


កោះសន្តិភាព
កោះឯករាជ្យ
ខេត្ដកំពង់ចាម ៖ រថយន្ដម៉ាកសាន់យ៉ុង ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២G-២៦១០ ដឹកអ្នកដំណើរពេញបានផ្ទុះកង់ក្រឡាប់ លើកំណាត់ផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ កាលពីម៉ោង២ និង១៥នាទីរសៀលថ្ងៃទី១០ មិថុនា ឆ្នាំ២០១០ បណ្ដាលឱ្យអ្នកដំណើរ៣នាក់ដែល ជិះលើរថយន្ដស្លាប់ភ្លាមៗ និងរងរបួសចំនួន ១៦នាក់ត្រូវបានគេនាំយកទៅសង្គ្រោះជា បន្ទាន់នៅមន្ទីរពេទ្យ ។
តាមអ្នកដំណើរឈ្មោះសុះ លី ភេទប្រុស អាយុ៣៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលរងរបួសបានរៀបរាប់ប្រាប់ថា វេលាម៉ោង៧ ព្រឹកថ្ងៃទី១០ មិថុនា រូបគាត់ និងក្រុមសាច់ញាតិប្រុសស្រីក្មេងចាស់សរុប១៣នាក់ បានចេញដំណើរតាមរថយន្ដសាន់យ៉ុងនេះមកពី ក្រុងប៉ោយប៉ែត ក្នុងគោលបំណងឆ្ពោះទៅ ស្រុកក្រូចឆ្មារ ដើម្បីចូលរួមពិធីមង្គលការបងប្អូន ។
ប្រភពដដែលបានបន្ដថា ស្របពេលដែល រថយន្ដបើកមកដល់ត្រង់ផ្លូវចុះទួលភូមិដូនធី ឃុំបុសខ្នុរ ក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ ក្រោយផ្នែកខាងស្ដាំ បណ្ដាលឱ្យរថយន្ដរេ ចុះរេឡើងៗធ្លាក់ចូលទៅក្នុងស្រែក្រឡាប់ជាច្រើនត្រឡប់បែកកញ្ចក់ ជ្រុះរាយប៉ាយពេញ ថ្នល់ស្លាប់៣នាក់របួស១៦នាក់ ។
អានបន្ថែម
No comments:
Post a Comment