កម្ពុជាថ្មី
ករណីគ្រោះថ្នាក់ចរាចរមួយ បុកបន្តកន្ទុយគ្នារដឹក គឺបង្កឡើងដោយរថយន្តកាមរី ឆ្លាមមួយគ្រឿង បើកបរដោយស្រ្តីជនជាតិចិនម្នាក់ បើកមកបុកស្រ្ដីម្នាក់កំពុងជិះកង់លក់ត្រប៉ែ ប៉ើងខ្ទាតជាង២ម៉ែត្រ របួសមធ្យមរួចជ្រុលចង្កូតទៅបុកឡានទីកូមួយគ្រឿងទៀត ដែលម្ចាស់គេកំពុងចតស្ងៀម នៅមុខផ្ទះលាន់គ្រាំងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង...។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ នៅតាម បណ្ដោយផ្លូវបេតុង ១ខ្សែ ជាប់អតីតបន្ទាយគោកឃ្លាំង ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
មន្រ្តីប៉ូលិស ជំនាញផ្នែកចរាចរប្រចាំខណ្ឌសែនសុខបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរនេះ បង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 9051 បើកបរ ដោយស្រ្តីជនជាតិចិនម្នាក់ ឈ្មោះស៊ាង យានសេន កើតឆ្នាំ១៩៧៧ អត់ចេះភាសាខ្មែរមួយម៉ាត់ តែ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ និងមានប័ណ្ណបើកបរខ្មែរទៀតចេញដោយអាជ្ញាធរខេត្តកំពង់ធំ។
ប៉ូលិសបញ្ជាក់ថា ពេលកើតហេតុរថយន្តបង្កបានបើកមកពីទិសខាងលិច មកបុកស្រ្តីខ្មែរម្នាក់ ឈ្មោះថាវ វី អាយុ៣៨ឆ្នាំ កំពុងជិះកង់លក់ត្រប៉ែ បណ្ដាលឲ្យដួលខ្ទាតប៉ើងទៅមុខប្រហែល២ម៉ែត្រ ហើយរថយន្តបង្កនេះក៏បានជ្រុលចង្កូតទៅបុករថយន្តទីកូមួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 2A 1528 ដែលម្ចាស់គេចតទុកមុខផ្ទះទៅមុខលែង រួចទើបឈប់។
ក្រោយពេលឈប់ ប្រជាពលរដ្ឋនាំគ្នាឃាត់រថយន្តនោះ ហើយរាយការណ៍ប្រាប់ប៉ូលិសមូល ដ្ឋាននិងបានបញ្ជូនស្រ្តីលក់ត្រប៉ែទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ និងរឹបអូសយានយន្តទាំង២ និងកង់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះ ស្រាយគ្នាតាមផ្លូវច្បាប់។
រយៈពេលប្រហែល៤ម៉ោងក្រោយមក ប៉ូលិសនិយាយថា ស្រ្តីអ្នកលក់ត្រប៉ែ រងរបួសស្រាល តែបានទាមទារសំណងចំនួន២ពាន់ដុល្លារ(២.០០០ដុល្លារ) កំពុងចរចាគ្នា។ ចំណែកឯភាគីខាងម្ចាស់ ឡានទីកូ បែកស្ដុបក្រោយម្ខាង ទាមទារសំណងចំនួន២៥០ដុល្លារ ត្រូវរ៉ូវគ្នាអស់ហើយ៕
User talk:~2026-57561-01
-
Decline
← Previous revision Revision as of 12:12, 29 October 2026
Line 23: Line 23:
-- [[User:DoubleGrazing|DoubleGrazing]] ([[User talk:DoubleGrazing|...
55 minutes ago

No comments:
Post a Comment