Saturday, February 6, 2010

ខែមករា ឆ្នាំ​នេះ​ស្លាប់​២០​នាក់ របួស​៧០​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

(កោះសន្ដិភាព)

ខេត្ដកំពង់ធំ ៖ ទោះបី​សមត្ថកិច្ច​ជំនាញ ខិតខំ​យកចិត្ដទុកដាក់​អនុវត្ដ​តាម​ការ​ណែនាំ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់ចរាចរ​ផ្លូវគោក​នៅ​តាម​ បណ្ដា​មូលដ្ឋាន​នានា ក្នុង​ខេត្ដ​គួប​ផ្សំ​នឹង​ការ​ផាកពិន័យ​សំដៅ​ចាប់ បង្ខំ​ឱ្យ​អ្នកបើកបរ​យានយន្ដ​គ្រប់​ប្រភេទ គោរព​អនុវត្ដ​តាម​ច្បាប់​ចរាចរ​ផ្លូវគោក​យ៉ាងណា​ក៏​ដោយ ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ បន្ដ​កើត​មាននិង​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។តាម​របាយការណ៍​របស់​ ស្នងការដ្ឋាន​នគរ បាល​ខេត្ដកំពង់ធំ​ឱ្យ​ដឹង​ថាក្នុង​ខែមករា ឆ្នាំ២០១០​នេះ សភាពការណ៍​គ្រោះថ្នាក់​ច​រាចរណ៍ និង​គ្រោះថ្នាក់​ផ្សេង​ៗ​កើត​មាន​ចំនួន ៤១​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ខែធ្នូ ឆ្នាំ ២០០៩ កន្លង​មក កើត​មាន​តែ​១៦​លើកប៉ុណ្ណោះ ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍​កើត មាន​៣១​លើក​លើ​១០​លើក គឺ​នៅ​ស្រុក បារាយណ៍​១១​លើក ស​ន្ទុ​ក​១០​លើក ស្ទឹង សែន​៣​លើក កំពង់ស្វាយ​៤​លើក ស្ទោង​១ លើក និង​ស្រុក​ប្រាសាទ​សំបូរ​២​លើក​។

អំពើអត្ដឃាត​កើត​មាន​២​លើក​លើ​១​លើកគឺ​នៅ ស្រុក​បារាយណ៍ និង​ស្រុក​ស​ន្ទុ​ក ។គ្រោះ​អគ្គី ភ័យ​កើត​មាន​៣​លើក​លើ​១​លើក គឺ​នៅ​ស្រុក បារាយណ៍ កំពង់ស្វាយ និង​ស្រុក​ប្រាសាទ សំបូរ និង​គ្រោះថ្នាក់​ផ្សេង​ៗ​កើត​មាន​៥​លើក លើ​៤​លើក គឺ​នៅ​ស្រុក​បារាយណ៍​១​លើក ស​ន្ទុ​ក​១​លើក ស្រុក​កំពង់ស្វាយ​២​លើក និង ក្រុង​ស្ទឹង​សែន​១​លើក ។គ្រោះ​មហន្ដរាយ​ខាងលើ​ពិសេស​គ្រោះ ថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ២០​នាក់ របួស​៧០​នាក់ ក្នុង​នោះ​របួសធ្ងន់ ៤២​នាក់ និង​បណ្ដាល​ឱ្យ​ខូចខាត​រថយន្ដ​២០ គ្រឿង ម៉ូតូ​២១​គ្រឿង រថយន្ដ​ធុន​ធំ​៣ គ្រឿង យានយន្ដ​ផ្សេង​ៗ៥​គ្រឿង និង​ឆេះ​ផ្ទះ អស់​៣​ខ្នង ព្រមទាំង​ខូចខាត​សំភារ​អស់​មួយ ចំនួន​ធំ​ទៀត ។ ទន្ទឹម​នេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ និង​អង្កេត​ចង ក្រង​បំពេញ​សំណុំរឿង​ក្នុង​ករណី​គ្រោះថ្នាក់ ចរាចរណ៍​ទាំង​៣១​ករណី​ខាងលើ ដោយ​បាន សំរុះសំរួល​ជា​សំណង​ក្នុង​គ្រោះថ្នាក់​ស្រាល បាន​១៦​ករណី និង​កំពុង​ស៊ើបអង្កេត​ស្រាវ ជ្រាវ​ចំនួន​១៥​ករណី​ទៀត ។

ដើម្បី​ជំរុញ​ការ​អនុវត្ដ​ច្បាប់​ចរាចរ​ផ្លូវ គោក​ឱ្យ​បាន​ល្អ​ប្រសើរ សមត្ថកិច្ច​ជំនាញ​នៅ តាម​បណ្ដា​មូលដ្ឋាន​ក្នុង​ខេត្ដ បាន​ចុះ​ផាក ពិន័យ​ចំពោះ​យានយន្ដ​ដែល​ល្មើសច្បាប់​ច​រា ចរ​(​តាម​បទលហុ​ទាំង​៤) បាន​ចំនួន​១.៧២៤ គ្រឿង ដោយ​សំរេច​ទទួល​ប្រាក់​បាន ៨.៤៤២.០០០​រៀល ក្នុង​នោះ​អ្នកបើកបរ ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​៦៤៧​នាក់ ម៉ូតូ ដែល​មិន​ដាក់​កញ្ចក់​មើល​ក្រោយ​៦៩១ គ្រឿង ម៉ូតូ​គ្មាន​មួក គ្មាន​កញ្ចក់​មើល​ក្រោយ ១៣៧​គ្រឿង ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​១០០ គ្រឿង ព្រមទាំង​រថយន្ដ​១៤៩​គ្រឿង​ដែល ល្មើស​នឹង​ការ​តាក់តែង​បរិ​ធាន​ការ​រៀបចំ ដាក់​ទំនិញ​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ចរាចរ ផ្លូវគោក ។ ជាមួយ​នេះ​សមត្ថកិច្ច​ជំនាញ​បាន ឃាត់​ទុក​បណ្ដោះអាសន្ន​ម៉ូតូ​ចំនួន​២៣​គ្រឿង ដែល​ប្រើប្រាស់​គ្មាន​ប័ណ្ណ គ្មាន​ស្លាក​លេខ និង ណែនាំ​ឱ្យ​ម្ចាស់​ទៅ​សុំ​ចុះបញ្ជី​ផ្ដល់​ស្លាក​លេខ​ពី​មន្ទីរ​សាធារណការ​ ខេត្ដ ដោយ​មាន​បង្កា​ន់ ដៃ​បញ្ជាក់​ត្រឹមត្រូវ​ទើប​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់ វិញ​ចំនួន​២២​គ្រឿង​នៅ​សល់​១​គ្រឿង​រក្សា ទុក​ក្នុង​ឃ្លាំង ដោយ​ម៉ូតូ​នេះ​គ្មាន​ពន្ធ​នាំ​ចូល។

No comments: