បាត់ដំបង ៖ ជនរងគ្រោះម្នាក់ត្រូវបានបែកមុខដោយកន្លែង ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗ ដើម្បីសង្រ្គោះក្នុងខណៈពេលដែលមានការប៉ះទង្គិចគ្នារវាងម៉ូតូនិង ម៉ូតូយ៉ាងពេញទំហឹងរួចមក។
ករណីនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ វេលាម៉ោង ១៦នៅចំណុចក្បាលស្ពានវត្តគរ ត្រើយខាងកើត ស្ថិតក្នុងក្រុមទី៨ ភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ ដែលចោមរោមមើលនៅទីនោះ បាននិយាយថា ដំបូងគេឃើញមានម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅធុន C125 ពាក់ស្លាកលេខ 1AB 0676 បើកបរពីត្បូងទៅជើង ដោយឈ្មោះ ឆោម គង្គារ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែបច្ចុប្បន្នស្នាក់នៅវត្ត៤មុខ ដោយមានឌុបព្រះសង្ឃចំនួន២អង្គផង។ លុះទៅដល់ក្បាលស្ពានដែលជាចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាក Fresh ពណ៌ខៀវ បើកបរក្នុងទិសដៅផ្ទុយគ្នា ពីកើតទៅលិចបើកបរដោយឈ្មោះ ហ៊ួត ភេទប្រុស អាយុប្រហែល ជាង២០ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ស្រុកសងែ្ក ដោយល្បឿនលឿនរៀងខ្លួន ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរយះមុខជាច្រើនកន្លែង ព្រមទាំងត្រូវបានប្រជាពលរដ្ឋនៅទីនោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយឡែកភាគី ម្ខាងទៀត គ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ តែជាសំណាងល្អដែលព្រះសង្ឃទាំង២អង្គ ពុំមានរបួស ធ្ងន់ធ្ងរនោះទេ។
ប្រជាពលរដ្ឋនៅ ទីនោះក៏បានបញ្ជាក់ផងដែរថា ស្ពានវត្តគរនោះ ទើបនឹងធ្វើថ្មី ចំណែកផ្លូវក៏ ស្រួលបើកបរ ហេតុនេះហើយទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរ កើតឡើងគឺដោយសារតែអ្នកបើក បរមួយចំនួនមិនព្រមគោរពច្បាប់ចរាចរ ព្រមទាំងមិនបានប្រុងប្រយ័ត្ននៅពេលបើកបរទៅដល់ចំណុចផ្លូវខ្វែង បែបនេះ៕
No comments:
Post a Comment