Thursday, February 18, 2010

៣១នាក់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ជាទូទៅគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានការបាត់បង់អាយុជីវិត ពិការភាព និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព គ្រួសារ និងសង្គម។
តាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា គ្រាន់តែក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦កុម្ភៈកន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៧ករណី មានជនរងគ្រោះ សរុប ២៩៣នាក់ ដែលក្នុងនោះមាន ៣១នាក់បានបាត់បង់ជីវិត។ បើគិតជាមធ្យមមានមនុស្ស ៨នាក់បាត់បង់ជីវិតក្នុង មួយថ្ងៃ។ របាយការណ៍បានបញ្ជាក់ថា ៩៧%នៃគ្រោះថ្នាក់ បង្កឡើងដោយកត្តាមនុស្ស ហើយមានជនរងគ្រោះ ៤៣% រងគ្រោះដោយការបើកបរហួសល្បឿនកំណត់ និង ១៥% រងគ្រោះដោយការបើកបរក្នុងពេលស្រវឹង។ មានយានជំនិះ ១៩៩គ្រឿងពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងនោះម៉ូតូមានចំណែករហូតដល់ទៅ ៧៧%។
ខេត្តកណ្តាល និងខេត្តកំពង់ចាមត្រូវបានរកឃើញថាមានអ្នកបាត់បង់ជីវិតច្រើនជាងគេបំផុត។

គ្រោះថ្នាក់ចរាចរណ៍ជាហេតុការណ៍បង្កឡើងដោយមនុស្ស ដូច្នេះអ្នកបើកបរគ្រប់រូបអាចរួមចំណែកក្នុងការកាត់ បន្ថយគ្រោះថ្នាក់នោះបាន។ ឧទាហរណ៍ ការបើកបរក្នុងពេលស្រវឹងជាការប្រព្រឹត្តខុសឆ្គងមួយព្រោះ វាអាចនាំឱ្យអ្នកបើកបរបាត់ការគ្រប់គ្រងលើខ្លួន និងឈានដល់ការបើកបរហួសល្បឿនកំណត់ជាដើម។ បើអ្នកមិនបើកបរក្នុងពេលស្រវឹងគឹមាន ន័យថាអ្នកបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មួយចំណែកដែរ។
គិតដល់គ្រួសារ និងអ្នកដទែ កុំបើកបរក្នុងពេលស្រវឹង



អង្គការជនពិការអន្តរជាតិបែលហ្សិកនឹងចេញរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមក្នុងពេលខាងមុខ
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
ទូរស័ព្ទៈ ០២៣ ២១៧ ៣០០
គេហទំព័រៈ www.roadsafetycambodia.info​​​​​​​​

No comments: