DAP
សមត្ថកិច្ចនគរបាល ចរាចរណ៍ មានតួនាទីក្នុងការរក្សា សណ្ដាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាណែនាំឱ្យប្រជាពលរដ្ឋ ទូទៅបាន យល់ដឹងអំពីច្បាប់ចរាចរណ៍ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ។ តួនាទីរបស់សមត្ថកិច្ចនគរបាល ចរាចរណ៍ មានសារសំខាន់ណាស់ ក្នុងការរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវនិងទីសាធារណៈនានា ដើម្បីសម្រួលឱ្យប្រជាពល រដ្ឋធ្វើដំណើរទៅមកបានស្រួល ដោយពុំមានការកកស្ទះចរាចរណ៍។ ក៏ប៉ុន្ដែតាមពិតជាក់ស្ដែងនគរបាលចរាចរណ៍រាជធានី ភ្នំពេញ មួយចំនួនមិនបានអនុវត្ដន៍ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវទេ ផ្ទុយទៅវិញគេបានយកច្បាប់ ចរាចរណ៍ទៅធ្វើអាជីវកម្ម ដើម្បីជំរិតយកលុយពីប្រជាពលរដ្ឋ ទៅដាក់ក្នុងហោប៉ៅរបស់ខ្លួន ដោយគ្មានសេចក្ដីអៀនខ្មាស និងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣មួយចំនួន តែងតែរាយការណ៍ប្រាប់ អ្នកយកព័ត៌មានថា ពួកគាត់ធ្លាប់ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ គាបយកលុយនៅពេល ដែលពួកគាត់មានកំហុសបន្ដិចបន្ដួច ដូចជាភ្លេចពាក់មួកសុវត្ថិ ភាព ឬម៉ូតូគ្មានបំពាក់កញ្ចក់ និងគ្មានស្លាកលេខជាដើម។ បងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកង់៣ បានលើកឡើងថា សមត្ថកិច្ចនគរបាលចរាចរណ៍ មិនដែលណែនាំពួកគាត់ឱ្យយល់ដឹងពីច្បាប់ ចរាចរណ៍ម្ដងណាទេ គឺក្រោយពេលស្ទាក់ឃាត់ សមត្ថកិច្ចទាំងនោះតែងតែតម្រូវឱ្យពួកគាត់ បង់លុយតាមការកំណត់របស់ពួកគេ។ ជាពិសេសក្រុមអ្នករត់ម៉ូតូឌុប បាន រៀបរាប់ថា នៅពេលដែលពួកគាត់មិនព្រមបង់លុយ តាមការកំណត់របស់នគរបាលចរាចរណ៍ទេនោះ គឺគេគំរាមលើក ម៉ូតូរបស់ពួកគាត់ដាក់លើរថយន្ដដឹកយកទៅទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានី ដល់ពេលនោះពួក គាត់ត្រូវចំណាយលុយរាប់រយដុល្លារ ដើម្បីយកម៉ូតូមកវិញ។
ទន្ទឹមនឹងការរិៈគន់របស់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣ដូចខាងលើនេះ គឺក្រុមអ្នកសង្កេតការណ៍មួយចំនួន បានកត់សម្គាល់ ថា សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងតាមគោលដៅមួយចំនួនបានប្រព្រឹត្ដអំពើអាក្រក់ផ្ទុយពីតួនាទីនិងភារកិច្ច របស់ខ្លួនទាំងស្រុង។ ជាការពិតករណីខ្លះនគរបាល ចរាចរណ៍បានស្ទុះទៅចាប់ដៃម៉ូតូ ដែលប្រជាពលរដ្ឋកំពុងបើកបរ ដោយ សារតែអ្នកបើកបរម៉ូតូនោះ ពុំមានពាក់មួកសុវត្ថិភាព ឬម៉ូតូពុំមានកញ្ចក់។ សកម្មភាពបែបនេះ បានធ្វើឱ្យដួលម៉ូតូរបស់ ប្រជាពលរដ្ឋ ហើយអ្នកបើកបរពីក្រោយ បានបុកគូទម៉ូតូអ្នកជិះខាងមុខ បណ្ដាលឱ្យស្ទះចរាចរណ៍ទៀតផង។ ករណីបែប នេះ កើតឡើងជាញឹកញាប់នៅចំណុចភ្លើងស្ដុបក្បែរ គល់ស្ពានស្ទឹងមានជ័យនិងភ្លើងស្ដុបក្បែរមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ជាដើម។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ជាញឹកញាប់ ហើយសារព័ត៌មាននានា ក៏ចុះផ្សាយ ជាសាធារណៈដែរ ប៉ុន្ដែសមត្ថកិច្ចនគរបាលចរាចរណ៍ មិនព្រមលះបង់ទម្លាប់អាក្រក់របស់ខ្លួនទេ។
តាមសេចក្ដីរាយការណ៍មួយចំនួន បានឱ្យដឹងថា មានសមត្ថកិច្ចនគរបាលចរាចរណ៍ខ្លះ បានចល័តទីតាំងឈរជើងរបស់ ខ្លួនដើម្បីស្ទាក់ឃាត់ផាកពិន័យ ទៅលើអ្នកបើកបរម៉ូតូនិងរ៉ឺម៉កកង់៣ ដែលមិនពាក់មួកសុវត្ថិភាពឬមិនបំពាក់កញ្ចក់ សម្រាប់មើលក្រោយ។ សកម្មភាពរបស់សមត្ថកិច្ចទាំងនោះ គឺដើម្បីតែជំរិតយកប្រាក់ពីប្រជាពលរដ្ឋ ទៅតាមទំនើង ចិត្ដរបស់ពួកគេ ដោយពុំបានអនុវត្ដឱ្យត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ឡើយ។ ករណីនេះកើតមានជាញឹកញាប់នៅក្នុងអាណា ចក្រខណ្ឌទួលគោក ដែលនាំឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះសមត្ថកិច្ចនគរបាលចរាចរណ៍ ពុំបានពន្យល់ពួកគាត់ឱ្យ បានយល់ដឹងអំពីច្បាប់ចរាចរណ៍ទាល់តែសោះ។ ពេលខ្លះសកម្មភាពរបស់សមត្ថកិច្ច នគរបាលចរាចរណ៍ ដែលមានកិច្ច សហការពីមន្ដ្រីកងរាជអាវុធហត្ថ មើលទៅគួរឱ្យទើសភ្នែកបំផុត ។ ទង្វើបែបនេះថ្នាក់ដឹកនាំការិយាល័យនគរបាល ចរាចរណ៍រាជធានី ភ្នំពេញ ត្រូវពិចារណាកែលំអឡើងវិញ ដើម្បីកុំឱ្យប្រឈមនឹងការរិះគន់ជុំទិសតទៅទៀត។
មជ្ឈដ្ឋានជាច្រើនបានផ្ដល់ជាអនុសាសន៍ថា អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍ គួរធ្វើគឺត្រូវណែនាំប្រជាពលរដ្ឋឱ្យយល់ ដឹងពីច្បាប់ចរាចរណ៍ ហើយត្រូវពិន័យមិនឱ្យខុសពីអ្វីដែលមាន ចែងនៅក្នុងច្បាប់នោះទេ។មានន័យថា នគរបាលចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនត្រូវយកតួនាទីនោះទៅធ្វើបាបគាប សង្កត់ប្រជាពលរដ្ឋឡើយ ។ អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍មិនគួរធ្វើ គឺការយកច្បាប់ទៅធ្វើអាជីវកម្ម ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សរុបសេចក្ដីទៅនគរបាល ចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីរបស់ខ្លួនគឺជាកត្ដាសំខាន់បំផុត ដើម្បីរក្សាសណ្ដាប់តាមដងផ្លូវនិងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ កុំឱ្យកើតឡើងច្រើនដូចសព្វថ្ងៃតទៅទៀត។
Amos Yee
-
Charging, bail and remand: grammar edits
← Previous revision Revision as of 21:46, 17 July 2025
Line 132: Line 132:
=== Charging, bail and remand ===
=...
59 minutes ago
No comments:
Post a Comment