កើសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្តបាត់ដំបង ៖ យោងតាមការផ្តល់ព័ត៌មានពីក្រុមគ្រួសារ និងមន្ត្រីនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា លោកម៉ក់ ហួន ប្រធានការិយាល័យពន្លត់អគ្គីភ័យបានស្លាប់ បាត់បង់ជីវិត នៅឯមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ទៅហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ សីហា បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយសង្គ្រោះជីវិតរបស់គាត់តែពុំបានសំរេចអស់រយៈពេល មួយថ្ងៃមួយយប់ រួចមក ។
លោកម៉ក់ ហួន អាយុ៥៣ឆ្នាំ ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ មន្ត្រីនគរបាលបានឱ្យដឹងថា លោកម៉ក់ ហួន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូបុកគាត់បណ្តាលឱ្យគាត់ដួលបោកក្បាលរបួសធ្ងន់ធ្ងរ បើទោះបីជាគាត់បានពាក់មួកសុវត្ថិភាពហើយក្តី ។ ឧប្បតិ្តហេតុគ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចផ្លូវបំបែកខាងមុខ ភោជនីយដ្ឋានតែតៃលី ផ្លូវលេខ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង២និង១០នាទីយប់ ថ្ងៃទី២២ សីហា ។ ក្រោយពីបង្កគ្រោះថ្នាក់ ក្រុមក្មេងស្ទាវបានព្យាយាមរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកតែ ម៉ូតូម៉ាកវ៉េវ ដ៏កញ្ចាស់មួយគ្រឿងប៉ុណ្ណោះ ។
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment