កោះសន្តិភាព
ខេត្ដបាត់ដំបង ៖ ចាត់ទុកថា ជាសំណាងល្អមួយក្នុងមួយពាន់គ្រោះថ្នាក់ដែលនាងក្រមុំម្នាក់បានរួច ផុតពីគ្រោះថ្នាក់ក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីព្រឹក ថ្ងៃទី៥ មេសា នៅលើកំណាត់ផ្លូវលេខ៩ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលបង្កឡើងដោយគោយន្ដច្នៃមួយគ្រឿងបានបុកម៉ូតូរបស់ នាងពីក្រោយហើយទៅកៀបជាប់នឹងរថយន្ដកាមរីមួយគ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នាប៉ុន្ដែនាងបានលើកជើងផុតពីគ្រោះថ្នាក់ ។នៅកន្លែងកើតហេតុមានសាក្សីជាច្រើនបានស្ដីបន្ទោសទៅលើអ្នកបើកបរគោ យន្ដច្នៃ្មនោះថា បើកបរគ្មានការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ។ សាក្សីបានបញ្ជាក់ថា គោយន្ដនោះបានបុកម៉ូតូនាងក្រមុំនោះហើយរុញទៅកៀបជាប់រថយន្ដកាមរី ដែលកំពុងបើកបរខាងមុខ ។
នៅកន្លែងកើតហេតុនាងក្រមុំដែលផុតពីគ្រោះថ្នាក់ បាននិយាយថា នាងឈ្មោះជា ធីតា អាយុ១៨ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ នាងបានបញ្ជាក់ថា ពេលនាងជិះមកដល់ចំណុចកើតហេតុនាង បានបន្ថយល្បឿនពីព្រោះឃើញរថយន្ដកាមរីនោះស៊ីញ៉ូភ្លើងខាងឆ្វេងហើយពេល នោះ ស្រាប់តែគោយន្ដច្នៃមកបុកម៉ូតូនាងពីក្រោយយ៉ាងពេញទំហឹងរួចហើយរុញ ទៅកៀបជាប់នឹងរថយន្ដតែសំណាងល្អនាងលើកជើងផុត ហើយខ្ទាតទៅលើក្បាលគោយន្ដតែម្ដង។រីឯម្ចាស់រថយន្ដឈ្មោះទី ផស់ អាយុ៣៦ ឆ្នាំ រស់នៅភូមិវត្ដគ សង្កាត់វត្ដគ ក្រុងបាត់ ដំបងបាននិយាយថា គាត់បន្ថយល្បឿនរថយន្ដហើយបើកភ្លើងស៊ីញ៉ូឆ្វេងដើម្បីកុំឱ្យគោយន្ដ បើកជែង ពីព្រោះមានរថយន្ដនៅខាងមុខស្រាប់តែគោយន្ដនោះបុករុញម៉ូតូមកកៀប ជាប់នឹងរថយន្ដគាត់តែម្ដង ។
អានបន្ថែម
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment