កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីក្នុងរាជធានីមួយគ្រឿង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៦ សីហា បានបើកបុករបាំងចែកទ្រូងផ្លូវ កាច់ជ្រុងវត្តមហាមន្ត្រី តាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឱ្យរថយន្តក្រឡាប់ជើងទ្រមេឃ ប្រៀបដូចជាចងកំហឹង នឹងរបាំងចែកទ្រូងផ្លូវនោះតាំងពីពេលណាមក ។ រថយន្តនេះម៉ាក គី ផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខ 2I-8935 ភ្នំពេញ ដែលមានអ្នកបើកបរឈ្មោះសំ នី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
អ្នកបើកបររថយន្តនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ច នៅកន្លែងកើតហេតុថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្ត ពីទិសស្តុបអតីតពេទ្យចិន ទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តឡិចស៊ីសមួយគ្រឿង បើកវ៉ា ទៅមុខបានប៉ះក្បាលរថយន្តរបស់ខ្លួន ទើបបណ្តាលឱ្យរេចង្កូតទៅបុករបាំងចែកទ្រូងផ្លូវ រហូតក្រឡាប់ផ្ងារជើងឡើងលើ ។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តឡិចស៊ីសមួយគ្រឿង បើកពីមុខរថយន្តតាក់ស៊ីនោះមែន លុះដល់ចំណុចខាងលើរថយន្តតាក់ស៊ី បានបើកជែងរថយន្តឡិចស៊ីស តែទៅមុខមិនរួចក៏បានប៉ះរថយន្តឡិចស៊ីសនោះ បណ្តាលឱ្យរេចង្កូតទៅបុករបាំងចែកផ្លូវតែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមខ្លួន (សាក្សី) បានស្ទុះទៅជួយទាញទ្វាររថយន្តឱ្យអ្នកបើកបរចេញមកក្រៅ ប៉ុន្តែមិនឃើញរងរបួសអ្វីទេ ។ នៅកន្លែងកើតហេតុប៉ូលិសនិយាយថា អ្នកបើកបររថយន្តតាក់ស៊ីនោះធុំក្លិនស្រា តែអ្នកបើកបរបានបដិសេធថា គេអត់ផឹកស្រាទេ ។ រថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្ទូចយកទៅរក្សាទុកនៅ សាលារាជធានីភ្នំពេញ ដើម្បីឱ្យថៅកែក្រុមហ៊ុនតាក់ស៊ី សងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ៕
User:TurkTurkoglu
-
← Previous revision Revision as of 10:42, 23 February 2025
Line 1: Line 1:
[[File:Welcomebanner.gif]]
[[File:Welcomebanner.gif]]
Merhaba, ben TurkTurko...
21 minutes ago
No comments:
Post a Comment