Friday, April 23, 2010

គ្រោះថ្នាក់ចរាចរណ៌ក្នុងេពេលចូលឆ្នាំខ្មែរ2010

តាម​តួ​ លេខ​របស់​ក្រសួង​មហាផ្ទៃ បានឲ្យដឹងថាក្នុងរយៈពេល៥ថ្ងែ(១៣ដល់១៧ខែមេសា ឆ្នាំ2010)មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៌​២៥៤​ករណី នៅ​ទូទាំង​ប្រទេស​និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤៩​នាក់ របួស​ធ្ងន់​២៩៦​នាក់ របួស​ស្រាល ២៣៤​នាក់។ បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុន​មាន​ការ​ថយ​ចុះ​ចំពោះ​អ្នក​ស្លាប់ តែ​កើន​ឡើង​សំរាប់​អ្នក​រងរបួស។

លោក ​ទូច ណារ៉ុថ​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញបាន​ប្រាប់​កម្ពុជា​ថ្មី​ថា ឆ្នាំ​នេះ​ករណី​គ្រោះ​ ​ថ្នាក់​ចរាចរណ៌​បាន​ធ្លាក់​ចុះ​ច្រើន​នៅ​ក្នុង​រាជធានីភ្នំពេញ ការ​កក​ស្ទះ​ចរាចរ​ក៏​កាត់​បន្ថយ​ជាង​មុន ហើយ​បទ​ល្មើស​ក៏​កើត​មាន​តិច​គ្រោះ​អគ្គិភ័យ​ក៏​គ្មាន។ លោក​បន្ត​ថា ការ​ថយ​ចុះ​គ្រោះ​ថ្នាក់​ជាយថាហេតុ​​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ច្បាប់​ចរាចរ។ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា ការ​គ្រោះ​ថ្នាក់​ចរាចរ​កន្លង​មក​ភាគ​ច្រើន​អ្នក​បើក​បរ​មិន​គោរព​ច្បាប់ និង​អ្នក​ខ្លះ​ទៀត បើក​បរ​ដោយ​សេព​គ្រឿង​ស្រវឹង។


តាម​របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​បាន​ បញ្ជាក់​ថា ចូល​ឆ្នាំ​ខ្មែរ​ទាំង​៣​ថ្ងៃ​នេះ គ្រោះ​ថ្នាក់ ចរាចរ​ច្រើន​ជាង​គេ​គឺ​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​៦៕​ គ្រោះថ្នាក់ចរាចរណ៌ភាគច្រើនកើតឡើងដោយសារការប្រើប្រាស់ល្បឿនមិនសមរម្យ ការបើកបរក្នុងពេលស្រវឹង និងការមិនអធ្យាស្រយគ្នា។

ជិះ​រថយន្ត​ទៅ​ដណ្ដឹង​កូន​គេ​ជួប​គ្រោះ​ថ្នាក់​ ចរាចរ បាន​រង​អំពើ​ហិង្សា​វាយ​កញ្ចក់​រថយន្ត

កម្ពុជាថ្មី

ភ្នំពេញ​ ៖ រថយន្ត​ម៉ាកកាមរី គូថ​​ស្វិត​១​គ្រឿង ដែល​គេ​ដឹង​ថា បាន​ដឹក​ចាស់​ទុំ​ពេញ​រថយន្ត ដើម្បី​ទៅ​ដណ្ដឹង​កូន​គេ ត្រូវ​បាន​ទទួល​រង​ដោយ​ការ​វាយ​បំបែក​កញ្ចក់​ខាង​ក្រោយ​ខ្ទេច​ ក្នុង​ខណៈ​ពេល​ដែល​រថយន្ត​១​គ្រឿង​នេះ ម្ចាស់​របស់​វា​បញ្ជា​ទៅ​បុក​ម៉ូតូ​២​គ្រឿង ហើយ​ជ្រុល​ទៅ​បុក​ផ្ទះ​គេ​យ៉ាង ពេញ​ទំហឹង​រួច​មក​នោះ។

ហេតុការណ៍​គ្រោះ​ ថ្នាក់​​ចរាចរ​ខាង​លើ បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១០ វេលា​ម៉ោង ១០​និង​៣០​នាទី​​នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​គឹមអ៊ិលស៊ុង សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក។

រថយន្ត​បង្ក​ពាក់​ស្លាក​លេខ ឆ.៣៧៩៤ ភព២ បើក​បរ​ដោយ​ឈ្មោះ​តូច ធី អាយុ​៤៨​ឆ្នាំ មុខរបរ បុគ្គលិក​ធនាគារជាតិ​កម្ពុជា ស្នាក់​នៅ​ផ្ទះ​លេខ​៨៩ ភូមិ​បុរី១០០​ខ្នង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។​រថយន្ត​បង្ក​មួយ​គ្រឿង​នេះ​បាន​កំពិត​អស់​ផ្នែក​មុខ និង​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ ដោយ​ការ​វាយ​បំផ្លាញ​ពី​ម្ចាស់​ផ្ទះ​រង​គ្រោះ។

ចំណែក​ម្ចាស់​ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​គេ​ ស្គាល់​ឈ្មោះ​ណៃ ចន្នី ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ មុខ​របរ រត់ រ៉ឺ​ម៉ក ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាងលើ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​​ពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​ដឹក​ចាស់​ទុំ​ចំនួន​៥​នាក់ ដើម្បី​ទៅ​ដណ្ដឹង​កូន​ក្រមុំ​គេ​នៅ​ម្ដុំ​រង្វង់​មូល​កាំកូស៊ីធី ដោយ​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​គឹម​អ៊ិលស៊ុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​ដល់​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​ទៅ​បុក ម៉ូតូ​ដែល​បើក​បរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ដួល​២​គ្រឿង និង​រង​របួស​មនុស្ស​ម្នាក់​ជា​មធ្យម។ ខណៈ នោះ​រថយន្ត​ជ្រុល​​ចង្កូត​ទៅ​បុក​ផ្ទះ​គេ​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ផ្ទះ​ឈើ​ជញ្ជាំង​ស័ង្កសី​​ខូច​ខាត​អស់​មួយ ចំនួន។ ក្នុង​ស្ថាន​ភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ ឈ្មោះ​ណៃ​ ចន្នី ខឹង​សម្បារ​និង​រថយន្ត​បង្ក​យ៉ាង ខ្លាំង​រហូត​យក​ឈើ​រឹង​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​ក្រោយ​ បែក​ខ្ទេច​អស់ និង​គំរាម​ឲ្យ ម្ចាស់​រថយន្ត​សង​ការ​ខូច​ខាត​ថែម​ទៀត។

អានបន្ថែម

ជិះ​ម៉ូតូ​លឿន​ស្លេវ​ជ្រេ​គេ ទៅ​បុក​គូទ​រថយន្ត​រង​របួស​ធ្ងន់

ព្រហស្បតិ
កម្ពុជាថ្មី
ខេត្ត​កំពង់ធំ ៖ យុវជន​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​យុវជន​នេះ​រង​របួស​ធ្ងន់ ដោយសារ​តែ​ជិះ​ម៉ូតូ​ម៉ាក​ស្ដេប​លឿន​ស្លេវ​ជ្រេ​គេ ជ្រេ​ឯង​​​ក៏​ ជ្រុល​ទៅ​បុក​គូទ រថយន្ត ​កូរ៉េ​ពី​ក្រោយ​ពេញ​មួយ​ទំហឹង កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦A ស្ថិត​នៅ​ ក្នុង​សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ។

យុវជន​ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរ​នោះ​ ឈ្មោះ ម៉ៅ​ ​គឹម អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្ដី​ប្រលិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ បាន​រង​របួស​បែក​ក្បាល​ពី​ក្រោយ យ៉ាង​ដំណំ ដោយសារ​តែ​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​នៅ​ពេល​បុក​គូទ​រថយន្ត​ពី​ក្រោយ ហើយ​ខ្ទាត​ប៉ើង​មក​វិញ។

ប្រភព​ពី​ អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ គេ​ឃើញ​យុវជន​ម៉ៅ គីម នេះ​ជិះ​ម៉ូតូ​ម៉ាក​ស្ដេប លឿន​ស្លេវ​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​កុះករ ប៉ុន្តែ​យុវជន​នោះ​ពុំ​បន្ថយ​ល្បឿន​នោះ ទេ គេ​បែរ​ជា​បើក​ម៉ូតូ​ជ្រេ​ពេញ​ផ្លូវ ដើម្បី​វ៉ា​គេ ចៃដន្យ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ពី​ក្រោយ បណ្ដាល​ឲ្យ​ខ្ទាត​ធ្លាក់​មក​លើ​ទ្រូង​ផ្លូវ​ដួល​ដេក​សន្លប់​ស្ដូក​ស្ដឹង។

ក្រុម​ គ្រួសារ​យុវជន​រងគ្រោះ បាន​និយាយ​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា យុវជន​នេះ​ទើប​តែ​ត្រឡប់​ពី​ជួយ ហែ​ជំនូន​ក្នុង​ពិធី​ការ​បង​ប្អូន​នៅ​សង្កាត់​បល្ល័ង្ក ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​ជួប​គ្រោះ​ថ្នាក់​យ៉ាង នេះ​តែ​ម្ដង៕

អានបន្ថែម

Sunday, April 18, 2010

មនុស្ស​២​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​ក្រចេះ

វិទ្យុអាស៊ីសេរី

មាន​មនុស្ស ២​នាក់​បាន​​ស្លាប់ និង​​៦​នាក់​ផ្សេង​ទៀតរង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​មួយ​ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​វេលា​ម៉ោង​ប្រមាណ ១២ និង ២៥​នាទី ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១០​នេះ។

សាក្សី​មួយ​រូប​ឈ្មោះ សុខ សុភក្រ្តា ដែល​ស្ថិត​ក្នុង​រថយន្ត​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡាប់​នោះ​ជា​ប្រភេទ Lexus ហើយ​បាន​ខូចខាត​ស្ទើរ​ទាំង​ស្រុង បន្ទាប់​ពី​ក្រឡាប់​ជា​ច្រើន​ជុំ។

ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​នេះ មាន​អ្នក​បើកបរ​ម្នាក់ និង​ស្ត្រី​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​នោះ​មាន​របួស​ធ្ងន់​ជាង​គេ​ម្នាក់ របួស​បាក់​ដៃ​បាក់​ជើង​ចំនួន ៤​នាក់ និង​របួស​ស្រាល​ម្នាក់។

លោក សុខ សុភ្រ្តា និយាយ​អំពី​មូលហេតុ​នៃ​ការ​ក្រឡាប់​នោះ​ថា អាច​បណ្ដាល​មក​ពី​ការ​បែក​កង់​មុខ​ខាង​ឆ្វេង ៖ «ឡាន​ហ្នឹង​និយាយ​ទៅ​អត់​ ទាន់​ដឹង​ច្បាស់​ថា​មូលហេតុ​បែក​កង់ ឬ​មួយ​ក៏​ប៉ះ​គ្នា​អត់​ដឹង គ្រាន់​តែ​ច្បាស់ៗ អ្នក​ភូមិ​ហ្នឹង​គាត់​ថា ឡាន​ហ្នឹង​បែក​កង់។ ពួក​ខ្ញុំ​អត់​ទាន់​មាន​នរណា​ដឹង​ច្បាស់​ទេ ក្រឡាប់​ឡាន ដឹង​ខ្លួន​ឡើង​គឺ​នៅ​ក្រៅ​ឡាន។ ខ្ទាត​ចេញ​ពី​ឡាន​មក​ទាំង​អស់។ អត់​មាន​នរណា​នៅ​ក្នុង​ឡាន​ទេ»

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក ជួង សៀងហាក់ បាន​សន្និដ្ឋាន​អំពី​គ្រោះថ្នាក់​ជា​បឋម​លើ​ស្ថានភាព​​ជាក់​ស្ដែង​ថា ឡាន​បាន​បែក​កង់​និង​របូត​កាឡេ។

លោក ជួង សៀងហាក់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​សន្និដ្ឋាន​មិនមែន​ជា​ ឯកទេស ប៉ុន្តែ​ជា​ទម្លាប់​ដែល​ធ្លាប់​មាន​បទពិសោធន៍ ពីព្រោះ​ប្រភេទ Lexus ក៏​វា​មិន​ងាយ​នឹង​របូត​អា​ក្បាល​ត្រងោល​ហ្នឹង​បាន​ដែរ។ ប៉ុន្តែ​បើ​សិន​ណា​វា​បែក​កង់​ហើយ វា​រមួល​យ៉ាន់ គឺ​វា​ទៅ​ហើយ ព្រោះ​វា​ដូច​ដៃ​យើង​ដួល​ទៅ​វា​បត់​មក​ក្រោយ​វិញ​អ៊ីចឹង។ យើង​សន្និដ្ឋាន​អ៊ីចឹង ប៉ុន្តែ​យើង​មិន​មែន​ជា​អ្នក​បច្ចេកទេស​ទេ។ នេះ​ដោយសារ​ឃើញ​ជាក់​ស្ដែង វា​របូត​កាឡេ​ចេញ​ពី​យ៉ាន់​កង់​ហ្នឹង។ អ៊ីចឹង​យើង​គិត​ថា វា​បែក​ហើយ​បាន​បត់​អា​យ៉ាន់​ហ្នឹង​មក​ក្រោយ វា​ទៅ​មុខ​មិន​រួច។ វា​អូស​ប៉ុន្មាន​ត្រឡប់ ហើយ​ទៅ​ប៉ះ​ឡាន​កាមរី​៩១ គេ​ទៀត​នោះ»

លោក​មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​ដែល​ស្លាប់​នោះ លោក​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ហើយ​ក៏​មិនមែន​ជា​សមាជិក​គ្រួសារ​របស់​អ្នក​ស្លាប់​ម្នាក់​ទៀត និង​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​ដែរ។

លោក ជួង សៀងហាក់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ម្នាក់​នោះ​ដូចជា​ស្ថិត​ ក្នុង​ក្រុម​គ្រួសារ​រួម​ដំណើរ​ជាមួយ​គ្នា។ ឯ​ម្នាក់​ទៀត​ស្រី​នេះ ដូច​ជា​អ្នក​សុំ​ជិះ អត់​ទាន់​រក​អត្តសញ្ញាណ អត់​ទាន់​រក​ស្អី​ឃើញ​ទេ»

អានបន្ថែម

មនុស្ស​៧​នាក់​ស្លាប់​និង​៥០​នាក់​របួស​នៅ​ រតនគិរី​ក្នុង​ពេល​ចូល​ឆ្នាំ

របាយការណ៍​ពី​ក្រុម​ប៉ូលិស​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា មនុស្ស ៧​នាក់​ស្លាប់ និង​ប្រមាណ​ជិត ៥០​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​គ្រោះថ្នាក់​ដោយ​ឡែក​ៗ​ផ្សេង​គ្នា នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រយៈពេល​បី​ថ្ងៃ​កន្លង​មក​នេះ។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី លោក ហ៊ីង ថានសុគន្ធា បាន​រៀបរាប់​បែប​នេះ​ថា ៖ «គ្នា​អ្នក​នៅ​ហ្នឹង​កំពុង​តែ​វេទនា​ហ្នឹង​ ហើយ។ ទាំង​ខ្ញុំ​គ្មាន​ទៅ​ណា​រួច​ផង នៅ​ហ្នឹង​រហូត។ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​១៥​ហ្នឹង គ្រាន់​តែ​ចូល​ម្ដង​មួយ​ឆាវ​ៗ ពិបាក។ ដូច​យប់​មិញ​អី លេង​ប្រមាណ​ដល់​ម៉ោង ១២ ម៉ោង ១​អី​បាន​ហើយ ដេរ។ រវល់​អ៊ីចឹង​ហើយ មាន​អ្នក​វះ ឆ្លង​ទន្លេ​អត់​រួច​ទៀត!»

នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មេសា បុរស​ជនជាតិ​ភាគ​តិច​ទំពួន អាយុ ៣៥​ឆ្នាំ មួយ​រូប រស់​នៅ​ស្រុក​អូរ​ជុំ បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​បឹង​យក្ខ​ឡោម ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្លាប់។ មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១៧ មេសា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​សាកសព​បុរស​នោះ​អណ្ដែត​ចេញ​ពី​ទឹក​មក​វិញ​នៅ​ឡើយ​ទេ។

សរុប​ករណី​ស្លាប់​ដោយ​លង់​ទឹក​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា នៅ​ខេត្ត​រតនគិរី គឺ​មាន​មនុស្ស​ស្លាប់​ចំនួន ៣​នាក់។ ស្លាប់​ដោយ​លង់​ទឹក​ក្នុង​បាក់​ខ្សាច់​នៅ​រមណីយដ្ឋាន​តាតៃ ស្រុក​លំផាត់ និង​ស្លាប់​នៅ​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម។ ឯ ៤​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​មាន​មនុស្ស ២០​នាក់​របួស​ធ្ងន់ និង ២២​នាក់​ទៀត​របួស​ស្រាល។

ប៉ូលិស​ចរាចរណ៍​បាន​រាយ​ការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មេសា នៅ​ស្រុក​អូរ​ជុំ​មាន​ករណី​ឡាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ មនុស្ស​ម្នាក់។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៥ មេសា ជា​ថ្ងៃ​ទី​២ នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​មាន​គ្រោះថ្នាក់​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត ក្នុង​នោះ​មាន​ការ​ក្រឡាប់​គោ​យន្ត ២​ករណី នៅ​ស្រុក​បរកែវ និង​ស្រុក​លំផាត់ ដែល​បាន​សម្លាប់​មនុស្ស ៣​នាក់​ភា្លម​ៗ និង​របួស​សរុប ២០​នាក់។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក ចាន់ សារិន បាន​បញ្ជាក់​ថា គោ​យន្ត​ច្នៃ​មួយ​គ្រឿង​បាន​ផ្ទុក​មនុស្ស​ជាង ៣០​នាក់ ជា​កម្មករ​ចម្ការ​កៅស៊ូ មាន​បំណង​មក​លេង​ក្រុង​បានលុង នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា បាន​ក្រឡាប់​ដោយសារ​បែក​កង់​នៅ​ចំណុច​ភូមិ​ផ្អរ ឃុំ​កិចុង ស្រុក​បរកែវ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ ២​នាក់​ទៀត​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ។

លោក ចាន់ សារិន បាន​បញ្ជាក់​ថា ៖ «មាន​ការ​របួស ៣០​នាក់​ដែល​របួស​ធ្ងន់។ ការ​ស្លាប់​នៅ​ទី​កន្លែង​នោះ ម្នាក់ ហើយ​មក​ដល់​មន្ទីរ​ពេទ្យ​ស្លាប់​ម្នាក់​ទៀត។ វា​បណ្ដាល​មក​ពី​បើក​បរ​គោ​យន្ត​ហ្នឹង​ខ្វះ​ការ​ត្រួត​ពិនិត្យ ធូរ​កង់​មុខ​ហើយ ខំ​បើក​លឿន​ទៅ ផ្ទុះ​ក្រឡាប់!»

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ករណី​ក្រឡាប់​គោ​យន្ត​ប្រភេទ​កន្ត្រៃ ផ្ទុក​មនុស្ស ១០​នាក់ នៅ​ចំណុច​ផ្លូវ​កោង​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ បណ្ដាល​ឲ្យ​មនុស្ស​របួស​ធ្ងន់ ២​នាក់ និង​របួស​ស្រាល ៨​នាក់​កាល​ពី​ថ្ងៃ​ទី​១៥ មេសា។ ជាមួយ​គ្នា​ដែរ​មាន​បុរស ២​នាក់​បាន​ជិះ​ម៉ូតូ​បុក​គ្នា លើ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ បណ្ដាល​ឲ្យ​របួស​ធ្ងន់​ម្នាក់​ផង​ដែរ។

លោក គង់ ស៊្រុន បាន​មាន​ប្រសាសន៍​ថា ៖ «មក​ពី​កាលេថង​ហ្នឹង​វា​ចង្កូត ​វែង។ ផ្លូវ​កន្លែង​ហ្នឹង​វា​រាង​កាច់​មែន សូម្បី​តែ​ខ្ញុំ​បើក​ឡាន​ទៅ​កន្លែង​ហ្នឹង​ក៏​ពិបាក​កាច់​ចង្កូត​ដែរ​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ទទូច​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ពិនិត្យ និង​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ចំពោះ​ការ​ប្រើប្រាស់​គោ​យន្ត​ច្នៃ​ជា​ ច្រើន ដែល​គេ​ដឹង​ថា មិន​មាន​សុវត្ថិភាព​គ្រប់គ្រាន់​បាន​ធ្វើ​ចរាចរណ៍ និង​ដឹក​ជញ្ជូន​ដែល​បង្ក​នូវ​គ្រោះថ្នាក់​ជា​ញឹកញាប់ និង​ស្នើ​ឲ្យ​គិតគូរ​អំពី​ការ​ពង្រឹង​ឲ្យ​មាន​ប័ណ្ណ​បើកបរ​ផង។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​អះអាង​ថា ៖ «ដល់​ពេល​វេលា​ហើយ សូម​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មូលដ្ឋាន​ទាំង​អស់ ដែល​ប្រើប្រាស់​រថយន្ត​កែ​ច្នៃ​ហ្នឹង ត្រូវ​មាន​ប័ណ្ណ​បើកបរ ហើយ​ជា​ពិសេស ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ថ្លឹងថ្លែង​តាកេ​ឲ្យ​បាន​គ្រប់គ្រាន់»

នៅ​ខេត្ត​រតនគិរី​មាន​គោ​យន្ត​ច្នៃ​ប្រមាណ​ជាង ១០០​គ្រឿង មិន​ត្រឹម​តែ​ប្រើប្រាស់​នៅ​ក្នុង​ព្រៃ ឬ​ចម្ការ​នោះ​ទេ តែ​គេ​បាន​យក​មក​ប្រើ​ក្នុង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ។ គេ​បាន​យក​មក​ដឹក​មនុស្ស​ច្រើន​ហួស​ហេតុ ពិសេស​នៅ​ពេល​មាន​ពិធី​បុណ្យ​កម្សាន្ត​សប្បាយ​ម្ដង​ៗ ហើយ​ជា​ញយ​ៗ​បាន​ក្រឡាប់​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ជា​ច្រើន៕
អានបន្ថែម

Saturday, April 10, 2010

ស្ពាន​ថ្មី​ចាប់​ផ្ដើម​មាន​គ្រោះ​ថ្នាក់​ចរាចរ​ នៅ​ពេល​មាន​ផ្លូវ​កៅ​ស៊ូ​ល្អ

កម្ពុជាថ្មី
បាត់​ដំបង ៖ ជន​រងគ្រោះ​ម្នាក់​​ត្រូវ​បាន​បែក​មុខ​ដោយ​កន្លែង ព្រម​ទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ ពេទ្យ​ភ្លាម​ៗ ដើម្បី​សង្រ្គោះ​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ម៉ូតូ​និង ​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​រួច​មក។

ករណី​នេះ​បាន​កើត​ឡើង កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៨​ ខែ​មេសា ឆ្នាំ​២០១០​ វេលា​ម៉ោង ១៦​​នៅ​ចំណុច​ក្បាល​ស្ពាន​វត្ត​គរ ត្រើយ​ខាង​កើត ស្ថិត​ក្នុង​ក្រុម​ទី​៨​ ភូមិ​វត្ត​តាមឹម​ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ប្រជាពលរដ្ឋ​ ដែល​ចោម​រោម​មើល​នៅ​ទី​នោះ បាន​និយាយ​ថា ដំបូង​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ​​ធុន C125 ពាក់​ស្លាក​លេខ 1AB 0676 បើក​បរ​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ ឆោម គង្គារ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​អូរខ្ជាយ ឃុំ​វត្ត​តាមឹម ស្រុក​សង្កែ​បច្ចុប្បន្ន​ស្នាក់​នៅ​វត្ត​​​៤​មុខ ដោយ​មាន​ឌុប​ព្រះ​សង្ឃ​ចំនួន​២​អង្គ​ផង។​ លុះ​ទៅ​ដល់​ក្បាល​ស្ពាន​ដែល​ជា​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក Fresh ពណ៌ខៀវ បើក​បរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ពី​កើត​ទៅ​លិច​បើកបរ​ដោយ​ឈ្មោះ ហ៊ួត ភេទប្រុស អាយុ​ប្រហែល ជាង​២០​ឆ្នាំ រស់​នៅ​ភូមិ​វត្ត​តាមឹម ​ឃុំ​អូរ​ដំបង​១​ស្រុក​សងែ្ក ដោយ​ល្បឿន​លឿន​រៀង​ខ្លួន ក៏​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​រយះ​មុខ​ជា​ច្រើន​កន្លែង ព្រម​ទាំង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ដោយ​ឡែក​ភាគី ម្ខាង​ទៀត គ្រាន់​តែ​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ជា​សំណាង​ល្អ​ដែល​ព្រះ​សង្ឃ​ទាំង​២​អង្គ ពុំ​មាន​របួស ធ្ងន់​ធ្ងរ​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ ​ទី​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​វត្ត​គរ​នោះ ទើប​នឹង​ធ្វើ​ថ្មី ចំណែក​ផ្លូវ​ក៏ ស្រួល​បើក​បរ ហេតុ​នេះ​ហើយ​ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ កើត​ឡើង​គឺ​ដោយ​សារ​តែ​អ្នក​បើក បរ​មួយ​ចំនួន​មិន​ព្រម​គោរព​ច្បាប់​ចរាចរ​​ ព្រម​ទាំង​មិន​បាន​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើក​បរ​ទៅ​ដល់​ចំណុច​ផ្លូវ​ខ្វែង​ បែប​នេះ៕

អាន​បន្ថែម

Friday, April 9, 2010

រថយន្ដ​ទ្ប​ង់​គ្រី​ស្ស័​រ​មួយ​គ្រឿង និង​ស្ដ្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ក្រោយ​ពេល​បុក​គេ​ស្លាប់

កោះសន្តិភាព
ថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ មេសា ឆ្នាំ ២០១០
រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​ឡង់​គ្រីស្ស័​រ​មួយ​គ្រឿង ពណ៌​ពង​ក្រសារ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ចាប់​ឃាត់​នៅ​ចំណុច​ក្បែរ​មុខសណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​រសៀល ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១០ បន្ទាប់​ពី​រថយន្ដ​ខាងលើ​នេះ​បើក​បុក​អ្នក​ជិះម៉ូតូឌុប​២​នាក់ បណ្ដាល​ឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួសធ្ងន់ នៅ​ចំណុច​ក្បែរ​កាស៊ីណូ ណា​ហ្គា​វើ​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រតិបត្ដិការណ៍​ឃាត់​រថយន្ដ និង​ស្ដ្រី​ម្នាក់​ខាងលើ​នេះបានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ គឺជា​អ្នក​បើករថយន្ដ​បុក​អ្នកដំណើរ​នៅ​ជិត​កាស៊ី​ណូ​ណា​ហ្គា​វើ​ល ហើយ​ព្យាយាម​បើក​រត់ដល់​ជិត​មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ទើបឈប់ ដោយសារ​រថយន្ដ​បែក​កង់​ក្រោយ​ទៅមុខ​លែង​រួច ហើយ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ទន្លេបាសាក់​ទៅ​ទាន់​ក៏​ឃាត់​ ទុក​ទាំងមនុស្ស ទាំង​រថយន្ដ​តែ​ម្ដង ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មូលដ្ឋាន ស្ដ្រី​ខាងលើ​នេះ​ពុំ​បាន​បញ្ជាក់​ប្រាប់​ពី​អត្ដសញ្ញាណរបស់​នាង​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ស្ដ្រីរូប​នេះ​បាន​និយាយ​បដិសេធ​ថា ខ្លួន​ពុំ​មែន​ជាអ្នកបើកបរ​រថយន្ដ​នោះ​ឡើយ ។ ទោះជា យ៉ាងនេះ​ក្ដីសមត្ថកិច្ច​នៅ​តែ​បន្ដ​ស្ទូច​រថយន្ដខាងលើ និង​នាំ​ខ្លួន​ស្ដ្រី​ជាប់​សង្ស័យ​ទៅ​កាន់ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ និង​កសាងសំណុំរឿង ។
អានបន្ថែម

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា ស្លាប់​ម្នាក់​របួស ៤ នាក់

CEN News
ដោយ : សុ​ពិសិដ្ឋ
ភ្នំពេញ: សាក្សី​និយាយថា មន្ត្រីប៉ូលិស​ក្រុង​ភ្នំពេញ ២ នាក់ បើក​ប្រដេញ​ម៉ូតូ​ស្ទាវ​អត់​ពាក់​មួកសុវត្ថិភាព ក៏​ជួប​គ្រោះថ្នាក់​បុក​ម៉ូតូ ១ គ្រឿង ដែល​ធ្វើដំណើរ​ច្រាសទិស បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួស ៤ នាក់ ។​
​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​យប់​ថ្ងៃទី ៦ មេសា​នេះ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​មួយ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ 6A សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ។​
​ប៉ូលិស​និយាយថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ​ហួន អូន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅ​តាម​ការដ្ឋាន (​ប្រពន្ធ​ឈ្មោះ ឡូ សុខ​ភ័ណ្ឌ អាយុ ២៣ ឆ្នាំ​) ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ណៃ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1I 5422 ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ ៣ នាក់ ទៀត​របួសធ្ងន់​ដេកពេទ្យ​កាល់ម៉ែ​ត ។​
​ចំណែក​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក HONDA ពណ៌​ត្រួយ​ចេក ស្លាក​លេខ ន​ប​1 1380 បើកបរ​ដោយ​ឈ្មោះ ​កែវ វីចី អាយុ ២៤ ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌមានជ័យ អ្នករួមដំណើរឈ្មោះ ផន សុខជា អាយុ២៦ ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ពួកគេ​ជា​មន្ត្រីប៉ូលិស​ការិយាល័យ​អន្តរាគមន៍​ក្រុងភ្នំពេញ របួស​ធ្ងន់​ទាំង ២ នាក់ ដេកពេទ្យ​កាល់ម៉ែត ។​
​សាក្សី​និយាយថា ដំបូង​គេ​ឃើញ​មន្ត្រីប៉ូលិស ២ នាក់ ដេញ​ម៉ូតូ​ក្មេងស្ទាវ​មួយ​គ្រឿង ដែល​បើកបរ​អត់​ពាក់​មួកសុវត្ថិភាព និង​កញ្ចក់ តាម​ផ្លូវជាតិ​លេខ 6A ពី​លិច​ទៅ​កើត ។ លុះដល់​ចំណុច​ខាងលើ​ស្រាប់តែ​ម៉ូតូ​ណៃ​បើក​វ៉ា​រថយន្ត ១ គ្រឿង ចូល​ចំណែក​ផ្លូវ​ម្ខាង ក៏​បុក​ជាមួយ​ម៉ូតូ​ប៉ូលិស បណ្តាលឲ្យ​គ្រោះថ្នាក់​ធំ​តែ​ម្តង ។​
​បច្ចុប្បន្ន​ម៉ូតូ​ទាំង ២ រក្សាទុក​នៅ​សង់​ត្រាល់ ។ សព​តម្កល់​នៅ​វត្ត​ពោធិចិនតុង និង​អ្នករបួស​ដេក​ពាក្យ​កាល់ម៉ែ​ត ៕
អានបន្ថែម

Thursday, April 8, 2010

គ្រោះថ្នាក់ចរាចរណ៍ខែមីនាសម្លាប់មនុស្ស ១៥៣នាក់នៅកម្ពុជា

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា នៅទូទាំងប្រទេស
បានសម្លាប់មនុស្ស ១៥៣នាក់ ហើយបើប្រៀបធៀបនឹងខែកុម្ភៈ ចំនួនគ្រោះថ្នាក់
បានកើនឡើង ប៉ុន្តែអត្រាអ្នកស្លាប់បានថយចុះ។ កញ្ញាទូច រង្សី ធ្វើសេចក្តីរាយ
ការណ៍ពីរាជធានីភ្នំពេញមកថា គ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងដោយសារអ្នក
បើកបរមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។

លោកព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាលេខាធិការ
ដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក មានប្រសាសន៍ថា គ្រោះថ្នាក់
ចរាចរណ៍នៅទូទាំងប្រទេសក្នុងខែមីនា ឆ្នាំ២០១០ កន្លងទៅនេះមានចំនួន
៥៣៩ លើក បានសម្លាប់មនុស្ស ១៥៣ នាក់, របួសធ្ងន់ ៥២៦ នាក់ និងរបួស
ស្រាល ៤៧៣ នាក់។ ប្រៀបធៀបទៅនឹងខែកុម្ភៈ គឺកើនឡើងនូវចំនួនគ្រោះថ្នាក់
និងចំនួនជនរងរបួសធ្ងន់ និងស្រាល តែចំនួនអ្នកស្លាប់បានថយចុះ ៧ ភាគរយ ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ មានចំនួន ៥៣៨ លើក បានសម្លាប់មនុស្ស ១៦៤
នាក់, របួសធ្ងន់ ៤៥៧ នាក់ និងរបួសស្រាល ៤៣៣ នាក់ ។

លោកបន្តថា មន្ត្រីសុវត្ថិភាពផ្លូវគោក មានផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយ ការអប់រំច្បាប់ចរាចរណ៍ និងប្រើ
កម្លាំងសមត្ថកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ នៅតាមផ្លូវសាធារណៈ ។

« សំឡេង »

មន្ត្រីអង្គការជនពិការអន្តរជាតិបែលហ្សិក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍
ដែលកើតមាននៅកម្ពុជា គឺភាគច្រើនអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍
បានត្រឹមត្រូវ បើកបរក្នុងភាពស្រវឹង បើកបរមានល្បឿនលឿនហួសការកំណត់
នៃច្បាប់។ នេះមានន័យថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាននៅក្នុងប្រទេស
កម្ពុជាកន្លងមក គឺកើតឡើងដោយសារកត្តាមនុស្សខ្លួនឯង ជាជាងគ្រោះថ្នាក់
ដែលកើតពីខុសបច្ចេកទេស នៃគ្រឿងម៉ាស៊ីន និងគ្រោះថ្នាក់ដែលកើតពីកត្តា
ធម្មជាតិ។

លោក ប៉ែន ឃុន អនុប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក
នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅក្នុងខែមីនា
កន្លងទៅនេះ នៅរាជធានីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៧
លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣ នាក់, របួសធ្ងន់ ៣៣ នាក់ និង
របួសស្រាល ១៦ នាក់។ ចំនួនគ្រោះថ្នាក់ និងចំនួនអ្នករបួសខាងលើនេះ
បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឃើញថាមានការថយចុះច្រើន តែចំនួនជន
រងគ្រោះដល់ស្លាប់មានចំនួនស្មើគ្នា។ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈ
នាទីក្រុងភ្នំពេញ មានចំនួន ៥៧ លើក, របួសធ្ងន់ ៥៧ នាក់ និងរបួស
ស្រាល ៣៤ នាក់៕

អានបន្ថែម

ស្រវឹង​គ្រប់គ្រង​ខ្លួន​ឯង​លែង​បាន​​ជិះ​ម៉ូតូ​ មិន​បត់​តាម​ផ្លូវ​កោង​បុក​របង​របួស​ធ្ងន់

កម្ពុជាថ្មី

7-04-2010-cកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ ក្រោយ​ពី​រូប​គេ​បាន​បើក​ម៉ូតូ យ៉ាង​លឿន​ខ្ជិល បត់​តាម​ផ្លូវ​កោង​​ក៏​បុក​របង​លួស​បន្លា​ហាង​លក់​ស៊ុប ដំ​រី​ស​ ស្ថិត​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាល​ពី​ម៉ោង ១៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១០។

ក្រោយ​កើត​ហេតុ ម្ចាស់​ហាង​ស៊ុប​បាន​លើក​ជន​រង​គ្រោះ​ដាក់​លើ​គ្រែ រួច​ហៅ​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​ដឹក​យក​ទៅ​សង្រ្គោះ។

សមត្ថកិច្ច​ និយាយ​ថា​​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ណុល អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​ក្ដារ ​ឃុំ​ជ្រេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជិះ​ម៉ូតូ​ម៉ាយ៉ាម៉ាហា ហ្វ្រេស ពណ៌​បៃតង​​អត់​ស្លាក​លេខ។

