កម្ពុជាថ្មី
បាត់ដំបង ៖ ជនរងគ្រោះម្នាក់ ត្រូវរថយន្តបើកបុកបណ្ដាលឲ្យស្លាប់ ហើយបើករត់គេចបាត់ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង។
លោក សាត គឹមសាន្ត ប្រធានការិយាល័យប៉ូលិសចរាចរខេត្តបាត់ដំបង បានឲ្យកម្ពុជាថ្មីដឹងថាក្រោយពេលកើតហេតុមន្រ្តីរបស់លោកបានចុះ ទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះត្រូវរថយន្ត បុកស្លាប់ ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេដោយគ្រាន់តែជនរង គ្រោះមានអាយុ ប្រមាណ៣០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ អាវពណ៌ស រាងស្គម កំពស់ប្រហែល១,៦០ម៉ែត្រ សក់ស្លូត។ សពជនរងគ្រោះត្រូវបានប៉ូលិសការិយាល័យចរាចរខេត្តបាត់ដំបង ដឹកបញ្ជូនមកតំកល់ទុកនៅវត្តដំរីស ដើម្បីរង់ចាំបងប្អូនមកទទួលយក។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់កម្ពុជាថ្មីថាក្រោយពីករណីគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ហើយរថយន្តបង្កបានបើក រត់គេចខ្លួនបាត់ រួចមកពួកគាត់បានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ូលិសចរាចរខេត្ត បានធ្វើការអំពាវនាវ ដល់បងប្អូនបើបានស្គាល់ជនរងគ្រោះដូចភិនភាគខាងលើនេះ សូមមកទំនាក់ទំនងនៅការិយាល័យ ប៉ូលិសចរាចរខេត្តបាត់ដំបង ឬបងប្អូន ណាមានបាត់សមាជិកខ្លួននៅក្នុងក្រុមគ្រួសារ មកមើលសព នោះតំកល់ទុកនៅក្នុងវត្តដំរីស៕
អានបន្ថែម
User:Chris Capoccia/sandbox
-
test
← Previous revision Revision as of 17:19, 23 February 2025
Line 3: Line 3:
==test==
==test==
* {{cite journal |doi=10.1036/1097-8542.175300 |title...
2 hours ago
No comments:
Post a Comment