Saturday, September 4, 2010

រថ​យន្ត​ដឹក​បង្គោល​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវជាតិ​លេខ៦៧​របួស​ធ្ងន់​ស្រាល​៧នាក់

កោះសន្តិភាព
យ ៖ កោះឯករាជ្យ

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្តម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​ 3B 0685 ដែលមាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ ដឹក​បង្គោល​ភ្លើង​របស់​ក្រុម​ហ៊ុន​ឧត្តម​សម្បតិ្ត​ញឹក សុខ​អៀង ​ចេញ​ពី​ប្រទេស​សៀម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ជាំ​​សា​ង៉ាំ​ លុះ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ដង​រែក​ ស្រាប់​តែ​រថ​យន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ទៅ​ខាង​ឆ្វេង​ដៃ​ រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​២នាក់​រង ​របួស​ធ្ងន់​ និងចំនួន​៥នាក់​ទៀត​រងរ​បួស​ស្រាល ឯរថ​​យន្ត​ខូច​ខាត​អស់​ផ្នែក​ខាង​មុខ ។

អ្នក​រង​គ្រោះ​៧​នាក់ ទី១-ឈ្មោះ​ម៉ុន ទំ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បែក​ក្បាល​ធ្ងន់​ រស់​នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ខេត្ត​សៀម​​រាប ទី២-​ឈ្មោះ​យឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួស​បាក់.ក​ជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ រស់​នៅ​ភូមិខ្នាថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប ខេត្តសៀម​រាប ទី៣-ឈ្មោះអំពៅ ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ទី៤-​ឈ្មោះ​ហម ហុង​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ របួស​ស្រាល ទី៥-​ឈ្មោះ​សំអុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​ស្រាល អ្នក​ទាំង​៣នាក់​រស់​នៅ​ភូមិ​ខ្នាថ្មី សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ទី៦-​ឈ្មោះ​សៀង លីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ របួសស្រាល រស់​នៅភូមិ​ទួល​ប្រិច ឃុំ​ត្រពាំង​​កក់ ស្រុក​បាទី​ ខេត្ត​តាកែវ និងទី៧-ឈ្មោះមឿន ម៉ម ភេទ​ប្រុស​ អាយុ១៩ឆ្នាំ របួសស្រាល​ រស់ នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើង​ក្នុង​ភូមិជើង​ភ្នំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទិ២៩ សីហា ឆ្នាំ​២០១០ កន្លង​ទៅ ។

តាម​មន្ត្រី​ប៉េ​អឹមមួយ​រូប​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មកពី​រថ​​យន្ត​ដាច់ហ្វ្រាំង​ហើយ​រេ​ចង្កូត​​ធ្លាក់ ​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧​ជ្រុល ទៅ​បុក​ផ្ទាំង​ថ្មភ្នំ​យ៉ាង​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុងជិះនៅ​លើ​រថ​យន្ត​រងរបួសធ្ងន់​ និង​ស្រាលបែប​នេះ តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ទេ គ្រាន់​តែ​មាន​មនុស្ស​២នាក់ រងរបួស​ធ្ងន់​ និង​៥នាក់ រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុក៏​មានកា​រជួយពីអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់រថ​យន្ត​​ ឈប់​ម៉ូតូធ្វើ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​យកជន​រង​គ្រោះ​ទាំង​នោះ​ទៅ កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ ។​​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ស្រុក​ ធ្វើ​ការ​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ រីឯ​រថ​យន្ត​ដឹកបង្គោល​ភ្លើងគេ​​ឃើញខាង​ក្រុម​ហ៊ុន​បាន​យករថ​យន្ត​មក​ស្ទូច​ ឡើង​​លើ​ផ្លូវ​ជាតិវិញ​នៅ​ថ្ងៃ​ដដែល​នោះ​ ។ សូម​បញ្ជាក់​ថា ត្រង់ចំណុច​កើត​ហេតុ​នេះ តែងតែ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ណាស់​រហូត​​ដល់​​ស្លាប់​ បាត់ បង់​ជីវិត​​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ ៕

រថ​យន្ត​ដឹក​បង្គោល​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវជាតិ​លេខ៦៧​របួស​ធ្ងន់​ស្រាល​៧នាក់

កោះសន្តិភាព
យ ៖ កោះឯករាជ្យ

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្តម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​ 3B 0685 ដែលមាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ ដឹក​បង្គោល​ភ្លើង​របស់​ក្រុម​ហ៊ុន​ឧត្តម​សម្បតិ្ត​ញឹក សុខ​អៀង ​ចេញ​ពី​ប្រទេស​សៀម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ជាំ​​សា​ង៉ាំ​ លុះ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ដង​រែក​ ស្រាប់​តែ​រថ​យន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ទៅ​ខាង​ឆ្វេង​ដៃ​ រួចជ្រុល​ទៅបុក​ថ្ម​ភ្នំ​យ៉ាងពេញ​ទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​២នាក់​រង ​របួស​ធ្ងន់​ និងចំនួន​៥នាក់​ទៀត​រងរ​បួស​ស្រាល ឯរថ​​យន្ត​ខូច​ខាត​អស់​ផ្នែក​ខាង​មុខ ។

អ្នក​រង​គ្រោះ​៧​នាក់ ទី១-ឈ្មោះ​ម៉ុន ទំ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បែក​ក្បាល​ធ្ងន់​ រស់​នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ខេត្ត​សៀម​​រាប ទី២-​ឈ្មោះ​យឿន ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួស​បាក់.ក​ជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ រស់​នៅ​ភូមិខ្នាថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប ខេត្តសៀម​រាប ទី៣-ឈ្មោះអំពៅ ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ទី៤-​ឈ្មោះ​ហម ហុង​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ របួស​ស្រាល ទី៥-​ឈ្មោះ​សំអុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​ស្រាល អ្នក​ទាំង​៣នាក់​រស់​នៅ​ភូមិ​ខ្នាថ្មី សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ទី៦-​ឈ្មោះ​សៀង លីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ របួសស្រាល រស់​នៅភូមិ​ទួល​ប្រិច ឃុំ​ត្រពាំង​​កក់ ស្រុក​បាទី​ ខេត្ត​តាកែវ និងទី៧-ឈ្មោះមឿន ម៉ម ភេទ​ប្រុស​ អាយុ១៩ឆ្នាំ របួសស្រាល​ រស់ នៅ​ភូមិ​ខ្នា​ចាស់ សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើង​ក្នុង​ភូមិជើង​ភ្នំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទិ២៩ សីហា ឆ្នាំ​២០១០ កន្លង​ទៅ ។

តាម​មន្ត្រី​ប៉េ​អឹមមួយ​រូប​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មកពី​រថ​​យន្ត​ដាច់ហ្វ្រាំង​ហើយ​រេ​ចង្កូត​​ធ្លាក់ ​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦៧​ជ្រុល ទៅ​បុក​ផ្ទាំង​ថ្មភ្នំ​យ៉ាង​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​មនុស្ស​ដែល​កំពុងជិះនៅ​លើ​រថ​យន្ត​រងរបួសធ្ងន់​ និង​ស្រាលបែប​នេះ តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ទេ គ្រាន់​តែ​មាន​មនុស្ស​២នាក់ រងរបួស​ធ្ងន់​ និង​៥នាក់ រង​របួស​ស្រាល ។​ ក្រោយ​កើត​ហេតុក៏​មានកា​រជួយពីអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់រថ​យន្ត​​ ឈប់​ម៉ូតូធ្វើ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដោយ​យកជន​រង​គ្រោះ​ទាំង​នោះ​ទៅ កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ ។​​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ចំនួន​២នាក់​ត្រូវ​បាន​គ្រូពេទ្យ​បង្អែក​ស្រុក​ ធ្វើ​ការ​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ រីឯ​រថ​យន្ត​ដឹកបង្គោល​ភ្លើងគេ​​ឃើញខាង​ក្រុម​ហ៊ុន​បាន​យករថ​យន្ត​មក​ស្ទូច​ ឡើង​​លើ​ផ្លូវ​ជាតិវិញ​នៅ​ថ្ងៃ​ដដែល​នោះ​ ។ សូម​បញ្ជាក់​ថា ត្រង់ចំណុច​កើត​ហេតុ​នេះ តែងតែ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ណាស់​រហូត​​ដល់​​ស្លាប់​ បាត់ បង់​ជីវិត​​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ ៕

ស្រវឹង​ជោ​កបើក​រថយន្ត​ឡិចស៊ីស​បុក​តោថ្ម​ស្លាប់ម្នាក់

កោះាន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ត​កំពង់​ចាម ៖ រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងថ្មី​សន្លាងពណ៌.ស​ គ្មាន​ស្លាក​លេខ ​បាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្មនៅក្បាល​ស្ពាន​មាត់ឃ្មង់ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូងឃ្មុំ យ៉ាងពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២៩ សីហា បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដែល​ស្រវឹង​ស្រាផង​បានស្លាប់​មុនពេលនាំ ទៅ​ដល់​មន្ទីរ​ពេទ្យ​៧ «D» ។ តាម​មន្ត្រី​នគរ​បាល​ចរា​ចរស្រុក​ត្បូង​ឃ្មុំ​បាន​ឱ្យ​​​ដឹង​ថា អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​លី ហ៊ាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​រស់​នៅ ភូមិ​សួងលិច សង្កាត់​សួង​ ក្រុង​សួង បាន​ចេញ​ពី​ផឹក​ស៊ី​នៅ​ក្លឹបផ្លា​ហ្សាក្នុងក្រុង​កំពង់​ចាម ។ បុរស​ឈ្មោះ​លី ហ៊ាង បើក​រថ​យន្ត​​តែម្នាក់​ឯង​ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ស្រា​ជោក​ជាំ​ លុះមក​ដល់​ភូមិ​ទួល​វិហារក៏បុកខឿនសំរាប់​ដាក់ទ្រ​តោថ្ម​ក្បាល​ស្ពាន​ មាត់ឃ្មង់ឡើង​ក្រពឹតរួញ​ក្រញង់តែ​ម្តង ។

លោក​គង់ ស៊ី​ហុង នាយ​ប៉ុសិ៍្ត​រដ្ឋ​បាល​ឃុំ​ជី​រោទី២បាន​ប្រាប់​តាម​ទូ​រស័ព្ទ​ថា ខណៈ​ពេល​ដែល​រថ​យន្ត​ឡិច​ស៊ីសបុកខឿន​តោថ្ម​នោះ​ គឺលាន់​ឮ​ខ្លាំង​ព្រោះ​ ជាពេល​រំលង​អធ្រា​ត្រ ​ហើយ​​រថ​យន្ត​ក៏​បានផ្ទុះពោង​សុវត្ថិ​ភាព​ដែរ ។ ដោយ​សារ កំលាំង​បុក​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​រថ​យន្ត​ខូច​ខាត​យ៉ាង​ដំណំ កៀប​អ្នក​បើកបរ​ជាប់​រងរបួស​ជា​ទំងន់ ហើយកំលាំងប៉ុសិ៍្ត​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​គាស់​ទាញ​ទំរាំ​​ចេញរួចត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៣៥​នាទី​ និង​បាន​ហៅ​រថយន្ត​សា​មុយ​មក​ដឹក​ជា​បន្ទាន់​នាំទៅស​ង្គ្រោះ​​ តែ​ក៏​បាន​ស្លាប់​មុន​ពេលទៅ​ដល់មន្ទីរ​ពេទ្យ ។

មន្ត្រីនគរបាល​ចរា​ចរ​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់ថា អ្នក​រង​គ្រោះ​ឈ្មោះលី ​ហ៊ាងមិន​ដឹង​ថា ផឹកស្រា​អស់​ប៉ុន្មាន​ទេ ដែលពេល​មកដល់​រង្វង់​មូល​ក្បាល​ស្ពាន​គី​ហ៊្សុណា​ បំរុង​នឹង​បុក​រង្វង់​មូលម្តង​ តែ​គេច​ទាន់ លុះ​ពេល​ទៅ​ដល់​ភូមិ​ទួល​វិហារ ក៏ បុក​ខឿន​បេតុង ​ដាក់ទ្រ​តោ​ថ្មយ៉ាង​ពេញ​ទំហឹង ដោយ​​ក្នុងរថ​យន្តជិះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ។ ក្រោយ​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​​នេះ រថ​យន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ត្បូង​ឃ្មុំ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ៕

រថយន្ត FUSO បើក​កៀរ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ដាច់​ចរន្ត​អគ្គិ​សនី​មួយ​យប់

គោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 3A-8251 ​បាន​បើក​កៀរ​ម៉ូតូ​​ហុងដា C125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត 1A-1751 បណ្តាល​ឱ្យ​​អ្នក​បើក និង​អ្នក​រួម​ដំណើរ​រង​របួស ហើយ​រថយន្ត​​នោះ​ថែម​ទាំង​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​​ដល់​ដី ​និង​ដាច់​ភ្លើង​អគ្គិ​សនី​​មួយ​យប់ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៩ សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ ។ ជន​រង​គ្រោះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ​ឈ្មោះ​ខក ឃីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​សំណង់ ជា​អ្នក​បើក​ម៉ូតូ និង​​ឈ្មោះ​ហួន ភ័ណ្ឌ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្ម​ករ​សំណង់​ដែរ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង ។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​ FUSO ​បើក​បរ​ដោយ​ឈ្មោះ​សុខ ខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​កន្លែង​កើត​ហេតុ​បាន​​កៀរ​ម៉ូតូ​​ហុងដា C125 ​បណ្តាល​ឱ្យ​អ្នក​ជិះ​​ចំនួន​២នាក់​រង​របួស ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​​កៀរ​ម៉ូតូនោះ ធ្វើ​ឱ្យ​អ្នក​បើក​បរ​រថយន្ត​​​បាត់​បង់​ម្ចាស់​ការ ​ក៏​​រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ បាក់​ និង​ធ្លាក់​ខ្សែ​ភ្លើង​ និង​ខ្សែ​​​​ក្នុង​អុប​ទិក​មួយ​ចំនួន ​។ រថយន្ត​​បាន​ជាប់​​នៅ​បង្គោល​ភ្លើង​នោះ​។ នៅ​ល្ងាច​នោះ ភ្លើង​អគ្គិ​សនី​បាន​ដាច់​ជា​ច្រើន​ម៉ោង​ ។​ ប៉ូលិស​បាន​ស្ទូច​​រថយន្ត​​នោះ​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក ដើម្បី​​ឱ្យ​សង​ការ​ខូច​ខាត ៕

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុក​ដើម​ឈើ​ដាច់​កង់​ម្ខាង

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

រាជធានីភ្នំពេញ ៖ រថយន្ត​តូយ៉ូ​តា​ពី​របាំង​មួយ​គ្រឿង​​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​លឿង​រាជ​លើ​ ចិញ្ចើម​ផ្លូវ​​មួយ​ទំហឹង​ បណ្តាល​ឱ្យ​ដាច់​កង់​ម្ខាង​​ កាល​ពី​វេលា​ម៉ោង​សូន្យ​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ សីហា ២០១០ នៅ​​កែង​ផ្លូវ​លេខ​៤៣២​ និង​​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។ តាម​សាក្សី​​​និយាយ​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​​​នេះ​ម៉ាក​តូយ៉ូ​តា​ពីរ​បាំង​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-7176 បើក​បរ​​ក្នុង​ល្បឿន​លឿន​លើ​កំណាត់​ផ្លូវ​លេខ​៤៣២ ឆ្ពោះ​ទៅ​ទិស​ខាង​លិច លុះ​មក​ដល់​កែង​​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ​ស្រាប់​តែ​​រេ​​ចង្កូត​​មក​ខាង​ស្តាំ​​ដៃ​ជ្រុល​ទៅ​​បុក​ដើម​លឿង​រាជ​លើ​ ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​​ដាច់​កង់​ខាង​ស្តាំ ហើយ​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ទៀត ។

ក្រោយ​ពី​ចង​កំហឹង​ជា​មួយ​ដើម​លឿង​រាជ រហូត​ដាច់​កង់​ម្ខាង​ទៅ​មុខ​លែង​រួច គេ​ឃើញ​បុរស​ពីរ​នាក់​បើក​ទ្វារ​ចេញ​មក​ខាង​ក្រៅ ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្លាក់​ភ្នែក​ ហើយ​នាំ​គ្នា​ហៅ​ម៉ូតូ​ឌុប​ជិះ​ចេញ​ទៅ​បាត់ ។​ ដោយ​ឡែក​នៅ​យប់​ថ្ងៃ​ដដែល​វេលា​ម៉ោង​៩​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី គូទ​​ហើម ពណ៌​ស ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​សាលា​បង្រៀន​បើក​បរ​ដៃ​ចំណាន (តា​កែវ)​​ បាន​បើក​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​លើ​កំណាត់​មហា​វិថី​ព្រះ​មុនី​វង្ស មុខ​អតីត​រោង​ចក្រ​កាត់​ដេរ​គង់​ហុង ​ស្ថិត​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន បណ្តាល​ឱ្យ​ខូច​ខាត​របាំង​ថ្ម និង​រថយន្ត​ ។ ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​ហេតុ​ការណ៍​នេះ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​​ទេ ប៉ុន្តែ​​មូល​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​អ្នក​បើក​បរ​ហូប​គ្រឿង​ស្រវឹង​ ។ រថយន្ត​បង្ក​ត្រូវ​បាន​ស្ទូច​យក​ទៅ រក្សា​ទុក​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ៕

ដឹកធ្ងន់​ផ្ទុះ​កង់​ក្រឡាប់​ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវជាតិ​លេខ​៥

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​ពោធិ៍​សាត់ ៖ រថយន្ត​ដឹក​ផ្លែឈើ​មួយ​គ្រឿង ​បាន​ផ្ទុះ​កង់​ក្រឡាប់​ពីរត្រឡប់​ចាក់​ផ្លែ​ឈើ​រាយប៉ាយ​ពេញ​ថ្នល់ ប៉ុន្តែ​អ្នក​បើក​បរ​ និង​ព្រូ​​ដែល​ជិះ​ក្នុង​រថ​យន្ត​នោះ​គ្រាន់​តែ​របួស​ស្រាល​ប៉ុណ្ណោះ ។ គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចំណុចភូមិ​ក្រាំង​ធំ​ឃុំអូរ​សណ្តាន់​ ស្រុក​ក្រគរ កាលពីថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១០ វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ដោយ​សារ​ផ្ទុកធ្ងន់លើស​ចំណុះ​​ហើយ​រថយន្ត​ចាស់ទ្រុឌទ្រោម ។

លោក​អនុសេនីយ៍​ទោគង់ ប៊ុន​ណាក់ នាយ​ប៉ុសិ៍្ត​​នគរ​បាលរដ្ឋបាល​អូរសណ្តាន់ឱ្យ​ដឹង​ថា រថ​យន្ត​​ដែល​ក្រឡាប់​នេះម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ​ ពណ៌ស្លែ​ ពាក់​ស្លាក​លេខ​ ១១០៤ ភព២ បើក​បរ​ដោយ​ឈ្មោះទេព​ វ៉ាន់​ឌី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ និងព្រូរថ​​យន្ត​រង​របួស​​ស្រាល​ តែ​មិន​ស្គាល់​ឈ្មោះ ព្រោះដឹក​យក​ទៅ​មន្ទីរពេទ្យ​ផុត ។​ លោកនាយ​ប៉ុសិ៍្ត​បន្ត​ទៀតថា បើ​តាមការ​ផ្តល់​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​​គឺនាវេលាម៉ោង​៧ និង​៣០​នាទី​ព្រឹកនោះ​គេឃើញ​រថ​យន្តនីស្សាន់មួយ​​បាំង​កន្លះ​មួយ​គ្រឿង​ នេះដឹក​ផ្លែ​ឈើ​ពេញ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ពី​កើត​ទៅ​លិច ។

លុះមក​ដល់​ចំណុច​​ខាងលើបាន​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ​ បោក​ក្រឡាប់​ពី​រត្រឡប់​ចាក់​ផ្លែ​ឈើ​ចោល​រាយ​ប៉ាយ ពេញ​លើ​ថ្នល់​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ និងព្រូ​ដែល​អង្គុយ​ខាង​ក្នុង​រងរបួស​ស្រាល​ ឯ​រថ​យន្ត​បែក​កញ្ចក់​ និងក្រពឹត​ដំបូល​ ។
លោក​នាយប៉ុសិ៍្តមាន​ប្រសាសន៍​ ថា គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​ផ្ទុក​ធ្ងន់​លើ​សចំណុះ​ គួប​ផ្សំ​នឹង​សំបក​កង់រ​ថយន្ត​សឹករេចរឹល​ចាស់​ទ្រុឌទ្រោមទៀត ដែល​ម្ចាស់​រថយន្ត​ធ្វេស​ប្រហែស​មិន​បាន​​ផ្លាស់​ប្តូរ​ថ្មី ៕

ម៉ូតូ​បុក​គ្នា​បែរ​ជា​រង​គ្រោះ​ក្មេង​ប្រុស​រត់​លេង​លើ​ចិញ្ចើម​ផ្លូវ​លំ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​កំពង់​ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​​​កំពុង​រត់​លេង​ក្បែរ​ចិញ្ចើម​ផ្លូវ ​ក្រាល​ក្រួស​ក្រហម​ ហើយ​ត្រូវ​ម៉ូតូ​២​គ្រឿង​បុក​​គ្នា​នៅ​ក្បែរ​នោះ​ដែរ ដែល​ម៉ូតូ​ភាគី​ម្ខាង​​មាន​លី​ជើង​ម៉ាស៊ីន​ផង​នោះ បាន​ដួល​មក​សង្កត់​លើ​​ក្មេង​ប្រុស​រូប​​នោះ​បណ្តាល​​ឱ្យ​ផុង​លលាដ៍​ ​ហើយ​ត្រូវ​​បាន​ដឹក​​យក​ទៅ​​មន្ទីរ​ពេទ្យ​ឯ​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​ខេត្ត​មិន​មាន​លទ្ធ​ភាព​សង្គ្រោះ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ​២៨ សីហា នៅ​មុខ​​សាលា​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

មន្ត្រី​ប៉ូលិស​ចរា​ចរ​ក្រុង​បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​​រង​គ្រោះ​រូប​នោះ​ឈ្មោះ​ថា ចេក អាយុ​៩​ឆ្នាំ មាន​ទី​លំនៅ​​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​​ពេល​កើត​ហេតុ​​បុរស​​ឈ្មោះ​ប៊ុន ចាន់​ អាយុ​៥២​ឆ្នាំ បាន​បើក​ម៉ូតូ​ម៉ាក​ C100 កូរ៉េ ពណ៌​ក្រហម ក្នុង​ទិស​ដៅ​ពី​​​ជើង​ទៅ​ត្បូង ​​កាត់​មុខ​វត្ត​យាយ​ទេព​ ដោយ​មាន​ឌុប​មនុសុ្ស​ម្នាក់​ទៀត​ពី​ក្រោយ​ដែល​មាន​លី​ជើង​ម៉ាស៊ីន​កាណូត​​នៅ ​​លើ​ស្មា​ផង ។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​​ម៉ូតូ​បាន​រ៉េ​ចង្កូត​ទៅ​បុក​​​ម៉ូតូ​សង់​ កូរ៉េ​ដូច​គ្នា​ ដែល​បើក​បរ​ដោយ​ឈ្មោះ​គ្រឹប ចាន់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ប្អេរ សង្កាត់​ប្អេរ ។ ពេល​បុក​នោះ​ជើង​ម៉ាស៊ីន​​បាន​វាត់​​ទៅ​ត្រូវ​កុមារ​រង​គ្រោះ​ដែល​កំពុង​រត់ ​លេង​តាម​ផ្លូវ​បណ្តាល​ឱ្យ​ផុង​លលាដ៍​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​​ ហើយ​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ធំ​​ឯ​រាជ​ធានី​​ភ្នំពេញ ។

ចំណែក​ឈ្មោះ​គ្រឹប ចាន់ ក៏​រង​​របួស​បង្គួរ​ដែរ ព្រោះ​បាន​បោក​ត្រូវ​នឹង​ជើង​ម៉ាស៊ីន​ រីឯ​ម៉ូតូ​បាន​រង​ការ​ខូច​ខាត​ផ្នែក​​ខាង​មុខ​ធ្ងន់​ធ្ងរ​ដូច​គ្នា​ ។ ​ប្រភព​ដដែល​នេះ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​មាន​គ្រោះ​ថ្នាក់​នេះ​ ម៉ូតូ​ដែល​លីជើងម៉ាស៊ីន​​ដោយ​អ្នក​ជិះ​ពី​ក្រោយ​នោះ​ក៏​បាន​​បើក​​ទៅ​ប៉ះ​ នឹង​បុរស​ឈ្មោះ​គង់​ កូយ អាយុ​៥៤​ឆ្នាំ ជា​មេ​ភូមិ​កណ្តាល​ផង​ដែរ គឺ​ប៉ះ​នៅ​លើ​ខ្នង​ទំនប់​បារាំង ស្ថិត​នៅ​ក្នុង​​ភូមិ​ផ្សារ​ឆ្នាំង​ ​បណ្តាល​​ឱ្យ​មេ​ភូមិ​​រូប​​នោះ​របួស​ធ្ងន់​ ។ លុះ​ប៉ះ​មេ​ភូមិ​ហើយ​អ្នក​បើក​បរ​ទំនង​ប្រឹង​បើក​រត់​ក៏​បាន​មក​បុក​គ្នា​​​ ជា​មួយ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​មុខ​វត្ត​យាយ​ទេព ទើប​ដួល​​បោក​ទៅ​លើ​ក្មេង​ប្រុស​បណ្តាល​ឱ្យ​​របួស​ធ្ងន់​បែប​នេះ ។​ ក្រោយ​ពី​កើត​ហេតុ​​ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ប៊ុន ចាន់ ដែលបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ ព្រោះ​ការ​ដឹក​ជញ្ជូន​របៀប​​នេះ​ គឺ​មិន​មាន​សុវត្ថិ​ភាព​ទាល់​តែ​សោះ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​មនុស្ស​ដល់​ទៅ​​ពីរ​កន្លែង ៕

មន្ត្រីប៉ូលិស​ពន្លត់​អគ្គីភ័យ​បានស្លាប់​នៅ​មន្ទីរ​ពេទ្យ​ក្រោយ​គ្រោះថ្នាក់​ចរាចរ

កើសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​បាត់​ដំបង ៖ យោង​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ និង​មន្ត្រី​នគរ​បាល​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​នៃ​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត បាន​ឱ្យ​ដឹង​ថា លោក​ម៉ក់ ហួន ប្រធាន​ការិយា​ល័យ​ពន្លត់​អគ្គី​ភ័យ​​បាន​ស្លាប់ ​បាត់​បង់​ជីវិត​ ​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានី​ភ្នំពេញ ​ទៅ​ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៩ សីហា បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់​តែ​​ពុំ​បាន​សំរេច​អស់​រយៈ​ពេល​ មួយ​ថ្ងៃ​មួយ​យប់​ រួច​មក ។

លោក​ម៉ក់​ ហួន​​​ អាយុ​៥៣​ឆ្នាំ ប្រធាន​ការិយា​ល័យ​នគរ​បាល​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​បាត់​ដំបង រស់​នៅ​ភូមិ​​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។ មន្ត្រី​នគរ​បាល​បាន​​ឱ្យ​ដឹង​​ថា លោក​ម៉ក់ ហួន បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដោយ​​សារ​​ក្រុម​ក្មេង​ស្ទាវ​៣​នាក់ ជិះ​ម៉ូតូ​បុក​គាត់​បណ្តាល​ឱ្យ​គាត់​ដួល​បោក​ក្បាល​របួស​ធ្ងន់​ធ្ងរ​ បើ​ទោះ​បី​ជា​គាត់​​បាន​​ពាក់​មួក​សុវត្ថិ​ភាព​ហើយ​​ក្តី ។ ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​បំបែក​ខាង​មុខ​ ភោជនីយ​ដ្ឋាន​តែតៃលី​ ផ្លូវ​លេខ​១ ស្ថិត​​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កាល​ពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២២ សីហា​ ។ ក្រោយ​ពី​បង្ក​គ្រោះ​ថ្នាក់​ ក្រុម​ក្មេង​ស្ទាវ​បាន​ព្យា​យាម​រត់​គេច​ខ្លួន​បាត់​អស់​​ដោយ​បន្សល់​ទុក​តែ ​ម៉ូតូ​ម៉ាក​វ៉េវ ដ៏​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ ។

រថយន្ត​ឡង់​គ្រី​ស្ស័រ​បើក​បុក​រថយន្ត​កូរ៉ូ​ឡា ​បត់​ឆ្លង​ផ្លូវ​របួស​២នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជ​ធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​២​នាក់​ បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កាល​ពី​វេលា​ម៉ោង​១១​និោង​៣០​ នាទី​យប់ ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១២៩C ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​សារ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ​មួយ​គ្រឿង មាន​ស្លាក​លេខ​ ONU-2799 បើក​បុក​រថយន្ត​ម៉ាក​កូរ៉ូ​ឡា ពណ៌​ត្រាវ មាន​ស្លាក​លេខ​ភ្នំពេញ 2J-4398 ដែល​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​ ។

ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ប៊ុន គឹម​មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​មានទី​​លំនៅ​ផ្ទះ​លេខ​៤៣១ ភូមិ​ជំពូ​​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ជា​អ្នក​បើក​បរ​រថយន្ត​កូរ៉​ឡា និង​ម្នាក់​ទៀត​ឈ្មោះ​ឡុង រ៉ាវី ភេទ​ប្រុស​​​ អាយុ​២៧​ឆ្នាំ មាន​ទី​​លំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​រួម​ដំណើរ ។

តាម​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ONU បើក​បរ​ដោយ​ឈ្មោះ​ជិន ប៊ុន​ឡេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ធ្វើ​ការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បើក​បោះ​ពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ កូរ៉ូ​ឡា ជិះ​គ្នា​២​នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ គឺ​បុក​ចំ​កណ្តាល​រថយន្ត​តែ​ម្តង ។

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​តាក់​ស៊ី​មួយ​គ្រឿង ​ចង​កំហឹង​របាំង​ចែក​ផ្លូវ​បះ​ជើង

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​តាក់​ស៊ី​ក្នុង​រាជ​ធានី​មួយ​គ្រឿង​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់​ ថ្ងៃ​ទី​២៦ សីហា បាន​បើក​បុក​របាំង​​ចែក​ទ្រូង​ផ្លូវ ​កាច់​ជ្រុង​វត្ត​មហា​មន្ត្រី​ តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ​ខណ្ឌ​៧​មករា បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ជើង​ទ្រ​មេឃ ប្រៀប​ដូច​ជា​ចង​កំហឹង​ នឹង​​របាំង​ចែក​ទ្រូង​ផ្លូវ​នោះ​តាំង​​ពី​ពេល​ណា​មក ។ រថយន្ត​នេះ​​ម៉ាក ​គី ផលិត​នៅ​ប្រទេស​កូរ៉េ ពាក់​ស្លាក​លេខ​ 2I-8935 ភ្នំពេញ ដែល​មាន​អ្នក​បើក​បរ​ឈ្មោះ​សំ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៩ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

អ្នក​បើក​បរ​រថយន្ត​​នេះ ​បាន​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច ​នៅ​កន្លែង​កើត​ហេតុ​ថា ​មុន​ពេល​កើត​ហេតុ​ ខ្លួន​បាន​បើក​រថយន្ត ​ពី​ទិស​ស្តុប​អតីត​ពេទ្យ​ចិន ទៅ​ទិស​ខាង​លិច លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​​ខាង​លើ​ មាន​រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង ​បើក​វ៉ា ​ទៅ​មុខ​បាន​ប៉ះ​ក្បាល​រថយន្ត​របស់​ខ្លួន​ ទើប​​បណ្តាល​​​ឱ្យ​រេ​ចង្កូត​ទៅ​បុក​របាំង​ចែក​ទ្រូង​ផ្លូវ រហូត​ក្រឡាប់​ផ្ងារ​​​ជើង​ឡើង​លើ ។ សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​បាន​​រៀប​រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង​ បើក​​ពី​មុខ​រថយន្ត​តាក់​ស៊ី​នោះ​មែន លុះ​ដល់​ចំណុច​ខាង​លើ​រថយន្ត​តាក់​ស៊ី ​បាន​បើក​ជែង​រថយន្ត​ឡិច​ស៊ីស តែ​ទៅ​មុខ​មិន​រួច​ក៏​បាន​ប៉ះ​រថយន្ត​ឡិច​ស៊ីស​នោះ ​បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​​របាំង​ចែក​ផ្លូវ​តែ​ម្តង ។

បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ខ្លួន​ (សាក្សី) បាន​ស្ទុះ​ទៅ​ជួយ​ទាញ​ទ្វារ​រថយន្ត​ឱ្យ​​អ្នក​បើក​បរ​ចេញ​មក​ក្រៅ ប៉ុន្តែ​មិន​​ឃើញ​រង​របួស​​អ្វី​ទេ ។ នៅ​កន្លែង​កើត​ហេតុ​ប៉ូលិស​និយាយ​ថា អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ីនោះ​​ធុំ​ក្លិន​ស្រា​ តែ​អ្នក​បើក​បរ​បាន​បដិ​សេធ​ថា គេ​អត់​ផឹក​​ស្រា​ទេ ។ រថយន្ត​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​​ចរា​ចរ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​ថៅ​កែ​ក្រុម​ហ៊ុន​តាក់​ស៊ី ​សង​​​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធា​រណៈ ៕

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​ទាំង២

កោះសន្និភាព
ដោយ ៖ កោះឯករាជ្យ


រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​ កន្លែង​ ដោយ​សារ​ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គ្នា​ពេញ​ទំហឹង​ ក្នុង​​ខណៈ​ពេល​ដែល​កំពុង​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា​តាម​ផ្លូវ​ ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ និង​៥​នាទី​រសៀល​​ ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស៊្សី មុខ​ច្រក​ចូល​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​បាន​បើក​បុក​​គ្នា​ពេញ​ទំហឹង ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ធ្ងរ​នោះ មួយ​គ្រឿង​ម៉ាក យ៉ាម៉ាហា SIRIUS ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់​ចាម 1E-8816 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Citi C100 កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ព-៤៨៥៧ ភព១ ហើយ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​ សញ្ញាណ​ឡើយ ព្រោះ​នៅ​ពេល​ភ្លាមៗ​ នោះ​រង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​ទាំង​អស់​គ្នា ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ គេ​បាន​ឃើញ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា ដោយ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា SIRIUS ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ចំណែក​ឯ​ម៉ូតូ​​ម៉ាក Citi C100 កូរ៉េ បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ ម៉ូតូ​យ៉ាម៉ាហា SIRIUS បាន​បត់​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ក៏​ត្រូវ​ម៉ូតូ​ C100 កូរ៉េ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​សង​ខាង​តែ​ម្តង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​សង្គ្រោះ​បាន​ដឹ​ក​អ្នក​របួស​ទាំង​ពីរ​នាក់​នោះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ចំណែក​ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​នូវ​ការ​ខូច​ខាត​ដូច​គ្នា​​ត្រូវ​បាន​ ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដង្កោ រង់​ចាំ​ការ​ដោះ​ស្រាយ​​គ្នា​តាម​ផ្លូវ​ច្បាប់ ៕

ក្បាល​ឡាន​ដឹកកុងតឺ​ន័រ​អ្នក​បើក​ស្រវឹង​បុក​រះ​រួច​ធ្លាក់​ប្រឡាយ

ដោយ ៖ កោះឯករាជ្យ
កោះសន្តិភាព


ខេត្ត​កណ្តាល ៖ រថ​យន្ត​សំរាប់​ដឹក​កុង​តឺ​ន័រ​មួយគ្រឿង ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ​ដោយ​សារ​តែ​អ្នក​បើ​ក​បរ​ស្រវឹង​ស្រា​យ៉ាង​ជោក​ជាំ​ ហើយ​បាន​បើក​ជ្រែ​គេឯង​យ៉ាង​លឿន រេ​ចង្កូត​ពេញ​ផ្លូវ​ រួច​បុក​ម៉ូតូ​អ្នក​ដំណើរ​តាម​ផ្លូវ​មួយ​គ្រឿង​ បន្ទាប់​មក​​បើក​រត់​ជ្រុល​ទៅបុក​រថ​យន្ត​​ម៉ាក​ឡិច​ស៊ីស​១គ្រឿងទៀត​ពី​ ក្រោយ​ ទើប​ជ្រុលធ្លាក់​ចូល​ប្រឡាយ​ទឹក​ទៅ​មុខ​លែ​ងរួច​តែ​ម្តង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង​៦ និង​៥៥​នាទី​យប់​ថ្ងៃ​ទី២៤ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​ភូមិ​អង្គស្នួល​ទី២ ឃុំពើក​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ រថ​យន្ត​បង្កហេតុ​នោះ​ម៉ាក​នី ស្សាន់​ឌី​សែល​ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1664 ​ជា​កម្ម​សិទិ្ធ​របស់​ក្រុមហ៊ុន​ផែ​ស្ងួត​តិច​ស្រ៊ុន ដែលបើ​ក​បរ​ដោយ​ជន​ស្ទាវ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ដែល​ក្រោយ​ពេល​កើត​ហេតុ បានរត់​គេច​ខ្លួន​បាត់​ស្រមោល ។

ចំណែក​ឯម៉ូតូ​រងគ្រោះ​ម៉ាក​ហុង​ដា C125 ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AJ-9806 បើក​បរ​ដោយ​បុរស​ឈ្មោះ​អ៊ឺង វណ្ណៈ អាយុ​៣២​ឆ្នាំ មុខរបរ​អង្គ​រក្ស​ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញ ​រង​របួស​ធ្ងន់ ។ រីឯ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​រង​គ្រោះ​ដោយ​សារ​រថ​យន្ត​បង្ក​បុក​ពីក្រោយ​ ដែរ​នោះ​ម៉ាក​តូ​យ៉ូ​តាឡិចស៊ីស​ ៤៧​០​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 2J-3330 បើក​បរ​ដោយ​បុរស​ឈ្មោះ​ជា វណ្ណា អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ប៉ប្រកខាង​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ដង្កោ ។

តាម​ប្រភ​ព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាង​លើ រថ​យន្ត​បង្ក​នោះ​អត់​មាន​សណ្តោង​កន្ទុយ​ដឹក​កុង​តឺន័រ​ទេ បាន​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿនគួរ​ឱ្យ​ខ្លាច​ ជ្រែ​រថ​យន្ត និង​ម៉ូតូ​ដទៃ​ទៀត​នៅ​តាមផ្លូវ​ជា​បន្ត​បន្ទាប់​ព្រោះ​អ្នក​បើក​បរ​ស្រវឹង​ ស្រា​ និង​ជា​ជនស្ទាវ​ទៀត​ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាង​កើត​ផ្សារ​ថ្នល់​ទទឹង ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ក៏​បាន​បុក​ម៉ូតូ​C125 ស៊េរីឆ្នាំ២០០៩ ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​ សំណាងល្អ​អ្នក​បើក​បរ​ម៉ូតូ​ខ្ទាត​ចេញ​គ្រាន់​តែ​រង​របួស​មិន​ស្លាប់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ខាង​លើ​មិន​បាន​ឈប់​ឈ្ងៀម​នោះ​ទេ​ បាន​បន្ថែម​​ល្បឿន​កាន់​តែ​លឿន​ថែម​ទៀត​ក្នុង​គោល​បំណងរត់​គេច​​មិន​ទទួល​ ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់ដែល​ខ្លួន​បង្ក​នោះ​ឡើយ ។

លុះ​ពេល​បើក​គេច​បាន​ចំងាយ​ប្រមាណ​៤​គីឡូ​ម៉ែត្រ​ដល់​ ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ​​ ក៏បាន​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ទើប​រេ​ចង្កូត​វក់​វី​ ធ្លាក់​ចូល​ប្រឡាយ​ទឹក និង​វិល​មួយ​ជុំ​បែរ​មុខ​ត្រឡប់​ក្រោយ​សំដៅ​ទៅ​ទិស​ខាង​លិច​វិញ​ទើប​ឈប់ ស្ងៀម​នៅ​​មួយ​កន្លែង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​រថ​យន្ត​បង្ក​នោះ​បានចុះ​រត់​គេច​ខ្លួន ទៅ​បាត់​ស្រមោល​ចោល​រថ​យន្តទាំង​ភាព​ស្រវឹង​ជោក ហើយ​ត្រូវ​បាន​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គ​ស្នួល​នាំ​យក​ទៅ​រក្សា​ ទុក​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

រឿងដែល នគរបាល ចរាចរណ៍ គួរធ្វើ និងមិនគួរធ្វើ

DAP

សមត្ថកិច្ចនគរបាល ចរាចរណ៍ មានតួនាទីក្នុងការរក្សា សណ្ដាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាណែនាំឱ្យប្រជាពលរដ្ឋ ទូទៅបាន យល់ដឹងអំពីច្បាប់ចរាចរណ៍ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ។ តួនាទីរបស់សមត្ថកិច្ចនគរបាល ចរាចរណ៍ មានសារសំខាន់ណាស់ ក្នុងការរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវនិងទីសាធារណៈនានា ដើម្បីសម្រួលឱ្យប្រជាពល រដ្ឋធ្វើដំណើរទៅមកបានស្រួល ដោយពុំមានការកកស្ទះចរាចរណ៍។ ក៏ប៉ុន្ដែតាមពិតជាក់ស្ដែងនគរបាលចរាចរណ៍រាជធានី ភ្នំពេញ មួយចំនួនមិនបានអនុវត្ដន៍ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវទេ ផ្ទុយទៅវិញគេបានយកច្បាប់ ចរាចរណ៍ទៅធ្វើអាជីវកម្ម ដើម្បីជំរិតយកលុយពីប្រជាពលរដ្ឋ ទៅដាក់ក្នុងហោប៉ៅរបស់ខ្លួន ដោយគ្មានសេចក្ដីអៀនខ្មាស និងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣មួយចំនួន តែងតែរាយការណ៍ប្រាប់ អ្នកយកព័ត៌មានថា ពួកគាត់ធ្លាប់ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ គាបយកលុយនៅពេល ដែលពួកគាត់មានកំហុសបន្ដិចបន្ដួច ដូចជាភ្លេចពាក់មួកសុវត្ថិ ភាព ឬម៉ូតូគ្មានបំពាក់កញ្ចក់ និងគ្មានស្លាកលេខជាដើម។ បងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកង់៣ បានលើកឡើងថា សមត្ថកិច្ចនគរបាលចរាចរណ៍ មិនដែលណែនាំពួកគាត់ឱ្យយល់ដឹងពីច្បាប់ ចរាចរណ៍ម្ដងណាទេ គឺក្រោយពេលស្ទាក់ឃាត់ សមត្ថកិច្ចទាំងនោះតែងតែតម្រូវឱ្យពួកគាត់ បង់លុយតាមការកំណត់របស់ពួកគេ។ ជាពិសេសក្រុមអ្នករត់ម៉ូតូឌុប បាន រៀបរាប់ថា នៅពេលដែលពួកគាត់មិនព្រមបង់លុយ តាមការកំណត់របស់នគរបាលចរាចរណ៍ទេនោះ គឺគេគំរាមលើក ម៉ូតូរបស់ពួកគាត់ដាក់លើរថយន្ដដឹកយកទៅទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានី ដល់ពេលនោះពួក គាត់ត្រូវចំណាយលុយរាប់រយដុល្លារ ដើម្បីយកម៉ូតូមកវិញ។
ទន្ទឹមនឹងការរិៈគន់របស់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣ដូចខាងលើនេះ គឺក្រុមអ្នកសង្កេតការណ៍មួយចំនួន បានកត់សម្គាល់ ថា សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងតាមគោលដៅមួយចំនួនបានប្រព្រឹត្ដអំពើអាក្រក់ផ្ទុយពីតួនាទីនិងភារកិច្ច របស់ខ្លួនទាំងស្រុង។ ជាការពិតករណីខ្លះនគរបាល ចរាចរណ៍បានស្ទុះទៅចាប់ដៃម៉ូតូ ដែលប្រជាពលរដ្ឋកំពុងបើកបរ ដោយ សារតែអ្នកបើកបរម៉ូតូនោះ ពុំមានពាក់មួកសុវត្ថិភាព ឬម៉ូតូពុំមានកញ្ចក់។ សកម្មភាពបែបនេះ បានធ្វើឱ្យដួលម៉ូតូរបស់ ប្រជាពលរដ្ឋ ហើយអ្នកបើកបរពីក្រោយ បានបុកគូទម៉ូតូអ្នកជិះខាងមុខ បណ្ដាលឱ្យស្ទះចរាចរណ៍ទៀតផង។ ករណីបែប នេះ កើតឡើងជាញឹកញាប់នៅចំណុចភ្លើងស្ដុបក្បែរ គល់ស្ពានស្ទឹងមានជ័យនិងភ្លើងស្ដុបក្បែរមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ជាដើម។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ជាញឹកញាប់ ហើយសារព័ត៌មាននានា ក៏ចុះផ្សាយ ជាសាធារណៈដែរ ប៉ុន្ដែសមត្ថកិច្ចនគរបាលចរាចរណ៍ មិនព្រមលះបង់ទម្លាប់អាក្រក់របស់ខ្លួនទេ។
តាមសេចក្ដីរាយការណ៍មួយចំនួន បានឱ្យដឹងថា មានសមត្ថកិច្ចនគរបាលចរាចរណ៍ខ្លះ បានចល័តទីតាំងឈរជើងរបស់ ខ្លួនដើម្បីស្ទាក់ឃាត់ផាកពិន័យ ទៅលើអ្នកបើកបរម៉ូតូនិងរ៉ឺម៉កកង់៣ ដែលមិនពាក់មួកសុវត្ថិភាពឬមិនបំពាក់កញ្ចក់ សម្រាប់មើលក្រោយ។ សកម្មភាពរបស់សមត្ថកិច្ចទាំងនោះ គឺដើម្បីតែជំរិតយកប្រាក់ពីប្រជាពលរដ្ឋ ទៅតាមទំនើង ចិត្ដរបស់ពួកគេ ដោយពុំបានអនុវត្ដឱ្យត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ឡើយ។ ករណីនេះកើតមានជាញឹកញាប់នៅក្នុងអាណា ចក្រខណ្ឌទួលគោក ដែលនាំឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះសមត្ថកិច្ចនគរបាលចរាចរណ៍ ពុំបានពន្យល់ពួកគាត់ឱ្យ បានយល់ដឹងអំពីច្បាប់ចរាចរណ៍ទាល់តែសោះ។ ពេលខ្លះសកម្មភាពរបស់សមត្ថកិច្ច នគរបាលចរាចរណ៍ ដែលមានកិច្ច សហការពីមន្ដ្រីកងរាជអាវុធហត្ថ មើលទៅគួរឱ្យទើសភ្នែកបំផុត ។ ទង្វើបែបនេះថ្នាក់ដឹកនាំការិយាល័យនគរបាល ចរាចរណ៍រាជធានី ភ្នំពេញ ត្រូវពិចារណាកែលំអឡើងវិញ ដើម្បីកុំឱ្យប្រឈមនឹងការរិះគន់ជុំទិសតទៅទៀត។
មជ្ឈដ្ឋានជាច្រើនបានផ្ដល់ជាអនុសាសន៍ថា អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍ គួរធ្វើគឺត្រូវណែនាំប្រជាពលរដ្ឋឱ្យយល់ ដឹងពីច្បាប់ចរាចរណ៍ ហើយត្រូវពិន័យមិនឱ្យខុសពីអ្វីដែលមាន ចែងនៅក្នុងច្បាប់នោះទេ។មានន័យថា នគរបាលចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនត្រូវយកតួនាទីនោះទៅធ្វើបាបគាប សង្កត់ប្រជាពលរដ្ឋឡើយ ។ អ្វីដែលសមត្ថកិច្ចនគរបាលចរាចរណ៍មិនគួរធ្វើ គឺការយកច្បាប់ទៅធ្វើអាជីវកម្ម ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សរុបសេចក្ដីទៅនគរបាល ចរាចរណ៍ ត្រូវអនុវត្ដតាមតួនាទីរបស់ខ្លួនគឺជាកត្ដាសំខាន់បំផុត ដើម្បីរក្សាសណ្ដាប់តាមដងផ្លូវនិងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ កុំឱ្យកើតឡើងច្រើនដូចសព្វថ្ងៃតទៅទៀត។

Friday, September 3, 2010

No more stealth tactics by city police

PPpost
Chhay Channyda
PHNOM Penh’s top cop has ordered his officers to stop hiding behind trees during crackdowns on traffic violations.

Municipal Police Chief Touch Naruth said yesterday that he had ordered traffic police to lead by example in teaching drivers respect.

“It is important that traffic police keep safety on the road. Make sure that people respect you and the law,” Touch Naruth said yesterday as he relayed a message given during his Tuesday meeting. “Don’t just stand under trees and jump out to crack down on drivers without helmets or mirrors. It’s dangerous for you and drivers on the roads.”

Touch Naruth said traffic police should man checkpoints stationed at main intersections. Instead, he said, many officers spend an inordinate amount of time behind trees hoping to spot potential violations.

But Touch Naruth also criticised motorists who try to evade traffic police by pulling abrupt U-turns and speeding off in the opposite direction – dangerous manoeuvres that he said are likely to cause accidents.

Traffic police have also been instructed not to chase drivers fleeing potential fines, since many drivers are not suspected of crimes but are merely visitors from outside the capital who do not know the laws.

“You can chase them if they are criminals. If they do not wear helmets and you cannot fine them because they escaped you, let them be. Later, they will respect the law,” he said.

However, it appears not everyone agrees with the police chief’s strategy. Him Yan, director of the public order department at the Interior Ministry, said hiding behind trees is “an unavoidable strategy”.

“This strategy is to make people cease their bad habits,” Him Yan said. He said other countries also employ such measures to enforce the law.

But Long Chy, a 34-year-old motorbike-taxi driver, said that he blamed police for causing traffic accidents when trying to surprise rule-breakers.
“Police activities are much more anarchic than regular people’s,” he said.

ប៉ូលិស​ចរាចរណ៏​និង​ប៉ូលិស​សណ្តាប់​ធ្នាប់​មាន​វិធាន​ការ​ក្តៅ​ជ្រុល

kmsdaily
ប៉ូលិស​ចរាច​រណ៏ និង​ប៉ូលិស​សណ្តាប់​ធ្នាប់​ត្រូវ​បាន​សាធារណ​មតិ​គ្រប់​មជ្ឈ​ដ្ឋាន​រិះគន់​ ដោយ​ត្រង់ៗ​ថា ជា​​អ្នក​​អនុវត្តន៌​​ច្បាប់​​តាម​​របៀប​​ហុត​​ទឹក សម្លឹង​កាក ឬ​អាច​និយាយ​បាន​ថា ជា​មនុស្ស​ដែល​ឃើញ​កន្ទេល​ធំ បន្លំដេកតែ​ម្តង។

ជាក់ស្តែងប្រជាពលរដ្ឋបានចង្អុលបង្ហាញថា ក្រុមមន្រ្តីប៉ូលិសចរាចរណ៏ដែលនៅតាមផ្លូវសាធារណៈ ពិសេស​គឺ​នៅតាមភ្លើងស្តុបស្ទើរពាសពេញទីក្រុងភ្នំពេញ បានព្យាយាមប្រើប្រាស់​តួនាទីរបស់​ខ្លួន​ទៅ​ជំរិតយកលុយពីអ្នក​ បើកបរយានយន្តគ្រប់ប្រភេទ។ ហើយក្នុងនោះអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺអ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ) តែម្តង។

ពេលខ្លះប៉ូលិសចរាចរណ៏ ហេតុតែចង់កាក់ម៉ូតូដើម្បីផាកពិន័យ គឺពួកអស់លោកហ៊ានស្ទុះរត់កាត់មុខ​រថយន្ត (ឡាន) ដែលកំពុងតែបើកបរដោយមិនខ្លាចឡានបុកក្ស័យសង្ខារឡើយ។

ពេលខ្លះទៀតប៉ូលិសចរាចរណ៏បានប្រើអំពើហិង្សាទៅលើអ្នកបើកបរម៉ូតូយ៉ាងឃោរឃៅបំផុត រហូត​ដល់ថ្នាក់​វាយសំពងពីក្រោយ ឬស្ទាក់ផ្តួលម៉ូតូធ្វើឲ្យអ្នកបើកបរម៉ូតូដួលបែកមុខមាត់រលាត់ជើងដៃ ។ល។​និង។ល។

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញសូមផ្តល់ជាមតិខ្លះៗដល់អស់លោកប៉ូលិសចរាចរណ៏ដែលកំពុងតែប្រតិបត្តិ ​ការយ៉ាងក្តៅគគុកសព្វថ្ងៃនេះថា គួរតែពិចារណាឲ្យបានហ្មត់ចត់ផង មុន​នឹងប្រើប្រាស់​វិធានការក្តៅទៅលើអ្នក​ ក្រីក្រតូចតាចគ្មានខ្នងបង្អែកទៅតាមច្បាប់ចរាចរណ៏ដ៏ថ្មីសន្លាងនោះ។

ជាមួយគ្នានេះ អស់លោកប៉ូលិសផ្នែកសណ្តាប់ធ្នាប់ក៏ប្រើអំណាច និងតួនាទីរបស់ខ្លួនជ្រុលហួស​ហេតុដែរ ពោល​ គឺសូម្បីតែអ្នកលក់ដូរកំប៉ិកកំប៉ុកគ្រាន់នឹងទិញអង្ករកំប៉ុងយកទៅដាំបាយ​ចំអែត​ ក្រពះ ក៏អស់លោកមិនបន្ធូរដៃជា​ដាច់ខាត។

ជាក់ស្តែងគ្រាន់តែអ្នកលក់សណ្តែកដីមួយកញ្រ្ចែងនៅមុខព្រះបរមរាជវាំង និងអ្នកលក់ដូរ​កំប៉ិកកំប៉ុក​ដទៃទៀត​នៅម្តុំព្រះអង្គដងកើរ ក៏ពួកគេមិនលើកលែងឲ្យដែរ។ ហើយមានពេល​ខ្លះពួកគេបានប្រើ​កម្លាំងបាយចាប់កញ្ឆក់​ កញ្ឆែងធ្វើឲ្យកំពប់សណ្តែកដី ក៏ដូចជាអីវ៉ាន់ផ្សេងៗទៀត​អារាត់អារាយ​ពេញ​ផ្លូវយ៉ាងអាក្រក់មើលបំផុត។

ប្រជាពលរដ្ឋខ្មែរជាទូទៅយល់ឃើញថា អស់លោកក្រុមមន្រ្តីប៉ូលិសណ្តាប់ធ្នាប់គួរតែហ៊ានរៀបចំ​សណ្តាប់ធ្នាប់​ នៅកន្លែងលក់ដូរធំៗដូចជា នៅមុខភោជនីយដ្ឋានថ្មដា ផ្សារធំថ្មី និងទីដទៃទៀតដែល​តែង​តែធ្វើឲ្យបាត់បង់​សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃទើបជាការប្រសើរ។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៏មិនសាហាវដូចអ្នកអនុវត្តច្បាប់ចរាចរណ៏សព្វថ្ងៃនេះទេ។ ឯការរៀបចំ​សណ្តាប់​ ធ្នាប់ហាក់ដូចជាសាហាវលើសពីគោលការណ៏របស់សាលាក្រុងភ្នំពេញទៅទៀត ដែលគប្បី​ពិចារណាឡើងវិញ​ជាបន្ទាន់៕

Friday, August 27, 2010

យាន​យន្ត​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរ លើ​ស្ពាន​អាកាស​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន

កម្ពុជាថ្មី
ភ្នំពេញ ៖ យាន​យន្ត​គ្រប់​ប្រភេទ ដែល​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរ នៅ​ត្រង់​គល់​ស្ពាន​អាកាស​ចាប់​ពី ថ្ងៃទី​២៤ ខែ​សីហា​នេះ​តទៅ នឹង​ត្រូវ​ចាប់​​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញ។ នេះ​ជា​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ និង​គណៈ​បញ្ជា​ការ​ឯកភាព​រាជធានី។ នេះ​គឺ​ជា​វិធាន​ការ​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​។

លោក​វរសេនីយ៍​ទោ ហេង ចាន់ធារី នាយ​ការិយាល័យ​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ដោយ​អនុវត្ត​លើ​វិធាន​ការ​ច្បាប់​ចរាចរ និង​បទ​បញ្ជា​របស់​គណៈ​បញ្ជា​ការ​ឯកភាព​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​លោក​ឧត្ដម​សេនីយ ស្នង​ការ​នគរ​បាល​រាជធានី ជុំ​វិញ​ការ​ទប់​ស្កាត់​អំពើ​អនាធិបតេយ្យ ការ​ធ្វើ​ចរាចរ ដែល​បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​យាន​ជំនិះ​មិន​គោរព​ច្បាប់ ពិសេស​នៅ​ចំណុច​គល់​ស្ពាន​អាកាស។



លោក​នាយ​ការិយាល័យ បាន​បន្ត​ថា មក​ដល់​ពេល​នេះ​នគរបាល​បាន​អនុវត្ត​វិធាន​ការ​ខាង​លើ​មាន រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ឃាត់​បាន​ម៉ូតូ​ល្មើស​ច្បាប់ ចំនួន​១៨៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​១​គ្រឿង​ត្រូវ​បាន ពិន័យ​ជា​ប្រាក់​ចំនួន​២៥.​០០០​រៀល គឺ​ថ្លៃ​ដឹក​ជញ្ជូន​២​ម៉ឺន​រៀល និង​ថ្លៃ​ពិន័យ​៥​ពាន់​រៀល បន្ទាប់​ពី​អប់រំ​ណែនាំ រយៈ​ពេល​កន្លះ​ម៉ោង​ពី​ច្បាប់​ចរាចរ។

លោក​នាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ការ​អនុវត្ត​វិធាន​ការ​ដែល​ល្មើស​ច្បាប់​ចរាចរ​នេះ មិន​មែន​ធ្វើ​តែ ត្រង់​ចំណុច​ស្ពាន​អាកាស​ប៉ុណ្ណោះ​ទេ គ្រប់​គោល​ដៅ​ទាំងអស់​ក៏​ត្រូវ​តែ​បន្ត​ការ​អនុវត្ត​ពិន័យ​ដូច​គ្នា៕

Saturday, August 21, 2010

ក្រុង​ឲ្យ​ក្រុមហ៊ុន​ឯកជន​ម៉ាឡេស៊ី​មួយ​រៀបចំ​ចំណត​បង់ប្រាក់ នៅ​មហាវិថី​ព្រះមុនីវង្ស និង​កម្ពុជា​ក្រោម

cen
ភ្នំពេញ: មហាវិថី​ចំនួន ២ ខ្សែ នឹង​ត្រូវ​ជ្រើសរើស សម្រាប់​ធ្វើជា​ចំណត​បង់ប្រាក់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​សាលា​រាជធានី​ភ្នំពេញ​បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ របស់​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ EDISIJUTA (CAMDODIA) PTE LTD ជា​អ្នករៀបចំ​ធ្វើ​ជា​ចំណត​នៅតាម​ចិញ្ចើមផ្លូវ គឺ​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម ។​

​ ​លោក ហួត ហៃ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១០​នេះ​ថា ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ នៅ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន EDISIJUTA (CAMDODIA) PTE LTD ជា​ក្រុមហ៊ុន​របស់​ប្រទេស​ម៉ាឡេស៊ី ធ្វើការ​បៀ​ចំ​ចំណត​បង់ប្រាក់ នៅ​រាជធានី​ភ្នំពេញ​ដោយ​ចាប់​ផ្តើមដំបូង នៅ​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម​ដែល​នឹង​ចាប់​ដំណើរការ​នា​ពេល​ឆាប់ៗ​នេះ ។ កន្លងទៅ​នេះ​សាលា​រាជធានី​ភ្នំពេញ បាន​សាកល្បង​ធ្វើ​ការរៀបចំ​ចិត​ចិញ្ចើម​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល ធ្វើជា​ចំណត​បង់​ប្រាក់​មួយ​ជា​លើកដំបូង ទទួលបាន​ជោគជ័យ​ទោះបី​មាន​ការតវ៉ា និង​មាន​ការរិៈគន់​ពី​ម្ចាស់ផ្ទះ និង​ម្ចាស់​ហាង​នៅ​ចំណុច ដែល​ធ្វើ​ការរៀបចំ​ជា​ចំណត​ក្តី ។​

​ ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​អះអាងថា ទោះបី​ការរៀបចំ​ចំណត​បង់ប្រាក់​ខាងលើនេះ ជួប​បញ្ហា​ស្មុកស្មាញ និង​មាន​ការរិះគន់​ខ្លះ​យ៉ាងណាក្តី ការធ្វើ​ចំណត​នៅ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល នៅតែ​កើតមាន​ដដែល​នេះ គឺជា​បទពិសោធន៍​សម្រាប់​រាជធានី​ភ្នំពេញ​យក​ទៅ​ធ្វើ​កន្លែង​ផ្សេង​ទៀត ៕

ស្រវឹង​ស្រា​បោះ​ពួយ​ម៉ូតូ​បុក​គូទ​រ៉ឺម៉ក​ស្លាប់​ខ្លួន​ឯង

កម្ពុជាថ្មី
ភ្នំពេញ ៖ បុរស​ម្នាក់ រង​របួស​រហូត​ដល់​ស្លាប់​ភ្លាមៗ ដោយសារ​តែ​ស្រវឹង​ជិះ​ម៉ូតូ​បោះ​ពួយ​ទៅ​បុក​កន្ទុយ រ៉ឺម៉ក​ដែល​ធ្វើ​ដំណើរ​ពី​មុខ កាល​ពី​វេលា​ម៉ោង​១៧​និង​៥០​នាទី ល្ងាច​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ ត្រង់​ចំណុច​ផ្លូវ​បេ តុង​ថ្មី ក្រុម​ទី​៥ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ។

ប៉ូលិស​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អន ឡុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​ជា​កសិករ មាន​ទីលំនៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG.0388។​ ហេតុការ​នេះ​គឺ​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​ខាង​លើ ធ្វើ​ចរាចរ​ដោយ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ស្រប ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មិន​អាច​គ្រប់​គ្រង​ការ​បើក​បរ​បាន ក៏​ទៅ​បុក​កន្ទុយ​រ៉ឺម៉ក​ពី ក្រោយ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ។



សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​លំនៅឋាន​តាម​ប្រពៃណី៕

សួន នទី

ស្រវឹង​ស្រា​បែក​ក្បាល បោះ​ពួយ​បុក​បង្គោល​ភ្លើង​ពេញ​មួយ​ទំហឹង

កម្ពុជាថ្មី
កំពង់ចាម ៖ រថយន្ត​ម៉ាក CRV ដ៏​ថ្មី​ស្រឡាង​​១​គ្រឿង បាន​បើក​បោះ​ពួយ​ទៅ​បុក​បង្គោល​ភ្លើង​ពេញ ទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ និង​បង្គោល​ភ្លើង​ដែក​អាលុយ​មីញូម ១​ដើម​ដួល​រលើង។ ចំណែក អ្នក​ជិះ​ក្នុង​រថយន្ត​ដែល​មាន​តែ​តៃ​កុង​ម្នាក់​នោះ ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ដោយ​សារ​ពោង​សុវត្ថិភាព​បាន​ផ្ទុះ​ពេញ មក​ជួយ​ការពារ។

ហេតុការណ៍​នោះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ៥​និង​១០​នាទី ល្ងាច​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១០ នៅ​ចំណុច​មុខ​ក្លោង​ទ្វារ សាលា​ខេត្ត​កំពង់ចាម ស្ថិត​ក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​បើក​រថយន្ត​បុក​បង្គោល​ភ្លើង​នោះ មាន​ឈ្មោះ​ជិន ភារម្យ អាយុ​២៣​ឆ្នាំ មុខ​របរ​ជា​និស្សិត សាកល​វិទ្យាល័យ វេសស្ទេន មាន​ទីលំនៅ​ភូមិ​​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ខេត្ត​កំពង់ចាម។ នៅ​ពេល​ប៉ូលិស​សួរ​នាំ គេ​បាន​ឆ្លើយ​ថា ខ្លួន​ស្រវឹង​ស្រា​ពេល​ចេញ​ពី​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ នៅ​ផ្ទះ​របស់​ខ្លួន រួច​បាន​បើក​រថយន្ត​ជូន​មិត្តភក្ដិ​ទៅ​ផ្ទះ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ដោយ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ក៏​យក​ចង្កូត​មិន​ទាន់ ជ្រុល​ទៅ​មុខ​ឡើង​លើ​ឃឿន​ថ្ម រួច​បុក​និង​បង្គោល​ភ្លើង​១​ដើម​នៅ​ទីនោះ​តែ​ម្ដង។ ប៉ុន្តែ​សំណាង​ល្អ ដោយ​រថយន្ត​មាន​ពោង​សុវត្ថិភាព​ផ្ទុះ​ចេញ​ការពារ៕

Tuesday, August 17, 2010

Government Unveils Traffic Safety Initiative

VOA.com
The government has unveiled a new set of measures to decrease the number of deaths on Cambodian roads.

The National Road Safety Action Plan calls for better designed roads, better law enforcement, better treatment of accident victims and other measures aimed at lowering the fatality rate 30 percent, or about 4,700 lives, over the next 10 years.

Nearly 1,000 people died on the roads in the first six months of 2010. That number is an apparent increase from the total 1,700 deaths in all of 2009.

The plan, devised by a multi-agency road safety committee, calls for increased funding and the development of expertise in order to improve road safety.

Improved safety will require better infrastructure, better trained drivers and speed and traffic flow management, according to the plan, released earlier this week.

Saturday, August 14, 2010

ក្មួយ​លោកស្នងកា​របើក​ម៉ូតូ​ច្រាសទិស​បុក​រថយន្ត​អ្នកា​ សែត ប៉ូលិស​ឃុំខ្លួន​អ្នកា​សែតមួយ​យប់​

CEN
ភ្នំពេញ: អ្នកយក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី​ម្នាក់ ត្រូវបាន​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ​ឃុំ​ខ្លួន​ពេញ​មួយ​យប់ បន្ទាប់ពី​មាន​ម៉ូតូ​មួយ​គ្រឿង ដែល​អ្នកបើកបរ អះអាងថា ក្នួយ​ស្នងការ បើក​ម៉ូតូ​ច្រាសទិស​ ទៅ​បុក​រថយន្ត​អ្នកកាសែត ។​

​ហេតុការណ៍​ដ៏​អយុត្តិធម៌​ខាងលើកើតឡើង​កាលពី​វេលា​ម៉ោង ៨:៣០​យប់ ថ្ងៃទី ១២ សីហា ​កន្លងទៅនេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ក្បែរ​រង្វង់​មូល​ចោម​ចៅ ​សង្កាត់​ចោមចៅ ​ខណ្ឌដង្កោ ។

​រថយន្ត​អ្នកកាសែត​ម៉ាក ស៊ស ​ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ 2D 6960 បើ​ញ​បរ​ដោយ​លោក ឡាយ សុខុម អ្នកយក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី ។ ចំណែក​ម៉ូតូ​បង្ក​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​រងរបួស​ស្រាល​ ២​នាក់ ។

​លោក ឡាយ សុខុម បាន​និយាយ​ឲ្យដឹងថា មុនពេល​កើតហេតុ លោក​បាន​បើ​ក​រថយន្ត​ម្នាក់ឯង​តាម​ផ្លូវជាតិ​លេខ​៤ ពី​កើត​ទៅ​លិច ។ លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ​បើ​ក​ច្រាសទិស ពី​លិច​ទៅ​កើត មក​បុក​រថយន្ត​ពីមុខ​តែម្តង ។ ការខូចខាត​និង​របួស​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​ទេ ហើយ​ភាគី​ម៉ូតូ​បាន​យល់ព្រម​សង​ការខូចខាត ។

​ខណៈពេល​លោក សុទ្ធ សារឿ​ន ប្រធាន​ផ្នែក​ចរាចរ​ខណ្ឌដង្កោ មក​វាស់វែង​រួច ក៏​នាំ​លោក ឡាយ សុខុម ទៅ​ឃុំខ្លួន​មួយ​យប់ គឺ​យោង​តាម​បញ្ជា​លោក ប៊​ន សំអាត អធិការ​ប៉ូលិស​ខណ្ឌដង្កោ ។ លុះ​ព្រឹក​ឡើង​ម៉ោង​៧​ ថ្ងៃទី​១៣ សីហា​នេះ ទើប​ដោះលែង ។

​ជុំវិញ​ករណី​ឃាត់ខ្លួន​អ្នកកាសែត ដែល​មិន​ខុស​ឬ​ប្រព្រឹត្តល្មើស​អ្វី​សោះ លោក ប៊​ន សំអាត បាន​ទម្លាក់​ការទទួលខុសត្រូវ​រឿង​ឃុំ​ខ្លួន​ទៅ​លោក សុទ្ធ សារឿ​ន ។​

​លោក ឡាយ សុខុម បញ្ជាក់ថា លោក​នឹង​ប្តឹង ពី​លោក ប៊​ន សំអាត ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌ ៕

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់ ហើយ​បើក​រត់​បាត់

ភ្នំពេញ: រថយន្ត ១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​រថយន្ត​បើក​រត់គេច​បាត់ ។​

​ ​គ្រោះថ្នាក់​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទីយប់ ថ្ងៃទី ១២ សីហា កន្លងទៅនេះ​ នៅ​ចំណុច​ផ្លូវ​លេខ ៦៣ កែង ៣១០ សង្កាត់​បឹង​កេងកងI ខណ្ឌចំការមន ។

​ ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្តើង ចំរើន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​បោក​អ៊ុត ស្នាក់​នៅផ្ទះ​លេខ ១៩១ E1 ផ្លូវ ៦៣ សង្កាត់​បឹង​កេងកងI បើកបរ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ប្រផេះ ស្លាក​លេខ ឃ​១៦៥២ ភព​១ ។​

​ប៉ូលិស​បន្តថា មុន​កើតហេតុ​ម៉ូតូ​បើក​តាមផ្លូវ ៣១០ ពី​កើ​តទៅ​លិច ហើយ​រថ​យន្ត​បង្ក​បើក​តាមផ្លូវ ៦៣ ពី​ត្បូង​ទៅ​ជើង បុក​ម៉ូតូ​ចំ​ទទឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់ ។ ជនរងគ្រោះ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ៕

Thursday, August 12, 2010

Road Crash and Victim Information System April report 2010

In April 2010, a provisional number of 1,645 casualties resulting from 751 crashes were reported by the participating hospitals, health centres, and traffic police departments in the 24 reporting provinces. Among them, 192 were fatalities and 670 were severely injured. 1,357 vehicles were involved in those crashes. Compared to April 2009, the number of fatalities decreased by 4%.

The highest number of casualties in April 2010 was in Preah Sihnouk province (182 casualties).

In Phnom Penh, only Kuntha Bopha[1] and traffic police reported to RCVIS with total casualties of 56. Among them, 10 died and 29 were severely injured.

188 motorbike casualties wearing a helmet at the time of crashes. This number increased by 35% compared to March 2010. 34% of them were farmers, followed by worker (18%) and student (12%). The highest number of casualties that wearing a helmet was observed in Kandal province.


Key findings:
o General
- The main cause of crashes was speed related which contributed to almost 50% of the total fatalities and drink driving shared about 18% in this month.
- 60% of injury casualties and 55% of fatalities were aged between 15-29 years old. Among the age group, farmer shared the highest (46%) followed by students (23%) and workers (15%).
- 81% of fatal crashes happened on straight road and 12% happened on curve road.
o Khmer New Year (April 13th-17th, 2010)
- More than 40% of total casualties for the whole month were suffered during Khmer New Year. There were 734 casualties, among them 659 injuries and 65 fatalities were recorded during Khmer New Year. The average number of fatalities during this five-day holiday was more than double the average of the month (14 compared to 6.2).
- The peak of injury casualties was between 4pm and 5pm, but the peak of fatalities was between 6pm and 7pm.
- 75% of fatalities were aged between 15-34 years old.
- The highest injury casualties was observed on April 15th (the 2nd New Year day), but the highest fatalities was observed on April 14th (the 1st New Year day).
- 34% of crashes were head-on, followed by right-angle (26%) and hit pedestrian (13%).
- 7% of casualties were pedestrian. Among them, the highest risky group was aged between 5-9 years old.
- The highest number of fatalities was recorded in Siem Reap province, followed by Kandal province.
o Asian Highways
- 38% of fatalities were injured along the Asian highway network. Compared to March 2010, the total number of fatalities increased by 13%, a significant increase was observed at NR.1 (from 7 to 15 deaths).

Saturday, August 7, 2010

បើកឡាន​កិន​ក្មេង​អាយុ ​១៦​ ខែ​ស្លាប់​

ភ្នំពេញ: ​រថយន្តកូរ៉ូឡា មួយគ្រឿង​បើក​កិន​កុមារា​ម្នាក់​អាយុ ១៦ ខែ​ស្លាប់ ក្រោយពេល​ប​ញ្ជូ​ន​ដល់​មន្ទី​ពេទ្យ ។

​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​ និង​ ៥០ នាទី ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១០ ស្ថិតនៅ​ផ្លូវលំ ភូមិ​ប៉​ប្រ៉​ក​ខាង​ត្បួ​ង សង្កាត់​កា​កាប ខណ្ឌដង្កោ ។​
​ ​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាកកូរ៉ូឡា ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2J 2230 បើកបរ​ដោយ​ឈ្មោះ យ៉ែ​ន សុខ​វល​ក្ខ័ ភេទ​ស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅ​ភូមិកើតហេតុ​ខាងលើ ។ ចំណែកឯ​កុមា​រងគ្រោះ ឈ្មោះ ​ម៉េង សុង អាយុ ១៦ ខែ ស្នាក់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា ។​

​ ​ប៉ូលិស​និយាយថា មុនពេល​កើតហេតុ កុមារា​រងគ្រោះ​បាន​រត់​លេង​នៅលើ​ផ្លូវលំ ខាងមុខផ្ទះគាប់​ជួន​មាន​រថយន្ត​មួយគ្រឿង​ម៉ាកកូរ៉ូឡា បើក​លើ​ផ្លូវលំ ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ក៏​បុក​កុមារា​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ប​ញ្ជូន​ទៅ​មន្ទី​ពេទ្យ រហូតដល់​យប់​ថ្ងៃ​ដដែល​កុមារា​រងគ្រោះ​ក៏​ស្លាប់ ៕​

ជនជាតិ​កូរ៉េ ២ នាក់​របួសធ្ងន់់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ដ​នឹង​រថយន្ដ​នៅ​បាត់ដំបង​

CEN
បាត់ដំបង​: រថយន្ដ​កូរ៉េ​ចំណុះ ៥ តោន បើក​ច្រាសទិស​គ្នា​ពេល​បែក​កង់​មុខ​ខាងឆ្វេង បាន​រេ​ទៅបុក​ជាមួយ​រថយន្ដ​ទ្បិ​ច​សិស​កូនកាត់​អ៊ែរ​អ៊ិ​ច​៣០០ បណ្ដាលឱ្យ​របួសធ្ងន់​ជនជាតិ​កូរ៉េ​ម្នាក់​បាក់ដៃ និង​បាក់ជើង​ជាប់​ក្នុង​ទ្បាន កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១០ វេលា​ម៉ោង ១៦ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ។​

​ ​លោក​អនុសេនីយ៍ឯក ទ្បុ​ង សុខុម អធិការរង​ទទួលបន្ទុក​ចរាចរ​ស្រុក​បានឱ្យដឹងថា ជនរងគ្រោះ​មាន ឈ្មោះ គីម យ៉ុង​អុន ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ​ទ្បិ​ច​សិស រងរបួស​ធ្ងន់​បាក់ដៃ​ស្ដាំ និង​គ្រិច​ចង្កេះ និង ឈ្មោះ សាំង យ៉ុង ភេទ​ប្រុស អាយុ​ជាង ៥០​ឆ្នាំ ជិះ​ជាមួយគ្នា​រងរបួស​ធ្ងន់​បាក់​ចង្កេះ ទាំងពីរ​នាក់​ជា​ជនជាតិ​កូរ៉េ ។​

​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​ទ្បិ​ច​សិស​កូនកាត់​ពណ៌​ស្ក ពាក់​ស្លាក​ភ្នំពេញ 2M 2462 ធ្វើដំណើរ​ពី​ទិស​ខាងលិច​មក​កើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្របពេល នោះ​មាន​រថយន្ដ​កូរ៉េ​ពណ៌​ស ១​គ្រឿង ចំណុះ ៥ តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 8602 បើកបរ​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន ។ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​កង់​មុខ​របស់​រថយន្ដ​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​ផ្ទុះ​កង់​មុខ​ ខាងឆ្វេង ហើយ​វេរ​ចង្កូត​ទៅបុក​រថយន្ដ​ម៉ាក​ទ្បិ​ច​សិស​ពណ៌​ស្ក មួយ​ទំហឹង​បណ្ដាលឱ្យ​ខ្ទេច​ផ្នែក​ខាងមុខ​គាប​ជាប់​តៃកុង​ទ្បាន និង​អ្នកជិះ​អែប​បណ្ដាលឱ្យ​របួសធ្ងន់​បាក់ដៃ បាក់​ចង្កេះ​ហើយ​ទម្រាំ​គាស់​យក​អ្នករបួស​រួច​ប្រើពេល​ជាង ១​ម៉ោង ។ អ្នករបួសធ្ងន់់​ត្រូវបាន​ដឹក​យកទៅ មន្ទីរពេទ្យ​អ៊ី​មេគ​ហ្សិ​ន​ស៊ី​ខេត្ដ​បាត់ដំបង ។ ចំណែក​អ្នកបើករថយន្ដ​កូរ៉េ​បាន​ទុក​រថយន្ដ​ចោល​ហើយ​រត់​គេចខ្លួនបាត់ ៕

រថយន្ដបុក​ម៉ូតូ​បើក​ច្រាសទិស​គ្នា ស្លាប់​ជនជាតិ​បារាំង​ម្នាក់​

CEN
កំពត: ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ ចរាចរ រវាង​ម៉ូតូ​ជាមួយ​រថយន្ដ​ធំ​បើក​បញ្ច្រាសទិស​គ្នា ខណៈពេល​កំពុងមាន​ភ្លៀង​ធ្លាក់ កាលពី​វេលា​ម៉ោង ១២ និង ៤៥ នាទី​រសៀល ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១០ លើ​ដង​ផ្លូវជាតិ​លេខ​៣៣ ត្រង់ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។​

​ ​ជនរងគ្រោះ ឈ្មោះ TEP JONATHAN ហៅ សុផល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង ដែល​ទើប​ចូលមក​ស្នាក់​នៅក្នុង​ក្រុង​កំពត កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១០ កន្លងទៅនេះ មាន​ប៉ាស្ព័រ​លេខ P.07AL14060 ។

​ ​ស្ដ្រី​ជនជាតិ​បារាំង​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​បាន​និយាយថា ជនរងគ្រោះ​កើត​នៅ​ប្រទេស​បារាំង ដែល​ម្ដាយ​ឪពុក​របស់គាត់​មាន​ដើមកំណើត​ខ្មែរ ។ ស្ដ្រី​រូបនោះ​និយាយ​ដោយ​ខ្លី​ថា “ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ បើ​ខ្ញុំ​និយាយ​ច្រើន​នាំឱ្យ​ខ្ញុំ​ខឹង ” ។​

​ ​តាម​សំដី​អ្នករស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​រៀបរាប់ថា ពេល​គ្រោះថ្នាក់​នោះ មិនមាន​អ្នកណាម្នាក់​បានឃើញ​ផ្ទាល់​ភ្នែក​ទេ ព្រោះ​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្ដែ​បានឮ​សូរសំឡេង​ស្រែក ទើប​ពួកគាត់​ចេញទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅលើ​ថ្នល់ និង​ឃើញ​ឈាម​ហូរ​ចេញពី​ក្បាល​យ៉ាងច្រើន​ជាមួយនឹង​ដង្ហើម​ខ្សោយ​បំផុត ។ ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​នាំ យកទៅ​កាន់​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​ទៅហើយ ។​

​ ​តាម​សំដី​មន្ដ្រី​ប៉េអឹម​ខេត្ដ​បានឱ្យដឹងថា ក្រោយ​កើតហេតុ​ការណ៍​ដោយមាន​ការសង្ស័យ កម្លាំង​ប៉េអឹម​បានធ្វើការ​ដេញតាម​រថ​យន្ដ​មួយគ្រឿង​រហូតដល់​ចំណុច​ផ្សារ​ ពងទឹក ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប ទើប​នាំ​ត្រឡប់មក​ក្រោយ​វិញ រួច​ប្រគល់ជូន​ស្នងការដ្ឋាន ដែល​រថយន្ដ​នោះ​បើកបរ​ដោយ​ឈ្មោះ ស៊ុយ ចន្ថា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​ឯក ឃុំ​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ហើយ​រថយន្ដ នេះ​ដឹក​គ្រឿងសំណង់​របស់​ក្រុមហ៊ុន​ប៉ាវ​ហ្វិ​ក ៕

Thursday, August 5, 2010

គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​៣​នាក់ របួស​ធ្ងន់​៥​នាក់ មក​ពី​អ្នក​បើក​រថយន្ត​ស្រវឹង

កម្ពុជាថ្មី
បាត់ដំបង ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត បុក​រថយន្ត​​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ បាន​ស្លាប់​មួយ​រំពេច នៅ​កន្លែង​កើត​ហេតុ របួស​ធ្ងន់​៥​នាក់ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១០ នៅ​ភូមិ​ដង្កត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។

ក្រោយ​ពី​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ ដ៏​រន្ធត់​នេះ​រួច​មក មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ឃើញ ហេតុ​ការណ៍​នេះ​ប្រាប់​កម្ពុជា​ថ្មី​ថា រថយន្ត​បង្ក​ហេតុ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ របួស ធ្ងន់​៥​នាក់​នោះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​រថយន្ត​តាកូម៉ា បើក​បរ​ដោយ​អាណិក​ជន​រស់​នៅ​សហរដ្ឋ អាមេរិក​ឈ្មោះ​ទៀង សុវណ្ណ បាន​ផឹក​ស្រា​ស្រវឹង។

ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា គេ​បាន​ឃើញ​រថយន្ត​តាកូម៉ា បាន​បើក​ធ្លាក់ ផ្លូវ​ម្ដង​​រួច​មក​ហើយ ក្រោយ​មក​ម្ចាស់​រថយន្ត​នោះ​នៅ​តែ​បន្ត​ការ​បើក​បរ​រថយន្ត​ទៅ​មុខ​ទៀត រហូត​ដល់​កន្លែង​កើត​ហេតុ ក៏​បាន​បើក​រថយន្ត​ខ្លួន​បុក​រថយន្ត​កាមរី​សេរី​៨៩ ដែល​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត លាន់​ដូច​រន្ទះ​បាញ់​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​មួយ​ រំពេច និង​មនុស្ស​ចំនួន​៥​នាក់ ទៀត​រង​របួស​ធ្ងន់។

សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​ហ៊ាន​និយាយ​បក​ស្រាយ​ បំភ្លឺ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​នេះ​នៅ​ឡើយ ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ៕

Tuesday, August 3, 2010

គ្រោះ​ថ្នាក់​ចរាចរ​មួយ​ជន​រង​គ្រោះ​អង្គុយ​ចាំ​រថយន្ត​សង្រ្គោះ​ជិត​២​ម៉ោង

កម្ពុជាថ្មី

ខេត្ត​កំពង់ធំ ៖ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ ទាំង​ព្រលឹម​អុរ​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ មាន​ការ​ភ្ញាក់​ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​មក​ចោម​រោម​មើល​រាប់ សិប​នាក់។

ហេតុការណ៍​នេះ បាន​កើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ត្រង់​ចំណុច​ភូមិ​សំណាក ឃុំ កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១០ នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី។

សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​២​គ្រឿង ម៉ាកC100 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1B9053 ខេត្ត​កណ្ដាល សេរី​២០០៤ ជិះ​ដោយ​មនុស្ស​៤​នាក់ ក្នុង នោះ​មាន​ប្ដី​ប្រពន្ធ​កូន​អាយុ​១១​ឆ្នាំ​ម្នាក់ និង​កូន​ក្មេង​អាយុ​ប្រមាណ​១​ខួប​ម្នាក់។ ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ​​​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ឈាម​ជ្រូក បើក​នៅ​ពី​មុខ​ក៏​បុក​ចំ​ស្ដុប ពី​ក្រោយ បណ្ដាល​ឲ្យ​រ៉េ​ដៃ​ចង្កូត ដួល​អូស​ប្រវែង​២០​ម៉ែត្រ។

សាក្សី​បន្ត​ថា ក្រោយ​មក​ក៏​មាន​បុរស​២​នាក់ ដេក​ក្នុង​ថ្លុក​ឈាម​សន្លប់​កណ្ដាល​ថ្នល់​និង​ស្រ្តី​ម្នាក់​កំពុង​ព​កូន​ ខ្ចី ដែល​បាន​អុក​គូទ​នៅ​កណ្ដាល​ថ្នល់​ដោយ​មិន​អាច​ងើប​ដើរ​បាន។ ចំណែក​ម៉ូតូ​វ៉េវ​ក៏​ភ័យ​ស្លន់ស្លោ​​លើក​ម៉ូតូ​របស់​ខ្លួន ហើយ​ដាក់​មេ​ប្រូច​យ៉ាង​លឿន​សំដៅ​ទៅ​ទិស​ខាង​កើត។

លោក​ម៉ាត់​ ប៉ូលី អធិការ​នគរបាល​ស្រុក​សន្ទុក បាន​ទទួល​សេចក្ដី​រាយ​ការណ៍​បែប​នេះ ក៏ ចាត់​កំលាំង​ស្ទាក់​ចាប់​បាន​ម៉ូតូ​វ៉េវ​នៅ​ចំណុច​ភូមិ​តាំង​ក្រសាំង​​រួម​​ ទាំង​មនុស្ស និង​ម៉ូតូ។ សមត្ថកិច្ច​បាន ធ្វើ​ការ​វាស់​វែង និង​ធ្វើ​ការ​ទំនាក់​ទំនង​ឲ្យ​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​ កំពង់​ធំ​មក​ដឹក​ជញ្ជូន។ ប៉ុន្តែ​ជន​រង​គ្រោះ​ត្រូវ​រង់​ចាំ​រហូត​២​ម៉ោង។

ប្រជាពលរដ្ឋ ដែល​ឈរ​មើល​ហេតុការណ៍​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ធ្ងន់ធ្ងរ លើ​ផ្នែក​បំរើ​សេវា​កម្ម ជួយ​សង្រ្គោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ធំ ដែល​មាន​ការ​យឺត​យ៉ាវ​ ក្នុង​ការ​ជួយ​សង្រ្គោះ។ ពួក គាត់​បាន​បន្ត​ទៀត​ថា បើ​សិន​មិន​បាន​ប្រជាពលរដ្ឋ​ជួយ​យក​កន្ទេល​ក្រាល ហើយ​ឲ្យ​អ្នក​រង​របួស​សំរាក​រង់​ចាំ​រថយន្ត​ពេទ្យ​ទេ​នោះ ប្រហែល​ជា​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ ព្រោះ​រង់​ចាំ​ជិត​២​ម៉ោង ទើប រថយន្ត​សង្រ្គោះ​មក​ដល់៕

Road Crash and Victim Information System 2009

Friday, July 30, 2010

ជន​ជាតិ​បរទេស​១២​នាក់ ខ្មែរ​២​នាក់ របួស​ធ្ងន់​និង​ស្រាល​ដោយ​សារ​តែ​រថយន្ត​ក្រុង​បុក​គោ​ក្រឡាប់

កម្ពុជាថ្មី
ខេត្ត​កំពង់ធំ ៖ យ៉ាង​ហោច​ណាស់ ក៏​មាន​មនុស្ស​រង​របួស​ធ្ងន់ និង​ស្រាល​១២​នាក់ ដោយសារ តែ​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​បើក​លឿន ហួស​កំណត់​ទៅ​បុក​គោ​មួយ​ក្បាល​បណ្ដាល​ឲ្យ​ជាន់​ហ្វ្រាំង អូស​ចម្ងាយ​២៥​ម៉ែត្រ ទើប​ក្រឡាប់​ផ្ងារជើង​កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៧ ខែ កក្កដា ឆ្នាំ​២០១០ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់​ធំ។

មនុស្ស​១៤​នាក់ ដែល​រង​របួស​ធ្ងន់​៦​នាក់ និង​៨​នាក់​រង​របួស​មធ្យម និង​ស្រាល ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​នេះ គឺ​មាន​ជន​បរទេស​ចំនួន​១២​នាក់ និង​ខ្មែរ​២​នាក់។ ក្នុង​នោះ​អ្នក​រង​របួស​ធ្ងន់ ៣​នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ សល់​ប៉ុន្មាន​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ធំ។

ជន​បរទេស​ទាំង​១២​នាក់​ ដែល​រង​របួស​នោះ​មាន​ជន​ជាតិ​ចិន​១​នាក់ កូរ៉េ​១​នាក់ ឥណ្ឌា​១​នាក់ ហូឡង់​២​នាក់ បារាំង​៣​នាក់ ញូហ្សឺលែន ២​នាក់ និង​អាមេរិកាំង​២​នាក់។ ចំណែក​ជន​ជាតិ​ខ្មែរ​២​នាក់ គឺ​អ្នក​បក​ប្រែ​ភាសា​១​នាក់ និង​អាណិក​ជន​ខ្មែរ​នៅ​បារាំង​១​នាក់។

រថយន្ត​ក្រុង​ដែល​បើក​លឿន​ហួស​កំណត់​បណ្ដាល​ឲ្យ​គ្រោះ​ ថ្នាក់​ចរាចរ​នោះ ជា​របស់​ក្រុមហ៊ុន អង្គរ​អ៊ិចប្រេស ពាក់​ស្លាក​លេខ 3A7266 (សៀមរាប-ភ្នំពេញ)។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត ក្រុង​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​កន្លែង​កើត​ហេតុ ក៏​បុក​សត្វ​គោ ១​ក្បាល កំពុង​ដើរ​ឆ្លង​ផ្លូវ ហើយ​ក៏​ជាន់​ហ្វ្រាំង​អូស​ចម្ងាយ​ប្រមាណ​២៥​ម៉ែត្រ ទើប​ក្រឡាប់​ធ្លាក់​ពី​លើ ផ្លូវ​ទៅ​ខាង​ឆ្វេង​ដៃ​តែ​ម្ដង។

មេ​ការ​ក្រុមហ៊ុន​អង្គរ​អ៊ិចប្រេស បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរស័ព្ទ​ថា រថយន្ត​នេះ​ដឹក​មនុស្ស​២៦ នាក់​ ចេញ​ពី​ខេត្ត​សៀមរាប នៅ​ម៉ោង ៧​និង​៣០​នាទីព្រឹក។

មន្រ្តី​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​នេះ គឺ​បង្ករ​ឡើង​ពី​សត្វ​គោ ១​ក្បាល និង​រថយន្ត​បើក​ល្បឿន​ហួស​កំណត់ ទើប​កើត​មាន​ឧប្បត្តិហេតុ​បែប​នេះ៕