប៉ូលិសចរាចរណ៍ ដោយក្រុមអ្នកមានឬឧកញ៉ាខ្លះ ដើម្បីជួយសម្រួលពួកគេក្នុងការធ្វើចរាចរណ៍នៅពេលណាដែលមានការកក ស្ទះ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ហៅការផ្តល់លុយសូកនោះ គឺជាអំពើធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម បើទោះបីជាការឲ្យលុយនោះ ត្រូវគេចាត់ទុកថាជាអំពើសប្បុរសក៏ដោយ ៖ «គាត់បានភ្លេចគិត នូវចំណុចមួយ គឺចំណុចបន្ទាបតម្លៃកម្លាំងអនុវត្តច្បាប់ គឺនគរបាលនិងអាវុធហត្ថ បន្ទាបតម្លៃច្បាប់នៃកម្ពុជារបស់យើងនេះ។ ចិត្តសប្បុរសរបស់គាត់ពិតជាមានគួរឲ្យគោរព ប៉ុន្តែចិត្តសប្បុរសនេះ ត្រូវបានជាការប្រមាថមាក់ងាយចំពោះកម្លាំងអនុវត្តច្បាប់និងជាការ ប្រមាថចំពោះច្បាប់ទៅវិញទេ។ អ៊ីចឹងខ្ញុំសូមឲ្យឈប់លើកិច្ចការនេះ បើកកស្ទះ កកស្ទះទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា គេមិនចង់ឲ្យកម្ពុជាធ្វើដំណើរទៅរកភាពមួយដែលនាំឲ្យកិត្តិយសជាតិអាប់ឱននោះឡើយ៕AFP Photo
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ត្រូវបានមន្ត្រីធ្វើស្លាកលេខយានយន្ដឃាត់ខ្លួនកន្លះម៉ោង
ដោយ : សុពិសិដ្ឋ (ថ្ងៃទី 20 ឧសភា 2009)
ភ្នំពេញ: អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន ត្រូវបានមន្ត្រីធ្វើសា្លកយានយន្ដនៃមន្ទីរសាធារណៈការក្រុងភ្នំពេញ ឃាត់ខ្លួនប្រមាណកន្លះម៉ោង បន្ទាប់ពីលោកថតរូបភាពពីក្រៅរបង ២-៣ ប៉ុស្ដិ៍ ខណៈពេលប្រជាពលរដ្ឋចូលធ្វើស្លាកលេខ ។ លោក អ៊ួន ឈិន បានឲ្យដឹងថា ពីម្សិលម៉ិញសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងអំពីការធ្វើសា្លកលេខ អំពីការអនុវត្តច្បាប់ចរាចរ ៘ ដូច្នេះលោកក៏បានទៅការិយាល័យធ្វើស្លាកលេខយានយន្ដដែលមានទីតាំង ស្ថិតនៅផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ទៅដល់ទីនោះលោកបានសុំមន្ត្រីនៅទីនោះ ដើម្បីថតរូបភាពមួយចំនួនបង្ហោះតាមវេបសាយ និងសម្ភាសន៍នាយកការិយាល័យនៅទីនោះ ប៉ុន្តែមន្ត្រីនៅទីនោះបានសុំឲ្យរង់ចាំលោកប្រធានមកដល់ទើបសុំ ការអនុញ្ញាតពីគាត់ ។ ដោយលោកប្រធានធំមិនឃើញមកការិយាល័យ លោកក៏បានមកក្រៅហើយថតរូប ២-៣ ប៉ុស្ដិ៍ ស្រាប់តែសន្ដិសុខឃាត់លោកឲ្យចូលទៅខាងក្នុង ។
លោក អ៊ួន ឈិន បន្តថា លោក ហ៊ឹង សារុន អនុប្រធានការិយាល័យនៅទីនោះ បានសុំឲ្យលោកលុបរូបភាពចោល និងមិនអនុញ្ញាតិឲ្យថតសមេ្លងឡើយ ។ ដោយឃើញថា អារម្មណ៍គាត់មិនល្អចំពោះអ្នកកាសែត លោកក៏សម្រេចចិត្តលុបរូបភាពចោល ហើយបញ្ជាក់ប្រាប់ទៅលោក ហ៊ឹម សារុន ថា លោកថតរូបភាពតាមទីសាធារណៈមិនខុសច្បាប់ទេ សូមលោកពូស្វែងយល់ពីច្បាប់សារព័ត៌មានឡើងវិញ ។
ជុំវិញការលើកឡើងរបស់លោក អ៊ួន ឈិន ONLINE បានទូរស័ព្ទទៅលោក ហ៊ឹម សារុន លេខ ០១៦ ៩៧៧ ៥៥៥ ដើម្បីសុំការពន្យល់ ប៉ុន្តែលោកមិនលើកទូរស័ព្ទសោះ ៕
Wednesday, May 20, 2009
Gotcha
Tuesday, 19 May 2009
A traffic police officer checks for speeders on a road in Tuol Kork district Monday, as the city began implementing new rules of the road that also include a ban on drunken driving, said Phnom Penh traffic police Chief Tin Prasoeur. "We are reconsidering working at nighttime.... It is a bit hard to work at night for the police when they try to stop drunken drivers, especially
in dark places," he said
.

Photo by: HENG CHIVOAN
Tuesday, May 19, 2009
ចូលឆ្នាំខ្មែរ ៣ថ្ងៃ ស្លាប់ ៥២ នាក់
ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 22/04/2009 12:28 ម៉ោងសកលប៉ូលីស ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ថា អំឡុងពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីអាទិត្យមុន មានមនុស្សយ៉ាងហោចណាស់ ៥២ នាក់ បានស្លាប់ និង ២៣៣ នាក់ផ្សេងទៀត រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាង២៤០ កន្លែងនៅទូទាំងប្រទេស។
សូមចុចខាងក្រោមដើម្បីស្តាប់បទរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ ៖
របាយការណ៍បឋមរបស់ប៉ូលីសក្រសួងមហាផ្ទៃ បានលើកឡើងថា ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ មានគ្រោះថ្នាក់ចរាចរណ៍តិចជាងឆ្នាំមុន។ នៅពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមុន មានគ្រោះថ្នាក់ចំនួនជាង៣០០កន្លែង នាំឲ្យមនុស្សស្លាប់៥៩នាក់។ ក៏ប៉ុន្តែ សម្រាប់បុណ្យចូលឆ្នាំខ្មែរ កាលពីអាទិត្យមុន មានមនុស្សស្លាប់ ៥២នាក់ និងរបួសជាង២០០នាក់។លោកឧត្តមសេនីយ៍ អ៊ុក គឹមឡេក អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពផ្លូវជាតិ បានប្រាប់អ្នកកាសែតថា ម៉ូតូប្រហែល ៣០០គ្រឿង រថយន្តតូច ៥០ គ្រឿង និងរថយន្តធំ ១២ គ្រឿង បានត្រូវខូចខាតក្នុងគ្រោះថ្នាក់នៅពេលបុណ្យចូលឆ្នាំថ្មីនេះ។ ចំណែកចំនួនគ្រោះថ្នាក់ ដោយសាររថយន្តកែច្នៃ បានកើនឡើង ច្រើនជាងឆ្នាំមុន។ រថយន្តកែច្នៃ ឬហៅមួយបែបថា គោយន្ត វាគ្មានលំនឹង ហើយបានផ្ទុកមនុស្សលើសចំណុះ។
យុទ្ធនាការដែលមានឈ្មោះថា “សប្តាហ៍ចរាចរណ៍” ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៤មេសា ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូល ឆ្នាំខ្មែរ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី១៤ ១៥ និងថ្ងៃ១៦មេសា។ យុទ្ធនាការរយៈពេល១សប្តាហ៍ មុនចូលឆ្នាំ បានអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្ថិភាពពេលបើកបរ និងហាមជាពិសេស មិនឲ្យបើកបរ នៅពេលស្រវឹងស្រា។
ការបើកបរលឿន បើកបរពេលស្រវឹង ការផ្ទុកលើសចំណុះ និងការមិនពាក់មួកសុវត្ថិភាព ត្រូវបានក្រុមអ្នកជំនាញគូសបញ្ជាក់ថា ជាកត្តាបង្កគ្រោះថ្នាក់ចរាចរណ៍។ នៅឆ្នាំ២០០៨ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បាននាំឲ្យមនុស្សស្លាប់ចំនួន ១៥៧២ នាក់ និងរបួស ១១០៦៦នាក់៕
Traffic law crackdown to begin next week
| Written by Khuon Leakhana and Sam Rith | |
| Thursday, 14 May 2009 | |
| TRAFFIC police say they are planning to crack down on speeding, drunken driving and driving without a licence, with drivers being dealt fines as soon as next week. "Previously, we only fined drivers who didn't wear helmets or used mirrors. Now we are starting to check for peoples' driver's licences," Him Yan, deputy commissioner police in charge of traffic in Phnom Penh, told the Post on Monday. According to officials, only 2 percent of the Kingdom's almost 1 million motorbike drivers have a licence. El Narin, deputy Phnom Penh Traffic Police chief, said drunken driving and speeding checks would also be enforced from Monday. "We received the order to implement these laws this week, but due to the holiday, we will implement them next week," he said. Licence process to improve According to Cambodian traffic law, drivers caught without licences can face a maximum penalty of two months in jail, or a fine of up to 200,000 riels (US$50). Him Yan said that police hadn't been able to enforce the law in the past because they knew getting a licence was expensive and difficult. "But we are now looking into this process, so as to be able to enforce the law," he said. According to El Narin, drunken drivers will not be fined, but required to sober up at a police station before travelling home. Drivers caught speeding, however, face fines and risk being taken to court if they violate the law "in excess", he said. |
មនុស្ស៥នាក់បានរងរបួសដោយសារតែឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ
Tuesday, 19 May 2009 08:16
kMBt ³ mnusS5nak;)anrgrbYs edaysarEt]b,tiþehtueRKaHfñak;cracrN_ rvagm:UtU nigm:UtUebIkbRBa©asTisKña ehIy)anRBlHKñaya:geBjTMhwg .
ehtukarN_ eRKaHfñak;cracrN_enH )anekIteLIgenAelIkMNat;pøÚvCatielx3 Rtg;cMNuchag xara:GUexlaPsuPI evla ema:g7yb;éf¶TI17 Ex]sPa qñaM2009 sißitenAkñúgPUmikMBg;)ay xageCIg sgáat; kMBg;)ay RkugkMBt extþkMBt .
tamRbPBenAkEnøgekItehtu )an [dwgfa enAmuneBlehtukarN_ekIt eLIgeK)aneXIjm:UtUmYyeRKOg BN’exµADubRBHsgÇBIrGgÁ TisedABIt,Úg eTA eCIg. xN³Edlm:UtUDubenaHkMBugEt ebIkya:gelOn ehIyeKcm:UtUmYyeRKOg eTotEdlkMBugebIkRsbKñaedIm,Iv:aehIy k¾eKcCgðúkeTAbukCamYym:UtUvIv:amYy eRKOgeTot BN’exµA es‘rI2006 Edl narIBIrnak;kMBugebIkBIeCIgmkt,Úg . eRkayBIekItehtuPøam²enH k¾mannKr )alcracrN_cuHmkdl;eFIVkarvas;EvgehIyk¾ykm:UtUTaMgBIrmkrkSaTukenA GFikardæanRkugkMBtcMENkCnrgeRKaHTaMg5 nak;RtUv)anrfynþse®gÁaHdwk eTAkan;mnÞIreBTüextþ edIm,IeFIVkar se®gÁaHCIvitPøam²Edr .
m®nþInKr)alcracrN_)anR)ab;[ dwgfa CnrgeRKaHEdlebIkm:UtUvIva: es‘rI 2006 ebIkbredaynarI2nak; )anrgrbYs ya:gF¶n;F¶redaysarEtm:UtUes125buk eBjTMhwg xN³Edlm:UtUenaHebIkelOn ehIyva:m:UtUmYyeRKOgeTot EdlebIk Rcas;TisKñaeKcCgðúkk¾bukm:UtUvIv:aenaH Etmþg . narIrgeRKaHmaneQµaH Tn; tUc Gayu24qñaM rs;enAkMBg;)ay RsukkMBg; )ay RkugkMBg;)ay extþ kMBt . GñkCiH BIeRkayeQµaH muy Rsan; Gayu22qñaM rs;enAPUmimat;Bam XuMm:ak;R)ag Rsuk TwkQU extþkMBt cMENkGñkbgáehtuebIk m:UtUeQµaH eGon vNÑa ePTRbus Gayu 21qñaM rs;enA PUmivtþBaFi XuMfµI RsukTwk QU extþkMBt rIÉGñkCiHBIeRkayBIrnak; KWRBHsgÇBIrGgÁmanRBHnam KI ém: RBH Cnµ 21vsSa nig RBHnam G‘uk g:Uv RBHCnµ 21vsSa TaMg BIrGgÁKg;enAvtþeRtIy ekaH .
m®nþIb:Ulis)anbBa¢ak;fa bnÞab;BI rfynþse®gÁaHCnrgeRKaHmkkan;mnÞIr eBTükMBtehIy kñúgcMeNam4nak;RtUv )anbBa¢ÚnbnþeTAse®gÁaHenAPñMeBj edayELkeQµaH Tn; tUc enAeBTü extþkMBt.
ម៉ូតូបុកម៉ូតូស្លាប់ទាំងអស់គ្នា ៣ នាក់
បាត់ដំបង: គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្រុមទី៩ ឃុំកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី កាលពីថ្ងៃទី១៧ ឧសភា វេលាម៉ោង ៧ និង ៤០ នាទីយប់ រវាងម៉ូតូអ៊ែប្លេតជិះគ្នា ២ នាក់ បើកបរយ៉ាងលឿនទៅបុកជាមួយម៉ូតូវ៉េវជិះម្នាក់ឯង បញ្ច្រាសទិសគ្នាបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ជាតិ ស្លាប់ភ្លាមៗនៅនឹងកន្លែង ២ នាក់ ហើយម្នាក់ទៀតបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្នុងចំណោមសាកសពទាំង ៣ នាក់ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរស្គាល់ឈ្មោះតែម្នាក់ គឺឈ្មោះ គ្រី សុខគ្រឿន ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែក ២ នាក់ ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារអ្នកជិះម៉ូតូទាំងសងខាងស្លាប់ទាំងអស់គ្នា គ្មានអ្នកណានៅរស់ដើម្បីសួរព័ត៌មានទេ ។
លោកវរសេនីយ៍ត្រីបានដកស្រង់សំដីរបស់សាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់មកបញ្ជាក់ថា មុនពេលកើតហេតុមានម៉ូតូ ១ គ្រឿង ម៉ាកអ៊ែប្លេតពណ៌ព្រីងទុំ ពាក់ស្លាកលេខ បាត់ដំបង 1D 5117 ឌុបគ្នា ២ នាក់ធ្វើដំណើរពីស្រុកមោងឫស្សី ឆ្ពោះមកខេត្តបាត់ដំបង ដោយល្បឿនដូចហោះ ហើយស្របពេលនោះមានឡានធំមួយគ្រឿង នៅពីមុខអ្នកជិះម៉ូតូនោះបានវ៉ាឡាន ហើយជ្រុលចង្កូតទៅបុកជាមួយអ្នកជិះម៉ូតូវ៉េវពណ៌ក្រហមតែម្នាក់ឯង បញ្ច្រាសទិសគ្នាបណ្តាលឲ្យដួលទៅលើថ្នល់ជាតិលេខ៥ ។
លោកវរសេនីយ៍ត្រី សាត គឹមសាន នាយការិយាល័យចរាចរជើងគោកខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដ៏គួរឲ្យតក់ស្លុតនេះ កើតឡើងដោយសារតែការបើកបរយានយន្តមានល្បឿនហួសកំណត់ និងមិនបានមើលឧបសគ្គនៅពីមុខ ពេលដែលវ៉ាឡាននៅពីមុខនោះ ៕
Monday, May 11, 2009
មិត្តប្រុសស្រវឹងស្រា ឌុបទៅបុកបង្គោលស្លាកសញ្ញាចរាចរបណ្ដាលឲ្យស្លាប់
កំពង់ធំ : នារីវ័យក្មេងម្នាក់បានបាត់បងជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយមិត្តប្រុសរបស់នាង ដែលកំពុងរួមដំណើរជាមួយគ្នា ជិះម៉ូតូទៅបុកបង្គោលដែកស្លាកសញ្ញាចរាចរ ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ១០ ខែឧសភា នៅចំណុចភូមិវាលតូច ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នារីវ័យក្មេងនោះឈ្មោះ គីម ឆាយ អាយុ ២២ ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិមេសាង ស្រុកព្រៃវែង ខេត្តព្រៃវែង រីឯអ្នកឌុបរងរបួសមុខហូរឈាម ឈ្មោះ ឡា សព្វថ្ងៃមានទីលំនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកបារាយណ៍ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូឌុបនារីម្នាក់យ៉ាងលឿនក្នុងដំណើរពី ត្បូងទៅជើង ហើយអ្នកឌុបមានសភាពស្រវឹងស្រាផង ព្រោះអ្នកបើកបានមកស៊ីការនៅភូមិសូយោង ការពីថ្ងៃទី ៩ ខែឧសភា លុះព្រឹកឡើង ថ្ងៃទី ១០ ខែឧសភា ឈ្មោះ ឡា នេះបានផឹកស្រាថែមទៀត ។
សាក្សីបានបញ្ជាក់ទៀតថា អ្នកបើកម៉ូតូពេលទៅដល់កន្លែងកើតហេតុប្រហែលជា ងោករេចង្កូតធា្លក់ផ្លូវទៅស្ដាំ ហើយបានច្រឡោតម៉ូតូទៅបុកនឹងបង្គោលដែកសំគាល់ស្លាកសញ្ញាចរាចរពេញ មួយទំហឹង បណ្ដាលឲ្យអ្នកអង្គុយខាងក្រោយបោកត្រូវក្បាល និងខ្ទេចមុខមួយចំហៀងបណ្ដាលឲ្យស្លាប់ភ្លាមតែម្ដងទៅ ។
លោក ចាន់ ធូ ប៉ូលិសចរាចរស្រុកបារាយណ៍ ដែលបានចុះមកវ៉ាស់វែង និងពិនិត្យនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែលរបស់អ្នកបើកដែលមានសភាព ស្រវឹងស្រាដោយខ្លួនឯង គឺមិនបានប៉ះទង្គិចរថយន្ត ឬម៉ូតូផ្សេងទៀតឡើយ ។ ម្យ៉ាងទៀតអ្នកជិះទាំងពីរនាក់នេះ មិនបានពាក់មួកសុវត្ថិភាពទៀតផង ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់ស្លាប់យ៉ាងដូច្នេះ ៕
ភ្នំពេញៈ ២ ថ្ងៃគ្រោះថ្នាក់ចរាចរ ៦ លើកស្លាប់ ២ នាក់របួសធ្ងន់ស្រាល ១០ នាក់
ភ្នំពេញ: រយៈពេល ២ ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ៦ លើកបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ១០ នាក់ទៀតរងរបួស ។
គ្រោះថ្នាក់លើកទី ១: វេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ឧសភា នៅលើផ្លូវជាតិលេខ ៦ A មុខសាលាបច្ចេកទេស JVC សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ មានរថយន្តសណ្តោងរ៉ឺម៉ក កិនយុវជនម្នាក់ចំក្បាលស្លាប់ភ្លាម ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក HINO ពណ៌សបៃតង ស្លាកលេខភ្នំពេញ 3A 1078 បើកបរដោយឈ្មោះ រស់ គឹមឡេង ភេទប្រុស អាយុ ៣០ ឆ្នាំស្នាក់នៅខេត្តព្រះសីហនុត្រូវប៉ូលិសឃាត់ខ្លួន ។ ជនរងគ្រោះឈ្មោះ ពណ្ណរាយ រតនា ភេទប្រុស អាយុ ២០ ឆ្នាំស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ស្លាប់នៅនឹងកន្លែង ។ គាត់បើកម៉ូតូម៉ាក Step ពណ៌ស-ខ្មៅ ស្លាកលេខភ្នំពេញ 1AD 3918 ។
មុនកើតហេតុម៉ូតូបើកតាមផ្លូវជាតិលេខ 6A ពីជើងទៅត្បូង លុះដល់ចំណុចខាងលើក៏ប៉ះដៃចង្កូតជាមួយរថយន្តកូរ៉េដួលចូលក្បាល ក្រោមកង់រថយន្តកិនស្លាប់តែម្តង ។ រថយន្ត និងម៉ូតូរក្សាទុកនៅចរាចរក្រុង ។
គ្រោះថ្នាក់ទី ២: នៅវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី ១០ ឧសភា នៅផ្លូវជាតិលេខ ២ មុខរោងចត្រតាកហ្វាត សង្កាត់ចាក់អង្រែលើ មានករណីរថយន្តបុកម៉ូតូរបួសធ្ងន់បីនាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក HIYUNDAI ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2G 9820 អ្នកបើកបររត់បាត់ ។ រថយន្តបើកពីត្បូងទៅជើង បុកម៉ូតូពីក្រោយម៉ាក HONDA C125-08 ពណ៌ខ្មៅស្លាកលេខកណ្តាល 1H 3555 បើកបរដោយឈ្មោះ កុយ កុម្ភះ ភេទប្រុស អាយុ ២០ និងអ្នករួមដំណើរ ២ ឈ្មោះ សេង គឹមហុង ភេទស្រី អាយុ ៦១ ឆ្នាំ និង ឈ្មោះ ជឿន អេង ភេទប្រុស អាយុ ៦៩ ឆ្នាំ របួសធ្ងន់កំពុងសម្រាកពេទ្យឯកជន ។
គ្រោះថ្នាក់ទី ៣: វេលាម៉ោង ៦ និង ៤០ នាទីយប់ថ្ងៃដដែលនៅផ្លូវជាតិសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ ខណ្ឌដង្កោ មានករណីរថយន្តបុកម៉ូតូ ស្លាប់ម្នាក់របួសម្នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក Marcedes ពណ៌ស ស្លាកលេខបណ្តោះអាសន្ន 2531 បើកបរដោយឈ្មោះ ពៀ តូនីដា ភេទប្រុស អាយុ ២៤ ឆ្នាំ បានបើកបុកម៉ូតូដែលធ្វើដំណើរច្រាសទិសពីលិចទៅកើត បើកបរដោយឈ្មោះ លឹម ធី ភេទប្រុស អាយុ ៣៥ ឆ្នាំ បានស្លាប់បន្ទាប់ពីបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ និងអ្នករួមដំណើរឈ្មោះ អឿន ទិន ភេទប្រុស អាយុ ២៩ ឆ្នាំ របួសធ្ងន់ ។
គ្រោះថ្នាក់ទី ៤: វេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃដដែល នៅផ្លូវព្រះសីហនុ មុខធនាគារកាណា ឌីយ៉ាអូឡាំពិក ខណ្ឌចំការមន មានរថយន្តបុកម៉ូតូបន្តបន្ទាប់ខូចម៉ូតូ ៤ គ្រឿង និងរបួស ២ នាក់ ។
គ្រោះថ្នាក់ទី ៥: វេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃដដែលនៅចំណុចផ្លូវជាតិលេខ ៤ មុខភោជនីដ្ឋានសប្យាយ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌដង្កោ មានករណីម៉ូតូបុកគ្នា របួសធ្ងន់ ២ នាក់ ។
គ្រោះថ្នាក់ ៦: នៅវេលាម៉ោង ១១ យប់ថ្ងៃដដែលនៅចំណុចផ្លូវច្រមុះជ្រូក ផ្លូវ ២៧១ និងផ្លូវមុនីវង្ស សង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន មានរថយន្តសណ្តោងខ្សែរត់កាត់ផ្លូវ ត្រូវម៉ូតូ ២ គ្រឿងបើកទាក់ខ្សែដួលប្រកាច់ប្រកិន ៕
In January 2009, 156 persons were killed and 733 were severely injured on the roads of
In 2008, motorcycle crashes and casualties represent an alarmingly high percentage of overall accidents and casualties in
The primary reason for the noticeable decline in January is attributed to the multi-stakeholder helmet awareness campaign coupled with enforcement of the helmet wearing law by the Traffic Police on January 1st 2009 nationwide, and the subsequent increase in helmet wearing rates.
Prior to helmet enforcement, a survey conducted by Handicap International Belgium (HIB) in June 2008 showed that, in
A follow-up helmet wearing rate survey was conducted during the first week of February 2009, one month after helmet enforcement, which showed that the rate among motorcycle riders increased to 56% - more than double the rate before the helmet enforcement.
Prior to the helmet awareness campaign, which was conducted by HIB from November to December 2008, only 67% respondents claimed to wear helmets but only 30% admitted to actually doing so at all times. However, results of the post survey in February 2009 showed that the usage level has increased significantly. 98% claimed they wore helmets and 80% do so at all times.
The sample taken after the campaign implied that there has been a shift in perception about the benefits of wearing helmets. More of them think about protecting their life (up from 9% to as high as 48%) and protecting themselves from several types of injuries, rather than only protection from the rain, wind and dust.
Nine out of ten respondents believe that more stringent law enforcement will increase the incidence of helmet wearing, and that there should be a punishment for disobedience.
Combination of awareness raising, education on helmet usage together with enforcement elements contributed to the knowledge and helmet wearing rate increase amongst people, mainly road users. As a consequence, a noticeable drop is witnessed in head injuries numbers in
Saturday, May 9, 2009
រថយន្តបុកអណិកជនខ្មែរ ចូលនិវត្តមកពីអូស្ត្រាលីម្នាក់ ស្លាប់នៅខេត្តពោធិសាត់
ដោយ : សូរិយា (ថ្ងៃទី 9 ឧសភា 2009)
ពោធិសាត់ : អណិកជនខ្មែរចូលនិវត្តមកពីប្រទេសអូស្ត្រាលីម្នាក់ ត្រូវរថយន្តធំបុកស្លាប់នៅខេត្តពោធិសាត់ កាលពីព្រលប់ថ្ងៃទី ០៨ ឧសភា នេះក្នុងខណៈជនរងគ្រោះកំពុងជិះម៉ូតូលើថ្នល់ជាតិលេខ ០៥ ម្នាក់ឯងកំសាន្តក្នុងខេត្ត ។ប៉ូលិសចរាចរជើងគោកខេត្តពោធិសាត់ឲ្យដឹងថា : ជនរងគ្រោះមានឈ្មោះ សឹង ចក់ ភេទប្រុស អាយុ ៦៥ ឆ្នាំ ជាអណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី តែគាត់បានចូលនិវត្ត ហើយសព្វថ្ងៃមករស់នៅជាមួយសាច់ញាតិ ក្នុងទីក្រុងភ្នំពេញ ។
ប៉ូលិសឲ្យដឹងថា : គាត់បានមកលេងខេត្តពោធិសាត់ បានរយៈពេលពីរថ្ងៃមកហើយ ដោយស្នាក់នៅផ្ទះសំណាក់ខ្សាច់មាស ។ គាត់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកាលពីវេលាម៉ោង ៦ និង ៥០ នាទី ព្រលប់ថ្ងៃទី ០៨ ឧសភា ២០០៩ នៅខាងកើតទីប្រជុំជនក្រុងពោធិសាត់ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់រលាប ។ ប៉ូលិសឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកវីវា សេរី ២០០៣ ពណ៌ខ្មៅ ពីលិចទៅកើត ស្របពេលជាមួយគ្នានេះ មានរថយន្តម៉ាកហ៊ីយុនដាយ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A 4965 អត់មានដឹកអ្វីនោះទេ បើកពីលិចទៅកើត ហើយបានបុកម៉ូតូជនរងគ្រោះពីក្រោយរុញទៅមុខប្រហែល ៥០ ម៉ែត្រ ទៅផ្នែកខាងឆ្វេងដៃ បណ្តាលឲ្យមនុស្សស្លាប់ក្បែរចិញ្ចើមថ្នល់ក្បែរម៉ូតូ រីឯរថយន្តបានធ្លាក់ទៅក្នុងស្រែ ក្រឡាប់បះជើង ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានឲ្យដឹងថា : ជនរងគ្រោះមកលេងខេត្តពោធិសាត់ នេះដោយសារតែមានទំនាក់ទំនងស្រឡាញ់ស្ត្រីម្នាក់ នៅក្នុងក្រុងពោធិសាត់នេះ តែប្រភពនោះមិនបានបញ្ជាក់ឈ្មោះស្ត្រីនោះឡើយ ។
ប៉ូលិសបានស្រាវជ្រាវរកឃើញសាច់ញាតិជនរងគ្រោះនោះ និងបានផ្តល់ដំណឹងឲ្យបានដឹងផងដែរ តាមរយៈលេខទូរស័ព្ទជាប់នឹងទូរស័ព្ទជនរងគ្រោះ ដែលក្រុមគ្រួសារ គឺនៅទីក្រុងភ្នំពេញ ។ ក្រុមគ្រួសារក៏បានមកទទួលសាកសពជនរងគ្រោះហើយដែរ ។ ចំណែករថយន្តបង្កហេតុ ត្រូវប៉ូលិសអូសយកទៅស្នងការដ្ឋានប៉ូលិសខេត្តទុកធ្វើការដោះស្រាយជា ក្រោយ ៕
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ៨ ឧសភា នៅចំណុចផ្លូវព្រៃស ស្ថិតក្នុងភូមិ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប៉ូលិសនិយាយថា បុរស ២ នាក់ ដែលជិះម៉ូតូម៉ាកត្រៃ BAJA ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 1M 8369 នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសពបុរសទាំងពីរនាក់ យកទៅតម្កល់នៅវត្តសំបួរ ។ ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាក Step ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J 9196 បើកបរដោយឈ្មោះ លី រតនៈ
ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅឃុំស្មានថ្ម ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរឈ្មោះ ទិន សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅឃុំជាមួយគ្នា រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ ។
ប៉ូលិសបានឲ្យដឹងទៀតថា មុនកើតហេតុ ម៉ូតូត្រៃ BAJA បើកពីកើតទៅលិច ។ ចំណែកម៉ូតូ Step បើកពីលិចទៅកើត ហើយបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរស ២ នាក់ស្លាប់ភ្លាមៗ និង ២ នាក់ទៀតរបួសធ្ងន់ ។ សពតម្កល់នៅវត្តសំបួរ ហើយម៉ូតូទាំង ២ គ្រឿង រក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ៕
ដោយ : សូផុន (ថ្ងៃទី 9 ឧសភា 2009)
បន្ទាយមានជ័យ: រថយន្ដកាម៉ាស់សណ្ដោងកន្ទុយមួយគ្រឿងបានបុករថយន្ដតូយ៉ូតា ២ បាំង ចំពីមុខមួយទំហឹងរុញខ្ទាតធ្លាក់ចូលប្រឡាយទឹកក្បែរថ្នល់ ឯខ្លួនឯងជ្រុលធ្លាក់ទៅក្នុងប្រឡាយអត់ទឹកនោះដែរ ហើយក្រឡាប់ផ្ងារជើងឡើងលើទាំងបួនបណ្ដាលឲ្យមនុស្សជិះក្នុងរថយន្ដ ទាំង ២ គ្រឿង រងរបួសធ្ងន់ ៣ នាក់ ។ ហេតុការណ៍រថយន្ដបុកគ្នាលាន់ស្នូរដូចរន្ទះគួរឲ្យព្រឺខា្លចនេះ បានកើតឡើងកាលពីម៉ោង ៧ និង ១០ នាទី យប់ថ្ងៃទី ០៧ ឧសភា ២០០៩ នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចដើមពោធិយាយម៉ៅ ក្នុងភូមិអណ្ដូងថ្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក សៅ សារឿន បន្តថា រថយន្ដតូយ៉ូតា ២ បាំង ដែលរងគ្រោះខ្ទេចអស់ខាងមុខនេះ ជាកម្មសិទ្ធរបស់លោកប្រធានមន្ទីធនធានទឹកខេត្តបន្ទាយមានជ័យ ប៉ុន្តែពេលមានគ្រោះថ្នាក់ លោកពុំមានវត្តមានក្នុងរថយន្ដនោះទេ គឺមានតែមន្ត្រីរបស់លោកតែ ២ នាក់ ដែលរងរបួសនោះប៉ុណ្ណោះ ។ ចំណែករថយន្ដកាម៉ាស់ដែលបង្កគ្រោះថ្នាក់ បើកបរដោយ ឈ្មោះ ហឿន វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ នៅក្រុមហ៊ុនព្រះអាទិត្យ ។ ក្រោយហេតុការណ៍កើតឡើងគាត់បានគេចខ្លួនបាត់ ។
សាក្សីដែលឃើញហេតុការណ៍បាននិយាយថា នៅពេលវេលាដូចខាងលើគេឃើញរថយន្ដកាម៉ាស់សណ្ដោងកន្ទុយមួយគ្រឿងដឹក ចំណីជ្រូកពេញឡាន បើកបរមកពីទិសខាងលិច ពេលមកដល់ចំណុចកើតហេតុ រថយន្ដនេះបានឡើងវ៉ារថយន្ដកាម៉ាស់មួយគ្រឿងទៀតនៅពីមុខ ប៉ុន្តែនៅពេលដែលរថយន្ដកាម៉ាស់សណ្ដោងកន្ទុយអើតក្បាលវ៉ា ក៏វាក់នឹងរថយន្ដតូយ៉ូតា ២ បាំង មកពីមុខក្នុងទិសដៅបញ្ច្រាសមកដល់ល្មម ។ ដោយមិនអាចគេចរួចរថយន្ដកាម៉ាស់សណ្ដោងកន្ទុយក៏បុកជាមួយរថយន្ដតូ យ៉តាចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្ដតូយ៉ូតាខ្ទាតជ្រុលទៅ ខាងស្ដាំដៃធ្លាក់ចូលក្នុងប្រឡាយអត់ទឹកក្បែរផ្លូវ ។ ឯរថយន្ដកាម៉ាស់សណ្ដោងកន្ទុយជ្រុលទៅខាងឆ្វេងដៃរបស់ខ្លួន ធ្លាក់ចូលក្នុងប្រឡាយអត់ទឹកនោះដែរ រួចក្រឡាប់ផ្ងារជើងឡើងទាំងបួន ចាក់បាវចំណីជ្រូកចោលចូលប្រឡាយទាំងអស់ ។ ក្នុងគ្រោះថ្នាក់នេះមនុស្ស ៣ នាក់ បានរងរបួសធ្ងន់ គឺរងគ្រោះដោយខ្លះបាក់ជើងខ្លះបាក់ដៃត្រូវបានគេសង្គ្រោះដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្ដកាម៉ាស់ គេឃើញលូនចេញពីរថយន្ដរួចគេចខ្លួនបាត់ ។
លោក នុត លី អធិការប៉ូលិសក្រុងប៉ោយប៉ែត បានឲ្យដឹងថា រថយន្ដទាំង ២ គ្រឿង ត្រូវបានប៉ូលិសអូសមករក្សាទុកដោះស្រាយនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ៕
Monday, May 4, 2009
មួយយប់នៅខណ្ឌចំការមនមានគ្រោះថ្នាក់ចរាចរពីរលើករបួសធ្ងន់ម្នាក់
ភ្នំពេញ: នៅថ្ងៃទី ១ ឧសភា ដែលជាថ្ងៃឈប់សំរាកនៅខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរកើតឡើងពីរលើកបណា្តលឲ្យបុរសម្នាក់ របួសធ្ងន់ ។
* ករណីទី ១: នៅវេលាម៉ោង ១១ យប់ថ្ងៃទី ១ ឧសភា នៅចំណុចស្ដុបផ្សារដើមគរ ផ្លូវម៉ៅសេទុង កែងមុនីរ៉េត (មុខសណ្ឋាគារអាំងទែរកង់ទីណង់តាល់) សង្កាត់ទំនប់ទឹកខណ្ឌចំការមន មានករណីបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើក រថយន្តបុកបង្គោលភ្លើងបណ្ដាលឲ្យរបួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្តបង្កគ្រោះថ្នាក់ដោយឯកឯងម៉ាក CAMRY ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2G 7389 បើកបរដោយឈ្មោះ ហែម វីរៈ ភេទប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង I ខណ្ឌចំការមន រងរបួសធ្ងន់កំពុងដេកពេទ្យបុប្ផាមាស ។
ប៉ូលិសបញ្ជាក់ថា មុនកើតហេតុរថយន្តបង្កធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីលិចទៅកើតយ៉ាងលឿន ឆ្លងតាមផ្លូវមុនីរ៉េត ហើយជ្រុលបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខ ហើយអ្នកបើកបររបួសធ្ងន់ ។ ចំណែកបង្គោលភ្លើងយក្ស គ្រាន់តែទ្រេតបន្ដិច ប៉ុន្តែប្រអប់អំពូលបានដាច់ធ្លាក់មកក្រោម ។ រថយន្តរក្សាទុកនៅខណ្ឌ ដើម្បីដោះស្រាយពេលក្រោយ ។
*ករណីទី ២: នៅវេលាម៉ោង ១១ យប់ថ្ងៃដដែល នៅចំណុចផ្លូវ ៣៤៨ កែងផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ II ខណ្ឌចំការមន មានរថយន្ត និងរថយន្តបុកគ្នា បណ្ដាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែពុំមានអ្នករងរបួសឡើយ ។
ប៉ូលិសនិយាយថា ភាគីម្ខាងរថយន្តម៉ាក VIGO ពណ៌ខ្មៅស្លាកលេខ កំពង់ចាម 2A 2726 បើកបរដោយឈ្មោះ ហេង សុខហៃ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរលក់ដូរស្នាក់នៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម រថយន្តខូចផ្នែកខាងមុខ ។ ចំណែកភាគីម្ខាងទៀតម៉ាក Mercedes ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2J 6575 បើកបរដោយឈ្មោះ សុខ ឃាង ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរមន្ត្រីក្រសួងអប់រំ ស្នាក់នៅផ្ទះលេខ ៩៨ សង្កាត់ទួលស្វាយព្រៃI ខណ្ឌចំការមន ខូចចំហៀងខាងស្ដាំ ។
ប៉ូលិសបញ្ជាក់ទៀតថា មុនកើតហេតុរថយន្ត VIGO បើកតាមផ្លូវលេខ ២០៥ ពីត្បូងទៅជើង ចំណែករថយន្តម៉ាក Mercedes បើកតាមផ្លូវ ៣៤៨ ពីលិចទៅកើតដោយបុកគ្នាចំកណ្ដាលផ្លូវខ្វែងខាង ភាគីទាំងពីរបានជជែកយកត្រូវរៀងៗខ្លួន មិនអាចផ្សះផ្សាគ្នាបានទើបនាំយករថយន្តរក្សាទុកនៅខណ្ឌដោះស្រាយ នៅពេលក្រោយ ។
ដោយឡែកនៅយប់ថ្ងៃដដែល នៅផ្លូវសហព័ន្ធរុស្ស៊ី មុខក្លោងទ្វារវត្តនាគវ័ន សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៤ នាក់រងរបួស (ស្រី ៣ នាក់ ប្រុស ១ នាក់) និងនៅផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ មានករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់មានរបួសធ្ងន់ ហើយភាគីម៉ូតូម្ខាងទៀត បានបើកគេចបាត់ ៕


Friday, May 1, 2009
ម្ចាស់រថយន្តទំនើបទាត់ជនជាតិបារាំង និងដកកាំភ្លើងភ្ជង់ក្នុងរឿងរថយន្តប៉ះគ្នា

Written by DAP NEWS
Thursday, 30 April 2009
ភ្នំពេញ ៖ ម្ចាស់រថយន្តស៊េរីទំនើប ១ គ្រឿង បានប្រើអំពើហិង្សាដោយទាត់ទៅ លើជនជាតិបារាំងម្នាក់ រួចហើយដកកាំភ្លើង ពីចង្កេះភ្ជង់ថែមទៀតផង ធ្វើឱ្យជនជាតិបារាំងរូបនោះ ដែលមិនធ្លាប់ជួបហេតុការណ៍បែបនេះ មានការភ័យតក់ស្លុតយ៉ាង ខ្លាំង រួចហើយប្រញាប់ប្រញាល់ប្តឹងទៅស្ថានទូត ដើម្បីចុះទៅជួយធ្វើអន្តរាគមន៍។
ករណីវាយជនបរទេស និងដកកាំភ្លើងភ្ជង់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ និង ៣០ នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៩ ម្សិលមិញនេះ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រង់ចំណុច មុខហាងលក់សៀវភៅ ម៉ូឌឺមែនបុក។ ក្នុងនោះគេដឹងថា ករណីនេះគឺផ្តើមចេញពីការបើករថយន្តប៉ះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។
គេមិនបានស្គាល់ម្ចាស់រថយន្តស៊េរីទំនើប ដែលវាយនិងដកកាំភ្លើងភ្ជង់ជនជាតិបារាំងនោះទេ ដោយគេគ្រាន់តែដឹងថា បុរសនោះ បើករថយន្តម៉ាក អេស្កាឡែត ពាក់ស្លាក លេខ ភ្នំពេញ ២អ ០៩០៩ ដែលជាប្រភេទ រថយន្តស៊េរីទំនើប មានតម្លៃ ជាង ១០ម៉ឺន ដុល្លារឯណោះ។ ចំណែកជនជាតិបារាំងក៏ មិនត្រូវបានគេស្គាល់ឈ្មោះដែរ ដោយ គ្រាន់តែដឹងថា ជនជាតិបារាំងរូបនេះបើករថយន្តម៉ាក ឍ្សូគូី ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២ព ៤៧០៣ តែប៉ុណ្ណោះ។
ប្រភពអ្នកឃើញហេតុការណ៍ បានអះអាងឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿងនេះ បើកស្របទិសដៅគ្នា តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ដោយរថយន្ត ជនជាតិបារាំងបើកនៅខាងមុខ។ លុះពេល បើកមកដល់មុខហាងលក់សៀវភៅ ម៉ូដឺ មែនបុក រថយន្តជនជាតិបារាំងនេះបាន បត់ឆ្វេង ក្នុងបំណងចូលហាងលក់សៀវភៅ។ ចំណែករថយន្តអេស្កាឡែត ដែល បើកពីក្រោយក្នុងល្បឿនលឿនគួរសម ពេលរថយន្តបារាំងបត់ហើយ ជាន់ហ្វ្រាំង ដោយសារមានរថយន្តបើកក្នុងទិសដៅពី ជើងទៅត្បូងកាត់មុខនោះ ស្របពេលនៅ ពីមុខនិងខាងស្តាំដៃ មានរថយន្ត ១ គ្រឿង ទៀតនោះ ធ្វើឱ្យអ្នកបើកបររថយន្តអេស្កា ឡែតគេចមិនផុត ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកន្ទុយរថយន្ត ជនជាតិបារាំងនេះបន្តិច ហើយរថយន្តជនជាតិបារាំង ក៏បើកបង្ហួសចូលទៅហាងលក់សៀវភៅបាត់ទៅ។ ដោយឡែកម្ចាស់រថយន្តអេស្កាឡែតទំនងជា ចោទប្រកាន់ថា ករណីនេះបង្កឡើងដោយ សារថយន្តជនជាតិបារាំង នៅពីមុខ បត់រារាំង ផ្លូវ ទើបធ្វើឱ្យប៉ះគ្នានោះ ក៏បានបើកចូល ទៅតាម រួចហើយចុះពីលើរថយន្តស្ទុះទៅ ទាត់ជនជាតិបារាំងរូបនោះមួយជើង រួចហើយដកកាំភ្លើងភ្ជង់ថែមទៀតផង ធ្វើឱ្យជនជាតិបារាំងនេះ មានការភ័យតក់ស្លុត ហើយរត់ចូលទៅក្នុងហាងលក់សៀវភៅ បាត់ទៅ និងបន្ទាប់មកទូរស័ព្ទប្តឹងទៅស្ថាន ទូតរបស់ខ្លួនឱ្យជួយអន្តរាគមន៍។ មួយសន្ទុះក្រោយមក គេបានឃើញតំណាងស្ថានទូត និងកម្លាំងនគរបាលមកដល់ធ្វើការដោះស្រាយគ្នា ដោយភាគីជនជាតិបារាំងទាមទារឱ្យធ្វើការដោះស្រាយចែក ដាច់ពីគ្នា គឺករណីទី១ ជារឿងគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្ត ជនជាតិបារាំង ធានាជួសជុលសង និងករណី ទី ២ គឺជាករណីវាយដំ និងដកកាំភ្លើងភ្ជង់។ ចំណែកភាគីម្ចាស់រថយន្តអេស្កាឡែត បាន អះអាងថា ការដកកាំភ្លើង ភ្ជង់នេះ គឺគ្រាន់តែ ការពារខ្លួនប៉ុណ្ណោះ ។
ប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ករណីខាងលើនេះ ភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់ហើយ ដោយគ្មានអ្នកណាសងអ្នកណាទេ ហើយភាគីម្ចាស់រថយន្តអេស្កាឡែតនៅតែមិនត្រូវបានគេស្គាល់ឈ្មោះដដែល តែបើគេចង់ដឹងឈ្មោះ វាមិនពិបាកនោះទេ ព្រោះស្គាល់ស្លាកលេខរថយន្តទៅហើយ។