Wednesday, April 7, 2010

រថយន្ដ​និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​បុក​គ្នា​ស្លាប់​អ្នក​ជិះ​ម៉ូតូ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានី​ភ្នំពេញ ៖ ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​មហាវិថី​ព្រះនរោត្ដម ត្រង់​កែង​វិ​ថី​លេខ​២៩៤ ស្ថិត​ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤ មេ​សា មាន​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​នៅនឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ដ​ម៉ាក​ប្រា​ដូគ្មាន​ស្លាក​លេខ បានជ្រុល​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​លឿង ជិះ​គ្នា​២​នាក់ បណ្ដាល​ឱ្យ​អ្នក​ជិះម៉ូតូ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ អ្នកបើកបរ​រថយន្ដ​នោះ​ព្យាយាម​បើក​គេចខ្លួន តែ​ពេល​ទៅ​ដល់​ផ្លូវ​លេខ​២១៣ កែង​វិ​ថី ព្រះ​សុធារស​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ទន្លេបាសាក់ និង​សមត្ថកិច្ច​នគរបាល​ផ្នែកចរាចរណ៍​ខណ្ឌចំការមន​ឃាត់​ជាប់​។ សមត្ថកិច្ច​នាំ​ទាំង​រថយន្ដ និង​អ្នកបើកបរ​ទៅ​កាន់ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋា​ន​នគរបាល​ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការតាម​ច្បាប់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ដ ប្រា​ដូ បើកបរ​លើ​មហាវិថី​ព្រះ​នរោត្ដមក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កែង​ផ្លូវ លេខ​២៩៤ អ្នកបើកបរ​បាន​បត់​ឆ្វេង​បំណងឆ្ពោះទៅ​ផ្លូវ​លេខ​២៩៤ ពី​លិចទៅ​កើត ប៉ុន្ដែ​ពេល​នោះ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ដែល​ជិះ​តាម​មហាវិថី​ព្រះ​ នរោត្ដម​បញ្ច្រាសទិស​គ្នា បាន​ជ្រុល​ទៅ​បុក​តែ​ម្ដង ។ ទោះជាយ៉ាងណា​ក្ដី សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​អ្នក​ស្លាប់​និង​របួសព្រមទាំង​អ្នក បើករថយន្ដ ប្រា​ដូ ច្បាស់លាស់​នៅឡើយ​ទេ​។ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ដ​ប្រា​ដូ​នោះ គឺជា​នារី​ម្នាក់ ជា​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​បារាំង មាន លំនៅ​ដ្ឋា​ន​នៅ​ខេត្ដ​ព្រះ​សីហ​នុ ដែល​ប៉ូលិស និយាយ​ថា នាង​មិន​ទាន់​បាន​ទៅ​ដល់​ផ្ទះ​នៅ ឡើយ​ទេ ។ ពេល​មក​លេង​ស្រុក​បាន​បើក រថយន្ដ​ជូន​មិត្ដភក្ដិ​២​នាក់​ដើរ​លេង​ក៏​ជួប​គ្រោះថ្នាក់​នោះ​តែ​ម្ដង ។
អានបន្ថែម

No comments: