កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៨ សីហា វេលាម៉ោង៤ទៀបភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧៧ និង១៧៨ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងត្រាក់ទ័របណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសាររថយន្តម៉ាកអ៊ីស៊ុយហ៊្សុយ ពណ៌ស្ករ ដឹកបន្លែ និងតាបប៊ីយ៉ែ ពាក់ស្លាកលេខភ្នំពេញ 2E 5565 ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុបើកបរដោយឈ្មោះនួន សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមណ្ឌល១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានបុកពីក្រោយត្រាក់ទ័រ១គ្រឿងដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹងធ្វើឱ្យរថយន្តអ៊ីស៊ុយហ៊្សុយខ្ទេចមុខ និងក្រឡាប់ផ្អៀងកងក្បែរផ្លូវ ហើយត្រាក់ទ័របានធ្លាក់ចេញពី ផ្លូវជាតិដាច់កង់មួយចំហៀងខាងឆ្វេង ។
ហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តអ៊ីស៊ុយ ហ៊្សុយរងរបួសបាក់ភ្លៅខាងស្តាំយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកបើកបរត្រាក់ទ័រ បន្ទាប់ពីឃើញសភាពការណ៍មិនល្អក៏បានរត់គេចខ្លួនបាត់តែម្តង ។ ចំពោះព័ត៌មានលំអិតក្នុងពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះពុំ មាននរណាម្នាក់អះ អាងថា បានឃើញជាក់ស្តែងទេ ព្រោះយប់ ងងឹត តែអាចសន្និដ្ឋានថា អ្នកបើកបររថយន្តអ៊ីស៊ុយហ៊្សុយទំនងមានបំណងបើកជែងត្រាក់ទ័រហើយ យកចង្កូតមិនផុត ទើបបណ្តាលឱ្យបុកពី ក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបែបនេះ ។ ទោះបីជាយ៉ាងណា រថយន្តទាំងពីរខាងលើត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកព្រៃនប់ស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយជាក្រោយ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment