CEN
បាត់ដំបង: រថយន្ដកូរ៉េចំណុះ ៥ តោន បើកច្រាសទិសគ្នាពេលបែកកង់មុខខាងឆ្វេង បានរេទៅបុកជាមួយរថយន្ដទ្បិចសិសកូនកាត់អ៊ែរអ៊ិច៣០០ បណ្ដាលឱ្យរបួសធ្ងន់ជនជាតិកូរ៉េម្នាក់បាក់ដៃ និងបាក់ជើងជាប់ក្នុងទ្បាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១០ វេលាម៉ោង ១៦ នៅចំណុចក្រុមទី១៧ ភូមិឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង ។
លោកអនុសេនីយ៍ឯក ទ្បុង សុខុម អធិការរងទទួលបន្ទុកចរាចរស្រុកបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ គីម យ៉ុងអុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាអ្នកបើកបររថយន្ដទ្បិចសិស រងរបួសធ្ងន់បាក់ដៃស្ដាំ និងគ្រិចចង្កេះ និង ឈ្មោះ សាំង យ៉ុង ភេទប្រុស អាយុជាង ៥០ឆ្នាំ ជិះជាមួយគ្នារងរបួសធ្ងន់បាក់ចង្កេះ ទាំងពីរនាក់ជាជនជាតិកូរ៉េ ។
សាក្សីដែលបានឃើញហេតុការណ៍បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាកទ្បិចសិសកូនកាត់ពណ៌ស្ក ពាក់ស្លាកភ្នំពេញ 2M 2462 ធ្វើដំណើរពីទិសខាងលិចមកកើតតាមបណ្ដោយផ្លូវជាតិលេខ៥ ស្របពេល នោះមានរថយន្ដកូរ៉េពណ៌ស ១គ្រឿង ចំណុះ ៥ តោន ពាក់ស្លាកលេខភ្នំពេញ 3A 8602 បើកបរបញ្ច្រាសទិសគ្នាយ៉ាងលឿន ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែកង់មុខរបស់រថយន្ដកូរ៉េម៉ាកហ៊ីយ៉ាន់ដាយបានផ្ទុះកង់មុខ ខាងឆ្វេង ហើយវេរចង្កូតទៅបុករថយន្ដម៉ាកទ្បិចសិសពណ៌ស្ក មួយទំហឹងបណ្ដាលឱ្យខ្ទេចផ្នែកខាងមុខគាបជាប់តៃកុងទ្បាន និងអ្នកជិះអែបបណ្ដាលឱ្យរបួសធ្ងន់បាក់ដៃ បាក់ចង្កេះហើយទម្រាំគាស់យកអ្នករបួសរួចប្រើពេលជាង ១ម៉ោង ។ អ្នករបួសធ្ងន់់ត្រូវបានដឹកយកទៅ មន្ទីរពេទ្យអ៊ីមេគហ្សិនស៊ីខេត្ដបាត់ដំបង ។ ចំណែកអ្នកបើករថយន្ដកូរ៉េបានទុករថយន្ដចោលហើយរត់គេចខ្លួនបាត់ ៕
Category:Fiction set in 1715
-
Tagging page for Wikipedia:Categories for discussion/Log/2026 June
22#Fiction set in $YEAR (via MassXfD.js)
← Previous revision Revision as of 16:46, 22 J...
7 hours ago
No comments:
Post a Comment