កម្ពុជាថ្មី
កំពង់ចាម ៖ រថយន្តម៉ាក CRV ដ៏ថ្មីស្រឡាង១គ្រឿង បានបើកបោះពួយទៅបុកបង្គោលភ្លើងពេញ ទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ និងបង្គោលភ្លើងដែកអាលុយមីញូម ១ដើមដួលរលើង។ ចំណែក អ្នកជិះក្នុងរថយន្តដែលមានតែតៃកុងម្នាក់នោះ ពុំមានគ្រោះថ្នាក់អ្វីទេ ដោយសារពោងសុវត្ថិភាពបានផ្ទុះពេញ មកជួយការពារ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ នៅចំណុចមុខក្លោងទ្វារ សាលាខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលបើករថយន្តបុកបង្គោលភ្លើងនោះ មានឈ្មោះជិន ភារម្យ អាយុ២៣ឆ្នាំ មុខរបរជានិស្សិត សាកលវិទ្យាល័យ វេសស្ទេន មានទីលំនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅពេលប៉ូលិសសួរនាំ គេបានឆ្លើយថា ខ្លួនស្រវឹងស្រាពេលចេញពីផឹកស៊ីជាមួយមិត្តភក្ដិ នៅផ្ទះរបស់ខ្លួន រួចបានបើករថយន្តជូនមិត្តភក្ដិទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តបើកក្នុងល្បឿនលឿនក៏យកចង្កូតមិនទាន់ ជ្រុលទៅមុខឡើងលើឃឿនថ្ម រួចបុកនិងបង្គោលភ្លើង១ដើមនៅទីនោះតែម្ដង។ ប៉ុន្តែសំណាងល្អ ដោយរថយន្តមានពោងសុវត្ថិភាពផ្ទុះចេញការពារ៕
Fight Club: Members Only
-
← Previous revision Revision as of 21:31, 17 October 2026
Line 26: Line 26:
}}
}}
'''''Fight Club: Members Only''''' is a 2006 Indian Hindi-language [...
2 hours ago
No comments:
Post a Comment