កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ក្រោយពីរូបគេបានបើកម៉ូតូ យ៉ាងលឿនខ្ជិល បត់តាមផ្លូវកោងក៏បុករបងលួសបន្លាហាងលក់ស៊ុប ដំរីស ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីម៉ោង ១៥ និង៣០នាទីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១០។
ក្រោយកើតហេតុ ម្ចាស់ហាងស៊ុបបានលើកជនរងគ្រោះដាក់លើគ្រែ រួចហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្តដឹកយកទៅសង្រ្គោះ។
សមត្ថកិច្ច និយាយថាជនរងគ្រោះឈ្មោះ អ៊ឹម ណុល អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ក្ដារ ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាយ៉ាម៉ាហា ហ្វ្រេស ពណ៌បៃតងអត់ស្លាកលេខ។
ប្រភពឲ្យដឹង ថាបុរសជនរងគ្រោះរូបនេះ បានធ្វើដំណើរមកពីស៊ីការមិត្តភក្ដិ ជាមន្រ្តីយោធា ផ្នែកក២ ទ័ពជើងគោក ដែលគេបានលួចរៀបសែនជាមួយប្រពន្ធចុង។ ក្រោយផឹកស៊ីរួចជនរងគ្រោះក៏បានជិះម៉ូតូ តាមផ្លូវកៅស៊ូ មកដល់ចំណុចផ្លូវបត់កោង ម្ដុំហាងលក់ស៊ុបដំរីស អ្នកបើកបរមិនព្រម បត់តាមផ្លូវកោងទេ តែជិះទៅត្រង់បុករបងបន្លាលួស ហាងលក់ស៊ុបតែម្ដង បណ្ដាលឲ្យមុខមាត់របស់ គេរហែករយះមុតនឹងលួសបន្លា ហើយសន្លប់ធំ៕
No comments:
Post a Comment