CEN
តាកែវ: ខេត្តតាកែវនៅថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី ១៣ កុម្ភៈ ២០១០ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើកបានកើតឡើង បណ្តាលអោយមនុស្ស រងរបួសស្រាលចំនួន ៦នាក់, រងរបួសធ្ងន់ ១១នាក់ និង ស្លាប់ចំនួន ២នាក់ ក្នុងនោះមានម្នាក់ជាភរិយា របស់លោកអនុប្រធានទី ២ ព្រឹទ្ធសភាផង ។
តាមរបាយការណ៍របស់លោក ប៉ុក ពុលរិទ្ធ ប្រធានការិយាល័យ ចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក ក្នុងថ្ងៃសែនចូលឆ្នាំចិន បានកើតឡើងនៅស្រុកផ្សេងៗគ្នា ក្នុងនោះ នៅស្រុកព្រៃកប្បាស កើតឡើងចំនួន ៣ករណី បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រងរបួសស្រាលចំនួន ២នាក់,ស្រុកសំរោង កើតឡើង៣ករណី ដែលបណ្តាលអោយមនុស្ស រងរបួសធ្ងន់ចំនួន ២នាក់ និងរបួសស្រាលចំនួន ២នាក់, ស្រុកកោះអណ្តែតកើតឡើងចំនួន ២ករណី បណ្តលអោយមានមនុស្ស រងរបួសធ្ងន់ចំនួន ២នាក់ និងរងរបួសស្រាលចំនួន ៣នាក់, ស្រុកគិរីវង់កើតឡើងចំនួន ១ករណី បណ្តាលអោយមនុស្ស រងរបួសធ្ងន់ ១នាក់, ស្រុកទ្រាំងកើតឡើងចំនួន ១ករណី បណ្តាលអោយមនុស្ស រងរបួសធ្ងន់ម្នាក់, ស្រុកត្រាំកក់ កើតឡើងចំនួន ១ករណី បណ្តាលអោយមនុស្ស រងរបួសចំនួន២នាក់ ។ ដោយឡែកនៅក្នុងក្រុងដូនកែវវិញ កើតឡើងចំនួន ២ករណី មួយគ្រោះថ្នាក់បង្កឡើង ដោយខ្លួនឯងរងរបួសធ្ងន់ ១នាក់ និងរងរបួសស្រាលចំនួន ១នាក់ ។
រីឯគ្រោះថ្នាក់ចរាចរណ៍មួយទៀត បណ្តាលអោយមានមនុស្ស រងរបួសធ្ងន់ចំនួន ២នាក់ និងបាត់បង់ជីវិតម្នាក់ ដែលជនរងគ្រោះ ជាភរិយារបស់លោក ទេព ងន អនុប្រធានទី ២ព្រឹទ្ធសភា ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨១-៨២ ស្ថិតនៅក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា វេលាម៉ោង ១៥ និង ៣៥ នាទី ។ រថយន្តម៉ាកតូយូតាឡង់គ្រីស័រ ព៌ណស្លែសេរីឆ្នាំ ១៩៩៣ ពាក់ស្លាក់ លេខ ង ២៦៧២ ភព២ បើកបរដោយឈ្មោះ ទុយ សុខន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ គ្មានរបួសទេ ។ ចំណែកអ្នករួមដំនើរចំនួន ២នាក់ រួមមានឈ្មោះ ភូ ធាន ភេទស្រី អាយុ ៦១ឆ្នាំ នៅបូរីចំការមន រាជធានីភ្នំពេញ ជាភរិយារបស់លោក ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បាត់បង់ជីវិត នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ភាព ភេទស្រី ជាអ្នកបំរើរងរបួសធ្ងន់ ។ រីឯម៉ូតូ បើកបរដោយឈ្មោះ កាន់ តារា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអណ្តូង សំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត រងរបួសធ្ងន់ ។ តាមសាក្សីឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបើកមក ពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ដល់កន្លែងកើតហេតុ ក៍វាក់នឹងម៉ូតូ ១គ្រឿង ជិះចេញពីផ្លូវលំពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ពេលនោះរថយន្តក៍បុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ជ្រុលសង្កូតក្រឡាប់ ទៅខាងកើតថ្នល់ជាច្រើនត្រឡប់ ៕
Buttzville, New Jersey
-
Demographics: add
← Previous revision Revision as of 22:50, 27 December 2025
Line 99: Line 99:
|footnote=U.S. Decennial Census<ref name="DecennialCensus...
2 hours ago

No comments:
Post a Comment