Tuesday, September 28, 2010

ជាតិស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាមូលហេតុចម្បង និងឈានមុខគេនៃការស្លាប់ និងពិការក្នុងប្រទេសកម្ពុជា។ តាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កំហុសបណ្ដាលមកពីការបើកបរក្រោយពេលពិសារជាតិស្រវឹង ត្រូវបានជាប់ចំណាត់ទីពីរក្នុងចំណោមកំហុសនានាដែលនាំទៅដល់គ្រោះថ្នាក់ចរាចរណ៍ ។ កំហុសនេះ ពិតជាអាចចៀសវាងបាន បើសិនជាអ្នកបើកបរគ្រប់ៗរូបតាំងចិត្ត ចូលរួម។
គ្រាន់តែក្នុងឆ្នាំ២០០៩ មានជនរងគ្រោះដល់ស្លាប់ចំនូន២៨៤ នាក់ ដោយសារតែការបើកបរក្រោយពេលពិសារជាតិស្រវឹង ហើយ៧៩៧ នាក់ផ្សេងទៀតរងរបួសធ្ងន់ និង១, ២៤៧នាក់រងរបួសស្រាល។ ចំនួនគ្រោះថ្នាក់ដែលកើតឡើងដោយការបើកបរក្នុងពេលស្រវឹងច្រើនកើតមាននៅពេលយប់ជាងពេលថ្ងៃ ហើយចំនួនអ្នកស្លាប់ច្រើនកើតឡើងនៅចន្លោះម៉ោង៦ល្ងាច ដល់ម៉ោង១១និង៥៩នាទី។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យត្រូវបានរកឃើញថាចំនួនគ្រោះថ្នាក់មានកម្រិត ខ្ពស់ជាងថ្ងៃផ្សេងទៀតនៃសប្ដាហ៍ ។
តើជាតិស្រវឹងឬជាតិអាល់កុលមានឥទ្ធិពលយ៉ាងណាចំពោះការបើកបរ?
អ្នកពិសារ ជាតិស្រវឹងតែងតែដឹងថារងការស្រវាំង ភ្នែក ការបញ្ជាចលនាជាពិសេសអវៈយវៈសម្របគ្នាមិនបានល្អឡើយ។ ខួរក្បាលធ្វើការស្ពឹកហើយរមែងធ្វើការវិនិច្ឆ័យមិនបានល្អ។ ហេតុនេះហើយទើបបានជាអ្នកពិសារជាតិស្រវឹង តែងមានប្រតិកម្មយឺតទៅនឹងសកម្មភាពអ្វីមួយ។ ឧទាហរណ៍ ដើរទ្រេតទ្រោតមិនត្រង់ផ្លូវ ចាប់កាន់វត្ថុមិនចំកន្លែង និងមានសកម្មភាពយឺតជាងពេលធម្មតាជាដើម ។ ចូរប្រមាណមើលថា បើសិនជាគេបើកបរយានយន្តនោះ តើគេមានការប្រឈមនឹងគ្រោះថ្នាក់ដល់កម្រិតណា?
អាល់កុល ឬជាតិស្រវឹងអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យ និងធ្វើឱ្យមានការកើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់ បើទោះជាកម្រិតជាតិអាល់កុលទាបក៏ដោយ។ កម្រិតជាតិអាល់កុលកាន់តែខ្ពស់នោះឱកាសគ្រោះថ្នាក់កាន់តែកើនឡើង និងផលប៉ះពាល់កាន់តែធ្ងន់។
តើត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយការបើកបរក្រោយពេលពិសារជាតិស្រវឹង?
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយការពិសារជាតិស្រវឹង អ្នកប្រើប្រាស់ផ្លូវ ទាំងអស់គួរស្វែងយល់ពីមធ្យោបាយមួយចំនួនដូចខាងក្រោមៈ
អ្នកបើកបរ១ ត្រូវស្វែងរកការពិសារជាតិស្រវឹងនៅកន្លែងដែលមិនតម្រូវឲ្យមានការធ្វើដំណើរទៅវិញទៅមក។ ឧ. ការពិសារ នៅផ្ទ
២ បើការពិសារ នៅខាងក្រៅសូមរកជំនួយពីអ្នកដែលមិនពិសារ ជាតិស្រវឹងមកទទួល ដូចជាបងប្អូន មិត្តភក្តិ , សាច់ញាតិ ឬសេវាដឹកជញ្ជូនដូចជារថយន្តឈ្នួល ម៉ូតូឌុប និងម៉ូតូកង់បីជាដើម។
អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតៈ
អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះយានដទៃទៀតនៅលើដងផ្លូវ ព្រោះថាបើទោះបីលោកអ្នកបានគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏យើងមិនអាចដឹងពីស្ថានភាពបើកបររបស់អ្នកទាំង នោះឡើយ ។មិនគួរធ្វើដំណើរជាមួយអ្នកបើកបរណាដែលយើងបានដឹង ឬមានការសង្ស័យ ថា គាត់បានពិសារជាតិស្រវឹងមុនពេលបើកបរ។
ការបើកបរក្រោយពេលពិសារជាតិស្រវឹងគឺជាការល្មើសច្បាប់ចរាចរណ៍ និងត្រូវប្រឈមនឹងគ្រោះថ្នាក់ទៀតផង។
មន្ត្រីនគរបាលចរាចរណ៍នឹង បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់លើអ្នកបើកបរក្រោយពេល ពិសារជាតិស្រវឹងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០នេះតទៅ។

Monday, September 27, 2010

Clinton Foundation Helps Road Safety Program in Cambodia and Other Asian Countries

via CAAI

Thursday, 23 September 2010 08:32 DAP NEWS / VISOT

CAMBODIA, PHNOM PENH, SEPTEMBER 23, 2010-The Asia Injury Prevention (AIP) Foundation announced Thursday onstage at the Clinton Global Initiative a commitment to implement road safety programs in 94 schools across 4 countries over the next 3 years.

Greig Craft, president of the Asia Injury Prevention (AIP) Foundation said that these programs will reach 357,000 students, parents, and teachers through direct interventions and 81 million people indirectly through public awareness education in Cambodia, Vietnam, India, and Uganda.

Craft said that In Cambodia, everyday 5 people perish and 19 people suffer severe injuries that remove them from the work force because of road traffic crashes. In response, the Cambodia Helmet Vaccine Initiative plans to launch a road safety public awareness campaign that will reach over 3 million people in addition to school-based education programming projected to reach almost 40,000 students and 1,000 teachers.

Earlier this year, AIP Foundation in co-ordination with the Ministry of Interior, the National Road Safety Committee, the Ministry of Education, Youth and Sports, ANZ Royal Bank (Cambodia) Ltd. and Total Cambodge launched the “One Helmet. One Life.” helmet use campaign.

The AIP Foundation will implement these interventions acting as the lead NGO for the Global Helmet Vaccine Initiative, an international coalition launched in 2009 with founding partners the FIA Foundation, and World Bank Global Road Safety Facility. Recently, the Inter-American Development Bank (IDB) and the Centers for Disease Control (CDC) have joined this coalition. The Global Helmet Vaccine Initiative operates under the mission “a helmet on every head” in the UN’s Decade of Action for Road Safety (2011 to 2020). Helmets have been proven to reduce the likelihood of serious brain injury by 70% and fatality by 42%.

“We are honored to have our work recognized by Bill Clinton and the Clinton Global Initiative. This recognition highlights the importance of using helmets as a vaccine against the rising epidemic of traffic fatalities,” said Craft.

On September 21, Craft delivered a presentation on the Global Helmet Vaccine Initiative during the Promoting Safe Roads Action Network at the Clinton Global Initiative. In addition, the FIA Foundation announced a multi-year financial commitment to the Global Helmet Vaccine Initiative.

David Ward, Director General of the FIA Foundation, said:

“The Global Helmet Vaccine Initiative is the core element of our ten year, US $1 million a year, CGI commitment for improving road user behaviour during the Decade of Action. Ensuring motorcycle users always wear a helmet is one of the most cost effective ways to reduce death and injury. GHVI is delivering a vaccine that has the potential to save hundreds of thousands of lives.”

The AIP Foundation was pleased to receive an invitation to attend the Clinton Global Initiative, an international conference that promotes collaboration between the private sector, non-governmental organizations, and other global leaders to effectively confront the world’s most pressing problems with an emphasis on tangible results. In 2000, Bill Clinton launched AIP Foundation’s signature Helmets for Kids program in Vietnam. Since then, AIP Foundation has donated over 500,000 helmets to children in developing countries worldwide.

Traffic fatalities are on par with the death tolls from the world’s major diseases, including malaria and tuberculosis, though they receive a fraction of the attention. The WHO predicts that traffic fatalities will rise from the current rate of 1.2 million per year to 2 million per year by 2020. Children account for 40% of traffic fatalities and developing countries bear 96% of the global burden of child deaths.

Friday, September 24, 2010

តៃកុង​ស្ទើរ​ភ្លើង បោះ​ពួយ​ឡង់​គ្រីស័រ​ព្រលះ​ផ្ទះ​២​ល្វែង​ទាំង​កំរោល

កម្ពុជាថ្មី
ភ្នំពេញ ៖ លំនៅឋាន​ប្រជាពលរដ្ឋ​២​ល្វែង រង​ការ​ខូច​ខាត​ដោយសារ​តែ​រថយន្ត​ឡង់គ្រីស័រ១ គ្រឿង ត្រូវ​បាន​តៃកុង​បញ្ជា​ចង្កូត ជ្រុល​ទៅ​បុក​ទាំង​កំរោល សំណាង​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ទទួល​រង​គ្រោះ​ថ្នាក់ ក្នុង​ហេតុការណ៍​នេះ​ទេ។

គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៧​និង​ ៣៥​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ ២០១០​​នៅ​ចំណុច​ផ្ទះ​លេខ​១៩AE0 និង​១៧CE0 ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។

តៃ​កុង​បើក​រថយន្ត​ឡង់គ្រីស័រពណ៌ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L2232 បង្ក​ហេតុ​នេះ ឈ្មោះ ប៊ុន សំណាង ភេទប្រុស អាយុ​២៣​ឆ្នាំ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​មាន​ហេតុការណ៍​នេះ​កើត​ឡើង គឺ​ថៅ​កែ​ផ្ទះ​សំណាក់​យីហោ «ហេងឡុង» ដែល​មាន​​អាសយដ្ឋាន​នៅ​ក្បែរ​ចំណុច​កើត​ហេតុ បាន​ប្រើ​ឲ្យ​ឈ្មោះ​ប៊ុន សំណាង ត្រូវ ជា​ក្មួយ​បើក​រថយន្ត​ចេញ​ពី​ផ្ទះ​សំណាក់ នៅ​ពេល​ដែល​បញ្ជា​ចង្កូត​បាន​បន្តិច តៃកុង​បង្ក​ហេតុ​បាន​បើក​ប៉ះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំយ៉ុង រួច​ក៏​ជ្រុល​ចង្កូត​ទៅ​ព្រលះ​លំនៅឋាន​ប្រជាពលរដ្ឋ​២​ល្វែង ទាំង​កំរោល​ បណ្ដាល​ឲ្យ​រថយន្ត​ព្រម​ទាំង​លំនៅឋាន​ប្រជាពលរដ្ឋ​ខូច​ខាត​យ៉ាង​ដំណំ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ចុះ​អន្តរា​គមន៍​ដល់​ចំណុច​កើត​ហេតុ រួច​នាំ​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​ជាមួយ​​ម្ចាស់​ផ្ទះ​រង​គ្រោះ៕

Thursday, September 23, 2010

ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​បើក​រថយន្តLexus 470 បុក​បង្គោល​ភ្លើង​ស្ដុប បង្គោល​ភ្លើង បាក់​​រាប​ដល់​ដី​រួច​ជ្រុល​ទៅ​បុក​តូប​លក់​ទំនិញ

កម្ពុជាថ្មី
ភ្នំពេញ ៖ រថយន្តLexus 470 មួយ​គ្រឿង មាន​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​ស្រវឹង​ធ្លាក់​ភ្នែក​ដូច គ្នា បើក​លឿន​ដូច​ហោះ ចាក់​គួរ​​ត្រង់​រង្វង់​មូល​អាង​ទឹក​អូឡាំពិក ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ស្ដុប បង្គោល​​ភ្លើង​រាប​ដល់​ដី រួច​ជ្រុល​ទៅ​បុក​តូប​លក់​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ខ្ទេច​ទៅ​មុខ​លែង​រួច។

ហេតុការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១​និង​១៥​នាទី យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​២១ ខែ កញ្ញា ឆ្នាំ​២០១០ នៅ​ចំណុច​រង្វង់​មូល​ស្ដុប​អាង​ទឹក​អូរឡាំពិក ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃII ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2S 9887 បើក បរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ប្រមាណ​ជា​២-៣​នាក់​ទៀត មាន​សភាព​ស្រវឹង​ស្រា​ជោក​ជាំ ក្រោយ​ពី​បង្ក​ហេតុ​រួច បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់ ទុក​តែ​រថយន្ត។

សមត្ថកិច្ច​ឲ្យ​ដឹង​ផង​ដែរ​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ បណ្ដាល​មក​ពី​អ្នក​បើក​បរ​ផឹក​ស្រវឹង​ហើយ បើក​ក្នុង​ល្បឿន​ហួស​កំណត់ លុះ​ដល់​ចំណុច​ផ្លូវ​បត់​ក៏​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង បង្គោល​ស្តុប​តែម្ដង។
អានបន្ថែម

Saturday, September 18, 2010

គ្រោះថ្នាក់​ចរាចរ ២ ​លើក របួសធ្ងន់​ស្រាល ៥ ​នាក់​

យ៉ាងហោចណាស់​នៅ​ថ្ងៃទី១៧ កញ្ញា​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ២​ លើក បណ្តាល​ឲ្យ​មនុស្ស ៥​នាក់របួសធ្ងន់ និង​ស្រាល ។​
​ ​* ករណី​ទី ១ : វេលា​ម៉ោង ៤ និង ១០ នាទី ល្ងាច​ថ្ងៃទី ១៧ កញ្ញា​នេះ នៅ​ចំណុច​ផ្លូវ​ម៉ុង​ឫទ្ធី មុខ​ដីឡូត៍​ចាក់​សសរ​គ្រឹះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ករណី​រថយន្ត​ធំ​មួយគ្រឿង បើក​បុក​ម៉ូតូ​របួស​បុរស ២​នាក់ ហើយ​រថយន្ត​ជ្រុ​ក​បុក​អ្នកដើរ​ម្នាក់ទៀត​របួសធ្ងន់ ។​

​ ​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ម​.០១៧០ ភព​៣ បើកបរ​ដោយ​ឈ្មោះ ចាន់ នី​ណែ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បាន​បើក​តាមផ្លូវ​ម៉ុង​ឫទ្ធី ពី​កើ​តទៅ​លិច ជ្រុល​បុក​ម៉ូតូ​ម៉ាក SUZUKI Smauh ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1N 9382 ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា របួស​បុរស ២​នាក់ គឺ​ឈ្មោះ បៀក រស្មី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​អ្នកបើក​) និង​អ្នករួមដំណើរ​ជា​បុរស​ម្នាក់ទៀត ។ បន្ទាប់មក​រថយន្ត​ជ្រុ​ក​បុក​បុរស​ម្នាក់ទៀត​ កំពុង​ដើរ​របួសធ្ងន់​ឈ្មោះ រិទ្ធី ចាន់ អាយុ ២៤​ឆ្នាំ ។ រថយន្ត​ដែល​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ ត្រូវ​ប៉ូលិស​ឃាត់ទុក​នៅ​ខណ្ឌ​ជាមួយ​ម៉ូតូ ។​

​ ​* ករណី​ទី ២ : វេលា​ម៉ោង ០០ និង ៥០ នាទី រំលងអធ្រាត្រ ថ្ងៃទី១៨ កញ្ញា​នេះ នៅ​ចំណុច​ផ្លូវ​២១៤ កែង ផ្លូវ ៥១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ករណី​រថយន្ត COROLLA បុក LEXUS​ ក្រឡាប់ ២-៣ ត្រឡប់ បណ្តាល​ឲ្យ​របួស ២​នាក់ ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ ។​

​ ​ប៉ូលិស​និយាយថា រថយន្ត COROLLA បង្ក​មិន​ចាំ​លេខ បាន​បើករថយន្ត​គេច​បាត់ ។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក LEXUS LX 470 ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ 2H 7885 បើកបរ​ដោយ​ឈ្មោះ សេង​ ប៉ុន​ថេ​ង អាយុ ៣២​ឆ្នាំ ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស របួសធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ ស្រ៊ី គឹម​យូ ភេទ​ប្រុស ជា​មេធាវី​រងរបួស​ស្រាល ។​

​ ​សាក្សី​និយាយថា មុន​កើតហេតុ​រថយន្ត LEXUS បើក​តាមផ្លូវ ២១៤ ពី​កើ​តទៅ​លិច ដល់​ផ្លូវកែង ៥១ ស្រាប់តែ​រថយន្ត COROLLA បើក​តាមផ្លូវ៥១ ពី​ជើង​ទៅ​ត្បូង​បុក​ចំ​ទទឹង​បណ្តាល​ឲ្យ​ក្រឡាប់ ២-៣​ ត្រឡប់ ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ ។ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅ​ពេទ្យ ប៉ូលិស​ក៏​ស្ទូច​រថយន្ត​ទៅ​រក្សាទុក​នៅ​សង់​ត្រា​ល់ ៕

Saturday, September 4, 2010

អ្នក​លក់នំបុ័ង​ដាក់សាច់​ដែលរង​របួស​ធ្ងន់ ដោយសារ​ឡិចស៊ីស​បុក ​បាន​ស្លាប់​នៅក្នុង​មន្ទីរ​ពេទ្យ​ហើយ

កោះសន្តិផាព
ដោយ ៖ កោះឯករាជ្យ


រាជធានីភ្នំពេញ ៖ អ្នក​លក់​នំបុ័ង​ដាក់​សាច់​តាមរ៉ឺម៉ក​ម៉ូតូ​ឈ្មោះ​រស់ សារ៉ាក់ ដែលត្រូវ​រថ​យន្ត​​ឡិចស៊ីស​ពណ៌​ស្ករ​បុក បណ្តាល​ឱ្យ​រង​របួស​ធ្ងន់នៅត្រង់ចំណុច​ខាងកើត​វិទ្យា​ល័យ​ហ៊ុន សែន ជម្ពូវ័ននោះ បានស្លាប់​ហើយ​កាលពីវេលាម៉ោង​៣​រសៀល​​ថ្ងៃទី​២ កញ្ញា ២០១០ ខណៈ​គ្រូ​ពេទ្យ​នៃ មន្ទីរ​ពេទ្យ​កាល់ម៉ែត​ធ្វើ​ការ​ព្យា​បាល និង​​ជួយ​​សង្គ្រោះ​អស់​​ពី​លទ្ធ​ភាព ។ សូម​រំលឹក​ឡើងវិញ​ថា មុននេះ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ីស​ RX 300 មួយគ្រឿង បាន​ក្រពឹតខ្ទេច​មុខ ​ខូច​ខាត​យ៉ាងខ្លាំង បន្ទាប់ពី​​បើក​បោះ​ពួយ​យ៉ាងលឿន ជ្រុល​ទៅបុក​រ៉ឺ​ម៉ក​ម៉ូតូ​អ្នក​លក់នំ​បុ័ង​សាច់​មួយគ្រឿង រួចជ្រុល​ទៅ​បុកដើម​ចាមរី១​ដើម​ពេញទំហឹង ហើយ​ក៏​​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ទើប​ទៅ​មុខលែង​រួច ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង​៤​និង​៤០​នាទី​ជិត​ ភ្លឺ​ថ្ងៃទី​១ កញ្ញា ២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងកើត​វិទ្យា​ល័យ​ហ៊ុនសែនជម្ពូវ័ន ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ។

រថយន្ត​ម៉ាក​ឡិចស៊ីស​ RX 300 មួយ​គ្រឿង​នោះ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​​ កណ្តាល​ 2A-5408 បើកបរ​ដោយ​យុវជន​ឈ្មោះ​ជៀម ចលនា អាយុ​១៩​ឆ្នាំ មានទីលំនៅ​ភូមិ​ទី​៤ សង្កាត់​កំពង់ធំ ក្រុងស្ទឹង​សែន ខេត្ត​កំពង់ធំ បាន​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​នំបុ័ង​មួយគ្រឿង​ម៉ាក​គុប​ចង្កៀង​មូល ពណ៌​សំបក​ឪឡឹក បើ​កបរ​ដោយ​បុរស​ឈ្មោះ​រស់ សារ៉ាក់ អាយុ​៣១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​ភ្លាមៗ ដើម្បី​សង្គ្រោះ​ ប៉ុន្តែ​ដោយ​សារ​មុខ​របួស​​ធ្ងន់​ធ្ងរ​ពេក​ ក៏​បាន​​ស្លាប់​ក្រោយ​ពេលព្យា​បាល​មួយថ្ងៃ ។

ក្រោយ​​កើត​ហេតុ​បន្តិច ប៉ូលិស​ចរា​ចរ​បាន​ទៅ​ដល់ធ្វើ​ការ​វាស់វែង​ និងឃាត់​ខ្លួន​អ្នក​បើកបរ​រថយន្ត​ឡិច​ស៊ីស ព្រមទាំង​នាំយក​រថ​យន្ត និង​រ៉ឺម៉ក​ម៉ូតូទៅ​រក្សា​ទុកនៅ​អធិការ​ដ្ឋាន​នគរ​​បាល​ខណ្ឌ​ដង្កោ ដើម្បី​ចាត់ការ​តាមច្បាប់ ។ ប៉ុន្តែ​មក​ដល់ថ្ងៃ​ដែលជនរងគ្រោះ​ស្លាប់​គឺ​មិនឃើញ​អ្នក​បើក​បរ​ រថយន្តឡិចស៊ីស​ត្រូវបាន​ឃាត់ខ្លួននៅ​អធិការ​ដ្ឋាន​នោះទេ...ប៉ូលិស​បាន​ បញ្ជាក់​ថា ការ​ចាកចេញ​ទៅនៅ​ក្រៅ​ឃុំ​របស់អ្នកបើកបរ​រថយន្ត​គឺ​មានកិច្ច​សន្យា​ (មិន​មាន​តម្កល់​ប្រាក់អ្វី​ទេ) ហៅ​ចូល​ខ្លួ​ន​ថ្មើរណា ត្រូវតែ​មក​ថ្មើរ​ហ្នឹង​ ៕

រថ​យន្ត​អ៊ី​ស៊ុយហ៊្សុយបុក​​ត្រាក់ទ័រ​ពី​ក្រោយ​វេលាទៀបភ្លឺ​លើ​ផ្លូវ​ជាតិ​លេខ៤

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​ព្រះសីហនុ ៖ កាល​​​ពី​ថ្ងៃ​ទី​២៨ សីហា វេលា​ម៉ោង​៤ទៀប​ភ្លឺ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ត្រង់ចន្លោះ​គីឡូ​ម៉ែត្រ​លេខ១៧៧ និង​១៧៨ ស្ថិតក្នុង​ភូមិ​វាល​ធំ​ ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​រវាង​រថ​យន្ត​ និងត្រាក់ទ័រ​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ។ គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​ដោយ​សាររថ​យន្ត​ម៉ាកអ៊ីស៊ុយ​ហ៊្សុយ ពណ៌​ស្ករ ដឹក​បន្លែ​ និង​តាប​ប៊ី​យ៉ែ ពាក់​ស្លាកលេខ​ភ្នំពេញ​ 2E 5565 ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពីភ្នំពេញ​ទៅ​ខេត្តព្រះសីហនុបើក​បរ​ដោយ​ឈ្មោះ​នួន សារ៉ាត់ ភេទ​ប្រុស អាយុ​៣២​​ឆ្នាំ មាន​ទី​លំនៅ​មណ្ឌល​១ សង្កាត់លេខ​២ ក្រុង​ព្រះ​សីហនុ បាន​បុក​ពី​ក្រោយ​ត្រាក់​ទ័រ១​គ្រឿងដែលធ្វើ​ដំណើរក្នុង​ទិសដៅ​ស្រប​គ្នា​ យ៉ាងពេញ​ទំហឹង​ធ្វើ​ឱ្យ​រថ​យន្ត​អ៊ីស៊ុយ​ហ៊្សុយខ្ទេច​មុខ​ និង​ក្រឡាប់​​ផ្អៀងកង​ក្បែរ​ផ្លូវ​ ហើយ​ត្រាក់ទ័រ​បានធ្លាក់ចេញ​ពី ផ្លូវ​​ជាតិ​ដាច់​កង់​មួយ​ចំហៀង​ខាង​ឆ្វេង ។

ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រថ​យន្តអ៊ីស៊ុយ ​ហ៊្សុយរង​របួស​បាក់​ភ្លៅ​ខាង​ស្តាំ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ចំណែក​អ្នក​បើក​បរ​ត្រាក់​ទ័រ បន្ទាប់ពី​ឃើញ​សភាពការណ៍​មិន​ល្អ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង ។​ ចំពោះ​ព័ត៌​មាន​លំអិតក្នុង​ពេល​កើត​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍នេះពុំ​ មាននរណា​ម្នាក់​អះ អាង​ថា បាន​ឃើញជាក់ស្តែង​ទេ ព្រោះ​យប់ ងងឹត​ តែ​អាច​សន្និដ្ឋាន​ថា​ អ្នក​បើក​បរ​រថ​យន្ត​អ៊ីស៊ុយ​ហ៊្សុយទំនង​មាន​បំណង​បើក​ជែងត្រាក់ទ័រ​ហើយ​​ យកចង្កូត​មិន​ផុត​ ទើប​បណ្តាលឱ្យ​បុក​ពី ក្រោយ​យ៉ាងពេញ​ទំហឹង​លាន់ដូច​រន្ទះ​បែបនេះ ។ ទោះ​បី​ជា​យ៉ាង​ណា រថយន្ត​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​ព្រៃនប់​ស្ទូច​ យកទៅ​​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​រង់​ចាំ​ដោះ​ស្រាយ​ជា​ក្រោយ ៕

ម៉ូតូ​វ៉េវ​បើក​រេ​ចង្កូត​បុក​រថយន្ត​កាមរី​ស្លាប់​ម្នាក់​របួស​២នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ ពណ៌​ក្រហម​មួយ​គ្រឿង ពាក់​​ស្លាក​លេខ​កណ្តាល 1B-6479 បាន​បើក​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី​ ពណ៌​ទឹក​មាស គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​​ដែល​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស​​ត្រូវ​បញ្ជូន​ទៅ​សំរាក​ព្យា​ បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​ត្រូវ​​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១ កញ្ញា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤A ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ជន​រង​គ្រោះ​ដែលបាន​ស្លាប់​ក្នុង​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ ឈ្មោះ​ង្វៀង ចិន​តាំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាង​ជួស​ជុល​ម៉ូតូ មាន​ទី​លំនៅ​ក្នុង​ភូមិ​សាម​គ្គី សង្កាត់​ឫស្សី​កែវ ។ ចំណែក​អ្នក​​រង​របួស​២​នាក់ ម្នាក់​ឈ្មោះ​ង្វៀង ទីកាំ​ធី ភេទស្រី និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ុក លុង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​លក់​កាហ្វេ នៅ​ភូមិ​សាម​គ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​​ឫស្សី​កែវ ។

តាម​របាយ​ការណ៍​ឱ្យ​ដឹង​ថា ការ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ ​ដោយ​សារ​ភាគី​​ម៉ូតូ​បើក​បរ​មិន​ប្រកាន់​​ចំណែក​ផ្លូវ​របស់​ខ្លួន ហើយ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី ​ដែល​បើក​​ក្នុង​ទិស​ដៅ​ច្រាស​គ្នា បណ្តាល​ឱ្យ​មាន​សោក​នាដ​កម្ម​នេះ​កើត​ឡើង​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ​ខាង​លើ ជិះ​គ្នា​៣​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ចូល ​ចំណែក​ផ្លូវ​យាន​យន្ត​ម្ខាង​ទៀត ទៅ​​បុក​រថយន្ត​កាមរី​ ដែល​ធ្វើ​ដំណើរ​ច្រាស​គ្នា​ បណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​​ត្រូវ​​ស្លាប់​នៅ​​នឹង​កន្លែង​ និង​ស្ត្រី​​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស ​រីឯ​​អ្នក​បើក​បរ​រថយន្ត​បាន​គេច​ខ្លួន​បាត់ ។ ក្រោយ​ពី​កើត​ហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​​ជើង ​គោក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​បុក​ស្លាប់​ម្នាក់ឃាត់ខ្លួន​អ្នក​បើកបរ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​កណ្តាល ៖ បុរសម្នាក់​ត្រូវ​រថយន្ត​បុកស្លាប់​នៅនឹង​កន្លែង​ ខណៈ​ បើក​ម៉ូតូបញ្ច្រាស​ទិសគ្នា​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤ កាលពីវេលា​ម៉ោង​​៦​ និង​៤០​នាទី​​ល្ងាច​ថ្ងៃទី​៣០ សីហា ២០១០ ស្ថិត​​ក្នុង​ភូមិ​ព្រៃ​ពពេល ឃុំ​ ពើក ស្រុក​អង្គ​ស្នួល ចំណែក​រថយន្ត​បានជ្រុល​ទៅ​ធ្លាក់​ស្នាម​ភ្លោះ​ទៅ​មុខ​ លែងរួច បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ។

ភាគី​ខាង​រថយន្ត​ឈ្មោះ​វង វែន អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្រុមទី​៥ មណ្ឌល​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ ជាអ្នកបើក​បរ​រថយន្ត​ម៉ាក​នីស្សាន់​១បាំង​កន្លះ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ ​កណ្តាល 2A-0106 ធ្វើ​ដំណើរ​ពីទិស​ខាង​កើត​ទៅលិច ។ ចំណែក​ បុរស​រងគ្រោះ​ឈ្មោះ​លន់ ​វាសនា អាយុ​២៥​ឆ្នាំ ជាកម្មករ​រោង​ចក្រ ស្នាក់​នៅ​ ភូមិ​ម្កាក់ ឃុំ​ដើម​ឫស្សី ស្រុក​កណ្តាល​​ស្ទឹង បើក​ម៉ូតូម៉ាក​ឌ្រីម C125 ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1AA-0405 ធ្វើ​ដំណើរ​បញ្ច្រាស​ ទិសជាមួយ​រថយន្ត​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ក៏បុក​គ្នា​តែម្តង ។

ឈ្មោះ ​​លន់ វាសនា បានស្លាប់​នៅ​នឹង​កន្លែង ត្រូវ​សាច់​ញាតិ​មក​ទទួល​យក​សព​ទៅ​ ធ្វើ​បុណ្យ​ រី​ឯ​រថយន្ត​ និង​អ្នក​បើក​បរ​​ត្រូវប៉ូលិស​យកទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ។

អាឆ្លាមស្ទើរ​ភ្លើង​ត្រូវ​អាក្តាម​យក្ស​ខាំ​ខ្ទេច​មួយ​ចំហៀង​របួស​ធ្ងន់១

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ត​បាត់​ដំបង ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​​បាន​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ បុក​ខ្ទេច​មួយចំហៀង​ និង​ដាច់​កង់​ក្រោយ​មួយ​ចំហៀង​ទៀត ហើយ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​​ក្នុង​រថយន្តកាម​រី​នោះ​បាន​រង​របួស​ជា​ ទំងន់ ខណៈ​ពេល​ដែល​បើកបរ​កាត់​ទទឹ​ងផ្លូវ​គ្នា ។ ឧប្បតិ្ត​ហេតុ​នេះ​ត្រូវ​សមត្ថកិច្ច​ប្រាប់ថា បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣ និង​៣០នាទី​រសៀល​ថ្ងៃ​ទី២៩ ​សីហា នៅ​ចំណុច​ផ្លូវ​បំបែក​ចុង​ស្ពាន​ថ្ម (ស្ពាន​វត្តគរ) ត្រើយ​ខាង​កើត​ ស្ថិត​ក្នុងភូមិ​វត្ត​
តា​មឹម ឃុំ​អូរ​ដំបង១ ស្រុក​សង្កែ ។

មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់ស្រុក​សង្កែ​​ដែល​ចុះ​ ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​កាមរី​ឆ្លាម​ដែល​រង​ការ​ខូច​ខាត​មួយ​ចំហៀង​​ខាងស្តាំនោះ​ពណ៌ស ពាក់​ស្លាក​លេខ​បាត់​ដំបង 2A 5075 អ្នកបើក​បរ​ឈ្មោះ​ខឹម ផល្លា ភេទ​ស្រី​អាយុ​១៧ឆ្នាំ រួម​ដំណើរ​ជា​មួយ​ម្តាយ​ឈ្មោះ​រី សុខា អាយុ​៤០ឆ្នាំ ​រង​របួស​ធ្ងន់ ពួក​គេរស់​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ។ ដោយ​ឡែក​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​កំពង់​ធំ 3A 0306 អ្នក​បើក​បរ​ឈ្មោះ​លឹម ឈុន ភេទ​ប្រុស អាយុ​៥០ឆ្នាំ រស់​នៅ​ស្រុក​បា​រាយណ៍ ខេត្ត​កំពង់​ធំ ។ សមត្ថ​កិច្ច​​បាន​បញ្ជាក់​ថា រថ​​យន្តហ៊ី​យ៉ាន់​ដាយបាន​បុក​រថយន្ត​កាមរី​ពី​ចំហៀង​ ខណៈ​ដែល​រថ​​យន្ត​បើក​កាត់​ពី​មុខ បណ្តាល​ឱ្យរថ​យន្ត​កាម​រីក្រពឹត​មួយចំហៀង​ខាងស្តាំ​ និង​ដាច់កង់ ក្រោយ​ខាង​ឆ្វេង ។

តាម​​អ្នក​បើក​បរ​រថ​យន្តហ៊ី​យ៉ាន់​ដាយ​និយាយ​ថា គាត់​បាន​បើក​ឆ្លង​ស្ពាន​ពី​ទិស​ខាង​លិច​ទៅ​កើត លុះ​ដល់​ពាក់​កណ្តាល​ស្ពាន​គាត់​បន្ថយ​ល្បឿន ព្រោះ​ឃើញ​​រថ​យន្ត​​កាម​រីនោះ​មក​ពី​ជើង បំរុង​ឆ្លង​កាត់​ផ្លូវចុង​​ស្ពានខាង​មុខ ។ គាត់និយាយ​ថា ​គ្រា​នោះ​គាត់​ឃើញ​រថ​យន្ត​កាមរី​នោះ​​បត់ឆ្វេង​ ស្រប​ផ្លូវ​គាត់ ប៉ុន្តែ​មិន​ដឹង​ជាយ៉ាង​ម៉េច​ ស្រាប់​តែ​ងាក​ចង្កូត​ទៅ​ត្រង់វិញ​ ទើប​ធ្វើ​ឱ្យ​គាត់ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ចង្កូត​បុក​តែម្តង​ ​។ តាម​ការបំភ្លឺ​ពីសាក្សី​ជាច្រើន​នៅ​​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា​ កំហុស​បណ្តាល​មក​ពី​រ​ថ​យន្ត​កាម​រីនោះ ។

សាក្សី​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​កាម​រី​នោះ​ ពេលបើក​មក​ដល់​ចុង​ស្ពានម្តង​បត់​ឆ្វេង​ម្តងបត់ស្តាំ ទើប​ធ្វើឱ្យ​រថយន្ត​ដឹក​ទំនិញ​ជ្រុល​ទៅបុក​តែ​ម្តងទៅ ។ សាក្សី​បាន​បន្តថា ស្ត្រី​ដែល​អង្គុយ​ក្នុង​រថ​យន្ត​នោះ​របួស​បែកក្បាល​ដោយសារ​តែ​រថ​យន្ត​បុក​ ចំពី​ចំហៀង​​ ។ ​ទោះ​បីជា​បែប​ណា​ រថ​យន្ត​​ដែល​មានគ្រោះ ថ្នាក់​ទាំង​២​គ្រឿង​នេះ​ ត្រូវ​បានកំលាំង​នគរ​បាល​សណ្តាប់​ធ្នាប់​ស្រុក​សងែ្កនាំ​យកទៅ​រក្សាទុកនៅ​ អធិការដ្ឋាន​ស្រុក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

អាឆ្លាមស្ទើរ​ភ្លើង​ត្រូវ​អាក្តាម​យក្ស​ខាំ​ខ្ទេច​មួយ​ចំហៀង​របួស​ធ្ងន់១

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ត​បាត់​ដំបង ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​​បាន​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ បុក​ខ្ទេច​មួយចំហៀង​ និង​ដាច់​កង់​ក្រោយ​មួយ​ចំហៀង​ទៀត ហើយ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​​ក្នុង​រថយន្តកាម​រី​នោះ​បាន​រង​របួស​ជា​ ទំងន់ ខណៈ​ពេល​ដែល​បើកបរ​កាត់​ទទឹ​ងផ្លូវ​គ្នា ។ ឧប្បតិ្ត​ហេតុ​នេះ​ត្រូវ​សមត្ថកិច្ច​ប្រាប់ថា បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣ និង​៣០នាទី​រសៀល​ថ្ងៃ​ទី២៩ ​សីហា នៅ​ចំណុច​ផ្លូវ​បំបែក​ចុង​ស្ពាន​ថ្ម (ស្ពាន​វត្តគរ) ត្រើយ​ខាង​កើត​ ស្ថិត​ក្នុងភូមិ​វត្ត​
តា​មឹម ឃុំ​អូរ​ដំបង១ ស្រុក​សង្កែ ។

មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់ស្រុក​សង្កែ​​ដែល​ចុះ​ ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​កាមរី​ឆ្លាម​ដែល​រង​ការ​ខូច​ខាត​មួយ​ចំហៀង​​ខាងស្តាំនោះ​ពណ៌ស ពាក់​ស្លាក​លេខ​បាត់​ដំបង 2A 5075 អ្នកបើក​បរ​ឈ្មោះ​ខឹម ផល្លា ភេទ​ស្រី​អាយុ​១៧ឆ្នាំ រួម​ដំណើរ​ជា​មួយ​ម្តាយ​ឈ្មោះ​រី សុខា អាយុ​៤០ឆ្នាំ ​រង​របួស​ធ្ងន់ ពួក​គេរស់​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ។ ដោយ​ឡែក​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​កំពង់​ធំ 3A 0306 អ្នក​បើក​បរ​ឈ្មោះ​លឹម ឈុន ភេទ​ប្រុស អាយុ​៥០ឆ្នាំ រស់​នៅ​ស្រុក​បា​រាយណ៍ ខេត្ត​កំពង់​ធំ ។ សមត្ថ​កិច្ច​​បាន​បញ្ជាក់​ថា រថ​​យន្តហ៊ី​យ៉ាន់​ដាយបាន​បុក​រថយន្ត​កាមរី​ពី​ចំហៀង​ ខណៈ​ដែល​រថ​​យន្ត​បើក​កាត់​ពី​មុខ បណ្តាល​ឱ្យរថ​យន្ត​កាម​រីក្រពឹត​មួយចំហៀង​ខាងស្តាំ​ និង​ដាច់កង់ ក្រោយ​ខាង​ឆ្វេង ។

តាម​​អ្នក​បើក​បរ​រថ​យន្តហ៊ី​យ៉ាន់​ដាយ​និយាយ​ថា គាត់​បាន​បើក​ឆ្លង​ស្ពាន​ពី​ទិស​ខាង​លិច​ទៅ​កើត លុះ​ដល់​ពាក់​កណ្តាល​ស្ពាន​គាត់​បន្ថយ​ល្បឿន ព្រោះ​ឃើញ​​រថ​យន្ត​​កាម​រីនោះ​មក​ពី​ជើង បំរុង​ឆ្លង​កាត់​ផ្លូវចុង​​ស្ពានខាង​មុខ ។ គាត់និយាយ​ថា ​គ្រា​នោះ​គាត់​ឃើញ​រថ​យន្ត​កាមរី​នោះ​​បត់ឆ្វេង​ ស្រប​ផ្លូវ​គាត់ ប៉ុន្តែ​មិន​ដឹង​ជាយ៉ាង​ម៉េច​ ស្រាប់​តែ​ងាក​ចង្កូត​ទៅ​ត្រង់វិញ​ ទើប​ធ្វើ​ឱ្យ​គាត់ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ចង្កូត​បុក​តែម្តង​ ​។ តាម​ការបំភ្លឺ​ពីសាក្សី​ជាច្រើន​នៅ​​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា​ កំហុស​បណ្តាល​មក​ពី​រ​ថ​យន្ត​កាម​រីនោះ ។

សាក្សី​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​កាម​រី​នោះ​ ពេលបើក​មក​ដល់​ចុង​ស្ពានម្តង​បត់​ឆ្វេង​ម្តងបត់ស្តាំ ទើប​ធ្វើឱ្យ​រថយន្ត​ដឹក​ទំនិញ​ជ្រុល​ទៅបុក​តែ​ម្តងទៅ ។ សាក្សី​បាន​បន្តថា ស្ត្រី​ដែល​អង្គុយ​ក្នុង​រថ​យន្ត​នោះ​របួស​បែកក្បាល​ដោយសារ​តែ​រថ​យន្ត​បុក​ ចំពី​ចំហៀង​​ ។ ​ទោះ​បីជា​បែប​ណា​ រថ​យន្ត​​ដែល​មានគ្រោះ ថ្នាក់​ទាំង​២​គ្រឿង​នេះ​ ត្រូវ​បានកំលាំង​នគរ​បាល​សណ្តាប់​ធ្នាប់​ស្រុក​សងែ្កនាំ​យកទៅ​រក្សាទុកនៅ​ អធិការដ្ឋាន​ស្រុក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

រថ​យន្ត​ដឹក​បង្គោល​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវជាតិ​លេខ៦៧​របួស​ធ្ងន់​ស្រាល​៧នាក់

កោះសន្តិភាព
យ ៖ កោះឯករាជ្យ

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្តម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​ 3B 0685 ដែលមាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ ដឹក​បង្គោល​ភ្លើង​របស់​ក្រុម​ហ៊ុន​ឧត្តម​សម្បតិ្ត​ញឹក សុខ​អៀង ​ចេញ​ពី​ប្រទេស​សៀម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ជាំ​​សា​ង៉ាំ​ លុះ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ដង​រែក​ ស្រាប់​តែ​រថ​យន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ទៅ​ខាង​ឆ្វេង​ដៃ​ រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​២នាក់​រង ​របួស​ធ្ងន់​ និងចំនួន​៥នាក់​ទៀត​រងរ​បួស​ស្រាល ឯរថ​​យន្ត​ខូច​ខាត​អស់​ផ្នែក​ខាង​មុខ ។

អ្នក​រង​គ្រោះ​៧​នាក់ ទី១-ឈ្មោះ​ម៉ុន ទំ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បែក​ក្បាល​ធ្ងន់​ រស់​នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ខេត្ត​សៀម​​រាប ទី២-​ឈ្មោះ​យឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួស​បាក់.ក​ជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ រស់​នៅ​ភូមិខ្នាថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប ខេត្តសៀម​រាប ទី៣-ឈ្មោះអំពៅ ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ទី៤-​ឈ្មោះ​ហម ហុង​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ របួស​ស្រាល ទី៥-​ឈ្មោះ​សំអុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​ស្រាល អ្នក​ទាំង​៣នាក់​រស់​នៅ​ភូមិ​ខ្នាថ្មី សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ទី៦-​ឈ្មោះ​សៀង លីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ របួសស្រាល រស់​នៅភូមិ​ទួល​ប្រិច ឃុំ​ត្រពាំង​​កក់ ស្រុក​បាទី​ ខេត្ត​តាកែវ និងទី៧-ឈ្មោះមឿន ម៉ម ភេទ​ប្រុស​ អាយុ១៩ឆ្នាំ របួសស្រាល​ រស់ នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើង​ក្នុង​ភូមិជើង​ភ្នំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទិ២៩ សីហា ឆ្នាំ​២០១០ កន្លង​ទៅ ។

តាម​មន្ត្រី​ប៉េ​អឹមមួយ​រូប​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មកពី​រថ​​យន្ត​ដាច់ហ្វ្រាំង​ហើយ​រេ​ចង្កូត​​ធ្លាក់ ​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧​ជ្រុល ទៅ​បុក​ផ្ទាំង​ថ្មភ្នំ​យ៉ាង​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុងជិះនៅ​លើ​រថ​យន្ត​រងរបួសធ្ងន់​ និង​ស្រាលបែប​នេះ តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ទេ គ្រាន់​តែ​មាន​មនុស្ស​២នាក់ រងរបួស​ធ្ងន់​ និង​៥នាក់ រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុក៏​មានកា​រជួយពីអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់រថ​យន្ត​​ ឈប់​ម៉ូតូធ្វើ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​យកជន​រង​គ្រោះ​ទាំង​នោះ​ទៅ កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ ។​​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ស្រុក​ ធ្វើ​ការ​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ រីឯ​រថ​យន្ត​ដឹកបង្គោល​ភ្លើងគេ​​ឃើញខាង​ក្រុម​ហ៊ុន​បាន​យករថ​យន្ត​មក​ស្ទូច​ ឡើង​​លើ​ផ្លូវ​ជាតិវិញ​នៅ​ថ្ងៃ​ដដែល​នោះ​ ។ សូម​បញ្ជាក់​ថា ត្រង់ចំណុច​កើត​ហេតុ​នេះ តែងតែ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ណាស់​រហូត​​ដល់​​ស្លាប់​ បាត់ បង់​ជីវិត​​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ ៕

រថ​យន្ត​ដឹក​បង្គោល​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវជាតិ​លេខ៦៧​របួស​ធ្ងន់​ស្រាល​៧នាក់

កោះសន្តិភាព
យ ៖ កោះឯករាជ្យ

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្តម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​ 3B 0685 ដែលមាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ ដឹក​បង្គោល​ភ្លើង​របស់​ក្រុម​ហ៊ុន​ឧត្តម​សម្បតិ្ត​ញឹក សុខ​អៀង ​ចេញ​ពី​ប្រទេស​សៀម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ជាំ​​សា​ង៉ាំ​ លុះ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ដង​រែក​ ស្រាប់​តែ​រថ​យន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ទៅ​ខាង​ឆ្វេង​ដៃ​ រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​២នាក់​រង ​របួស​ធ្ងន់​ និងចំនួន​៥នាក់​ទៀត​រងរ​បួស​ស្រាល ឯរថ​​យន្ត​ខូច​ខាត​អស់​ផ្នែក​ខាង​មុខ ។

អ្នក​រង​គ្រោះ​៧​នាក់ ទី១-ឈ្មោះ​ម៉ុន ទំ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បែក​ក្បាល​ធ្ងន់​ រស់​នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ខេត្ត​សៀម​​រាប ទី២-​ឈ្មោះ​យឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួស​បាក់.ក​ជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ រស់​នៅ​ភូមិខ្នាថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប ខេត្តសៀម​រាប ទី៣-ឈ្មោះអំពៅ ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ទី៤-​ឈ្មោះ​ហម ហុង​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ របួស​ស្រាល ទី៥-​ឈ្មោះ​សំអុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​ស្រាល អ្នក​ទាំង​៣នាក់​រស់​នៅ​ភូមិ​ខ្នាថ្មី សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ទី៦-​ឈ្មោះ​សៀង លីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ របួសស្រាល រស់​នៅភូមិ​ទួល​ប្រិច ឃុំ​ត្រពាំង​​កក់ ស្រុក​បាទី​ ខេត្ត​តាកែវ និងទី៧-ឈ្មោះមឿន ម៉ម ភេទ​ប្រុស​ អាយុ១៩ឆ្នាំ របួសស្រាល​ រស់ នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើង​ក្នុង​ភូមិជើង​ភ្នំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទិ២៩ សីហា ឆ្នាំ​២០១០ កន្លង​ទៅ ។

តាម​មន្ត្រី​ប៉េ​អឹមមួយ​រូប​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មកពី​រថ​​យន្ត​ដាច់ហ្វ្រាំង​ហើយ​រេ​ចង្កូត​​ធ្លាក់ ​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧​ជ្រុល ទៅ​បុក​ផ្ទាំង​ថ្មភ្នំ​យ៉ាង​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុងជិះនៅ​លើ​រថ​យន្ត​រងរបួសធ្ងន់​ និង​ស្រាលបែប​នេះ តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ទេ គ្រាន់​តែ​មាន​មនុស្ស​២នាក់ រងរបួស​ធ្ងន់​ និង​៥នាក់ រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុក៏​មានកា​រជួយពីអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់រថ​យន្ត​​ ឈប់​ម៉ូតូធ្វើ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​យកជន​រង​គ្រោះ​ទាំង​នោះ​ទៅ កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ ។​​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ស្រុក​ ធ្វើ​ការ​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ រីឯ​រថ​យន្ត​ដឹកបង្គោល​ភ្លើងគេ​​ឃើញខាង​ក្រុម​ហ៊ុន​បាន​យករថ​យន្ត​មក​ស្ទូច​ ឡើង​​លើ​ផ្លូវ​ជាតិវិញ​នៅ​ថ្ងៃ​ដដែល​នោះ​ ។ សូម​បញ្ជាក់​ថា ត្រង់ចំណុច​កើត​ហេតុ​នេះ តែងតែ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ណាស់​រហូត​​ដល់​​ស្លាប់​ បាត់ បង់​ជីវិត​​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ ៕

ស្រវឹង​ជោ​កបើក​រថយន្ត​ឡិចស៊ីស​បុក​តោថ្ម​ស្លាប់ម្នាក់

កោះាន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ត​កំពង់​ចាម ៖ រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងថ្មី​សន្លាងពណ៌.ស​ គ្មាន​ស្លាក​លេខ ​បាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្មនៅក្បាល​ស្ពាន​មាត់ឃ្មង់ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូងឃ្មុំ យ៉ាងពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២៩ សីហា បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដែល​ស្រវឹង​ស្រាផង​បានស្លាប់​មុនពេលនាំ ទៅ​ដល់​មន្ទីរ​ពេទ្យ​៧ «D» ។ តាម​មន្ត្រី​នគរ​បាល​ចរា​ចរស្រុក​ត្បូង​ឃ្មុំ​បាន​ឱ្យ​​​ដឹង​ថា អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​លី ហ៊ាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​រស់​នៅ ភូមិ​សួងលិច សង្កាត់​សួង​ ក្រុង​សួង បាន​ចេញ​ពី​ផឹក​ស៊ី​នៅ​ក្លឹបផ្លា​ហ្សាក្នុងក្រុង​កំពង់​ចាម ។ បុរស​ឈ្មោះ​លី ហ៊ាង បើក​រថ​យន្ត​​តែម្នាក់​ឯង​ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ស្រា​ជោក​ជាំ​ លុះមក​ដល់​ភូមិ​ទួល​វិហារក៏បុកខឿនសំរាប់​ដាក់ទ្រ​តោថ្ម​ក្បាល​ស្ពាន​ មាត់ឃ្មង់ឡើង​ក្រពឹតរួញ​ក្រញង់តែ​ម្តង ។

លោក​គង់ ស៊ី​ហុង នាយ​ប៉ុសិ៍្ត​រដ្ឋ​បាល​ឃុំ​ជី​រោទី២បាន​ប្រាប់​តាម​ទូ​រស័ព្ទ​ថា ខណៈ​ពេល​ដែល​រថ​យន្ត​ឡិច​ស៊ីសបុកខឿន​តោថ្ម​នោះ​ គឺលាន់​ឮ​ខ្លាំង​ព្រោះ​ ជាពេល​រំលង​អធ្រា​ត្រ ​ហើយ​​រថ​យន្ត​ក៏​បានផ្ទុះពោង​សុវត្ថិ​ភាព​ដែរ ។ ដោយ​សារ កំលាំង​បុក​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​រថ​យន្ត​ខូច​ខាត​យ៉ាង​ដំណំ កៀប​អ្នក​បើកបរ​ជាប់​រងរបួស​ជា​ទំងន់ ហើយកំលាំងប៉ុសិ៍្ត​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​គាស់​ទាញ​ទំរាំ​​ចេញរួចត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៣៥​នាទី​ និង​បាន​ហៅ​រថយន្ត​សា​មុយ​មក​ដឹក​ជា​បន្ទាន់​នាំទៅស​ង្គ្រោះ​​ តែ​ក៏​បាន​ស្លាប់​មុន​ពេលទៅ​ដល់មន្ទីរ​ពេទ្យ ។

មន្ត្រីនគរបាល​ចរា​ចរ​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់ថា អ្នក​រង​គ្រោះ​ឈ្មោះលី ​ហ៊ាងមិន​ដឹង​ថា ផឹកស្រា​អស់​ប៉ុន្មាន​ទេ ដែលពេល​មកដល់​រង្វង់​មូល​ក្បាល​ស្ពាន​គី​ហ៊្សុណា​ បំរុង​នឹង​បុក​រង្វង់​មូលម្តង​ តែ​គេច​ទាន់ លុះ​ពេល​ទៅ​ដល់​ភូមិ​ទួល​វិហារ ក៏ បុក​ខឿន​បេតុង ​ដាក់ទ្រ​តោ​ថ្មយ៉ាង​ពេញ​ទំហឹង ដោយ​​ក្នុងរថ​យន្តជិះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ។ ក្រោយ​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​​នេះ រថ​យន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ត្បូង​ឃ្មុំ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ៕

រថយន្ត FUSO បើក​កៀរ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ដាច់​ចរន្ត​អគ្គិ​សនី​មួយ​យប់

គោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 3A-8251 ​បាន​បើក​កៀរ​ម៉ូតូ​​ហុងដា C125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត 1A-1751 បណ្តាល​ឱ្យ​​អ្នក​បើក និង​អ្នក​រួម​ដំណើរ​រង​របួស ហើយ​រថយន្ត​​នោះ​ថែម​ទាំង​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​​ដល់​ដី ​និង​ដាច់​ភ្លើង​អគ្គិ​សនី​​មួយ​យប់ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៩ សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ ។ ជន​រង​គ្រោះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ​ឈ្មោះ​ខក ឃីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​សំណង់ ជា​អ្នក​បើក​ម៉ូតូ និង​​ឈ្មោះ​ហួន ភ័ណ្ឌ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្ម​ករ​សំណង់​ដែរ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង ។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​ FUSO ​បើក​បរ​ដោយ​ឈ្មោះ​សុខ ខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​កន្លែង​កើត​ហេតុ​បាន​​កៀរ​ម៉ូតូ​​ហុងដា C125 ​បណ្តាល​ឱ្យ​អ្នក​ជិះ​​ចំនួន​២នាក់​រង​របួស ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​​កៀរ​ម៉ូតូនោះ ធ្វើ​ឱ្យ​អ្នក​បើក​បរ​រថយន្ត​​​បាត់​បង់​ម្ចាស់​ការ ​ក៏​​រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ បាក់​ និង​ធ្លាក់​ខ្សែ​ភ្លើង​ និង​ខ្សែ​​​​ក្នុង​អុប​ទិក​មួយ​ចំនួន ​។ រថយន្ត​​បាន​ជាប់​​នៅ​បង្គោល​ភ្លើង​នោះ​។ នៅ​ល្ងាច​នោះ ភ្លើង​អគ្គិ​សនី​បាន​ដាច់​ជា​ច្រើន​ម៉ោង​ ។​ ប៉ូលិស​បាន​ស្ទូច​​រថយន្ត​​នោះ​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក ដើម្បី​​ឱ្យ​សង​ការ​ខូច​ខាត ៕

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុក​ដើម​ឈើ​ដាច់​កង់​ម្ខាង

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

រាជធានីភ្នំពេញ ៖ រថយន្ត​តូយ៉ូ​តា​ពី​របាំង​មួយ​គ្រឿង​​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​លឿង​រាជ​លើ​ ចិញ្ចើម​ផ្លូវ​​មួយ​ទំហឹង​ បណ្តាល​ឱ្យ​ដាច់​កង់​ម្ខាង​​ កាល​ពី​វេលា​ម៉ោង​សូន្យ​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ សីហា ២០១០ នៅ​​កែង​ផ្លូវ​លេខ​៤៣២​ និង​​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។ តាម​សាក្សី​​​និយាយ​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​​​នេះ​ម៉ាក​តូយ៉ូ​តា​ពីរ​បាំង​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-7176 បើក​បរ​​ក្នុង​ល្បឿន​លឿន​លើ​កំណាត់​ផ្លូវ​លេខ​៤៣២ ឆ្ពោះ​ទៅ​ទិស​ខាង​លិច លុះ​មក​ដល់​កែង​​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ​ស្រាប់​តែ​​រេ​​ចង្កូត​​មក​ខាង​ស្តាំ​​ដៃ​ជ្រុល​ទៅ​​បុក​ដើម​លឿង​រាជ​លើ​ ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​​ដាច់​កង់​ខាង​ស្តាំ ហើយ​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ទៀត ។

ក្រោយ​ពី​ចង​កំហឹង​ជា​មួយ​ដើម​លឿង​រាជ រហូត​ដាច់​កង់​ម្ខាង​ទៅ​មុខ​លែង​រួច គេ​ឃើញ​បុរស​ពីរ​នាក់​បើក​ទ្វារ​ចេញ​មក​ខាង​ក្រៅ ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្លាក់​ភ្នែក​ ហើយ​នាំ​គ្នា​ហៅ​ម៉ូតូ​ឌុប​ជិះ​ចេញ​ទៅ​បាត់ ។​ ដោយ​ឡែក​នៅ​យប់​ថ្ងៃ​ដដែល​វេលា​ម៉ោង​៩​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី គូទ​​ហើម ពណ៌​ស ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​សាលា​បង្រៀន​បើក​បរ​ដៃ​ចំណាន (តា​កែវ)​​ បាន​បើក​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​លើ​កំណាត់​មហា​វិថី​ព្រះ​មុនី​វង្ស មុខ​អតីត​រោង​ចក្រ​កាត់​ដេរ​គង់​ហុង ​ស្ថិត​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន បណ្តាល​ឱ្យ​ខូច​ខាត​របាំង​ថ្ម និង​រថយន្ត​ ។ ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​ហេតុ​ការណ៍​នេះ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​​ទេ ប៉ុន្តែ​​មូល​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​អ្នក​បើក​បរ​ហូប​គ្រឿង​ស្រវឹង​ ។ រថយន្ត​បង្ក​ត្រូវ​បាន​ស្ទូច​យក​ទៅ រក្សា​ទុក​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ៕

ដឹកធ្ងន់​ផ្ទុះ​កង់​ក្រឡាប់​ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវជាតិ​លេខ​៥

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​ពោធិ៍​សាត់ ៖ រថយន្ត​ដឹក​ផ្លែឈើ​មួយ​គ្រឿង ​បាន​ផ្ទុះ​កង់​ក្រឡាប់​ពីរត្រឡប់​ចាក់​ផ្លែ​ឈើ​រាយប៉ាយ​ពេញ​ថ្នល់ ប៉ុន្តែ​អ្នក​បើក​បរ​ និង​ព្រូ​​ដែល​ជិះ​ក្នុង​រថ​យន្ត​នោះ​គ្រាន់​តែ​របួស​ស្រាល​ប៉ុណ្ណោះ ។ គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចំណុចភូមិ​ក្រាំង​ធំ​ឃុំអូរ​សណ្តាន់​ ស្រុក​ក្រគរ កាលពីថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១០ វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ដោយ​សារ​ផ្ទុកធ្ងន់លើស​ចំណុះ​​ហើយ​រថយន្ត​ចាស់ទ្រុឌទ្រោម ។

លោក​អនុសេនីយ៍​ទោគង់ ប៊ុន​ណាក់ នាយ​ប៉ុសិ៍្ត​​នគរ​បាលរដ្ឋបាល​អូរសណ្តាន់ឱ្យ​ដឹង​ថា រថ​យន្ត​​ដែល​ក្រឡាប់​នេះម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ​ ពណ៌ស្លែ​ ពាក់​ស្លាក​លេខ​ ១១០៤ ភព២ បើក​បរ​ដោយ​ឈ្មោះទេព​ វ៉ាន់​ឌី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ និងព្រូរថ​​យន្ត​រង​របួស​​ស្រាល​ តែ​មិន​ស្គាល់​ឈ្មោះ ព្រោះដឹក​យក​ទៅ​មន្ទីរពេទ្យ​ផុត ។​ លោកនាយ​ប៉ុសិ៍្ត​បន្ត​ទៀតថា បើ​តាមការ​ផ្តល់​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​​គឺនាវេលាម៉ោង​៧ និង​៣០​នាទី​ព្រឹកនោះ​គេឃើញ​រថ​យន្តនីស្សាន់មួយ​​បាំង​កន្លះ​មួយ​គ្រឿង​ នេះដឹក​ផ្លែ​ឈើ​ពេញ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ពី​កើត​ទៅ​លិច ។

លុះមក​ដល់​ចំណុច​​ខាងលើបាន​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ​ បោក​ក្រឡាប់​ពី​រត្រឡប់​ចាក់​ផ្លែ​ឈើ​ចោល​រាយ​ប៉ាយ ពេញ​លើ​ថ្នល់​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ និងព្រូ​ដែល​អង្គុយ​ខាង​ក្នុង​រងរបួស​ស្រាល​ ឯ​រថ​យន្ត​បែក​កញ្ចក់​ និងក្រពឹត​ដំបូល​ ។
លោក​នាយប៉ុសិ៍្តមាន​ប្រសាសន៍​ ថា គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​ផ្ទុក​ធ្ងន់​លើ​សចំណុះ​ គួប​ផ្សំ​នឹង​សំបក​កង់រ​ថយន្ត​សឹករេចរឹល​ចាស់​ទ្រុឌទ្រោមទៀត ដែល​ម្ចាស់​រថយន្ត​ធ្វេស​ប្រហែស​មិន​បាន​​ផ្លាស់​ប្តូរ​ថ្មី ៕

ម៉ូតូ​បុក​គ្នា​បែរ​ជា​រង​គ្រោះ​ក្មេង​ប្រុស​រត់​លេង​លើ​ចិញ្ចើម​ផ្លូវ​លំ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​កំពង់​ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​​​កំពុង​រត់​លេង​ក្បែរ​ចិញ្ចើម​ផ្លូវ ​ក្រាល​ក្រួស​ក្រហម​ ហើយ​ត្រូវ​ម៉ូតូ​២​គ្រឿង​បុក​​គ្នា​នៅ​ក្បែរ​នោះ​ដែរ ដែល​ម៉ូតូ​ភាគី​ម្ខាង​​មាន​លី​ជើង​ម៉ាស៊ីន​ផង​នោះ បាន​ដួល​មក​សង្កត់​លើ​​ក្មេង​ប្រុស​រូប​​នោះ​បណ្តាល​​ឱ្យ​ផុង​លលាដ៍​ ​ហើយ​ត្រូវ​​បាន​ដឹក​​យក​ទៅ​​មន្ទីរ​ពេទ្យ​ឯ​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​ខេត្ត​មិន​មាន​លទ្ធ​ភាព​សង្គ្រោះ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ​២៨ សីហា នៅ​មុខ​​សាលា​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

មន្ត្រី​ប៉ូលិស​ចរា​ចរ​ក្រុង​បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​​រង​គ្រោះ​រូប​នោះ​ឈ្មោះ​ថា ចេក អាយុ​៩​ឆ្នាំ មាន​ទី​លំនៅ​​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​​ពេល​កើត​ហេតុ​​បុរស​​ឈ្មោះ​ប៊ុន ចាន់​ អាយុ​៥២​ឆ្នាំ បាន​បើក​ម៉ូតូ​ម៉ាក​ C100 កូរ៉េ ពណ៌​ក្រហម ក្នុង​ទិស​ដៅ​ពី​​​ជើង​ទៅ​ត្បូង ​​កាត់​មុខ​វត្ត​យាយ​ទេព​ ដោយ​មាន​ឌុប​មនុសុ្ស​ម្នាក់​ទៀត​ពី​ក្រោយ​ដែល​មាន​លី​ជើង​ម៉ាស៊ីន​កាណូត​​នៅ ​​លើ​ស្មា​ផង ។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​​ម៉ូតូ​បាន​រ៉េ​ចង្កូត​ទៅ​បុក​​​ម៉ូតូ​សង់​ កូរ៉េ​ដូច​គ្នា​ ដែល​បើក​បរ​ដោយ​ឈ្មោះ​គ្រឹប ចាន់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ប្អេរ សង្កាត់​ប្អេរ ។ ពេល​បុក​នោះ​ជើង​ម៉ាស៊ីន​​បាន​វាត់​​ទៅ​ត្រូវ​កុមារ​រង​គ្រោះ​ដែល​កំពុង​រត់ ​លេង​តាម​ផ្លូវ​បណ្តាល​ឱ្យ​ផុង​លលាដ៍​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​​ ហើយ​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ធំ​​ឯ​រាជ​ធានី​​ភ្នំពេញ ។

ចំណែក​ឈ្មោះ​គ្រឹប ចាន់ ក៏​រង​​របួស​បង្គួរ​ដែរ ព្រោះ​បាន​បោក​ត្រូវ​នឹង​ជើង​ម៉ាស៊ីន​ រីឯ​ម៉ូតូ​បាន​រង​ការ​ខូច​ខាត​ផ្នែក​​ខាង​មុខ​ធ្ងន់​ធ្ងរ​ដូច​គ្នា​ ។ ​ប្រភព​ដដែល​នេះ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​មាន​គ្រោះ​ថ្នាក់​នេះ​ ម៉ូតូ​ដែល​លីជើងម៉ាស៊ីន​​ដោយ​អ្នក​ជិះ​ពី​ក្រោយ​នោះ​ក៏​បាន​​បើក​​ទៅ​ប៉ះ​ នឹង​បុរស​ឈ្មោះ​គង់​ កូយ អាយុ​៥៤​ឆ្នាំ ជា​មេ​ភូមិ​កណ្តាល​ផង​ដែរ គឺ​ប៉ះ​នៅ​លើ​ខ្នង​ទំនប់​បារាំង ស្ថិត​នៅ​ក្នុង​​ភូមិ​ផ្សារ​ឆ្នាំង​ ​បណ្តាល​​ឱ្យ​មេ​ភូមិ​​រូប​​នោះ​របួស​ធ្ងន់​ ។ លុះ​ប៉ះ​មេ​ភូមិ​ហើយ​អ្នក​បើក​បរ​ទំនង​ប្រឹង​បើក​រត់​ក៏​បាន​មក​បុក​គ្នា​​​ ជា​មួយ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​មុខ​វត្ត​យាយ​ទេព ទើប​ដួល​​បោក​ទៅ​លើ​ក្មេង​ប្រុស​បណ្តាល​ឱ្យ​​របួស​ធ្ងន់​បែប​នេះ ។​ ក្រោយ​ពី​កើត​ហេតុ​​ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ប៊ុន ចាន់ ដែលបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ ព្រោះ​ការ​ដឹក​ជញ្ជូន​របៀប​​នេះ​ គឺ​មិន​មាន​សុវត្ថិ​ភាព​ទាល់​តែ​សោះ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​មនុស្ស​ដល់​ទៅ​​ពីរ​កន្លែង ៕

មន្ត្រីប៉ូលិស​ពន្លត់​អគ្គីភ័យ​បានស្លាប់​នៅ​មន្ទីរ​ពេទ្យ​ក្រោយ​គ្រោះថ្នាក់​ចរាចរ

កើសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​បាត់​ដំបង ៖ យោង​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ និង​មន្ត្រី​នគរ​បាល​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​នៃ​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត បាន​ឱ្យ​ដឹង​ថា លោក​ម៉ក់ ហួន ប្រធាន​ការិយា​ល័យ​ពន្លត់​អគ្គី​ភ័យ​​បាន​ស្លាប់ ​បាត់​បង់​ជីវិត​ ​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានី​ភ្នំពេញ ​ទៅ​ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៩ សីហា បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់​តែ​​ពុំ​បាន​សំរេច​អស់​រយៈ​ពេល​ មួយ​ថ្ងៃ​មួយ​យប់​ រួច​មក ។

លោក​ម៉ក់​ ហួន​​​ អាយុ​៥៣​ឆ្នាំ ប្រធាន​ការិយា​ល័យ​នគរ​បាល​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​បាត់​ដំបង រស់​នៅ​ភូមិ​​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។ មន្ត្រី​នគរ​បាល​បាន​​ឱ្យ​ដឹង​​ថា លោក​ម៉ក់ ហួន បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដោយ​​សារ​​ក្រុម​ក្មេង​ស្ទាវ​៣​នាក់ ជិះ​ម៉ូតូ​បុក​គាត់​បណ្តាល​ឱ្យ​គាត់​ដួល​បោក​ក្បាល​របួស​ធ្ងន់​ធ្ងរ​ បើ​ទោះ​បី​ជា​គាត់​​បាន​​ពាក់​មួក​សុវត្ថិ​ភាព​ហើយ​​ក្តី ។ ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​បំបែក​ខាង​មុខ​ ភោជនីយ​ដ្ឋាន​តែតៃលី​ ផ្លូវ​លេខ​១ ស្ថិត​​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កាល​ពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២២ សីហា​ ។ ក្រោយ​ពី​បង្ក​គ្រោះ​ថ្នាក់​ ក្រុម​ក្មេង​ស្ទាវ​បាន​ព្យា​យាម​រត់​គេច​ខ្លួន​បាត់​អស់​​ដោយ​បន្សល់​ទុក​តែ ​ម៉ូតូ​ម៉ាក​វ៉េវ ដ៏​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ ។

រថយន្ត​ឡង់​គ្រី​ស្ស័រ​បើក​បុក​រថយន្ត​កូរ៉ូ​ឡា ​បត់​ឆ្លង​ផ្លូវ​របួស​២នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជ​ធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​២​នាក់​ បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កាល​ពី​វេលា​ម៉ោង​១១​និោង​៣០​ នាទី​យប់ ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១២៩C ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​សារ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ​មួយ​គ្រឿង មាន​ស្លាក​លេខ​ ONU-2799 បើក​បុក​រថយន្ត​ម៉ាក​កូរ៉ូ​ឡា ពណ៌​ត្រាវ មាន​ស្លាក​លេខ​ភ្នំពេញ 2J-4398 ដែល​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​ ។

ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ប៊ុន គឹម​មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​មានទី​​លំនៅ​ផ្ទះ​លេខ​៤៣១ ភូមិ​ជំពូ​​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ជា​អ្នក​បើក​បរ​រថយន្ត​កូរ៉​ឡា និង​ម្នាក់​ទៀត​ឈ្មោះ​ឡុង រ៉ាវី ភេទ​ប្រុស​​​ អាយុ​២៧​ឆ្នាំ មាន​ទី​​លំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​រួម​ដំណើរ ។

តាម​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ONU បើក​បរ​ដោយ​ឈ្មោះ​ជិន ប៊ុន​ឡេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ធ្វើ​ការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បើក​បោះ​ពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ កូរ៉ូ​ឡា ជិះ​គ្នា​២​នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ គឺ​បុក​ចំ​កណ្តាល​រថយន្ត​តែ​ម្តង ។

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​តាក់​ស៊ី​មួយ​គ្រឿង ​ចង​កំហឹង​របាំង​ចែក​ផ្លូវ​បះ​ជើង

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​តាក់​ស៊ី​ក្នុង​រាជ​ធានី​មួយ​គ្រឿង​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់​ ថ្ងៃ​ទី​២៦ សីហា បាន​បើក​បុក​របាំង​​ចែក​ទ្រូង​ផ្លូវ ​កាច់​ជ្រុង​វត្ត​មហា​មន្ត្រី​ តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ​ខណ្ឌ​៧​មករា បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ជើង​ទ្រ​មេឃ ប្រៀប​ដូច​ជា​ចង​កំហឹង​ នឹង​​របាំង​ចែក​ទ្រូង​ផ្លូវ​នោះ​តាំង​​ពី​ពេល​ណា​មក ។ រថយន្ត​នេះ​​ម៉ាក ​គី ផលិត​នៅ​ប្រទេស​កូរ៉េ ពាក់​ស្លាក​លេខ​ 2I-8935 ភ្នំពេញ ដែល​មាន​អ្នក​បើក​បរ​ឈ្មោះ​សំ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៩ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

អ្នក​បើក​បរ​រថយន្ត​​នេះ ​បាន​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច ​នៅ​កន្លែង​កើត​ហេតុ​ថា ​មុន​ពេល​កើត​ហេតុ​ ខ្លួន​បាន​បើក​រថយន្ត ​ពី​ទិស​ស្តុប​អតីត​ពេទ្យ​ចិន ទៅ​ទិស​ខាង​លិច លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​​ខាង​លើ​ មាន​រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង ​បើក​វ៉ា ​ទៅ​មុខ​បាន​ប៉ះ​ក្បាល​រថយន្ត​របស់​ខ្លួន​ ទើប​​បណ្តាល​​​ឱ្យ​រេ​ចង្កូត​ទៅ​បុក​របាំង​ចែក​ទ្រូង​ផ្លូវ រហូត​ក្រឡាប់​ផ្ងារ​​​ជើង​ឡើង​លើ ។ សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​បាន​​រៀប​រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង​ បើក​​ពី​មុខ​រថយន្ត​តាក់​ស៊ី​នោះ​មែន លុះ​ដល់​ចំណុច​ខាង​លើ​រថយន្ត​តាក់​ស៊ី ​បាន​បើក​ជែង​រថយន្ត​ឡិច​ស៊ីស តែ​ទៅ​មុខ​មិន​រួច​ក៏​បាន​ប៉ះ​រថយន្ត​ឡិច​ស៊ីស​នោះ ​បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​​របាំង​ចែក​ផ្លូវ​តែ​ម្តង ។

បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ខ្លួន​ (សាក្សី) បាន​ស្ទុះ​ទៅ​ជួយ​ទាញ​ទ្វារ​រថយន្ត​ឱ្យ​​អ្នក​បើក​បរ​ចេញ​មក​ក្រៅ ប៉ុន្តែ​មិន​​ឃើញ​រង​របួស​​អ្វី​ទេ ។ នៅ​កន្លែង​កើត​ហេតុ​ប៉ូលិស​និយាយ​ថា អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ីនោះ​​ធុំ​ក្លិន​ស្រា​ តែ​អ្នក​បើក​បរ​បាន​បដិ​សេធ​ថា គេ​អត់​ផឹក​​ស្រា​ទេ ។ រថយន្ត​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​​ចរា​ចរ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​ថៅ​កែ​ក្រុម​ហ៊ុន​តាក់​ស៊ី ​សង​​​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធា​រណៈ ៕

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​ទាំង២

កោះសន្និភាព
ដោយ ៖ កោះឯករាជ្យ


រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​ កន្លែង​ ដោយ​សារ​ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គ្នា​ពេញ​ទំហឹង​ ក្នុង​​ខណៈ​ពេល​ដែល​កំពុង​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា​តាម​ផ្លូវ​ ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ និង​៥​នាទី​រសៀល​​ ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស៊្សី មុខ​ច្រក​ចូល​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​បាន​បើក​បុក​​គ្នា​ពេញ​ទំហឹង ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ធ្ងរ​នោះ មួយ​គ្រឿង​ម៉ាក យ៉ាម៉ាហា SIRIUS ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់​ចាម 1E-8816 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Citi C100 កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ព-៤៨៥៧ ភព១ ហើយ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​ សញ្ញាណ​ឡើយ ព្រោះ​នៅ​ពេល​ភ្លាមៗ​ នោះ​រង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​ទាំង​អស់​គ្នា ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ គេ​បាន​ឃើញ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា ដោយ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា SIRIUS ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ចំណែក​ឯ​ម៉ូតូ​​ម៉ាក Citi C100 កូរ៉េ បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ ម៉ូតូ​យ៉ាម៉ាហា SIRIUS បាន​បត់​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ក៏​ត្រូវ​ម៉ូតូ​ C100 កូរ៉េ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​សង​ខាង​តែ​ម្តង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​សង្គ្រោះ​បាន​ដឹ​ក​អ្នក​របួស​ទាំង​ពីរ​នាក់​នោះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ចំណែក​ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​នូវ​ការ​ខូច​ខាត​ដូច​គ្នា​​ត្រូវ​បាន​ ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដង្កោ រង់​ចាំ​ការ​ដោះ​ស្រាយ​​គ្នា​តាម​ផ្លូវ​ច្បាប់ ៕

ក្បាល​ឡាន​ដឹកកុងតឺ​ន័រ​អ្នក​បើក​ស្រវឹង​បុក​រះ​រួច​ធ្លាក់​ប្រឡាយ

ដោយ ៖ កោះឯករាជ្យ
កោះសន្តិភាព


ខេត្ត​កណ្តាល ៖ រថ​យន្ត​សំរាប់​ដឹក​កុង​តឺ​ន័រ​មួយគ្រឿង ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ​ដោយ​សារ​តែ​អ្នក​បើ​ក​បរ​ស្រវឹង​ស្រា​យ៉ាង​ជោក​ជាំ​ ហើយ​បាន​បើក​ជ្រែ​គេឯង​យ៉ាង​លឿន រេ​ចង្កូត​ពេញ​ផ្លូវ​ រួច​បុក​ម៉ូតូ​អ្នក​ដំណើរ​តាម​ផ្លូវ​មួយ​គ្រឿង​ បន្ទាប់​មក​​បើក​រត់​ជ្រុល​ទៅបុក​រថ​យន្ត​​ម៉ាក​ឡិច​ស៊ីស​១គ្រឿងទៀត​ពី​ ក្រោយ​ ទើប​ជ្រុលធ្លាក់​ចូល​ប្រឡាយ​ទឹក​ទៅ​មុខ​លែ​ងរួច​តែ​ម្តង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង​៦ និង​៥៥​នាទី​យប់​ថ្ងៃ​ទី២៤ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​ភូមិ​អង្គស្នួល​ទី២ ឃុំពើក​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ រថ​យន្ត​បង្កហេតុ​នោះ​ម៉ាក​នី ស្សាន់​ឌី​សែល​ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1664 ​ជា​កម្ម​សិទិ្ធ​របស់​ក្រុមហ៊ុន​ផែ​ស្ងួត​តិច​ស្រ៊ុន ដែលបើ​ក​បរ​ដោយ​ជន​ស្ទាវ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ដែល​ក្រោយ​ពេល​កើត​ហេតុ បានរត់​គេច​ខ្លួន​បាត់​ស្រមោល ។

ចំណែក​ឯម៉ូតូ​រងគ្រោះ​ម៉ាក​ហុង​ដា C125 ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AJ-9806 បើក​បរ​ដោយ​បុរស​ឈ្មោះ​អ៊ឺង វណ្ណៈ អាយុ​៣២​ឆ្នាំ មុខរបរ​អង្គ​រក្ស​ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញ ​រង​របួស​ធ្ងន់ ។ រីឯ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​រង​គ្រោះ​ដោយ​សារ​រថ​យន្ត​បង្ក​បុក​ពីក្រោយ​ ដែរ​នោះ​ម៉ាក​តូ​យ៉ូ​តាឡិចស៊ីស​ ៤៧​០​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 2J-3330 បើក​បរ​ដោយ​បុរស​ឈ្មោះ​ជា វណ្ណា អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ប៉ប្រកខាង​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ដង្កោ ។

តាម​ប្រភ​ព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាង​លើ រថ​យន្ត​បង្ក​នោះ​អត់​មាន​សណ្តោង​កន្ទុយ​ដឹក​កុង​តឺន័រ​ទេ បាន​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿនគួរ​ឱ្យ​ខ្លាច​ ជ្រែ​រថ​យន្ត និង​ម៉ូតូ​ដទៃ​ទៀត​នៅ​តាមផ្លូវ​ជា​បន្ត​បន្ទាប់​ព្រោះ​អ្នក​បើក​បរ​ស្រវឹង​ ស្រា​ និង​ជា​ជនស្ទាវ​ទៀត​ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាង​កើត​ផ្សារ​ថ្នល់​ទទឹង ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ក៏​បាន​បុក​ម៉ូតូ​C125 ស៊េរីឆ្នាំ២០០៩ ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​ សំណាងល្អ​អ្នក​បើក​បរ​ម៉ូតូ​ខ្ទាត​ចេញ​គ្រាន់​តែ​រង​របួស​មិន​ស្លាប់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ខាង​លើ​មិន​បាន​ឈប់​ឈ្ងៀម​នោះ​ទេ​ បាន​បន្ថែម​​ល្បឿន​កាន់​តែ​លឿន​ថែម​ទៀត​ក្នុង​គោល​បំណងរត់​គេច​​មិន​ទទួល​ ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់ដែល​ខ្លួន​បង្ក​នោះ​ឡើយ ។

លុះ​ពេល​បើក​គេច​បាន​ចំងាយ​ប្រមាណ​៤​គីឡូ​ម៉ែត្រ​ដល់​ ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ​​ ក៏បាន​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ទើប​រេ​ចង្កូត​វក់​វី​ ធ្លាក់​ចូល​ប្រឡាយ​ទឹក និង​វិល​មួយ​ជុំ​បែរ​មុខ​ត្រឡប់​ក្រោយ​សំដៅ​ទៅ​ទិស​ខាង​លិច​វិញ​ទើប​ឈប់ ស្ងៀម​នៅ​​មួយ​កន្លែង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​រថ​យន្ត​បង្ក​នោះ​បានចុះ​រត់​គេច​ខ្លួន ទៅ​បាត់​ស្រមោល​ចោល​រថ​យន្តទាំង​ភាព​ស្រវឹង​ជោក ហើយ​ត្រូវ​បាន​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គ​ស្នួល​នាំ​យក​ទៅ​រក្សា​ ទុក​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

រឿងដែល នគរបាល ចរាចរណ៍ គួរធ្វើ និងមិនគួរធ្វើ

DAP

សមត្ថកិច្ចនគរបាល ចរាចរណ៍ មានតួនាទីក្នុងការរក្សា សណ្ដាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាណែនាំឱ្យប្រជាពលរដ្ឋ ទូទៅបាន យល់ដឹងអំពីច្បាប់ចរាចរណ៍ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ។ តួនាទីរបស់សមត្ថកិច្ចនគរបាល ចរាចរណ៍ មានសារសំខាន់ណាស់ ក្នុងការរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវនិងទីសាធារណៈនានា ដើម្បីសម្រួលឱ្យប្រជាពល រដ្ឋធ្វើដំណើរទៅមកបានស្រួល ដោយពុំមានការកកស្ទះចរាចរណ៍។ ក៏ប៉ុន្ដែតាមពិតជាក់ស្ដែងនគរបាលចរាចរណ៍រាជធានី ភ្នំពេញ មួយចំនួនមិនបានអនុវត្ដន៍ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវទេ ផ្ទុយទៅវិញគេបានយកច្បាប់ ចរាចរណ៍ទៅធ្វើអាជីវកម្ម ដើម្បីជំរិតយកលុយពីប្រជាពលរដ្ឋ ទៅដាក់ក្នុងហោប៉ៅរបស់ខ្លួន ដោយគ្មានសេចក្ដីអៀនខ្មាស និងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣មួយចំនួន តែងតែរាយការណ៍ប្រាប់ អ្នកយកព័ត៌មានថា ពួកគាត់ធ្លាប់ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ គាបយកលុយនៅពេល ដែលពួកគាត់មានកំហុសបន្ដិចបន្ដួច ដូចជាភ្លេចពាក់មួកសុវត្ថិ ភាព ឬម៉ូតូគ្មានបំពាក់កញ្ចក់ និងគ្មានស្លាកលេខជាដើម។ បងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកង់៣ បានលើកឡើងថា សមត្ថកិច្ចនគរបាលចរាចរណ៍ មិនដែលណែនាំពួកគាត់ឱ្យយល់ដឹងពីច្បាប់ ចរាចរណ៍ម្ដងណាទេ គឺក្រោយពេលស្ទាក់ឃាត់ សមត្ថកិច្ចទាំងនោះតែងតែតម្រូវឱ្យពួកគាត់ បង់លុយតាមការកំណត់របស់ពួកគេ។ ជាពិសេសក្រុមអ្នករត់ម៉ូតូឌុប បាន រៀបរាប់ថា នៅពេលដែលពួកគាត់មិនព្រមបង់លុយ តាមការកំណត់របស់នគរបាលចរាចរណ៍ទេនោះ គឺគេគំរាមលើក ម៉ូតូរបស់ពួកគាត់ដាក់លើរថយន្ដដឹកយកទៅទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានី ដល់ពេលនោះពួក គាត់ត្រូវចំណាយលុយរាប់រយដុល្លារ ដើម្បីយកម៉ូតូមកវិញ។
ទន្ទឹមនឹងការរិៈគន់របស់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣ដូចខាងលើនេះ គឺក្រុមអ្នកសង្កេតការណ៍មួយចំនួន បានកត់សម្គាល់ ថា សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងតាមគោលដៅមួយចំនួនបានប្រព្រឹត្ដអំពើអាក្រក់ផ្ទុយពីតួនាទីនិងភារកិច្ច របស់ខ្លួនទាំងស្រុង។ ជាការពិតករណីខ្លះនគរបាល ចរាចរណ៍បានស្ទុះទៅចាប់ដៃម៉ូតូ ដែលប្រជាពលរដ្ឋកំពុងបើកបរ ដោយ សារតែអ្នកបើកបរម៉ូតូនោះ ពុំមានពាក់មួកសុវត្ថិភាព ឬម៉ូតូពុំមានកញ្ចក់។ សកម្មភាពបែបនេះ បានធ្វើឱ្យដួលម៉ូតូរបស់ ប្រជាពលរដ្ឋ ហើយអ្នកបើកបរពីក្រោយ បានបុកគូទម៉ូតូអ្នកជិះខាងមុខ បណ្ដាលឱ្យស្ទះចរាចរណ៍ទៀតផង។ ករណីបែប នេះ កើតឡើងជាញឹកញាប់នៅចំណុចភ្លើងស្ដុបក្បែរ គល់ស្ពានស្ទឹងមានជ័យនិងភ្លើងស្ដុបក្បែរមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ជាដើម។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ជាញឹកញាប់ ហើយសារព័ត៌មាននានា ក៏ចុះផ្សាយ ជាសាធារណៈដែរ ប៉ុន្ដែសមត្ថកិច្ចនគរបាលចរាចរណ៍ មិនព្រមលះបង់ទម្លាប់អាក្រក់របស់ខ្លួនទេ។
តាមសេចក្ដីរាយការណ៍មួយចំនួន បានឱ្យដឹងថា មានសមត្ថកិច្ចនគរបាលចរាចរណ៍ខ្លះ បានចល័តទីតាំងឈរជើងរបស់ ខ្លួនដើម្បីស្ទាក់ឃាត់ផាកពិន័យ ទៅលើអ្នកបើកបរម៉ូតូនិងរ៉ឺម៉កកង់៣ ដែលមិនពាក់មួកសុវត្ថិភាពឬមិនបំពាក់កញ្ចក់ សម្រាប់មើលក្រោយ។ សកម្មភាពរបស់សមត្ថកិច្ចទាំងនោះ គឺដើម្បីតែជំរិតយកប្រាក់ពីប្រជាពលរដ្ឋ ទៅតាមទំនើង ចិត្ដរបស់ពួកគេ ដោយពុំបានអនុវត្ដឱ្យត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ឡើយ។ ករណីនេះកើតមានជាញឹកញាប់នៅក្នុងអាណា ចក្រខណ្ឌទួលគោក ដែលនាំឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះសមត្ថកិច្ចនគរបាលចរាចរណ៍ ពុំបានពន្យល់ពួកគាត់ឱ្យ បានយល់ដឹងអំពីច្បាប់ចរាចរណ៍ទាល់តែសោះ។ ពេលខ្លះសកម្មភាពរបស់សមត្ថកិច្ច នគរបាលចរាចរណ៍ ដែលមានកិច្ច សហការពីមន្ដ្រីកងរាជអាវុធហត្ថ មើលទៅគួរឱ្យទើសភ្នែកបំផុត ។ ទង្វើបែបនេះថ្នាក់ដឹកនាំការិយាល័យនគរបាល ចរាចរណ៍រាជធានី ភ្នំពេញ ត្រូវពិចារណាកែលំអឡើងវិញ ដើម្បីកុំឱ្យប្រឈមនឹងការរិះគន់ជុំទិសតទៅទៀត។
មជ្ឈដ្ឋានជាច្រើនបានផ្ដល់ជាអនុសាសន៍ថា អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍ គួរធ្វើគឺត្រូវណែនាំប្រជាពលរដ្ឋឱ្យយល់ ដឹងពីច្បាប់ចរាចរណ៍ ហើយត្រូវពិន័យមិនឱ្យខុសពីអ្វីដែលមាន ចែងនៅក្នុងច្បាប់នោះទេ។មានន័យថា នគរបាលចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនត្រូវយកតួនាទីនោះទៅធ្វើបាបគាប សង្កត់ប្រជាពលរដ្ឋឡើយ ។ អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍មិនគួរធ្វើ គឺការយកច្បាប់ទៅធ្វើអាជីវកម្ម ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សរុបសេចក្ដីទៅនគរបាល ចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីរបស់ខ្លួនគឺជាកត្ដាសំខាន់បំផុត ដើម្បីរក្សាសណ្ដាប់តាមដងផ្លូវនិងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ កុំឱ្យកើតឡើងច្រើនដូចសព្វថ្ងៃតទៅទៀត។

Friday, September 3, 2010

No more stealth tactics by city police

PPpost
Chhay Channyda
PHNOM Penh’s top cop has ordered his officers to stop hiding behind trees during crackdowns on traffic violations.

Municipal Police Chief Touch Naruth said yesterday that he had ordered traffic police to lead by example in teaching drivers respect.

“It is important that traffic police keep safety on the road. Make sure that people respect you and the law,” Touch Naruth said yesterday as he relayed a message given during his Tuesday meeting. “Don’t just stand under trees and jump out to crack down on drivers without helmets or mirrors. It’s dangerous for you and drivers on the roads.”

Touch Naruth said traffic police should man checkpoints stationed at main intersections. Instead, he said, many officers spend an inordinate amount of time behind trees hoping to spot potential violations.

But Touch Naruth also criticised motorists who try to evade traffic police by pulling abrupt U-turns and speeding off in the opposite direction – dangerous manoeuvres that he said are likely to cause accidents.

Traffic police have also been instructed not to chase drivers fleeing potential fines, since many drivers are not suspected of crimes but are merely visitors from outside the capital who do not know the laws.

“You can chase them if they are criminals. If they do not wear helmets and you cannot fine them because they escaped you, let them be. Later, they will respect the law,” he said.

However, it appears not everyone agrees with the police chief’s strategy. Him Yan, director of the public order department at the Interior Ministry, said hiding behind trees is “an unavoidable strategy”.

“This strategy is to make people cease their bad habits,” Him Yan said. He said other countries also employ such measures to enforce the law.

But Long Chy, a 34-year-old motorbike-taxi driver, said that he blamed police for causing traffic accidents when trying to surprise rule-breakers.
“Police activities are much more anarchic than regular people’s,” he said.

ប៉ូលិស​ចរាចរណ៏​និង​ប៉ូលិស​សណ្តាប់​ធ្នាប់​មាន​វិធាន​ការ​ក្តៅ​ជ្រុល

kmsdaily
ប៉ូលិស​ចរាច​រណ៏ និង​ប៉ូលិស​សណ្តាប់​ធ្នាប់​ត្រូវ​បាន​សាធារណ​មតិ​គ្រប់​មជ្ឈ​ដ្ឋាន​រិះគន់​ ដោយ​ត្រង់ៗ​ថា ជា​​អ្នក​​អនុវត្តន៌​​ច្បាប់​​តាម​​របៀប​​ហុត​​ទឹក សម្លឹង​កាក ឬ​អាច​និយាយ​បាន​ថា ជា​មនុស្ស​ដែល​ឃើញ​កន្ទេល​ធំ បន្លំដេកតែ​ម្តង។

ជាក់ស្តែងប្រជាពលរដ្ឋបានចង្អុលបង្ហាញថា ក្រុមមន្រ្តីប៉ូលិសចរាចរណ៏ដែលនៅតាមផ្លូវសាធារណៈ ពិសេស​គឺ​នៅតាមភ្លើងស្តុបស្ទើរពាសពេញទីក្រុងភ្នំពេញ បានព្យាយាមប្រើប្រាស់​តួនាទីរបស់​ខ្លួន​ទៅ​ជំរិតយកលុយពីអ្នក​ បើកបរយានយន្តគ្រប់ប្រភេទ។ ហើយក្នុងនោះអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺអ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ) តែម្តង។

ពេលខ្លះប៉ូលិសចរាចរណ៏ ហេតុតែចង់កាក់ម៉ូតូដើម្បីផាកពិន័យ គឺពួកអស់លោកហ៊ានស្ទុះរត់កាត់មុខ​រថយន្ត (ឡាន) ដែលកំពុងតែបើកបរដោយមិនខ្លាចឡានបុកក្ស័យសង្ខារឡើយ។

ពេលខ្លះទៀតប៉ូលិសចរាចរណ៏បានប្រើអំពើហិង្សាទៅលើអ្នកបើកបរម៉ូតូយ៉ាងឃោរឃៅបំផុត រហូត​ដល់ថ្នាក់​វាយសំពងពីក្រោយ ឬស្ទាក់ផ្តួលម៉ូតូធ្វើឲ្យអ្នកបើកបរម៉ូតូដួលបែកមុខមាត់រលាត់ជើងដៃ ។ល។​និង។ល។

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញសូមផ្តល់ជាមតិខ្លះៗដល់អស់លោកប៉ូលិសចរាចរណ៏ដែលកំពុងតែប្រតិបត្តិ ​ការយ៉ាងក្តៅគគុកសព្វថ្ងៃនេះថា គួរតែពិចារណាឲ្យបានហ្មត់ចត់ផង មុន​នឹងប្រើប្រាស់​វិធានការក្តៅទៅលើអ្នក​ ក្រីក្រតូចតាចគ្មានខ្នងបង្អែកទៅតាមច្បាប់ចរាចរណ៏ដ៏ថ្មីសន្លាងនោះ។

ជាមួយគ្នានេះ អស់លោកប៉ូលិសផ្នែកសណ្តាប់ធ្នាប់ក៏ប្រើអំណាច និងតួនាទីរបស់ខ្លួនជ្រុលហួស​ហេតុដែរ ពោល​ គឺសូម្បីតែអ្នកលក់ដូរកំប៉ិកកំប៉ុកគ្រាន់នឹងទិញអង្ករកំប៉ុងយកទៅដាំបាយ​ចំអែត​ ក្រពះ ក៏អស់លោកមិនបន្ធូរដៃជា​ដាច់ខាត។

ជាក់ស្តែងគ្រាន់តែអ្នកលក់សណ្តែកដីមួយកញ្រ្ចែងនៅមុខព្រះបរមរាជវាំង និងអ្នកលក់ដូរ​កំប៉ិកកំប៉ុក​ដទៃទៀត​នៅម្តុំព្រះអង្គដងកើរ ក៏ពួកគេមិនលើកលែងឲ្យដែរ។ ហើយមានពេល​ខ្លះពួកគេបានប្រើ​កម្លាំងបាយចាប់កញ្ឆក់​ កញ្ឆែងធ្វើឲ្យកំពប់សណ្តែកដី ក៏ដូចជាអីវ៉ាន់ផ្សេងៗទៀត​អារាត់អារាយ​ពេញ​ផ្លូវយ៉ាងអាក្រក់មើលបំផុត។

ប្រជាពលរដ្ឋខ្មែរជាទូទៅយល់ឃើញថា អស់លោកក្រុមមន្រ្តីប៉ូលិសណ្តាប់ធ្នាប់គួរតែហ៊ានរៀបចំ​សណ្តាប់ធ្នាប់​ នៅកន្លែងលក់ដូរធំៗដូចជា នៅមុខភោជនីយដ្ឋានថ្មដា ផ្សារធំថ្មី និងទីដទៃទៀតដែល​តែង​តែធ្វើឲ្យបាត់បង់​សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃទើបជាការប្រសើរ។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៏មិនសាហាវដូចអ្នកអនុវត្តច្បាប់ចរាចរណ៏សព្វថ្ងៃនេះទេ។ ឯការរៀបចំ​សណ្តាប់​ ធ្នាប់ហាក់ដូចជាសាហាវលើសពីគោលការណ៏របស់សាលាក្រុងភ្នំពេញទៅទៀត ដែលគប្បី​ពិចារណាឡើងវិញ​ជាបន្ទាន់៕