Saturday, August 14, 2010

ក្មួយ​លោកស្នងកា​របើក​ម៉ូតូ​ច្រាសទិស​បុក​រថយន្ត​អ្នកា​ សែត ប៉ូលិស​ឃុំខ្លួន​អ្នកា​សែតមួយ​យប់​

CEN
ភ្នំពេញ: អ្នកយក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី​ម្នាក់ ត្រូវបាន​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ​ឃុំ​ខ្លួន​ពេញ​មួយ​យប់ បន្ទាប់ពី​មាន​ម៉ូតូ​មួយ​គ្រឿង ដែល​អ្នកបើកបរ អះអាងថា ក្នួយ​ស្នងការ បើក​ម៉ូតូ​ច្រាសទិស​ ទៅ​បុក​រថយន្ត​អ្នកកាសែត ។​

​ហេតុការណ៍​ដ៏​អយុត្តិធម៌​ខាងលើកើតឡើង​កាលពី​វេលា​ម៉ោង ៨:៣០​យប់ ថ្ងៃទី ១២ សីហា ​កន្លងទៅនេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ក្បែរ​រង្វង់​មូល​ចោម​ចៅ ​សង្កាត់​ចោមចៅ ​ខណ្ឌដង្កោ ។

​រថយន្ត​អ្នកកាសែត​ម៉ាក ស៊ស ​ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ 2D 6960 បើ​ញ​បរ​ដោយ​លោក ឡាយ សុខុម អ្នកយក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី ។ ចំណែក​ម៉ូតូ​បង្ក​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​រងរបួស​ស្រាល​ ២​នាក់ ។

​លោក ឡាយ សុខុម បាន​និយាយ​ឲ្យដឹងថា មុនពេល​កើតហេតុ លោក​បាន​បើ​ក​រថយន្ត​ម្នាក់ឯង​តាម​ផ្លូវជាតិ​លេខ​៤ ពី​កើត​ទៅ​លិច ។ លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ​បើ​ក​ច្រាសទិស ពី​លិច​ទៅ​កើត មក​បុក​រថយន្ត​ពីមុខ​តែម្តង ។ ការខូចខាត​និង​របួស​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​ទេ ហើយ​ភាគី​ម៉ូតូ​បាន​យល់ព្រម​សង​ការខូចខាត ។

​ខណៈពេល​លោក សុទ្ធ សារឿ​ន ប្រធាន​ផ្នែក​ចរាចរ​ខណ្ឌដង្កោ មក​វាស់វែង​រួច ក៏​នាំ​លោក ឡាយ សុខុម ទៅ​ឃុំខ្លួន​មួយ​យប់ គឺ​យោង​តាម​បញ្ជា​លោក ប៊​ន សំអាត អធិការ​ប៉ូលិស​ខណ្ឌដង្កោ ។ លុះ​ព្រឹក​ឡើង​ម៉ោង​៧​ ថ្ងៃទី​១៣ សីហា​នេះ ទើប​ដោះលែង ។

​ជុំវិញ​ករណី​ឃាត់ខ្លួន​អ្នកកាសែត ដែល​មិន​ខុស​ឬ​ប្រព្រឹត្តល្មើស​អ្វី​សោះ លោក ប៊​ន សំអាត បាន​ទម្លាក់​ការទទួលខុសត្រូវ​រឿង​ឃុំ​ខ្លួន​ទៅ​លោក សុទ្ធ សារឿ​ន ។​

​លោក ឡាយ សុខុម បញ្ជាក់ថា លោក​នឹង​ប្តឹង ពី​លោក ប៊​ន សំអាត ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌ ៕

No comments: