ខេត្តឧត្ដរមានជ័យ ៖ កំណាត់ផ្លូវលេខ ៦៩B ពីស្រុកអន្លង់វែងដល់ស្រអែម ឃុំកន្ទួត ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ មានចំងាយដីជាង១០០គីឡូម៉ែត្រ កំពុងតែស្ថាបនាដោយកងវិស្វកម្មអគ្គបញ្ជា ការ ហើយផ្លូវ 69B នោះ ត្រូវស្ថាបនាឡើងដោយចាក់ក្រាលថ្ម និងកៅស៊ូ និងបានខូចខាតនៅក្នុងពេលកំពុងស្ថាបនា ដោយមូលហេតុរថយន្តធំៗបានដឹកជញ្ជូនស៊ីម៉ង់ត៍ ដែលផ្ទុកលើសទម្ងន់តោន ដល់ទៅជាង៥០តោន ដែលមិនទាន់គិតបូកទាំងទម្ងន់រថយន្តផងនោះ ការដឹកនោះគឺល្មើសច្បាប់ចរាចរជើងគោកបានកំណត់តែ៣០តោនចុះក្រោម ប៉ុណ្ណោះ។
រថយន្តដឹកស៊ីម៉ង់ត៍ បណ្ដាលឲ្យខូចផ្លូវថ្មីនេះមានម៉ាកហ៊ីណូ ហ្វុយសូជាដើម ហើយរថយន្ត ទាំងនោះជាប្រភេទរថយន្តធំ(យីឌុប) មានភ្លៅ ក្រោយដល់ទៅ៣កង់ចំនួន២០គ្រាប់ បណ្ដោយទ្រុងស្មើ១២,៥ម៉ែត្រ មិនគិតក្បាលបានកំពុងដឹកជញ្ជូនស៊ីម៉ង់ត៍ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពីច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យផងនោះ បានដឹកជញ្ជូនលើសទម្ងន់តោនរាប់សិប ឡានទាំងយប់ទាំងថ្ងៃទៅកាន់ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១០ មានរថយន្តខ្សែធុនធំ ដូចខាងលើបានធ្វើសកម្មភាពដឹក ស៊ីម៉ង់ត៍បន្តកន្ទុយគ្នាបណ្ដាលឲ្យផ្លូវខូចដោយផ្លូវនោះកំពុង បន្តស្ថាបនា បានចាក់កៅស៊ូក្រាលលើផ្លូវថ្នល់ ដោយមិនទាន់ស្ងួត ពេលនោះរថយន្តដឹកស៊ីម៉ងត៍មានទម្ងន់ច្រើនតោន ធ្វើឲ្យកៅស៊ូចាក់ ស្រោចផ្លូវថ្នល់ជាប់កង់រថយន្តខូចផ្លូវរាប់គីឡូម៉ែត្រ ពេលនោះត្រូវបានកងវិស្វកម្មស្ថាបនាផ្លូវ 69B ពី ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ទៅដល់ស្រអែម ខេត្តព្រះវិហារ រាយការណ៍ដល់សមត្ថកិច្ច មូលដ្ឋានស្រុកត្រពាំងប្រាសាទ សហការកាក់រថយន្តទាំងនោះជាបន្តបន្ទាប់ ចាប់ពីម៉ោង២និង៥០ នាទី រសៀលថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១០ ដើម្បីធ្វើការអប់រំរួចឲ្យយករថយន្តមកសាងរំលែកហើយព្រមានមិនឲ្យ មានជាលើកទី២ទៀត។
សមត្ថកិច្ចបានត្រួតពិនិត្យរថយន្តមួយ គ្រឿង ក្នុងចំណោមរថយន្តដឹកស៊ីម៉ង់ត៍ ទាំងនោះ មាន រថយន្តម៉ាកហ៊ីណូ(យីឌុប) ពាក់ស្លាកលេខភព៣ B០៣៤២ បើកបរដោយឈ្មោះ យឹម ហូរ ភេទប្រុស អាយុ៤២ឆ្នាំ ដោយរថយន្តបានផ្ទុកបាវស៊ីម៉ង់ត៍នោះនាំចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ ត្រួតពិនិត្យនៅក្នុងលិខិតមានត្រឹមតែចំនួន៣៥តោនប៉ុណ្ណោះ គឺផ្ទុយពីការពិនិត្យជាក់ស្ដែងរបស់សមត្ថកិច្ច។
លោកសាន់ រិន ផ្នែកជួសជុលចល័តគ្រឿងចក្រស្ថាបនាផ្លូវ 69B កងវិស្វកម្មអគ្គបញ្ជាការបានប្រាប់ ភ្នាក់ងារកម្ពុជាថ្មីដូច្នេះថា នៅលើកំណាត់ផ្លូវស្ថាបនាថ្មី 69B ដោយកងវិស្វកម្ម ពីស្រុកអន្លង់វែង ដល់ស្រអែម ខេត្តព្រះវិហារ បានខូចនៅពេលកំពុងកសាង។
ជាក់ស្ដែង ការដឹកជញ្ជូនពិតជាមានចេតនាមិនអនុវត្តច្បាប់ចរាចរជើងគោក សំរាប់ម្ចាស់រថយន្តយ៉ាងពិតប្រាកដ ហើយបើមានការពាក់ព័ន្ធដូចខាងលើកង វិស្វកម្មអគ្គបញ្ជាការនិងអាជ្ញាធរ មូលដ្នានបានសំណូមពរដល់អ្នកដឹកជញ្ជូន មេត្តាជួយរក្សាផ្លូវទាំងនោះ បើមិនដូច្នោះទេ ផ្លូវដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងលើកឡើងថា ផ្លូវជាសរសៃឈាម តែបែរជាមានផ្លូវអស់លោករួមគំនិតជាមួយឈ្មួញដឹកលើសតោនបំផ្លាញ ផ្លូវទៅវិញ៕
No comments:
Post a Comment