ខេត្តសៀមរាប ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយដ៏គួរឲ្យរន្ធត់កើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ 6A ទល់មុខផ្សារលើធំថ្មីរវាងរថយន្តដឹកទឹកកក បានបើក មកបុកមនុស្ស២នាក់ ដែលដើរឆ្លង ផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសយ៉ាងធ្ងន់ម្នាក់ទៀត។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយរថយន្តដឹកទឹកកក បុកអ្នកដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់របួស ធ្ងន់ម្នាក់ទៀត ហើយបើក រត់គេចខ្លួនបាត់នោះ កើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១០ ស្ថិតនៅក្នុងចំណុចមុខផ្សារលើធំថ្មីភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប។
តាមសាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ ចរាចរ ដែលបង្កឡើងដោយរថយន្តនោះ ពេលមានគ្រោះថ្នាក់រួចក៏បើករថយន្តគេចខ្លួនបាត់។ ប្រហែល១០នាទីក្រោយសមត្ថកិច្ចប៉ូលិសនិងរថយន្តសង្រ្គោះឯកជនមកដល់ និងបានដឹកអ្នករងរបួសយកទៅសង្រ្គោះភ្លាមៗផងដែរ។
តាមការឲ្យដឹងពីមន្រ្តីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ច័ន្ទ រះ ភេទស្រី អាយុ ១៨ឆ្នាំ មកស្នាក់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបបានរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯសពដែលស្លាប់នៅនឹងកន្លែងកើតហេតុនោះ មានឈ្មោះធា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នាហើយសពនេះសមត្ថកិច្ចប៉ូលិស បានប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យក ធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្តដែលបង្កហេតុនោះ សមត្ថកិច្ចប៉ូលិសចរាចរកំពុងតាមស្វែងរក ហើយ៕
No comments:
Post a Comment