កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតមួយរំពេចគួរឱ្យរន្ធត់ ខណៈ ជិះម៉ូតូឌុបគ្នាតាមផ្លូវជាតិលេខ១ ហើយត្រូវរថយន្ដបើកកៀរឱ្យដួលខ្ទាតទៅកណ្ដាលថ្នល់ និងចៃដន្យត្រូវរ៉ឺម៉កដឹកអង្ករមកដល់កិនបែកក្បាល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ មេសា នៅមុខវិទ្យាល័យច្បារអំពៅ ។អ្នកស្លាប់ទី១-ឈ្មោះសុខ ភារុណ អាយុ ៣០ឆ្នាំ អ្នកស្លាប់ទី២-ឈ្មោះប៉ែន គន្ធា អាយុ ៣២ឆ្នាំ ពួកគេរស់នៅស្រុកកៀនស្វាយ ។ សាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសទាំង២នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១V-៨០៤៣ ឌុបគ្នាធ្វើដំណើរចេញពីទិសស្ពានព្រះមុនីវង្ស ឆ្ពោះទៅផ្ទះរបស់ពួកគេ នៅក្នុងស្រុកកៀនស្វាយ លុះពេលទៅដល់មុខវិទ្យាល័យច្បារអំពៅ ស្រាប់តែមានរថយន្ដមួយបើកមកកៀរឱ្យដួល ហើយត្រូវរ៉ឺម៉កដឹកអង្ករមកដល់កិនក្បាលបែកបណ្ដាលឱ្យស្លាប់ទាំង២ នៅនឹងកន្លែង ។ចំណែករថយន្ដបានបើករត់គេចខ្លួនបាត់ រីឯរ៉ឺម៉កដឹកអង្ករក៏បើករត់គេចខ្លួនបាត់ដូចគ្នា ដែរ ពុំមានសមត្ថកិច្ចណាតាមចាប់ឃាត់បានទេ ។
អានបន្ថែម
Ulrich Senoner
-
removed Category:Hermits using HotCat
← Previous revision Revision as of 09:30, 21 August 2026
Line 89: Line 89:
[[Category:Ladin people]]
[[Category:La...
5 hours ago
No comments:
Post a Comment