Saturday, September 4, 2010

ក្បាល​ឡាន​ដឹកកុងតឺ​ន័រ​អ្នក​បើក​ស្រវឹង​បុក​រះ​រួច​ធ្លាក់​ប្រឡាយ

ដោយ ៖ កោះឯករាជ្យ
កោះសន្តិភាព


ខេត្ត​កណ្តាល ៖ រថ​យន្ត​សំរាប់​ដឹក​កុង​តឺ​ន័រ​មួយគ្រឿង ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ​ដោយ​សារ​តែ​អ្នក​បើ​ក​បរ​ស្រវឹង​ស្រា​យ៉ាង​ជោក​ជាំ​ ហើយ​បាន​បើក​ជ្រែ​គេឯង​យ៉ាង​លឿន រេ​ចង្កូត​ពេញ​ផ្លូវ​ រួច​បុក​ម៉ូតូ​អ្នក​ដំណើរ​តាម​ផ្លូវ​មួយ​គ្រឿង​ បន្ទាប់​មក​​បើក​រត់​ជ្រុល​ទៅបុក​រថ​យន្ត​​ម៉ាក​ឡិច​ស៊ីស​១គ្រឿងទៀត​ពី​ ក្រោយ​ ទើប​ជ្រុលធ្លាក់​ចូល​ប្រឡាយ​ទឹក​ទៅ​មុខ​លែ​ងរួច​តែ​ម្តង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង​៦ និង​៥៥​នាទី​យប់​ថ្ងៃ​ទី២៤ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​ភូមិ​អង្គស្នួល​ទី២ ឃុំពើក​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ រថ​យន្ត​បង្កហេតុ​នោះ​ម៉ាក​នី ស្សាន់​ឌី​សែល​ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1664 ​ជា​កម្ម​សិទិ្ធ​របស់​ក្រុមហ៊ុន​ផែ​ស្ងួត​តិច​ស្រ៊ុន ដែលបើ​ក​បរ​ដោយ​ជន​ស្ទាវ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ដែល​ក្រោយ​ពេល​កើត​ហេតុ បានរត់​គេច​ខ្លួន​បាត់​ស្រមោល ។

ចំណែក​ឯម៉ូតូ​រងគ្រោះ​ម៉ាក​ហុង​ដា C125 ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AJ-9806 បើក​បរ​ដោយ​បុរស​ឈ្មោះ​អ៊ឺង វណ្ណៈ អាយុ​៣២​ឆ្នាំ មុខរបរ​អង្គ​រក្ស​ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញ ​រង​របួស​ធ្ងន់ ។ រីឯ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​រង​គ្រោះ​ដោយ​សារ​រថ​យន្ត​បង្ក​បុក​ពីក្រោយ​ ដែរ​នោះ​ម៉ាក​តូ​យ៉ូ​តាឡិចស៊ីស​ ៤៧​០​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 2J-3330 បើក​បរ​ដោយ​បុរស​ឈ្មោះ​ជា វណ្ណា អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ប៉ប្រកខាង​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ដង្កោ ។

តាម​ប្រភ​ព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាង​លើ រថ​យន្ត​បង្ក​នោះ​អត់​មាន​សណ្តោង​កន្ទុយ​ដឹក​កុង​តឺន័រ​ទេ បាន​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿនគួរ​ឱ្យ​ខ្លាច​ ជ្រែ​រថ​យន្ត និង​ម៉ូតូ​ដទៃ​ទៀត​នៅ​តាមផ្លូវ​ជា​បន្ត​បន្ទាប់​ព្រោះ​អ្នក​បើក​បរ​ស្រវឹង​ ស្រា​ និង​ជា​ជនស្ទាវ​ទៀត​ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាង​កើត​ផ្សារ​ថ្នល់​ទទឹង ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ក៏​បាន​បុក​ម៉ូតូ​C125 ស៊េរីឆ្នាំ២០០៩ ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​ សំណាងល្អ​អ្នក​បើក​បរ​ម៉ូតូ​ខ្ទាត​ចេញ​គ្រាន់​តែ​រង​របួស​មិន​ស្លាប់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ខាង​លើ​មិន​បាន​ឈប់​ឈ្ងៀម​នោះ​ទេ​ បាន​បន្ថែម​​ល្បឿន​កាន់​តែ​លឿន​ថែម​ទៀត​ក្នុង​គោល​បំណងរត់​គេច​​មិន​ទទួល​ ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់ដែល​ខ្លួន​បង្ក​នោះ​ឡើយ ។

លុះ​ពេល​បើក​គេច​បាន​ចំងាយ​ប្រមាណ​៤​គីឡូ​ម៉ែត្រ​ដល់​ ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ​​ ក៏បាន​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ទើប​រេ​ចង្កូត​វក់​វី​ ធ្លាក់​ចូល​ប្រឡាយ​ទឹក និង​វិល​មួយ​ជុំ​បែរ​មុខ​ត្រឡប់​ក្រោយ​សំដៅ​ទៅ​ទិស​ខាង​លិច​វិញ​ទើប​ឈប់ ស្ងៀម​នៅ​​មួយ​កន្លែង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​រថ​យន្ត​បង្ក​នោះ​បានចុះ​រត់​គេច​ខ្លួន ទៅ​បាត់​ស្រមោល​ចោល​រថ​យន្តទាំង​ភាព​ស្រវឹង​ជោក ហើយ​ត្រូវ​បាន​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គ​ស្នួល​នាំ​យក​ទៅ​រក្សា​ ទុក​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

No comments: