កម្ពុជាថ្មី
ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ទាំងព្រលឹមអុរលាន់ដូចរន្ទះ បណ្ដាលឲ្យ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុមកចោមរោមមើលរាប់ សិបនាក់។
ហេតុការណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចភូមិសំណាក ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០ នៅវេលាម៉ោង ៧និង៣០នាទី។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់កម្ពុជាថ្មីថាមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿង ម៉ាកC100 ពណ៌ខ្មៅពាក់ស្លាកលេខ 1B9053 ខេត្តកណ្ដាល សេរី២០០៤ ជិះដោយមនុស្ស៤នាក់ ក្នុង នោះមានប្ដីប្រពន្ធកូនអាយុ១១ឆ្នាំម្នាក់ និងកូនក្មេងអាយុប្រមាណ១ខួបម្នាក់។ ពេលបើកមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ឈាមជ្រូក បើកនៅពីមុខក៏បុកចំស្ដុប ពីក្រោយ បណ្ដាលឲ្យរ៉េដៃចង្កូត ដួលអូសប្រវែង២០ម៉ែត្រ។
សាក្សីបន្តថា ក្រោយមកក៏មានបុរស២នាក់ ដេកក្នុងថ្លុកឈាមសន្លប់កណ្ដាលថ្នល់និងស្រ្តីម្នាក់កំពុងពកូន ខ្ចី ដែលបានអុកគូទនៅកណ្ដាលថ្នល់ដោយមិនអាចងើបដើរបាន។ ចំណែកម៉ូតូវ៉េវក៏ភ័យស្លន់ស្លោលើកម៉ូតូរបស់ខ្លួន ហើយដាក់មេប្រូចយ៉ាងលឿនសំដៅទៅទិសខាងកើត។
លោកម៉ាត់ ប៉ូលី អធិការនគរបាលស្រុកសន្ទុក បានទទួលសេចក្ដីរាយការណ៍បែបនេះ ក៏ ចាត់កំលាំងស្ទាក់ចាប់បានម៉ូតូវ៉េវនៅចំណុចភូមិតាំងក្រសាំងរួម ទាំងមនុស្ស និងម៉ូតូ។ សមត្ថកិច្ចបាន ធ្វើការវាស់វែង និងធ្វើការទំនាក់ទំនងឲ្យរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្ត កំពង់ធំមកដឹកជញ្ជូន។ ប៉ុន្តែជនរងគ្រោះត្រូវរង់ចាំរហូត២ម៉ោង។
ប្រជាពលរដ្ឋ ដែលឈរមើលហេតុការណ៍បានធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរ លើផ្នែកបំរើសេវាកម្ម ជួយសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ធំ ដែលមានការយឺតយ៉ាវ ក្នុងការជួយសង្រ្គោះ។ ពួក គាត់បានបន្តទៀតថា បើសិនមិនបានប្រជាពលរដ្ឋជួយយកកន្ទេលក្រាល ហើយឲ្យអ្នករងរបួសសំរាករង់ចាំរថយន្តពេទ្យទេនោះ ប្រហែលជាដាច់ខ្យល់ស្លាប់ទៅហើយ ព្រោះរង់ចាំជិត២ម៉ោង ទើប រថយន្តសង្រ្គោះមកដល់៕
Maitum
-
case fix
← Previous revision Revision as of 04:04, 22 December 2024
Line 308: Line 308:
== Wildlife ==
== Wildlife ==
[[File:Philippine sarangani tarsie...
2 hours ago
No comments:
Post a Comment