Friday, April 23, 2010

ជិះ​ម៉ូតូ​លឿន​ស្លេវ​ជ្រេ​គេ ទៅ​បុក​គូទ​រថយន្ត​រង​របួស​ធ្ងន់

ព្រហស្បតិ
កម្ពុជាថ្មី
ខេត្ត​កំពង់ធំ ៖ យុវជន​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​យុវជន​នេះ​រង​របួស​ធ្ងន់ ដោយសារ​តែ​ជិះ​ម៉ូតូ​ម៉ាក​ស្ដេប​លឿន​ស្លេវ​ជ្រេ​គេ ជ្រេ​ឯង​​​ក៏​ ជ្រុល​ទៅ​បុក​គូទ រថយន្ត ​កូរ៉េ​ពី​ក្រោយ​ពេញ​មួយ​ទំហឹង កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦A ស្ថិត​នៅ​ ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ។

យុវជន​ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរ​នោះ​ ឈ្មោះ ម៉ៅ​ ​គឹម អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្ដី​ប្រលិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ បាន​រង​របួស​បែក​ក្បាល​ពី​ក្រោយ យ៉ាង​ដំណំ ដោយសារ​តែ​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​នៅ​ពេល​បុក​គូទ​រថយន្ត​ពី​ក្រោយ ហើយ​ខ្ទាត​ប៉ើង​មក​វិញ។

ប្រភព​ពី​ អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ គេ​ឃើញ​យុវជន​ម៉ៅ គីម នេះ​ជិះ​ម៉ូតូ​ម៉ាក​ស្ដេប លឿន​ស្លេវ​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​កុះករ ប៉ុន្តែ​យុវជន​នោះ​ពុំ​បន្ថយ​ល្បឿន​នោះ ទេ គេ​បែរ​ជា​បើក​ម៉ូតូ​ជ្រេ​ពេញ​ផ្លូវ ដើម្បី​វ៉ា​គេ ចៃដន្យ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ពី​ក្រោយ បណ្ដាល​ឲ្យ​ខ្ទាត​ធ្លាក់​មក​លើ​ទ្រូង​ផ្លូវ​ដួល​ដេក​សន្លប់​ស្ដូក​ស្ដឹង។

ក្រុម​ គ្រួសារ​យុវជន​រងគ្រោះ បាន​និយាយ​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា យុវជន​នេះ​ទើប​តែ​ត្រឡប់​ពី​ជួយ ហែ​ជំនូន​ក្នុង​ពិធី​ការ​បង​ប្អូន​នៅ​សង្កាត់​បល្ល័ង្ក ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​ជួប​គ្រោះ​ថ្នាក់​យ៉ាង នេះ​តែ​ម្ដង៕

អានបន្ថែម

No comments: