Sunday, September 6, 2009

អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរ ហើយជេ​រប្រមាថ​សមត្ថកិច្ច ធ្វើ​ការ​សុំ​ទោស

សរសេរដោយ ដើមអម្ពិល
ព្រហស្បតិ, ២០ សីហា ២០០៩ ១៤:២១

ស្រី​ប្រុស​អង្គុយ​ក្បែរ​គ្នា​ជា​អ្នកបើក និង​ជិះ​រថយន្ដ​បង្ក​ពេល​មកសុំ​ទោស និង​រូប​តូច​លើកដៃ​សំពះ

មនុស្ស​ប្រុស​ស្រី ចំនួន ២ នាក់ ដែលជា​អ្នកបើក​និង​អ្នកជិះ​នៅក្នុង​រថយន្ដ ស៊េរី​ទំនើប​មួយគ្រឿង ហើយ​បើក​បង្ក​គ្រោះ ថ្នាក់​ចរាចរ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ សាធារណៈ ពេល​សមត្ថកិច្ច​ឃាត់​ប្រើស​ម្ដី និង​អាកប្បកិរិយា ជេរប្រមាថ​មាក់ងាយ មកលើ​សមត្ថកិច្ច​ថែមទៀត​នោះ។ ឥឡូវ នេះ​ពួកគេ​ទាំងពីរ​នាក់​បាន​សុខ​ចិ​ត្ដ​បន្ទន់ ឥរិយាបថ​មក​ធ្វើការ​សុំទោស​អាជ្ញាធរ និង សមត្ថកិច្ច​រួមទាំង​ផ្ដល់​សំណង​ផងដែរ ដើម្បី បាន​យក​រថយន្ដ​របស់ខ្លួន​ទៅធ្វើ​ការជួស ជុល​ប្រើប្រាស់​ឡើងវិញ ។

ពិធី​សុំទោស​នេះ បានធ្វើ​ឡើង​នៅ​សាលា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ កន្លងទៅនេះ ដោយមាន​លោក កើត ឆែ តំណាងឱ្យ​អាជ្ញាធរ រួមទាំង​មន្ដ្រី នគរបាល​ជាច្រើនរូប​ទៀត ។ ក្នុងនោះ ម្ចាស់​រថយន្ដ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ដែលជា​អ្នកបើករថយន្ដ​បង្ក​ផ្ទាល់ រួមទាំងស្ដ្រី​ម្នាក់​មកជា​មួយ ដែល​គេ​អះអាងថា គឺជា​អ្នករួមដំណើរ​ជាមួយ ក៏​បានមក​ចូលរួម ផងដែរ។

ថ្លែង​សារភាព​នៅក្នុង​ពិធី​សុំទោស​នោះ ឈ្មោះ ឆាំង សុភ័ក្ដ្រ បាន​អះអាងថា នៅថ្ងៃនោះ ខ្ញុំ​បាន​ស្រវឹងស្រា​មែន ហើយ​មិនបានដឹង​ប៉ះ ឬ​បុក​អ្វី នៅត្រង់ណា​នោះទេ តែ​ស្រាប់​ឃើញ​ប៉ូលិស​ដេញតាម​ពីក្រោយ ហើយ​ចាប់​ឃាត់​រថយន្ដ​របស់ខ្ញុំ។ តែ​រថយន្ដ របស់ខ្ញុំ បាន​បែក​កង់​មុខ​ទាំងពីរ​ទៅមុខ លែងរួច។ យុវជន ឆាំង សុភ័ក្ដ្រ បាន​អះអាង​បន្ថែមថា ដោយ​ឃើញ​ប៉ូលិស​ច្រើន ហើយ​និយាយ​តាម​អាយកូម​ខ្វែងខ្វាត់​ហាក់ បីដូច​ខ្ញុំ​នេះ​ជា​ចោរប្លន់​អ្វីមួយបានជា​ខ្ញុំ​ប្រើពាក្យសម្ដី​មិន​សមរម្យ ​ទៅលើ​ពួកគាត់។ ក្រោយពី​ការធ្វើការ​សុំទោស និង​បង់ថ្លៃ​ខូច ខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ចំនួន ៤០០ ដុល្លារ​រួចមក អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ បានអនុញ្ញាត​ឱ្យ​រូបគេ​យក​រថយន្ដ​របស់ខ្លួន ចេញ​វិញ​ដើម្បី​យកទៅ​ជួសជុល​ប្រើប្រាស់។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក កើត ឆែ បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ករណី​រថយន្ដ​បង្ក​គ្រោះថ្នាក់ ដោយ​បុក​របាំង​ចែក​ទ្រូងផ្លូវ បង្គោល​ភ្លើង និង​ដើមឈើមាន៤៧គ្រឿង ហើយ​បាន យកមក​ដាក់​នៅ​សាលា​រាជធានី ភាគច្រើន ម្ចាស់​រថយន្ដ​ទាំងនោះ គឺ​ស្រវឹងស្រា​ទាំងអស់។ តែ​ដោយឡែក​ម្ចាស់​រថយន្ដ​កាមរី ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​រូបនេះ បង្ក​គ្រោះថ្នាក់​ហើយ បើក​រត់ ពេល​ប៉ូលិស​ចាប់បាន បែរជា​ជេរប្រមាថ មាក់ងាយ​ដល់​កម្លាំង​សមត្ថកិច្ច​ទៀត។ លោក កើត ឆែ បាន​បន្ថែមថា សាលា​រាជ ធានី​ភ្នំពេញ ធ្វើការ​ព្រមាន​ដល់​ជន​ណា​ដែល បង្ក​គ្រោះថ្នាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ សាធារណៈ ហើយ​មិន​ទទួលខុស បែរជា ជេរប្រមាថ​មកលើ​ស្ថាប័នរដ្ឋ ហើយ​និង កម្លាំង​សមត្ថកិច្ច​របៀបនេះ​ទៀត សាលារាជធានី​នឹងធ្វើ​ការកសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​រាជធានី មិនចាំបាច់​ធ្វើការ ដោះស្រាយ​នៅទីនេះ​ទៀត​ទេ។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង១១ យប់ ថ្ងៃទី ៥ ខែសីហា កន្លងទៅនេះ​នៅ​ម្ដុំ អតីត​តោ២ ក្បែរ​ស្ដុ​ប​ពេទ្យ​លោកសង្ឃ មាន​រថយន្ដ​ម៉ាក​កាមរី ស៊េរី​ខ្ពស់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២គ ៩៦៩៤ បាន បើក​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​របាំ​ង​ពុះ​ចែក ទ្រូងផ្លូវ បណ្ដាលឱ្យ​បែក​កង់​មុខ​ទាំងពីរ រួច ហើយ​បន្ដ​បើក​រត់។ ខណៈនោះ​សមត្ថកិច្ច ប្រដេញ​តាម ក្រោយ​ឃាត់​រថយន្ដ​នេះ​បាន អ្នកជិះ​នៅក្នុង​រថយន្ដ​ទាំងពីរ​នាក់ បាន​រក រឿង​ជេរប្រមាថ​សមត្ថកិច្ច ។ ដោយ​ក្នុង នោះគេ​អះអាងថា ស្ដ្រី​ដែល​ជិះ​នៅក្នុង រថយន្ដ​នេះ​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​សមត្ថកិច្ច​ថែម​ទៀតផង។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក៏​សមត្ថកិច្ច​នៅតែ​ឃាត់​រថយន្ដ​នេះ​បាន អូស​យកមក​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ដ​ទៅតាម​ច្បាប់​ដដែល ។

No comments: