Saturday, September 4, 2010

រថយន្ត​ឡង់​គ្រី​ស្ស័រ​បើក​បុក​រថយន្ត​កូរ៉ូ​ឡា ​បត់​ឆ្លង​ផ្លូវ​របួស​២នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
រាជ​ធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​២​នាក់​ បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កាល​ពី​វេលា​ម៉ោង​១១​និោង​៣០​ នាទី​យប់ ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១២៩C ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​សារ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ​មួយ​គ្រឿង មាន​ស្លាក​លេខ​ ONU-2799 បើក​បុក​រថយន្ត​ម៉ាក​កូរ៉ូ​ឡា ពណ៌​ត្រាវ មាន​ស្លាក​លេខ​ភ្នំពេញ 2J-4398 ដែល​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​ ។

ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ប៊ុន គឹម​មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​មានទី​​លំនៅ​ផ្ទះ​លេខ​៤៣១ ភូមិ​ជំពូ​​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ជា​អ្នក​បើក​បរ​រថយន្ត​កូរ៉​ឡា និង​ម្នាក់​ទៀត​ឈ្មោះ​ឡុង រ៉ាវី ភេទ​ប្រុស​​​ អាយុ​២៧​ឆ្នាំ មាន​ទី​​លំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​រួម​ដំណើរ ។

តាម​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ONU បើក​បរ​ដោយ​ឈ្មោះ​ជិន ប៊ុន​ឡេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ធ្វើ​ការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បើក​បោះ​ពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ កូរ៉ូ​ឡា ជិះ​គ្នា​២​នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ គឺ​បុក​ចំ​កណ្តាល​រថយន្ត​តែ​ម្តង ។

No comments: