កោះសន្តិផាព
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ អ្នកលក់នំបុ័ងដាក់សាច់តាមរ៉ឺម៉កម៉ូតូឈ្មោះរស់ សារ៉ាក់ ដែលត្រូវរថយន្តឡិចស៊ីសពណ៌ស្ករបុក បណ្តាលឱ្យរងរបួសធ្ងន់នៅត្រង់ចំណុចខាងកើតវិទ្យាល័យហ៊ុន សែន ជម្ពូវ័ននោះ បានស្លាប់ហើយកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ កញ្ញា ២០១០ ខណៈគ្រូពេទ្យនៃ មន្ទីរពេទ្យកាល់ម៉ែតធ្វើការព្យាបាល និងជួយសង្គ្រោះអស់ពីលទ្ធភាព ។ សូមរំលឹកឡើងវិញថា មុននេះមានរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស RX 300 មួយគ្រឿង បានក្រពឹតខ្ទេចមុខ ខូចខាតយ៉ាងខ្លាំង បន្ទាប់ពីបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កម៉ូតូអ្នកលក់នំបុ័ងសាច់មួយគ្រឿង រួចជ្រុលទៅបុកដើមចាមរី១ដើមពេញទំហឹង ហើយក៏ធ្លាក់ក្នុងប្រឡាយទឹកស្អុយ ទើបទៅមុខលែងរួច ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីជិត ភ្លឺថ្ងៃទី១ កញ្ញា ២០១០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
រថយន្តម៉ាកឡិចស៊ីស RX 300 មួយគ្រឿងនោះពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 2A-5408 បើកបរដោយយុវជនឈ្មោះជៀម ចលនា អាយុ១៩ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបុករ៉ឺម៉កម៉ូតូលក់នំបុ័ងមួយគ្រឿងម៉ាកគុបចង្កៀងមូល ពណ៌សំបកឪឡឹក បើកបរដោយបុរសឈ្មោះរស់ សារ៉ាក់ អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះ ប៉ុន្តែដោយសារមុខរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់ក្រោយពេលព្យាបាលមួយថ្ងៃ ។
ក្រោយកើតហេតុបន្តិច ប៉ូលិសចរាចរបានទៅដល់ធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើកបររថយន្តឡិចស៊ីស ព្រមទាំងនាំយករថយន្ត និងរ៉ឺម៉កម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែមកដល់ថ្ងៃដែលជនរងគ្រោះស្លាប់គឺមិនឃើញអ្នកបើកបរ រថយន្តឡិចស៊ីសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននោះទេ...ប៉ូលិសបាន បញ្ជាក់ថា ការចាកចេញទៅនៅក្រៅឃុំរបស់អ្នកបើកបររថយន្តគឺមានកិច្ចសន្យា (មិនមានតម្កល់ប្រាក់អ្វីទេ) ហៅចូលខ្លួនថ្មើរណា ត្រូវតែមកថ្មើរហ្នឹង ៕
Draft:Brian Weissman
-
Submitting using AfC-submit-wizard
← Previous revision Revision as of 18:18, 21 December 2024
Line 1: Line 1:
⚫
{{Short description|Magic: The Gathering...
36 minutes ago
No comments:
Post a Comment