យ៉ាងហោចណាស់នៅថ្ងៃទី១៧ កញ្ញានេះ នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរ ២ លើក បណ្តាលឲ្យមនុស្ស ៥នាក់របួសធ្ងន់ និងស្រាល ។
* ករណីទី ១ : វេលាម៉ោង ៤ និង ១០ នាទី ល្ងាចថ្ងៃទី ១៧ កញ្ញានេះ នៅចំណុចផ្លូវម៉ុងឫទ្ធី មុខដីឡូត៍ចាក់សសរគ្រឹះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីរថយន្តធំមួយគ្រឿង បើកបុកម៉ូតូរបួសបុរស ២នាក់ ហើយរថយន្តជ្រុកបុកអ្នកដើរម្នាក់ទៀតរបួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ម.០១៧០ ភព៣ បើកបរដោយឈ្មោះ ចាន់ នីណែត ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ បានបើកតាមផ្លូវម៉ុងឫទ្ធី ពីកើតទៅលិច ជ្រុលបុកម៉ូតូម៉ាក SUZUKI Smauh ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1N 9382 ដែលធ្វើដំណើរច្រាសទិសគ្នា របួសបុរស ២នាក់ គឺឈ្មោះ បៀក រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ (អ្នកបើក) និងអ្នករួមដំណើរជាបុរសម្នាក់ទៀត ។ បន្ទាប់មករថយន្តជ្រុកបុកបុរសម្នាក់ទៀត កំពុងដើររបួសធ្ងន់ឈ្មោះ រិទ្ធី ចាន់ អាយុ ២៤ឆ្នាំ ។ រថយន្តដែលបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវប៉ូលិសឃាត់ទុកនៅខណ្ឌជាមួយម៉ូតូ ។
* ករណីទី ២ : វេលាម៉ោង ០០ និង ៥០ នាទី រំលងអធ្រាត្រ ថ្ងៃទី១៨ កញ្ញានេះ នៅចំណុចផ្លូវ២១៤ កែង ផ្លូវ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីរថយន្ត COROLLA បុក LEXUS ក្រឡាប់ ២-៣ ត្រឡប់ បណ្តាលឲ្យរបួស ២នាក់ ហើយរថយន្តបង្កបើករត់បាត់ ។
ប៉ូលិសនិយាយថា រថយន្ត COROLLA បង្កមិនចាំលេខ បានបើករថយន្តគេចបាត់ ។ ចំណែករថយន្តរងគ្រោះម៉ាក LEXUS LX 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2H 7885 បើកបរដោយឈ្មោះ សេង ប៉ុនថេង អាយុ ៣២ឆ្នាំ ជាមន្ត្រីប៉េអឹមលើផ្ទៃប្រទេស របួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ស្រ៊ី គឹមយូ ភេទប្រុស ជាមេធាវីរងរបួសស្រាល ។
សាក្សីនិយាយថា មុនកើតហេតុរថយន្ត LEXUS បើកតាមផ្លូវ ២១៤ ពីកើតទៅលិច ដល់ផ្លូវកែង ៥១ ស្រាប់តែរថយន្ត COROLLA បើកតាមផ្លូវ៥១ ពីជើងទៅត្បូងបុកចំទទឹងបណ្តាលឲ្យក្រឡាប់ ២-៣ ត្រឡប់ ហើយរថយន្តបង្កបើករត់បាត់ ។ បន្ទាប់ពីជនរងគ្រោះត្រូវបានគេដឹកទៅពេទ្យ ប៉ូលិសក៏ស្ទូចរថយន្តទៅរក្សាទុកនៅសង់ត្រាល់ ៕
Smith v. Inco Ltd.
-
References: removed duplicate references
← Previous revision Revision as of 17:55, 25 January 2026
Line 11: Line 11:
== References ==
== References ==
{...
3 hours ago

No comments:
Post a Comment