កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្តពោធិ៍សាត់ ៖ រថយន្តដឹកផ្លែឈើមួយគ្រឿង បានផ្ទុះកង់ក្រឡាប់ពីរត្រឡប់ចាក់ផ្លែឈើរាយប៉ាយពេញថ្នល់ ប៉ុន្តែអ្នកបើកបរ និងព្រូដែលជិះក្នុងរថយន្តនោះគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រាំងធំឃុំអូរសណ្តាន់ ស្រុកក្រគរ កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១០ វេលាម៉ោង៧ និង៣០នាទីព្រឹក ដោយសារផ្ទុកធ្ងន់លើសចំណុះហើយរថយន្តចាស់ទ្រុឌទ្រោម ។
លោកអនុសេនីយ៍ទោគង់ ប៊ុនណាក់ នាយប៉ុសិ៍្តនគរបាលរដ្ឋបាលអូរសណ្តាន់ឱ្យដឹងថា រថយន្តដែលក្រឡាប់នេះម៉ាកនីស្សាន់មួយបាំងកន្លះ ពណ៌ស្លែ ពាក់ស្លាកលេខ ១១០៤ ភព២ បើកបរដោយឈ្មោះទេព វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងព្រូរថយន្តរងរបួសស្រាល តែមិនស្គាល់ឈ្មោះ ព្រោះដឹកយកទៅមន្ទីរពេទ្យផុត ។ លោកនាយប៉ុសិ៍្តបន្តទៀតថា បើតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋគឺនាវេលាម៉ោង៧ និង៣០នាទីព្រឹកនោះគេឃើញរថយន្តនីស្សាន់មួយបាំងកន្លះមួយគ្រឿង នេះដឹកផ្លែឈើពេញធ្វើដំណើរលើផ្លូវជាតិលេខ៥ពីកើតទៅលិច ។
លុះមកដល់ចំណុចខាងលើបានផ្ទុះកង់ក្រោយខាងស្តាំ បោកក្រឡាប់ពីរត្រឡប់ចាក់ផ្លែឈើចោលរាយប៉ាយ ពេញលើថ្នល់ បណ្តាលឱ្យអ្នកបើកបរ និងព្រូដែលអង្គុយខាងក្នុងរងរបួសស្រាល ឯរថយន្តបែកកញ្ចក់ និងក្រពឹតដំបូល ។
លោកនាយប៉ុសិ៍្តមានប្រសាសន៍ ថា គ្រោះថ្នាក់នេះបណ្តាលមកពីផ្ទុកធ្ងន់លើសចំណុះ គួបផ្សំនឹងសំបកកង់រថយន្តសឹករេចរឹលចាស់ទ្រុឌទ្រោមទៀត ដែលម្ចាស់រថយន្តធ្វេសប្រហែសមិនបានផ្លាស់ប្តូរថ្មី ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment