កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាពីរបាំងមួយគ្រឿងបានរេចង្កូតទៅបុកដើមលឿងរាជលើ ចិញ្ចើមផ្លូវមួយទំហឹង បណ្តាលឱ្យដាច់កង់ម្ខាង កាលពីវេលាម៉ោងសូន្យនិង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ សីហា ២០១០ នៅកែងផ្លូវលេខ៤៣២ និងលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ តាមសាក្សីនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងនេះម៉ាកតូយ៉ូតាពីរបាំង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7176 បើកបរក្នុងល្បឿនលឿនលើកំណាត់ផ្លូវលេខ៤៣២ ឆ្ពោះទៅទិសខាងលិច លុះមកដល់កែងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ស្រាប់តែរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកដើមលឿងរាជលើ ចិញ្ចើមផ្លូវ បណ្តាលឱ្យដាច់កង់ខាងស្តាំ ហើយជ្រុលទៅបុកខឿនផ្លូវទៀត ។
ក្រោយពីចងកំហឹងជាមួយដើមលឿងរាជ រហូតដាច់កង់ម្ខាងទៅមុខលែងរួច គេឃើញបុរសពីរនាក់បើកទ្វារចេញមកខាងក្រៅ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ហើយនាំគ្នាហៅម៉ូតូឌុបជិះចេញទៅបាត់ ។ ដោយឡែកនៅយប់ថ្ងៃដដែលវេលាម៉ោង៩មានរថយន្តមួយគ្រឿងម៉ាកកាមរី គូទហើម ពណ៌ស ដែលគេស្គាល់ថា ជារថយន្តសាលាបង្រៀនបើកបរដៃចំណាន (តាកែវ) បានបើកទៅបុករបាំងថ្មចែកផ្លូវលើកំណាត់មហាវិថីព្រះមុនីវង្ស មុខអតីតរោងចក្រកាត់ដេរគង់ហុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យខូចខាតរបាំងថ្ម និងរថយន្ត ។ ទោះបីជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ ពុំមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសទេ ប៉ុន្តែមូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់នេះ ដោយសារអ្នកបើកបរហូបគ្រឿងស្រវឹង ។ រថយន្តបង្កត្រូវបានស្ទូចយកទៅ រក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment