Wednesday, July 21, 2010

ជនជាតិ​វៀតណាម​បើក​មែក​សឺ​ដែស បុក​ដាច់​បង្គោល​ប្រាប់​ស្លាក​សញ្ញា​និង​បុក​គល់​ដូង​

CEN News
ភ្នំពេញ: បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ដឹក​គ្នីគ្នា​ប្រុស​៥​នាក់​ទៀត បាន​បើករថយន្ត​ម៉ាក Mercedes បុក​ដាច់​បង្គោល​ស្លាក​សញ្ញា​វង្ហា​ញ​ផ្លូវ ហើយ​ជ្រុល​បុក​គល់​ដូងជាប់​ទៅ​មុខ​លែងរួច ត្រួវបាន​ប៉ូលិស​នាំយក​ទៅ​សង់​ត្រាល់ ចាត់ការ​តាមច្បាប់ ។ ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។​

​ ​គ្រោះថ្នាក់​ចរាចរ​ដោយ​ឯកជន​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​យប់ ថ្ងៃទី​១៩​កក្កដា​កន្លងទៅនេះ នៅ​ចំណុច​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​៨០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ ​រថយន្ត​បង្ក​ម៉ាក Mercedes ពណ៌​ទឹកប្រាក់ ស្កាក​លេខ​ភ្នំពេញ LJ 6966 បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ពុំ​ទាន់​ស្គាល់​ឈ្មោះ ។ ក្នុង​រថយន្ត​មាន​ជនជាតិ​វៀតណាម​៥​នាក់​ទៀត រួម​ដំណើរ​ជាមួយ​ក្នុងនោះ​មាន​ស្រី​៣​នាក់ ។​

​ ​សាក្សី​និយាយថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ធ្វើដំណើរ​យ៉ាង​លឿន តាម​មហាវិថី​ព្រះមុនីវង្ស​ពី​ត្បូង​ទៅ​ជើង ។ លុះដល់​ចំណុច​ខាងលើ​ក៏​បត់​ស្តាំ តាម​ផ្លួវ​លេខ​៨០​ទៅ​កើត ក៏​ជ្រុល​ចង្កូត​បុក​បង្គោល​ស្លាកស​ញ្ញាប​ង្ហា​ញ​ផ្លូច​ដាច់​ត្រឹម ហើយ​ជ្រុល​បុក​គល់​ដើម​ដូង​បន្ថែមទៀត ។ ដោយសា​រថយន្ត​ដឹក​មនុស្ស​លើស​ចំណុះ ទើប​កើល​តួ​រថយន្ត​នឹង​ចិញ្ចើមផ្លូវ ទៅ​មុខ​ក៏​មិន​រួច​ថយក្រោយ​ក៏​មិន​រួច ។​​

​ ​ ចំណែក​អ្នកបើកបរ​ជនជាតិ​វៀតណាម ដែល​និយាយ​ភាសា​ខ្មែរ​ប៉ៃ​ឡាំៗ​ថា អ្នកកាសែត​ចង់ផ្សាយ​យ៉ាងម៉េច​ក៏​អត់​បញ្ហា​ដែរ Sic ! ៕​

No comments: