កម្ពុជាថ្មី
ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សរងរបួសធ្ងន់ និងស្រាល១២នាក់ ដោយសារ តែរថយន្តក្រុងដឹកភ្ញៀវទេសចរបើកលឿន ហួសកំណត់ទៅបុកគោមួយក្បាលបណ្ដាលឲ្យជាន់ហ្វ្រាំង អូសចម្ងាយ២៥ម៉ែត្រ ទើបក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មនុស្ស១៤នាក់ ដែលរងរបួសធ្ងន់៦នាក់ និង៨នាក់រងរបួសមធ្យម និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ គឺមានជនបរទេសចំនួន១២នាក់ និងខ្មែរ២នាក់។ ក្នុងនោះអ្នករងរបួសធ្ងន់ ៣នាក់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ សល់ប៉ុន្មានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
ជនបរទេសទាំង១២នាក់ ដែលរងរបួសនោះមានជនជាតិចិន១នាក់ កូរ៉េ១នាក់ ឥណ្ឌា១នាក់ ហូឡង់២នាក់ បារាំង៣នាក់ ញូហ្សឺលែន ២នាក់ និងអាមេរិកាំង២នាក់។ ចំណែកជនជាតិខ្មែរ២នាក់ គឺអ្នកបកប្រែភាសា១នាក់ និងអាណិកជនខ្មែរនៅបារាំង១នាក់។
រថយន្តក្រុងដែលបើកលឿនហួសកំណត់បណ្ដាលឲ្យគ្រោះ ថ្នាក់ចរាចរនោះ ជារបស់ក្រុមហ៊ុន អង្គរអ៊ិចប្រេស ពាក់ស្លាកលេខ 3A7266 (សៀមរាប-ភ្នំពេញ)។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ក្រុងបើកក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ ក៏បុកសត្វគោ ១ក្បាល កំពុងដើរឆ្លងផ្លូវ ហើយក៏ជាន់ហ្វ្រាំងអូសចម្ងាយប្រមាណ២៥ម៉ែត្រ ទើបក្រឡាប់ធ្លាក់ពីលើ ផ្លូវទៅខាងឆ្វេងដៃតែម្ដង។
មេការក្រុមហ៊ុនអង្គរអ៊ិចប្រេស បានឲ្យកម្ពុជាថ្មីដឹងតាមទូរស័ព្ទថា រថយន្តនេះដឹកមនុស្ស២៦ នាក់ ចេញពីខេត្តសៀមរាប នៅម៉ោង ៧និង៣០នាទីព្រឹក។
មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ គឺបង្ករឡើងពីសត្វគោ ១ក្បាល និងរថយន្តបើកល្បឿនហួសកំណត់ ទើបកើតមានឧប្បត្តិហេតុបែបនេះ៕
Acting Provincial Commissioner welcomes the arrest of an alleged fraudster
-
The Acting Provincial Commissioner of North West, Major General Patrick
Asaneng welcomes the arrest of a 44-year-old man in Boom Street, Rustenburg
on Th...
1 week ago
No comments:
Post a Comment