កោះសន្តិភាព
ថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកឡង់គ្រីស្ស័រមួយគ្រឿង ពណ៌ពងក្រសារ ត្រូវសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចាប់ឃាត់នៅចំណុចក្បែរមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី៨ មេសា ឆ្នាំ២០១០ បន្ទាប់ពីរថយន្ដខាងលើនេះបើកបុកអ្នកជិះម៉ូតូឌុប២នាក់ បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចក្បែរកាស៊ីណូ ណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។សមត្ថកិច្ចដែលពាក់ព័ន្ធជាមួយប្រតិបត្ដិការណ៍ឃាត់រថយន្ដ និងស្ដ្រីម្នាក់ខាងលើនេះបានឱ្យដឹងថា ស្ដ្រីដែលឃាត់ខ្លួនខាងលើនេះ គឺជាអ្នកបើករថយន្ដបុកអ្នកដំណើរនៅជិតកាស៊ីណូណាហ្គាវើល ហើយព្យាយាមបើករត់ដល់ជិតមុខសណ្ឋាគារកាំបូឌីយ៉ាណា ទើបឈប់ ដោយសាររថយន្ដបែកកង់ក្រោយទៅមុខលែងរួច ហើយភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ទៅទាន់ក៏ឃាត់ ទុកទាំងមនុស្ស ទាំងរថយន្ដតែម្ដង ។នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន ស្ដ្រីខាងលើនេះពុំបានបញ្ជាក់ប្រាប់ពីអត្ដសញ្ញាណរបស់នាងឡើយ ។ លើសពីនេះទៅទៀត ស្ដ្រីរូបនេះបាននិយាយបដិសេធថា ខ្លួនពុំមែនជាអ្នកបើកបររថយន្ដនោះឡើយ ។ ទោះជា យ៉ាងនេះក្ដីសមត្ថកិច្ចនៅតែបន្ដស្ទូចរថយន្ដខាងលើ និងនាំខ្លួនស្ដ្រីជាប់សង្ស័យទៅកាន់ការិយាល័យជំនាញដើម្បីសាកសួរ និងកសាងសំណុំរឿង ។
អានបន្ថែម
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
46 minutes ago
No comments:
Post a Comment