កោះសន្តិភាព
(ប្រុសកោះ)
រាជធានីភ្នំពេញ ៖ និស្សិតវិទ្យាស្ថានបច្ចេកទេសកម្ពុជាម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូបុកដើមក្ងោកបោក ក្បាលបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង១និង២០នៅទីរំលឹងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា នៅចំណុចមុខផ្ទះ លេខ៤៣៣ ផ្លូវ២៧១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
និស្សិតដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះទា វរល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាមានទីលំនៅស្នាក់ នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុក កំណើតស្រុកសៀមរាប ខេត្ដសៀមរាប ។ តាមព័ត៌មានឱ្យដឹងថា និស្សិតរូបនោះបានជិះម៉ូតូម៉ាកស្មាស់ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ មានស្លាក់ សៀមរាប 1C-6331 បានធ្វើដំណើរតែម្នាក់ឯង តាមវិថីឧកញ៉ាទេពផន ក្នុងទិសដៅពីកើតទៅទិសខាងលិច ។ ពេលធ្វើដំណើរមកដល់ផ្លូវ២៧១ ក៏បានបើកឆ្លងផ្លូវទៅខាងផ្សារហេងលី ។ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែម៉ូតូបានជ្រុលចង្កូតឡើងចិញ្ចើមផ្លូវខាងស្ដាំដៃទៅបុកដើម ក្ងោកទំហំប៉ុនខ្លួនកូនក្មេង បោកក្បាលស្លាប់នៅកន្លែងតែម្ដង ៕
អានបន្ថែម
What's on Tonight
-
top: Added "Use mdy dates" template per Manual of Style#Dates and/or
MOS:TIES
← Previous revision Revision as of 19:54, 16 August 2026
Line 1: Line 1:
...
1 day ago
No comments:
Post a Comment