កម្ពុជាថ្មី
ភ្នំពេញ ៖ រថយន្តLexus 470 មួយគ្រឿង មានអ្នកបើកបរនិងអ្នករួមដំណើរស្រវឹងធ្លាក់ភ្នែកដូច គ្នា បើកលឿនដូចហោះ ចាក់គួរត្រង់រង្វង់មូលអាងទឹកអូឡាំពិក ជ្រុលទៅបុកបង្គោលភ្លើងស្ដុប បង្គោលភ្លើងរាបដល់ដី រួចជ្រុលទៅបុកតូបលក់សម្ភារៈរបស់ប្រជាពលរដ្ឋខ្ទេចទៅមុខលែងរួច។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១និង១៥នាទី យប់រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១០ នៅចំណុចរង្វង់មូលស្ដុបអាងទឹកអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃII ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2S 9887 បើក បរដោយបុរសម្នាក់ និងអ្នករួមដំណើរប្រមាណជា២-៣នាក់ទៀត មានសភាពស្រវឹងស្រាជោកជាំ ក្រោយពីបង្កហេតុរួច បាននាំគ្នាគេចខ្លួនបាត់អស់ ទុកតែរថយន្ត។
សមត្ថកិច្ចឲ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកពីអ្នកបើកបរផឹកស្រវឹងហើយ បើកក្នុងល្បឿនហួសកំណត់ លុះដល់ចំណុចផ្លូវបត់ក៏ជ្រុលចង្កូតបុកបង្គោលភ្លើង បង្គោលស្តុបតែម្ដង។
អានបន្ថែម
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment