Saturday, September 4, 2010

រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​បុក​ស្លាប់​ម្នាក់ឃាត់ខ្លួន​អ្នក​បើកបរ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​កណ្តាល ៖ បុរសម្នាក់​ត្រូវ​រថយន្ត​បុកស្លាប់​នៅនឹង​កន្លែង​ ខណៈ​ បើក​ម៉ូតូបញ្ច្រាស​ទិសគ្នា​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤ កាលពីវេលា​ម៉ោង​​៦​ និង​៤០​នាទី​​ល្ងាច​ថ្ងៃទី​៣០ សីហា ២០១០ ស្ថិត​​ក្នុង​ភូមិ​ព្រៃ​ពពេល ឃុំ​ ពើក ស្រុក​អង្គ​ស្នួល ចំណែក​រថយន្ត​បានជ្រុល​ទៅ​ធ្លាក់​ស្នាម​ភ្លោះ​ទៅ​មុខ​ លែងរួច បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ។

ភាគី​ខាង​រថយន្ត​ឈ្មោះ​វង វែន អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្រុមទី​៥ មណ្ឌល​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ ជាអ្នកបើក​បរ​រថយន្ត​ម៉ាក​នីស្សាន់​១បាំង​កន្លះ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ ​កណ្តាល 2A-0106 ធ្វើ​ដំណើរ​ពីទិស​ខាង​កើត​ទៅលិច ។ ចំណែក​ បុរស​រងគ្រោះ​ឈ្មោះ​លន់ ​វាសនា អាយុ​២៥​ឆ្នាំ ជាកម្មករ​រោង​ចក្រ ស្នាក់​នៅ​ ភូមិ​ម្កាក់ ឃុំ​ដើម​ឫស្សី ស្រុក​កណ្តាល​​ស្ទឹង បើក​ម៉ូតូម៉ាក​ឌ្រីម C125 ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1AA-0405 ធ្វើ​ដំណើរ​បញ្ច្រាស​ ទិសជាមួយ​រថយន្ត​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ក៏បុក​គ្នា​តែម្តង ។

ឈ្មោះ ​​លន់ វាសនា បានស្លាប់​នៅ​នឹង​កន្លែង ត្រូវ​សាច់​ញាតិ​មក​ទទួល​យក​សព​ទៅ​ ធ្វើ​បុណ្យ​ រី​ឯ​រថយន្ត​ និង​អ្នក​បើក​បរ​​ត្រូវប៉ូលិស​យកទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ។

No comments: