កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកឡិច ស៊ីស RX៣០០ ពណ៌ខ្មៅមួយគ្រឿង បានបើកបោះពួយបុកបង្គោលភ្លើងដាច់ ហើយនាំទាំងបង្គោលភ្លើងទៅបុកចូលជញ្ជាំងផ្ទះពេញទំហឹងបណ្ដាលឱ្យ បាក់ធ្លាយប្រវែង៣ម៉ែត្របង្កឱ្យរថយន្ដក្រពឹតមុខជាប់នៅក្នុងផ្ទះ និងពុំមានមនុស្សណាម្នាក់រងរបួសឡើយ ចំណែកអ្នកបើកបរដែលគេអះអាងថា ជាកូនលោកឧត្ដមសេណីយ៍ម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀត ក្នុងនោះមានស្ដ្រីម្នាក់សុទ្ធតែក្មេងស្ទាវបានរត់គេចខ្លួនបាត់អស់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះត្រូវសមត្ថកិច្ច ឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីអធ្រាត្រថ្ងៃទី៦ ខែមេសា ឈានចូលថ្ងៃទី៧ មេសា នៅចំណុចផ្ទះលក់រថយន្ដ និងទូរទស្សន៍លេខ៨១៤B មហាវិថី កម្ពុជាក្រោម កែងផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលមានម្ចាស់ ឈ្មោះលី យី ភេទប្រុស អាយុ៥៦ឆ្នាំ ។ ពេលកើតហេតុគេឃើញរថយន្ដម៉ាកឡិចស៊ីសពណ៌ ខ្មៅ RX៣០០ នេះ ពុំមានស្លាកលេខទេ ជិះគ្នា៤នាក់ ក្នុងនោះមានស្រីម្នាក់ បានធ្វើដំណើរក្នុងល្បឿនលឿនតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ។
មិនដឹងជាមូលហេតុអ្វី ពេលមកដល់ចំណុច ផ្លូវលេខ២៥៧ កែងមហាវិថីកម្ពុជាក្រោម ស្រាប់តែរថយន្ដឡើងចិញ្ចើមផ្លូវខាងស្ដាំដៃទៅបុកបង្គោលភ្លើងបាក់ ដាច់ត្រឹមគល់ហើយនាំយកបង្គោលនោះទៅបុកជញ្ជាំងផ្ទះលេខ ៨១៤B ពេញទំហឹងបណ្ដាលឱ្យបាក់ជញ្ជាំង ធ្លាយប្រវែង៣ម៉ែត្រ និងបុកជាប់ជាមួយរថយន្ដម៉ាកកាមរីពណ៌ខ្មៅមួយគ្រឿងទៀតរបស់ ម្ចាស់ផ្ទះជាប់ក្នុងផ្ទះនោះ ។
No comments:
Post a Comment