ប្រភព​ឲ្យ​ដឹង​ ថា​បុរស​ជន​រង​គ្រោះ​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ស៊ី​ការ​មិត្ត​ភក្ដិ ជា​មន្រ្តី​យោធា ផ្នែក​ក​២ ទ័ព​ជើង​​គោក ដែល​គេ​បាន​លួច​រៀប​សែន​ជាមួយ​ប្រពន្ធ​ចុង។​ ក្រោយ​ផឹក​ស៊ី​រួច​ជន​រងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ តាម​ផ្លូវ​កៅ​ស៊ូ មក​ដល់​ចំណុច​ផ្លូវ​បត់​កោង ម្ដុំ​ហាង​លក់​ស៊ុប​ដំរីស​ អ្នក​បើក​បរ​មិន​ព្រម បត់​តាម​ផ្លូវ​កោង​ទេ​ តែ​ជិះ​ទៅ​ត្រង់​បុក​របង​បន្លា​លួស ហាង​លក់​ស៊ុប​តែ​ម្ដង បណ្ដាល​ឲ្យ​មុខ​មាត់​របស់ គេ​រហែក​រយះ​មុត​នឹង​លួស​បន្លា ហើយ​សន្លប់​ធំ៕

អានបន្ថែម

រថយន្ត​ស៊ីម៉ង់ត៍ បំផ្លាញ​ផ្លូវដែល​កំពុង​ស្ថាបនា​ដោយ​កង​វិស្វកម្ម​ពី​ស្រុក​អន្លង់វែង ទៅ​ស្រអែម

កម្ពុជាថ្មី

7-04-2010-dខេត្ត​ឧត្ដរ​មាន​ជ័យ ៖ កំណាត់​ផ្លូវ​លេខ ៦៩B ពី​ស្រុក​អន្លង់​វែង​ដល់​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំ ក្សាន្ត ខេត្ត​ព្រះវិហារ មាន​ចំងាយ​ដី​ជាង​១០០​គីឡូ​ម៉ែត្រ កំពុង​តែ​ស្ថាបនា​ដោយ​កង​វិស្វកម្ម​អគ្គ​បញ្ជា ការ ហើយ​ផ្លូវ 69B នោះ ត្រូវ​ស្ថាបនា​ឡើង​ដោយ​ចាក់​ក្រាល​ថ្ម និង​កៅ​ស៊ូ និង​បាន​ខូច​ខាត​នៅ​ក្នុង​ពេល​កំពុង​ស្ថាបនា ដោយ​មូល​ហេតុ​រថយន្ត​ធំ​ៗ​បាន​ដឹក​ជញ្ជូន​ស៊ីម៉ង់ត៍ ដែល​ផ្ទុក​លើស​ទម្ងន់​តោន​ ដល់​ទៅ​ជាង​៥០​តោន ដែល​មិន​ទាន់​គិត​បូក​ទាំង​ទម្ងន់​រថយន្ត​ផង​នោះ ការ​ដឹក​នោះ​គឺ​ល្មើស​ច្បាប់​ចរាចរ​ជើង​គោក​បាន​កំណត់​តែ​​៣០​តោន​ចុះ​ក្រោម ​ប៉ុណ្ណោះ។

រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ថ្មី​នេះ​មាន​ម៉ាក​ហ៊ីណូ ហ្វុយ​សូ​ជាដើម ហើយ​រថយន្ត ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ធំ(យីឌុប) មាន​ភ្លៅ ក្រោយ​ដល់​ទៅ​៣​កង់​​​ចំនួន​២០​គ្រាប់ បណ្ដោយ​ទ្រុង​ស្មើ​១២,៥​ម៉ែត្រ ​មិន​គិត​ក្បាល​បាន​កំពុង​ដឹក​ជញ្ជូន​ស៊ីម៉ង់ត៍ ពី​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្ត​បន្ទាយ​មានជ័យ និង​ពី​ច្រក​ជាំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ​ផង​នោះ បាន​ដឹក​ជញ្ជូន​លើស​ទម្ងន់​តោន​រាប់​សិប ឡាន​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​កាន់​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

កាល​ពី​ថ្ងៃទី០៥ ខែ​មេសា ឆ្នាំ​២០១០ មាន​រថយន្ត​ខ្សែ​ធុន​ធំ ដូច​ខាង​លើ​បាន​ធ្វើ​សកម្មភាព​ដឹក ស៊ីម៉ង់ត៍​​បន្ត​កន្ទុយ​គ្នា​បណ្ដាល​ឲ្យ​ផ្លូវ​ខូច​ដោយ​ផ្លូវ​នោះ​កំពុង​ បន្ត​ស្ថាបនា​ បាន​​ចាក់​កៅ​ស៊ូ​ក្រាល​លើ​ផ្លូវ​ថ្នល់ ដោយ​មិន​ទាន់​ស្ងួត ពេល​នោះ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មាន​ទម្ងន់​ច្រើន​តោន ធ្វើ​ឲ្យ​កៅស៊ូ​ចាក់ ស្រោច​ផ្លូវ​ថ្នល់​ជាប់​កង់​រថយន្ត​ខូច​ផ្លូវ​រាប់​គីឡូម៉ែត្រ​​ ពេល​នោះ​ត្រូវ​បាន​កង​វិស្វកម្ម​ស្ថាបនា​ផ្លូវ 69B ពី ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ ទៅ​ដល់​ស្រអែម ខេត្ត​ព្រះវិហារ រាយ​ការណ៍​ដល់​សមត្ថកិច្ច មូលដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ សហការ​កាក់​រថយន្ត​ទាំង​នោះ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ម៉ោង​២​និង​៥០ នាទី រសៀល​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១០ ដើម្បី​ធ្វើ​ការ​អប់​រំ​រួច​ឲ្យ​យក​រថយន្ត​មក​សាង​រំលែក​ហើយ​ព្រមាន​មិន​ឲ្យ ​មាន​ជា​លើក​ទី​២​ទៀត។

សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​រថយន្ត​មួយ​ គ្រឿង ​ក្នុង​ចំណោម​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ ទាំង​នោះ ​មាន រថយន្ត​ម៉ាក​ហ៊ីណូ(យីឌុប) ពាក់​ស្លាក​លេខ​ភព៣ B០៣៤២ បើកបរ​ដោយ​ឈ្មោះ យឹម ហូរ​ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយ​រថយន្ត​បាន​ផ្ទុក​បាវ​ស៊ីម៉ង់ត៍​នោះ​នាំ​ចេញ​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​ទម្ងន់ ត្រួត​ពិនិត្យ​នៅ​ក្នុង​លិខិត​មាន​ត្រឹម​តែ​ចំនួន​៣៥​តោន​ប៉ុណ្ណោះ គឺ​ផ្ទុយ​ពី​ការ​ពិនិត្យ​ជាក់​ស្ដែង​របស់​សមត្ថកិច្ច។

លោក​សាន់ រិន ផ្នែក​ជួស​ជុល​ចល័ត​គ្រឿង​ចក្រ​ស្ថាបនា​ផ្លូវ 69B កង​វិស្វកម្ម​អគ្គ​បញ្ជា​ការ​បាន​ប្រាប់​ ភ្នាក់​ងារ​កម្ពុជា​ថ្មី​ដូច្នេះ​ថា នៅ​លើ​កំណាត់​ផ្លូវ​ស្ថាបនា​ថ្មី 69B ដោយ​កង​វិស្វកម្ម ពី​ស្រុក​អន្លង់វែង ដល់​ស្រអែម ខេត្ត​ព្រះវិហារ បាន​ខូច​នៅ​ពេល​កំពុង​កសាង។

ជាក់​ស្ដែង ការ​ដឹក​ជញ្ជូន​ពិត​ជា​មាន​ចេតនា​មិន​អនុវត្ត​ច្បាប់​ចរាចរ​ជើង​គោក​ សំរាប់​ម្ចាស់​រថយន្ត​យ៉ាង​ពិត​ប្រាកដ ហើយ​បើ​មាន​ការ​ពាក់​ព័ន្ធ​ដូច​ខាង​លើ​កង​ វិស្វកម្ម​អគ្គ​បញ្ជា​ការ​និង​អាជ្ញាធរ មូលដ្នាន​បាន​សំណូមពរ​ដល់​អ្នក​ដឹក​ជញ្ជូន មេត្តា​ជួយ​រក្សា​ផ្លូវ​ទាំង​នោះ បើ​មិន​ដូច្នោះ​ទេ ផ្លូវ​ដែល​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន តែង​លើក​ឡើង​ថា​ ផ្លូវ​ជា​សរសៃ​ឈាម តែ​បែរ​ជា​មាន​ផ្លូវ​អស់​លោក​រួម​គំនិត​ជាមួយ​ឈ្មួញ​ដឹក​លើស​តោន​បំផ្លាញ​ ផ្លូវ​ទៅ​វិញ៕

អានបន្ថែម

រថយន្ត​កូរ៉េ​១​តោន​បើក​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់

កម្ពុជាថ្មី

7-04-2010-eខេត្ត​សៀមរាប ៖ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​កើត​ឡើង​ នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ 6A ទល់​មុខផ្សារ​លើ​ធំ​ថ្មី​រវាង​រថយន្ត​ដឹក​ទឹកកក ​បាន​បើក​ មក​បុក​មនុស្ស​២​នាក់​ ដែល​ដើរ​ឆ្លង​ ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​យ៉ាង​ធ្ងន់​ម្នាក់​ទៀត​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទឹកកក​ បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ ធ្ងន់​ម្នាក់​ទៀត​ ហើយ​​បើក រត់​គេច​ខ្លួន​បាត់​នោះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​៦ និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​​ភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម​​ ក្រុង-ខេត្ត ​សៀម​រាប។

តាម​សាក្សី​​ដែល​បាន​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ ចរាចរ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​នោះ ពេល​មាន​គ្រោះ​ថ្នាក់​រួច​​​ក៏​​បើក​​រថយន្ត​​គេច​​ខ្លួន​​បាត់។ ប្រហែល​១០​នាទី​ក្រោយ​សមត្ថកិច្ច​ប៉ូលិស​និង​រថយន្ត​សង្រ្គោះ​ឯក​ជន​មក​ដល់ និង​បាន​ដឹក​អ្នក​រង​របួស​យក​ទៅ​សង្រ្គោះ​ភ្លាម​ៗ​ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ ច័ន្ទ រះ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មក​ស្នាក់​នៅ​ក្នុង​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀម​រាប ខេត្ត​សៀម​រាប​​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ រី​ឯ​សព​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ មាន​ឈ្មោះ​​ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​​ហើយ​សព​នេះ​សមត្ថកិច្ច​ប៉ូលិស​ បាន​ប្រគល់​ជូន​បង​ប្អូន​ក្រុម​គ្រួសារ​នៃ​សព​ យក ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ រី​ឯ​រថយន្ត​ដែល​បង្ក​ហេតុ​នោះ សមត្ថកិច្ច​ប៉ូលិស​ចរាចរ​កំពុង​តាម​ស្វែងរក ហើយ៕

អានបន្ថែម


រថយន្ត​កូរ៉េ​១​តោន​បើក​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់

កម្ពុជាថ្មី

7-04-2010-eខេត្ត​សៀមរាប ៖ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​កើត​ឡើង​ នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ 6A ទល់​មុខផ្សារ​លើ​ធំ​ថ្មី​រវាង​រថយន្ត​ដឹក​ទឹកកក ​បាន​បើក​ មក​បុក​មនុស្ស​២​នាក់​ ដែល​ដើរ​ឆ្លង​ ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​យ៉ាង​ធ្ងន់​ម្នាក់​ទៀត​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទឹកកក​ បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ ធ្ងន់​ម្នាក់​ទៀត​ ហើយ​​បើក រត់​គេច​ខ្លួន​បាត់​នោះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​៦ និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​​ភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម​​ ក្រុង-ខេត្ត ​សៀម​រាប។

តាម​សាក្សី​​ដែល​បាន​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ ចរាចរ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​នោះ ពេល​មាន​គ្រោះ​ថ្នាក់​រួច​​​ក៏​​បើក​​រថយន្ត​​គេច​​ខ្លួន​​បាត់។ ប្រហែល​១០​នាទី​ក្រោយ​សមត្ថកិច្ច​ប៉ូលិស​និង​រថយន្ត​សង្រ្គោះ​ឯក​ជន​មក​ដល់ និង​បាន​ដឹក​អ្នក​រង​របួស​យក​ទៅ​សង្រ្គោះ​ភ្លាម​ៗ​ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ ច័ន្ទ រះ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មក​ស្នាក់​នៅ​ក្នុង​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀម​រាប ខេត្ត​សៀម​រាប​​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ រី​ឯ​សព​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ មាន​ឈ្មោះ​​ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​​ហើយ​សព​នេះ​សមត្ថកិច្ច​ប៉ូលិស​ បាន​ប្រគល់​ជូន​បង​ប្អូន​ក្រុម​គ្រួសារ​នៃ​សព​ យក ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ រី​ឯ​រថយន្ត​ដែល​បង្ក​ហេតុ​នោះ សមត្ថកិច្ច​ប៉ូលិស​ចរាចរ​កំពុង​តាម​ស្វែងរក ហើយ៕

អានបន្ថែម

Wednesday, April 7, 2010

ប្រុស​៣ ស្រី​១​ជិះ​ទ្បិ​ច​ស៊ី​ស RX៣០០ បុក​បង្គោល​ភ្លើង​និង​ជញ្ជាំង​ផ្ទះ​កណ្ដាល​យប់

កោះសន្តិភាព
កោះឯករាជ្យ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​ឡិច ស៊ី​ស RX​៣០០ ពណ៌​ខ្មៅ​មួយ​គ្រឿង បាន​បើកបោះពួយ​បុក​បង្គោល​ភ្លើង​ដាច់ ហើយ​នាំ​ទាំងបង្គោល​ភ្លើង​ទៅ​បុក​ចូល​ជញ្ជាំង​ផ្ទះ​ពេញទំហឹង​បណ្ដាល​ឱ្យ​ បាក់​ធ្លាយ​ប្រវែង​៣​ម៉ែត្របង្ក​ឱ្យ​រថយន្ដ​ក្រពឹត​មុខ​ជាប់​នៅ​ក្នុងផ្ទះ និង​ពុំមាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ចំណែកអ្នកបើកបរ​ដែល​គេ​អះអាង​ថា ជា​កូនលោកឧត្ដមសេណីយ៍​ម្នាក់ និង​អ្នក​រួម​ដំណើរ​៣​នាក់ទៀត ក្នុង​នោះ​មាន​ស្ដ្រី​ម្នាក់សុទ្ធតែ​ក្មេង​ស្ទាវបាន​រត់គេច​ខ្លួន​បាត់​អស់។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ត្រូវ​សមត្ថកិច្ច​ ឱ្យ​ដឹង​ថា កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​អធ្រាត្រ​ថ្ងៃ​ទី​៦ ខែមេសា ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា នៅ​ចំណុច​ផ្ទះ​លក់រថយន្ដ និង​ទូរទស្សន៍​លេខ​៨១៤​B មហាវិថី កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២៥៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដែល​មាន​ម្ចាស់ ឈ្មោះ​លី យី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ។ ពេលកើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ពណ៌ ខ្មៅ RX៣០០ នេះ ពុំ​មាន​ស្លាក​លេខ​ទេ ជិះ​គ្នា៤​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ បាន​ធ្វើ​ដំណើរក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​មហាវិថីកម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

មិនដឹង​ជា​មូលហេតុ​អ្វី ពេល​មក​ដល់​ចំណុច ផ្លូវ​លេខ​២៥៧ កែង​មហាវិថី​កម្ពុជា​ក្រោម ស្រាប់តែ​រថយន្ដ​ឡើង​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃទៅ​បុក​បង្គោល​ភ្លើង​បាក់​ ដាច់​ត្រឹម​គល់​ហើយ​នាំ​យក​បង្គោល​នោះ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​លេខ ៨១៤B ពេញទំហឹងបណ្ដាល​ឱ្យ​បាក់​ជញ្ជាំង ធ្លាយ​ប្រវែង​៣​ម៉ែត្រ និង​បុក​ជាប់​ជាមួយ​រថយន្ដ​ម៉ាក​កាម​រីពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀតរបស់​ ម្ចាស់ផ្ទះ​ជាប់​ក្នុងផ្ទះ​នោះ ។

អានបន្ថែម

រថយន្ត ​កែ​ច្នៃ​ត​កន្ទុ​យ​ដឹក​ស្រូវ​ ​ក្រឡាប់ ​លើឡិ​ច​ស៊ីស


ខ្មែរស្ថាបនា


កន្លងមកសម្តេចតេជោ ហ៊ុន សែន តែងផ្តល់អនុសាសន៍ និង ដាក់បញ្ជាយ៉ាងតឹងរ៉ឹង ដោយមិនអនុ ញ្ញាតឲ្យមានរថយន្តតកន្ទុយតទ្រុង ខ្ពស់ និង ដឹកលើសចំណុះទម្ងន់ផ្ទុកបើកបរលើដងផ្លូវសាធារណៈឡើយ ប៉ុន្តែជារឿយៗក្រុមហ៊ុន និង ឈ្មួញ ក្បាលរឹងមួយចំនួន នៅតែមិនគោរពហើយថែមទាំងបង្កគ្រោះថ្នាក់ តាមដងផ្លូវហើយមានជើងកាងអន្តរាគមន៍ឆ្វេចឆ្វាចធ្វើឲ្យប៉ូលិសពិបាកធ្វើការថែមទៀត ។

ជាក់ស្តែងកាលពីវេលាម៉ោង ៧ និង ៣០ យប់ថ្ងៃទី ០៣ មេសា ឆ្នាំ២០១០ នៅលើផ្លូវជាតិ 8A ចំណុចភូមិក្រចាប់ ជើងឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរថយន្តកែច្នៃ តកន្ទុយ ដឹកស្រូវខ្ពស់ហួសហេតុពាក់ស្លាកលេខ Kia បណ្តោះអាសន្ន 38 11 ផុតកំណត់ថ្ងៃទី ១៨.១២.២០០៩ បានក្រឡាប់ផ្ងារជើងពារលើឡិចស៊ីស កិនកង់ ៣ គ្រឿង និង ម៉ូតូ ១ គ្រឿង ដែលគេចតចោលតែពុំ បណ្តាលឲ្យមានអ្នករងរបួសទេ ។

លោក ដាំ ដន​ អធិការរងស្រុកខ្សាច់ កណ្តាលទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានប្រាប់ ឲ្យដឹងនៅថ្ងៃទី ៤ ខែមេសា ថា រថយន្តបង្កហេតុបើកបរដោយឈ្មោះ អាំ យូ អាយុ ៣៥ ឆ្នាំ នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បើកលើផ្លូវជាតិ លេខ៨A ព្រោះចាប់ហ្រ្វាំង ប្រថុច ញ៉ុចពេក ។

លោកគ្រួស លឹមហ៊ាន ប្រធានផ្នែកសណ្តាប់ធ្នាប់ ស្រុក និង លោក ចាប សុខ អូនមន្រ្តីប៉ូលិស ចរាចរ ដែលបានចុះផ្ទាល់នៅកន្លែងកើត ហេតុបាននិយាយថា អ្នកបើកបរមិនមានការទទួលខុសត្រូវដឹក ទំនិញសំពីងសំពោង ហួសចំណុះ មិនគោរពតាមបទបញ្ជាសម្តេច តេជោទេ ហើយមានអង្គរក្ស មកកាងអន្តរាគមន៍ ឆ្វេចឆ្វាច ធ្វើឲ្យប៉ូលិស ពិបាក ធ្វើការថែមទៀត ។

ទាំងលោក ដាំ ដន អធិការរង និង លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកខ្សាច់ កណ្តាល សុទ្ធតែបានអំពាវនាវដល់អ្នកបើកបរ អ្នកធ្វើដំណើរពិសេស នៅរដូវ បុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនេះ គួរតែគោរពតាមច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នដើម្បីកាត់ បន្ថយ គ្រោះថ្នាក់ ជាយថាហេតុ ។

និស្សិត​បើក​ម៉ូតូ​បុក​ដើម​ក្ងោក​បោក​ក្បាល​ស្លាប់​ទាំង​កណ្ដាល​យប់

កោះសន្តិភាព
(ប្រុសកោះ)


រាជធានី​ភ្នំពេញ ៖ និស្សិត​វិទ្យាស្ថានបច្ចេកទេស​កម្ពុជា​ម្នាក់​បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍​ ដោយ​បើក​ម៉ូតូ​បុក​ដើម​ក្ងោក​បោក ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​១​និង​២០​នៅ​ទី​រំ​លឹ​ង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៤ មេ​សា នៅ​ចំណុច​មុខ​ផ្ទះ លេខ​៤៣៣ ផ្លូវ​២៧១ ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

និស្សិត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះឈ្មោះ​ទា វរ​ល័​ក្ខ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជានិស្សិត​ឆ្នាំ​ទី​២​នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជាមាន​ទីលំនៅ​ស្នាក់​ នៅ​ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក កំណើត​ស្រុក​សៀមរាប ខេត្ដសៀមរាប ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា និស្សិត​រូប​នោះ​បានជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ មាន​ស្លាក់ សៀមរាប 1C-6331 បាន​ធ្វើដំណើរ​តែ​ម្នាក់ឯង តាម​វិ​ថី​ឧកញ៉ា​ទេព​ផ​ន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច ។ ពេលធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​២៧១ ក៏​បាន​បើក​ឆ្លងផ្លូវទៅ​ខាង​ផ្សារ​ហេង​លី ។ មិនដឹង​មូលហេតុ​អ្វីទេ ស្រាប់តែ​ម៉ូតូ​បាន​ជ្រុល​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ​ទៅ​បុក​ដើម​ ក្ងោក​ទំហំ​ប៉ុន​ខ្លួនកូន​ក្មេង បោក​ក្បាល​ស្លាប់​នៅ​កន្លែង​តែ​ម្ដង ៕

អានបន្ថែម

រថយន្ដ​និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​បុក​គ្នា​ស្លាប់​អ្នក​ជិះ​ម៉ូតូ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានី​ភ្នំពេញ ៖ ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​មហាវិថី​ព្រះនរោត្ដម ត្រង់​កែង​វិ​ថី​លេខ​២៩៤ ស្ថិត​ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤ មេ​សា មាន​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​នៅនឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ដ​ម៉ាក​ប្រា​ដូគ្មាន​ស្លាក​លេខ បានជ្រុល​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​លឿង ជិះ​គ្នា​២​នាក់ បណ្ដាល​ឱ្យ​អ្នក​ជិះម៉ូតូ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ អ្នកបើកបរ​រថយន្ដ​នោះ​ព្យាយាម​បើក​គេចខ្លួន តែ​ពេល​ទៅ​ដល់​ផ្លូវ​លេខ​២១៣ កែង​វិ​ថី ព្រះ​សុធារស​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ទន្លេបាសាក់ និង​សមត្ថកិច្ច​នគរបាល​ផ្នែកចរាចរណ៍​ខណ្ឌចំការមន​ឃាត់​ជាប់​។ សមត្ថកិច្ច​នាំ​ទាំង​រថយន្ដ និង​អ្នកបើកបរ​ទៅ​កាន់ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋា​ន​នគរបាល​ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការតាម​ច្បាប់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ដ ប្រា​ដូ បើកបរ​លើ​មហាវិថី​ព្រះ​នរោត្ដមក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កែង​ផ្លូវ លេខ​២៩៤ អ្នកបើកបរ​បាន​បត់​ឆ្វេង​បំណងឆ្ពោះទៅ​ផ្លូវ​លេខ​២៩៤ ពី​លិចទៅ​កើត ប៉ុន្ដែ​ពេល​នោះ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ដែល​ជិះ​តាម​មហាវិថី​ព្រះ​ នរោត្ដម​បញ្ច្រាសទិស​គ្នា បាន​ជ្រុល​ទៅ​បុក​តែ​ម្ដង ។ ទោះជាយ៉ាងណា​ក្ដី សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​អ្នក​ស្លាប់​និង​របួសព្រមទាំង​អ្នក បើករថយន្ដ ប្រា​ដូ ច្បាស់លាស់​នៅឡើយ​ទេ​។ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ដ​ប្រា​ដូ​នោះ គឺជា​នារី​ម្នាក់ ជា​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​បារាំង មាន លំនៅ​ដ្ឋា​ន​នៅ​ខេត្ដ​ព្រះ​សីហ​នុ ដែល​ប៉ូលិស និយាយ​ថា នាង​មិន​ទាន់​បាន​ទៅ​ដល់​ផ្ទះ​នៅ ឡើយ​ទេ ។ ពេល​មក​លេង​ស្រុក​បាន​បើក រថយន្ដ​ជូន​មិត្ដភក្ដិ​២​នាក់​ដើរ​លេង​ក៏​ជួប​គ្រោះថ្នាក់​នោះ​តែ​ម្ដង ។
អានបន្ថែម

បុរស​២​នាក់​ស្លាប់​មួយ​រំពេច​បន្ទាប់​ពី​រថយន្ដ​បើក​កៀរ និង​រ៉ឺ​ម៉ក​កិន

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បានស្លាប់​បាត់បង់​ជីវិត​មួយ​រំពេច​គួរ​ឱ្យ​រន្ធត់ ខណៈ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវជាតិ​លេខ​១ ហើយ​ត្រូវរថយន្ដ​បើក​កៀរ​ឱ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាល​ថ្នល់ និង​ចៃដន្យ​ត្រូវ​រ៉ឺ​ម៉ក​ដឹក​អង្ករ​មក​ដល់​កិន​បែកក្បាល កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៤ មេ​សា នៅ​មុខ​វិទ្យាល័យ​ច្បារ​អំពៅ ។អ្នក​ស្លាប់​ទី​១-​ឈ្មោះ​សុខ ភា​រុណ អាយុ ៣០​ឆ្នាំ អ្នក​ស្លាប់​ទី​២-​ឈ្មោះ​ប៉ែន គ​ន្ធា អាយុ ៣២​ឆ្នាំ ពួក​គេ​រស់នៅ​ស្រុក​កៀនស្វាយ ។ សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១V​-៨០៤៣ ឌុ​បគ្នា​ធ្វើ​ដំណើរ​ចេញពី​ទិស​ស្ពាន​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្ទះ​របស់​ពួក​គេ នៅ​ក្នុងស្រុក​កៀនស្វាយ លុះ​ពេល​ទៅ​ដល់​មុខ​វិទ្យាល័យ​ច្បារអំពៅ ស្រាប់តែ​មាន​រថយន្ដ​មួយ​បើក​មកកៀរ​ឱ្យ​ដួល ហើយ​ត្រូវ​រ៉ឺ​ម៉ក​ដឹក​អង្ករ​មក​ដល់កិន​ក្បាល​បែក​បណ្ដាល​ឱ្យ​ស្លាប់​ទាំង​២ ​នៅ​នឹងកន្លែង ។ចំណែក​រថយន្ដ​បាន​បើក​រត់គេច​ខ្លួន​បាត់ រីឯ​រ៉ឺ​ម៉ក​ដឹក​អង្ករ​ក៏​បើក​រត់គេច​ខ្លួន​បាត់​ដូច​គ្នា ដែរ ពុំ​មាន​សមត្ថកិច្ច​ណា​តាម​ចាប់​ឃាត់​បានទេ ។
អានបន្ថែម

គោ​យន្ដ​ច្នៃ​បុក​ម៉ូតូ​ពីក្រោយ​កៀប​ជាប់​ឡាន​សំណាងល្អ​នាង​ក្រមុំ​លើកជើង​ ផុត

កោះសន្តិភាព
ខេត្ដបាត់ដំបង ៖ ចាត់​ទុក​ថា ជាសំណាងល្អ​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ដែលនាង​ក្រមុំ​ម្នាក់​បាន​រួច​ ផុត​ពី​គ្រោះថ្នាក់​ក្នុងឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពីព្រឹក​ ថ្ងៃ​ទី​៥ មេ​សា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៩ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង​ដែល​បង្ក​ឡើង​ដោយ​គោ​យន្ដ​ច្នៃមួយ​គ្រឿង​បាន​បុក​ម៉ូតូ​របស់​ នាង​ពីក្រោយហើយ​ទៅ​កៀប​ជាប់​នឹង​រថយន្ដ​កាម​រី​មួយគ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នាប៉ុន្ដែ​នាង​បាន​លើកជើង​ផុត​ពី​គ្រោះថ្នាក់ ។នៅ​កន្លែង​កើតហេតុ​មាន​សាក្សី​ជា​ច្រើនបាន​ស្ដីបន្ទោស​ទៅ​លើ​អ្នកបើកបរ​គោ​ យន្ដ​ច្នៃ្មនោះ​ថា បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ទើបបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង ។ សាក្សីបាន​បញ្ជាក់​ថា គោ​យន្ដ​នោះ​បាន​បុក​ម៉ូតូនាង​ក្រមុំ​នោះហើយ​រុញ​ទៅ​កៀប​ជាប់​រថយន្ដ​កាម​រី ​ដែល​កំពុង​បើកបរ​ខាង​មុខ ។

នៅ​កន្លែង​កើតហេតុ​នាង​ក្រមុំ​ដែល​ផុត​ពីគ្រោះថ្នាក់​ បាន​និយាយ​ថា នាង​ឈ្មោះ​ជា ធីតា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទាប សង្កាត់ទួល​តា​ឯក ក្រុង​បាត់ដំបង ។ នាង​បាន​បញ្ជាក់ថា ពេល​នាង​ជិះ​មក​ដល់​ចំណុច​កើតហេតុ​នាង បាន​បន្ថយល្បឿនពីព្រោះ​ឃើញ​រថយន្ដ​កាម​រីនោះ​ស៊ី​ញ៉ូ​ភ្លើង​ខាងឆ្វេងហើយ​ពេល ​នោះ ស្រាប់តែ​គោ​យន្ដ​ច្នៃ​មក​បុក​ម៉ូតូ​នាង​ពីក្រោយ​យ៉ាង​ពេញទំហឹងរួច​ហើយ​រុញ​ ទៅ​កៀបជាប់​នឹង​រថយន្ដតែ​សំណាងល្អ​នាង​លើកជើងផុត ហើយ​ខ្ទាត​ទៅ​លើ​ក្បាល​គោ​យន្ដ​តែ​ម្ដង​។រីឯ​ម្ចាស់​រថយន្ដ​ឈ្មោះ​ទី ផស់ អាយុ​៣៦ ឆ្នាំ រស់នៅ​ភូមិ​វត្ដ​គ សង្កាត់​វត្ដ​គ ក្រុង​បាត់ ដំបង​បាន​និយាយ​ថា គាត់​បន្ថយល្បឿន​រថយន្ដ​ហើយ​បើកភ្លើង​ស៊ី​ញ៉ូ​ឆ្វេងដើម្បី​កុំឱ្យគោ​យន្ដ​ បើក​ជែង ពីព្រោះ​មាន​រថយន្ដ​នៅខាង​មុខស្រាប់តែ​គោ​យន្ដ​នោះ​បុក​រុញ​ម៉ូតូមក​កៀប​ ជាប់​នឹង​រថយន្ដ​គាត់​តែ​ម្ដង ។
អានបន្ថែម

Friday, April 2, 2010

កម្ពុជាខាតបង់រហូតដល់ទៅ២៤៨លានដុល្លាដោយគ្រោះថ្នាក់ចរាចរណ៌

ដោយមានកិច្ចសហការជាមួយមហាវិទ្យាល័យហាស្សែល(Hasselt Univerty) នៃ ប្រទេសបែលហ្សិក អង្គការជនពិការអន្តរជាតិបែលហ្សិក បានរៀបចំធ្វើការសិក្សាមួយទៅលើផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចនិងការខាតបង់នានាដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ។
ការសិក្សាបានចាប់ផ្ដើមពីចុងឆ្នាំ២០០៩រហូតដល់ដើមឆ្នាំ២០១០ ដោយប្រមូលទិន្នន័យពីស្ថាប័នពាក់ពន្ធ័មួយចំនួនដូចជាវិទ្យាស្ថានជាតិស្ថិតិ សាលារាជធានីភ្នំពេញ មន្ទីរពេទ្យសាធារណៈ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ បូកផ្សំនិងការធ្វើអង្កេតផ្ទាល់ទៅលើបុគ្គលរងគ្រោះ ឬសមាជិកក្នុងគ្រួសាររបស់គេ ចំនួន២៣៩នាក់ ដែលមានទីលំនៅ នៅទីក្រុងភ្នំពេញ ខេត្តតាកែវ និងនៅខេត្តសៀមរាប។ ការសិក្សានេះបានអនុវត្តនូវ វិធីសាស្រ្តគណនាដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ។
លទ្ធផលនៃការសិក្សា បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០០៩ បានបណ្ដាលឲ្យកម្ពុជារងការខាតបង់រហូតដល់ទៅ២៤៨លានដុល្លា ។ ក្រៅពីនេះ ក៏បានបង្ហាញនូវតម្លៃខាតបង់ជាមធ្យម(គិតជាដុល្លា)ចំពោះទ្រព្យសម្បត្តិ ការឈឺចាប់ ការចាយវាយសម្រាកព្យាបាល។ល។
ជាមួយគ្នានោះដែររបាយការណ៍ប្រចាំឆ្នាំ២០០៩នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថាៈ
ជាមធ្យម ក្នុងមួយថ្ងៃមានមនុស្សស្លាប់៤‚៧នាក់ និងរងរបួសប្រមាណ៦០នាក់ផ្សេងទៀតនៅលើដងផ្លូវនៃប្រទេសកម្ពុជា។ នេះយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០០៩នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលកើតចេញពីកិច្ចសហការរវាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងអង្គការជនពិការអន្តរជាតិបែលហ្សិក (HIB)។ របាយការណ៍បានឲ្យដឹងថាក្នុងឆ្នាំ កន្លងទៅនេះ មានជនរងគ្រោះថ្នាក់ សរុបចំនួន២១ ៥១៩នាក់ដែលកើតឡើងពីគ្រោះថ្នាក់ចំនួន១២ ៥៣៨ករណី ។ ក្នុងចំណោមជន រងគ្រោះទាំងនោះមាន១ ៧១៧នាក់បានបាត់បង់ជិវិត ហើយ ៧ ០២២នាក់រងរបួសធ្ងន់ ។ បើធ្វើការ ប្រៀបធៀបទៅនឹងឆ្នាំ២០០៨កន្លងទៅ ឃើញថាចំនួនជនរងគ្រោះមានការថយចុះ១៧% ប៉ុន្តែចំនួនអ្នកបាត់បង់ជីវិតបែរជាមានការកើនឡើងចំនួន៤% ទៅវិញ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង១៦៦%ហើយចំនួនអ្នកស្លាប់បានកើនឡើងស្ទើរតែទ្វេដង។ នៅពេលជាមួយគ្នានេះចំនួនប្រជាពលរដ្ឋសរុបបានកើនឡើងត្រឹមតែ៦% ហើយចំនួនយានយន្តចុះបញ្ជីបានកើនឡើង១៤២%។ អត្រាស្លាប់ក្នុងយានយន្ត១០ ០០០គ្រឿងដែលបានចុះបញ្ជី បានថយចុះពី១៥‚១នាក់ ក្នុងឆ្នាំ២០០៨ មកត្រឹម១២‚៣នាក់ ក្នុងឆ្នាំ២០០៩ ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះនៅមានកម្រឹតស្ទើរតែទ្វេដងច្រើនជាងគោលដៅដែលបានកំណត់នៅក្នុងផែនការរបស់ADB-ASEAN (ត្រឹម៧នាក់ក្នុងយានយន្ត១០០០០គ្រឿង)។
របាយការណ៍នេះបង្ហាញថា ក្នុងចំណោមអ្នករងរបួសក្បាលសរុប មាន៧៨% ជាអ្នកប្រើប្រាស់ម៉ូតូ។
ជាង៩០%នៃមូលហេតុបង្កឲ្យមានគ្រោះថ្នាក់គឺបណ្ដាលមកពីកំហុសរបស់មនុស្ស ដែលមានជាអាទិ៍ការបើកបរហួសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង ការវ៉ាជែងមិនត្រឹមត្រូវជាដើម ។