កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្តបាត់ដំបង ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកខ្ទេចមួយចំហៀង និងដាច់កង់ក្រោយមួយចំហៀងទៀត ហើយស្ត្រីម្នាក់ដែលអង្គុយក្នុងរថយន្តកាមរីនោះបានរងរបួសជា ទំងន់ ខណៈពេលដែលបើកបរកាត់ទទឹងផ្លូវគ្នា ។ ឧប្បតិ្តហេតុនេះត្រូវសមត្ថកិច្ចប្រាប់ថា បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៩ សីហា នៅចំណុចផ្លូវបំបែកចុងស្ពានថ្ម (ស្ពានវត្តគរ) ត្រើយខាងកើត ស្ថិតក្នុងភូមិវត្ត
តាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ។
មន្ត្រីនគរបាលសណ្តាប់ធ្នាប់ស្រុកសង្កែដែលចុះ ទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកាមរីឆ្លាមដែលរងការខូចខាតមួយចំហៀងខាងស្តាំនោះពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2A 5075 អ្នកបើកបរឈ្មោះខឹម ផល្លា ភេទស្រីអាយុ១៧ឆ្នាំ រួមដំណើរជាមួយម្តាយឈ្មោះរី សុខា អាយុ៤០ឆ្នាំ រងរបួសធ្ងន់ ពួកគេរស់នៅចំណុចកើតហេតុខាងលើ ។ ដោយឡែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ធំ 3A 0306 អ្នកបើកបរឈ្មោះលឹម ឈុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តហ៊ីយ៉ាន់ដាយបានបុករថយន្តកាមរីពីចំហៀង ខណៈដែលរថយន្តបើកកាត់ពីមុខ បណ្តាលឱ្យរថយន្តកាមរីក្រពឹតមួយចំហៀងខាងស្តាំ និងដាច់កង់ ក្រោយខាងឆ្វេង ។
តាមអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយនិយាយថា គាត់បានបើកឆ្លងស្ពានពីទិសខាងលិចទៅកើត លុះដល់ពាក់កណ្តាលស្ពានគាត់បន្ថយល្បឿន ព្រោះឃើញរថយន្តកាមរីនោះមកពីជើង បំរុងឆ្លងកាត់ផ្លូវចុងស្ពានខាងមុខ ។ គាត់និយាយថា គ្រានោះគាត់ឃើញរថយន្តកាមរីនោះបត់ឆ្វេង ស្របផ្លូវគាត់ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែងាកចង្កូតទៅត្រង់វិញ ទើបធ្វើឱ្យគាត់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតបុកតែម្តង ។ តាមការបំភ្លឺពីសាក្សីជាច្រើននៅកន្លែងកើតហេតុបាននិយាយថា កំហុសបណ្តាលមកពីរថយន្តកាមរីនោះ ។
សាក្សីបានបញ្ជាក់ថា អ្នកបើកបររថយន្តកាមរីនោះ ពេលបើកមកដល់ចុងស្ពានម្តងបត់ឆ្វេងម្តងបត់ស្តាំ ទើបធ្វើឱ្យរថយន្តដឹកទំនិញជ្រុលទៅបុកតែម្តងទៅ ។ សាក្សីបានបន្តថា ស្ត្រីដែលអង្គុយក្នុងរថយន្តនោះរបួសបែកក្បាលដោយសារតែរថយន្តបុក ចំពីចំហៀង ។ ទោះបីជាបែបណា រថយន្តដែលមានគ្រោះ ថ្នាក់ទាំង២គ្រឿងនេះ ត្រូវបានកំលាំងនគរបាលសណ្តាប់ធ្នាប់ស្រុកសងែ្កនាំយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment