កម្ពុជាថ្មី
ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ២ល្វែង រងការខូចខាតដោយសារតែរថយន្តឡង់គ្រីស័រ១ គ្រឿង ត្រូវបានតៃកុងបញ្ជាចង្កូត ជ្រុលទៅបុកទាំងកំរោល សំណាងពុំមានប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ ក្នុងហេតុការណ៍នេះទេ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង ៣៥នាទី ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១០នៅចំណុចផ្ទះលេខ១៩AE0 និង១៧CE0 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
តៃកុងបើករថយន្តឡង់គ្រីស័រពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2L2232 បង្កហេតុនេះ ឈ្មោះ ប៊ុន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនមានហេតុការណ៍នេះកើតឡើង គឺថៅកែផ្ទះសំណាក់យីហោ «ហេងឡុង» ដែលមានអាសយដ្ឋាននៅក្បែរចំណុចកើតហេតុ បានប្រើឲ្យឈ្មោះប៊ុន សំណាង ត្រូវ ជាក្មួយបើករថយន្តចេញពីផ្ទះសំណាក់ នៅពេលដែលបញ្ជាចង្កូតបានបន្តិច តៃកុងបង្កហេតុបានបើកប៉ះរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង រួចក៏ជ្រុលចង្កូតទៅព្រលះលំនៅឋានប្រជាពលរដ្ឋ២ល្វែង ទាំងកំរោល បណ្ដាលឲ្យរថយន្តព្រមទាំងលំនៅឋានប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុ រួចនាំរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះ៕
Template:Wham!
-
← Previous revision Revision as of 06:45, 22 September 2026
Line 24: Line 24:
| list3 =
| list3 =
* "[[Wham Rap! (Enjoy What You Do)]]"
* "[[Wham Rap! (...
5 days ago
No comments:
Post a Comment