Thursday, September 17, 2009

VIGO បើក​ជែង​ស្តាំ រួច​ខោក Tacoma ជ្រុល​បុក​របាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​លើផ្លូវ​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 16 កញ្ញា 2009)

ភ្នំពេញ: បុរស​ម្នាក់​រងរបួស​មធ្យម បន្ទាប់ពី​បាន​បើករថយន្ត​ម៉ាក VIGO វ៉ា​ខាងស្តាំ រួច​យក​ចង្កូត​ខោក​រថយន្ត Tacoma ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជ្រុល​បុក​ក្បាល​នាគ​នៃរ​បាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ដេក​លើ​ ផ្លូវ ។ បុរស​ដែល​បើក​រថយន្ត​ទំនើប​ខាងលើ ក៏​វារ​ចេញ​តាម​ទ្វារ​លើ​រត់គេចខ្លួន​បាត់ ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ ថ្ងៃទី ១៥ កញ្ញា​ កន្លងទៅនេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ មុខ​ផ្ទះ​លេខ ១៥៧៥ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HILUX VIGO ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2J 9041 បើកបរ​ដោយ​បុរស​ម្នាក់ បាន​រត់​ចោល​រថយន្ត ។ ចំណែក​រថយន្ត​ដែល​ត្រូវ​រថយន្ត VIGO បើក​ខោក​ម៉ាក TOYOTA Tacoma ពណ៌​ឈាមជ្រូក ស្លាក​លេខ​ភ្នំបេញ 2K 5052 បើកបរ​ដោយ​ឈ្មោះ ស៊ុន លី​ណា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ស្នាក់​នៅផ្ទះ​លេខ ៤៤៣ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ រថយន្ត​គាត់​ខូច​ស្តុប​មុខ​ស្តាំ​បន្តិច ។​

​ បុរស​ ស៊ុន លី​ណា បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ២ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យឺត​បំផុត ។ ពេលនោះ​ស្រាប់តែ​រថយន្ត VIGO វ៉ា​រថយន្ត​គាត់​ខាងស្តាំ ក៏​ជួប​ម៉ូតូ ២-៣ គ្រឿង​ពី​មុខ រថយន្ត​នោះ​ក៏​បត់​ឆ្វេង​ខោក​រថយន្ត​គាត់ ហើយ​ជ្រុល​បុក​ក្បាល​នាគ​នៃ​របាំង​ចែក​ទ្រូងផ្លូវ​ប៉ើង​ក្រឡាប់​ផ្តេក​ ទទឹងង៉ាង​លើផ្លូវ​តែម្តង ។ គាត់​បាន​ជាន់​ហ្វ្រាំង​ឈប់​តែ​ម្តង ។ គាត់​ឃើញ​អ្នកបើកបរ VIGO វារ​ចេញ​តាម​ទ្វា​រលើគេចខ្លួន ដោយ​មាន​របួស​ផង ។​

​ រថយន្ត​ទាំង ២ ត្រូវបាន​ប៉ូលិស​ចរាចរ​ជើងគោក​ក្រុងភ្នំពេញ​នាំ​ទៅ​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ ៕
RsvwgRsabukrHsøab; 1rbYs5nak;TaMgkNþalyb; PDF Print E-mail
Thursday, 17 September 2009 11:43

ya:gehacNas;mnusSmñak; )ansøab;bnÞab;BIbBa¢Únmkkan;mnÞIreBTü kal;Em:tedIm,IeFVIkarseRgÁaH ehIymnusS 5nak;eTot)anrgrbYsF¶n;nigRsalRBm TaMgsmÖar³mYycMnYnFM )anrgkarxUcxat esÞIrTaMgRsug edaysarnarIv½yekµgmñak; RsvwgRsa ebIkrfynþeTAbukTaMgkMeral.

krNIeRKaHfñak;cracrd¾rn§t;xagelIenH )anPJak;ep¥IleLIgkalBIevlaema:g3nig30naTIeTobPøWQancUléf¶TI16 ExkBaØa rfynþbgá)anecjBIhUbcukenAkñúghagmYykEnøg ehIyk¾ebIkrfynþmñak;ÉgeFVI dMeNIrtambeNþaypøÚvelx51 kñúgTis edABIeCIgeq

smtßkic©CMnajcracrraCFanIPñMeBj )anbBa¢ak;[dwgfa enAkñúgkrNIeRKaHfñak; xagelIenH KWbNþalmkBIGñkebIkrfynþ bgáebIkelOnhYskMNt;ehIyGVIEdlF¶n; F¶reTotenaH KWGñkebIkrfynþhUbCatiRs vwg Edlxusnwgc,ab;cracr . enAkñúgkrNI xagelIenHEdr rfynþbgánigm:UtUrbs;Cn rgeRKaH RtUv)ansmtßkic©ykeTArkSaTuk enAkariyal½ycracreCIgeKakraCFanIPñM eBj edIm,IedaHRsayKñatamc,ab; ehIy sBCnrgeRKaHRtUvRkumRKYsarykeTAeFVI buNütamRbéBNI .

Monday, September 14, 2009

ក្មេងចាប់ផ្តើមបង្រៀនចាស់រឿងច្បាប់ចរាចរណ៍

By : ធីវ សុមុនី
ksn-news 24/ 08 / 2009

យុវជនបង្ហាញមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរលើដងវិថីអាចការពារជីវិតបាន
យុវជនកាកបាទក្រហមឈរលើកទង់កាកបាទក្រហមអោយឈប់ត្រឹមគំនូសចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកំពុងក្លាយជាសោកនាដកម្ម និងមហន្តរាយប៉ះពាល់យ៉ាងខ្លាំងដល់
អាយុជីវិត មនុស្សដែលសព្វថ្ងៃគេជឿថា វិនសកម្មនេះខ្លាំងជាងគ្រោះថ្នាក់ដោយសារមីន និងជំងឺអេដស៍
ទៅទៀត ។ ហេតុនេះទើបយុទ្ធនាការពង្រឹងការគោរពអនុវត្តច្បាប់ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែងដើម្បី
កាត់បន្ថយគ្រោះថ្នាក់នេះរួមមានទាំងឲ្យក្រុមយុវជនកាកបាទក្រហមក្មេងៗចូលរួមផង ដើម្បីបង្ហាញនិង
បង្រៀនចាស់មួយចំនួនដែលធ្វើពើឬមិនគោរពច្បាប់ ។

កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០០៩ នៅតាមផ្លូវកែងស្តុបទាំងអស់នៅរាជធានីភ្នំពេញ
មានវត្តមាន យុវសិស្ស យុវជនកាកបាទក្រហមជាច្រើននាក់ ចាប់ពី៨-១០នាក់ ក្នុងមួយកន្លែងដើម្បីលើក
ផ្ទាំងរូបភាពអប់រំពីការប្រើមួកសុវត្ថិភាព កាន់ទង់សញ្ញាមានឡូហ្គោកាកបាទក្រហម ចង្អុលបង្ហាញតាម
ភ្លើងស្តុប និងគំនូសសញ្ញាចរាចរណ៍ ព្រមទាំងណែនាំ តាមឧគ្ឃោសនសព្ទ បំពងសំឡេងបន្ថែមទៀតផង ។

ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម បាននិយាយថា ក្រុមពួកគេបានដាក់ពង្រាយនៅតាមផ្លូវ
ប្រសព្វគ្នា ដោយមានភ្លើងសញ្ញាចរាចរណ៍គ្រប់ជ្រុងផង ដូចេ្នះដើម្បីជួយបង្ហាញ និងអំពាវនាវឲ្យមានការ
យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ចរាចរណ៍ ដូចជាពាក់មួយសុវត្ថិភាព គោរពភ្លើង និងគំនូសសញ្ញា
ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ។ ពួកគេមកពីតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ហើយមកជួយសង្គម
ក្នុងពេលទំនេរពីការសិក្សា គឺថ្ងៃអាទិត្យ ។

បើតាមក្រុមយុវជនស្ម័គ្រចិត្ត នៅចំណុចកែងស្តុបសន្ធរម៉ុក បាននិយាយថា អ្នកបើកបរ ម្ចាស់យាន
យន្តមានការគោរពច្បាប់ច្រើន បើប្រៀបធៀបនឹងពេលមុន។ ទោះបីយ៉ាងណាពួកគេបន្ថែមថា ទាល់តែ
ប៉ូលិសឈរក្បែរផង ទើបគេខ្លាច បើគ្មានវត្តមានប៉ូលិសទេ អ្នកបើកបរខ្លះហាក់ព្រងើយកន្តើយ ហើយរឹង
រូសមិនព្រមគោរពច្បាប់ ក្នុងនោះក៏មានក្រុមមនុស្សចាស់ៗមួយចំនួនដែរ ។

លោក សុខ ជា អាយុ៣៩ឆ្នាំ អ្នកបើកបរម៉ូតូនិយាយថា ឥឡូវដល់ពេលក្មេងៗបង្រៀនចាស់ៗខ្លះ
ហើយ ព្រោះចាស់ៗមួយចំនួននៅតែប្រកាន់គំនិតចាស់គំរឹល មើលស្រាលក្មេងស្រករក្រោយតាមរយៈ
“ខ្ញីចាស់កាន់តែហឹរ” ឯក្មេងៗប្រកាន់ទស្សនៈ “រលកក្រោយច្រានរលកមុន” ។

បើតាមលោក សូវ័ន ជាគ្រូបង្រៀនម្នាក់និយាយថា កន្លងមកអ្នកបើកបរយានយន្តតែងធ្វើតាម
ទម្លាប់ តាមឱកាស ហើយទុកច្បាប់នៅកៀនជញ្ជាំង ។ ឥឡូវគួរនាំគ្នាគោរពច្បាប់ទាំងអស់គ្នាហើយ ព្រោះ
ការគោរពច្បាប់ នាំឲ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស និងបង្កើតភាពសុខដុមរមនាក្នុងសង្គមផង ។

លោកបញ្ជាក់ថា ដូចជាការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរ ទោចក្រយានគឺចាំបាច់ណាស់
ដើម្បីការពារជីវិតខ្លួន ។ ជេគីចាន់ ហៅយិនឡុង តារាល្បីនៅហូលីវូដ បានថតស្ព៉តផ្សាយឲ្យពាក់មួក
សុវត្ថិភាព យុវនិស្សិត សារិន អាយុ២៥ឆ្នាំ បានរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង២១
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយសារមួកសុវត្ថិភាព ។ល។

បើតាមប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ ប្រាប់ “ខ្មែស្ថាបនា”ថា ពួកគេមិនចង់ឈរតាមដងផ្លូវ
ទេ តែដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងការគោរបញ្ជាថ្នាក់លើ ពួកគេត្រូវបង្ខំចិត្ត ។ ទោះយ៉ាងណានៅពេល
សាធារណជនមានមនសិការភ្ញាក់រលឹកគោរពច្បាប់ទាំងអស់គ្នា ក្រុមប៉ូលិសអស់ការងារធ្វើហើយ ។

ប្រភពពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងក្នុងរយៈ
ពេល១០ឆ្នាំចុងក្រោយនេះ ។ ឆ្នាំ១៩៩៧ គ្រោះថ្នាក់កើតឡើង៤២៩លើក ស្លាប់៨៣នាក់ របួស៣៣៥នាក់
ឆ្នាំ២០០១ គ្រោះថ្នាក់ កើតឡើង២៦៩៩លើក ស្លាប់៤៥៩នាក់ របួស៤១៨៤នាក់ ឆ្នាំ២០០៧ គ្រោះថ្នាក់
កើតឡើង៩៤៤៩លើក ស្លាប់១៥៤៥នាក់ របួសស្រាល៩៧៩៤នាក់ ធ្ងន់៧៨៦១នាក់ ៕

Saturday, September 12, 2009

This is drunk driving result

Photo by DAP

This is drunk driving result

Photo by DAP

អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​សម្ដែង​ការ​បារម្ភ​ខណៈ​ដែល​អាជ្ញាធរ​ចាត់​វិធានការ

2009-09-10

ប្រជា ​ពលរដ្ឋ​ដែល​កំពុង​លក់​បាយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ ភ្នំពេញ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​មុខ​របរ​របស់​ពួក​គាត់ ដោយ​ពួក​គាត់​អះអាង​ថា មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ បាន​បណ្តេញ​ឲ្យ​ពួក​គាត់​ឈប់​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​ទៀត​ហើយ។

RFA/Sophorn

អ្នក​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​ក្រុង​។ រូប​ថត​ថ្ងៃ​០៤ កញ្ញា ២០០៩។

ស្រ្តី​វ័យ ៦០​ឆ្នាំ​ម្នាក់ ឈ្មោះ ស ម៉ៃ មាន​ហាង​លក់​បាយ​តូច​ល្មម ដែល​មាន​តែ​ដំបូល​ប្រក់​តង់​មាន​ទី​តាំង​ក្បែរ​រដ្ឋ​សភា​ចាស់​នៅ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​២៤០ ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អ្នកស្រី​លក់​បាយ​នៅ​តាម​ដង​ផ្លូវ​នេះ​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ ដោយ​អ្នកស្រី​មាន​តែ​មុខ​របរ​មួយ​នេះ ដើម្បី​ចិញ្ចឹម​កូនៗ​នៅ​ក្នុង​បន្ទុក​ទាំង​៥​នាក់​រហូត​មក ៖ «ទី​១ ឈ្នួល​ផ្ទះ មួយ​ខែ ១៥០ គ្រាន់​តែ​ផ្ទះ​ស្នាក់​នៅ ហើយ​កូន​រៀន។ អត់​មាន​មុខ​របរ​អី​ផ្សេង​ទេ មាន​តែ​វិល​ទៅ​ស្រុក​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ»។

អ្នកស្រី ចាន់ ហៀង ដែល​កំពុង​លក់​ម្ហូប​មួយ​គ្រែ​តូច​នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៤៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ បាន​សម្ដែង​កង្វល់​ថា បើ​អ្នកស្រី​បាត់​បង់​មុខ​របប​នេះ កូនៗ​ទាំង​៣​នាក់​របស់​អ្នកស្រី​ក៏​បាត់បង់​ការ​សិក្សា​ដែរ ព្រោះ​ក្រៅ​ពី​លក់​ដូរ​ម្ហូប​នៅ​ទីនេះ អ្នកស្រី​គ្មាន​កន្លែង​ផ្សេង​ដើម្បី​លក់​ឡើយ។

អ្នកស្រី ចាន់ ហៀង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «អត់​ឲ្យ​លក់​ព្រួយ​បារម្ភ ព្រោះ​អី​យើង​លក់​គ្រាន់​បាន​ចិញ្ចឹម​កូន​រៀន​កូន​អី យើង​បាន​កូន​រៀន​នៅ​ក្នុង​ហ្នឹង»។

ឯ​ស្ត្រី​ម្នាក់​ទៀត​ដែល​កំពុង​លក់​បាយ​មួយ​ឆ្នាំង​ធំ​នៅ​តាម​ចិញ្ចើម​ ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​១ បាន​លើក​ឡើង​ថា អ្នកស្រី​លក់​បាយ​ក្នុង​១​ថ្ងៃ​អស់​២០​គីឡូ​អង្ករ អ្នកស្រី​អាច​ចិញ្ចឹម​កូនៗ​ទាំង​១០​នាក់​ក្នុង​បន្ទុក​បាន។ ប៉ុន្តែ​បើ​រដ្ឋ​អំណាច​ឈប់​ឲ្យ​លក់​ដូរ​នៅ​ទី​នេះ កូនៗ​របស់​អ្នកស្រី​ពិត​ជា​ដាច់​ពោះ​ស្លាប់​ហើយ ៖ «បើ​សិន​ជា​អត់​ខ្ញុំ​មួយ​ទៅ មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម បើ​ខ្ញុំ​អ្នក​មេ​គ្រួសារ រក​ចិញ្ចឹម​កូន»។

ក្រៅ​ពី​ការ​ត្អូញត្អែរ​របស់​អ្នក​លក់​ដូរ អតិថិជន​ដែល​កំពុង​អង្គុយ​ទទួល​ទាន​បាយ​នៅ​ក្នុង​តូប​លក់​បាយ​មួយ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​៣៣៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ លោក សំ បូ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា លោក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​កប៉ាល់ លោក​មក​ទទួល​ទាន​បាយ​នៅ​តាម​ដង​ផ្លូវ​បែប​នេះ ព្រោះ​គាត់​ចំណាយ​តែ​៤​ពាន់​រៀល​អាច​ហូប​បាយ​បាន​មួយ​ចំអែត ហើយ​គាត់​អាច​សន្សំ​លុយ​បាន​ខ្លះ​សម្រាប់​ការ​សិក្សា​របស់​កូនៗ។

លោក សំ បូ ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ហូប​នៅ​ហាង​ធំៗ វា​ថ្លៃ ហើយ​អស់​លុយ​ច្រើន ឥឡូវ​យើង​សន្សំ​សំចៃ​ទៀត ពិបាក​រក​លុយ​ដែរ​ឥឡូវ»។

ចំណែក​ឯ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប ដែល​កំពុង​ទទួល​ទាន​អាហារ​នៅ​កន្លែង​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​ រដ្ឋ​សភា​ចាស់ ឈ្មោះ សុ ភា បាន​និយាយ​ថា បើ​កន្លែង​លក់​បាយ​តូចៗ​តាម​ចិញ្ចើម​ផ្លូវ​ត្រូវ​បញ្ឈប់​នោះ ពួក​គាត់​អ្នក​រត់​ម៉ូតូ​ឌុប​ពិត​ជា​ពិបាក​ក្នុង​ការ​ទិញ​បាយ​ហូប ព្រោះ​ពួក​គាត់​រត់​ម៉ូតូ​ឌុប​អាច​រក​លុយ​បាន​តែ​១​ម៉ឺន​ក្នុង​១​ថ្ងៃ ហើយ​ហ៊ាន​ហូប​បាយ​តម្លៃ​តែ ២ ទៅ ៣​ពាន់​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល មិន​អាច​ចូល​ហាង​ធំៗ​បាន​ទេ ដូច្នេះ​ពួក​គាត់​ក៏​ប្រឈម​មុខ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​បាយ​នេះ​ដែរ ៖ «ម្នាក់​ឯង ៣.០០០​អស់​ហើយ។ មួយ​ថ្ងៃ​រត់​ម៉ូតូ​បាន​សល់ ១​ម៉ឺន​ជាង ជួន​ណា​អត់​បាន​មួយ​ម៉ឺន​ផង»។

ជាង​ជួស​ជុល​ម៉ូតូ​ម្នាក់​បាន​លើក​ឡើង​ថា ការ​លក់​ដូរ​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជា​ការ​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​រក​ចំណូល​បាន​តិច​តួច​ដូច​រូប​លោក។ លោក​បន្ត​ថា ដោយសារ​តែ​ចំណូល​បាន​តិច​តួច ទើប​លោក​មិន​ហ៊ាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ក្នុង​ហាង​ធំៗ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ អភិបាល​រង​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រៀបចំ​ទីក្រុង​ភ្នំពេញ​ឲ្យ​មាន​សោភ័ណ​ភាព​ដើម្បី​ទាក់​ទាញ​ភ្ញៀវ ​ទេសចរណ៍​ឲ្យ​បាន​ច្រើន ម្យ៉ាង​វិញ​ទៀត ពួក​គាត់​លក់​ដូរ​ទាំង​នោះ​គឺ​ខុស​ច្បាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​រៀបចំ​នេះ​នឹង​ធ្វើ​សន្សឹមៗ​ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​លក់​ដូរ​នៅ​លើ​ ចិញ្ចើម​ផ្លូវ​ទាំង​នោះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​រក​ទីតាំង​លក់​ ដូរ​ថ្មី។

លោក ម៉ាន់ ឈឿន ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ធ្វើ​គឺ​ត្រូវ​តែ​ធ្វើ​ហើយ ប៉ុន្តែ​យើង​ធ្វើ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង បន្តិច​ម្ដងៗ កាន់​តែ​យូរ​ទៅ ប្រជា​ពលរដ្ឋ​កាន់​តែ​យល់​ទៅ ថា​កន្លែង​នេះ​គួរ​លក់​អី កន្លែង​នោះ​គួរ​លក់​អី យើង​មិន​ធ្វើ​ឆុង​ឆាំង​ទេ។ ធ្វើ​នេះ​មិន​មែន​ធ្វើ​តែ​មួយ​មុខ​ទេ អ្វី​ទាំង​អស់ ទីក្រុង​ក៏​ស្អាត សុវត្ថិភាព​ក៏​មាន បរិស្ថាន​ក៏​ល្អ»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី​បាន​លើក​ឡើង​ថា ការ​បណ្តេញ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅៗ ព្រោះ​អ្នក​លក់​រាប់​ពាន់​នាក់​នឹង​បាត់​បង់​មុខ​របរ ហើយ​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​ធាក់​ស៊ីក្លូ​រាប់​ម៉ឺន​នាក់​ត្រូវ​បន្ថែម​ចំណាយ​លើ​ម្ហូប​អាហារ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​រក្សា​សិទ្ធិ​របស់​ពួក​គាត់ ឲ្យ​គាត់​រក​ទទួល​ទាន​តាម​លទ្ធភាព​របស់​គាត់ ហើយ​សាលាក្រុង​មិន​សូវ​គាប​សង្កត់​គាត់ មិន​ត្រូវ​គាប​សង្កត់​អ្នក​ក្រីក្រ អ្នក​លក់​ដូរ​តូច​តាច អ្នក​ក្រីក្រ​ដែល​រក​ទិញ​អីវ៉ាន់ ទិញ​ម្ហូប​អាហារ​ពី​អ្នក​លក់​ដូរ​តូច​តាច​ទេ ព្រោះ​នេះ​ជា​តួនាទី​របស់​រដ្ឋាភិបាល រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ ការងារ​សមរម្យ​ឲ្យ​សមរម្យ​គ្រប់​គ្នា ត្រូវ​តែ​លោក​តម្កើង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។ តែ​ឥឡូវ​ការងារ​ក៏​ខ្វះ ជីវភាព​ក៏​ខ្វះ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​បង​ប្អូន​យើង​ដែល​គ្នា​រក​ទទួល​ទាន​បន្តិច​ បន្តួច​ឲ្យ​បន្ត​មុខ​របរ​របស់​ពួក​គាត់​ទៅ»។

អានបនែ្ដម

ប្រើពេលជាង៤ម៉ាងទើបយកអ្នកស្លាប់ចេញពីកាប៊ីនរថយន្តបានដោយសារតែ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ

សរសេរដោយ កាសែតកម្ពុជាថ្មី
ព្រហស្បតិ, ២៧ សីហា ២០០៩ ២២:៥៨

ខេត្តពោធិ៍សាត់: ប្អូនបង្កើត​មានសំណាង​បាន​រួច​ផុតពី​សេច​កី​ស្លាប់ ឯ​តៃកុង​ជា​បង​និង​ព្រូឡាន​ម្នាក់ទៀត​បាន​ស្លាប់​កំពិត​ដូច​ចេកចៀន​កៀប​ជាប់ ​នឹង​កាប៊ីន​រថយន្ត​រួញ​ដល់​តួ​រថយន្ត​ដែល​ក្រុម​អ្នក​ជួយ​ង្គ្រោះ​បាន​ ប្រើពេល​ជាង៤ម៉ោង​ទើប​អាច​គាស់​យក​សព​អ្នក​ទាំង២បាន។ នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​ លេខ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩វេលា​ម៉ោង១១និង៤៥នាទី​យប់​ត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ៥ស្ថិតក្នុង ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។

នគរបាល​ផ្នែក​ចរាចរ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ១-ឈ្មោះ​ជា គឹម​ណាត អាយុ២៩ឆ្នាំ​ភេទ​ប្រុស​ជា​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ​ដង្កោ​ទៀប ឃុំ​ទួល​តា​ឯក ស្រុក-ខេត្តបាត់ដំបង។ ២-ឈ្មោះ​ភោគ អាយុ២៦ឆ្នាំ ភេទ​ប្រុស​ជា​ព្រូឡាន​មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល។

នៅ​កន្លែងកើតហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បើតាម​សាក្សី​ដែល​ បានឃើញ​ផ្ទាល់​ភ្នែក​ព្រោះ​ពួកគេ​ដែល​អង្គុយ​ក្បែរ​ផ្លូវជាតិ​នៃ​ កន្លែងកើតហេតុ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឱ្យដឹងថា មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពណ៌​ស១គ្រឿង​ចំណុះ៣តោន​ដឹក​ឥដ្ឋ​យ៉ាង​ពេញ​បើក​ពី​កើ ​តទៅ​លិច​ពាក់​ផ្លាកលេខ ភ្នំពេញ 3A 6591 បានមក​ចត​ឈប់​ខាងស្ដាំ​ដៃ​ដោយ​មិន​ដាក់​ផ្លាកសញ្ញា​សំគាល់​អ្វី​ឡើយ​ដោយ​ អ្នកបើកបរ​រថយន្ត​រួមទាំង​ព្រូ​នោះ​នាំគ្នា​ចុះ​ពី​កាប៊ីន​ដៃ​កាន់​កូនសោ​ និង​ទីប​សំរាប់​ដោះកង់។ ខណៈពេល​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ខាន់​ធើ​ពណ៌​ស​ចំណុះ២តោន​កន្លះ​ដឹក​ឥ​ វ៉ាន់​ចាប់ហួយ​ពេញ​ពាក់​ផ្លាកលេខ ប.ប 3A 0962 ជិះ​ក្នុង​កាប៊ីន៣នាក់​រួមទាំង​តៃកុង​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្រប​ទិស​ គ្នា​ពី​កើ​តទៅ​លិច​ស្រាប់តែ​មក​វ៉ា​ក់ នឹង​រថយន្ត​កំពុង​ចត​គ្មាន​ឃើញ​ផ្លាកសញ្ញា​ក៏​បុក​ពីក្រោយ​ពេញទំហឹង​ទាំងយប់ ​លាន់​ដូច​រន្ទះ​បណ្ដាលឱ្យ​រថយន្ត​ចត​លើផ្លូវ​នោះ​ប៉ើង​ទៅមុខ​ធ្លាក់​ផ្លូវ​ ក្រឡាប់​ផ្ងារជើង​ជិត២០ម៉ែត្រ​ដោយឡែក​រថយន្តបុក​ពីក្រោយ​បាន​រួញ​កាប៊ីន​ កំពិត​ទៅក្រោយ​ជាប់​និង​តួ​រថយន្ត​បណ្ដាលឱ្យ​តៃកុង​និង​ព្រូ​ជាប់​ក្នុង​ រថយន្ត​ស្លាប់​ភ្លាម។ ដោយឡែក​ប្អូន​តៃកុង​ដែល​អង្គុយ​ខាងឆ្វេង​ដៃ​មានសំណាង​ខ្ទាត​ចេញពី​រថយន្ត​មក ​ក្រៅ​ធ្លាក់​មក​ដី​រួច​ផុតពី​ការស្លាប់​ពិតជា​សំណាង​មែន។

ប៉ូលិសចរាចរ ​ខេត្ត​បានឱ្យដឹងថា បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​បណ្ដាលឱ្យ​មនុស្ស​ ស្លាប់២នាក់ភ្លាមៗ អ្នកបើកបរ​រថយន្ត​ដែល​ចត​ឈប់​បាននាំគ្នា​រត់គេចខ្លួន​អស់។ ដោយឡែក​សព​អ្នកស្លាប់​ជាប់​នឹង​កាប៊ីន​រថយន្ត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​រួមជាមួយ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ជួយ​គាស់​ យក​សព​ប្រើពេល​ជាង៤ម៉ោង​ទើប​យកចេញ​បាន​ដើម្បី​ប្រគល់ជូន​ក្រុមគ្រួសារ​ រងគ្រោះ​ទាំង​តៃកុង​និង​ព្រូ​ដឹកយក​ទៅធ្វើ​បុណ្យ។ រថយន្ត​ទាំង២បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរជើងគោគ​ខេត្ត​ ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ៕ លាន​គ្រ​ន

Sunday, September 6, 2009

តើសាលាក្រុងមានវិធានការយ៉ាងណាចំពោះករណីឆ្លៀតយកទ្រូងផ្លូវ

សរសេរដោយ ទស្សនាវដ្តី ពេញនិយម

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត ឃើញថា រាជធានី​ភ្នំពេញ​មានការ អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស គឺ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ លូទឹក​ត្រូវបាន​កសាង​ស្ទើរ​គ្រប់​ច្រកល្ហក​គ្មាន ចន្លោះ​ត្រង់ណា។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​មាន​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង លក់ដូរផ្សេងៗបាន​បង្កឡើង​នូវ​ភាព​ឥត​សណ្ដាប់ធ្នាប់​ដោយសារ​ទុកឱ្យ​រថយន្ត​អតិថិជន​ចត​នៅលើ​ទ្រូង​ថ្នល់ បង្ក​ឱ្យ​ស្ទះ ចរាចរ​យ៉ាង​អាណាធិបតេយ្យ​ជាហេតុ​ធ្វើ​អ្នកធ្វើដំណើរ​ទាំងឡាយ​រិះគន់​ដល់ សាលាក្រុង និង​អាជ្ញា ធរ​ដែនដី...យ៉ាងខ្លាំង​បើ​គេ​ធ្វើដំណើរ​តាម​ដងផ្លូវ​មួយចំនួន ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះសីហនុ ផ្លូវ ន​រោ​ត្ដម​ផ្លូវ​នេ​រុ​ហ៍ ម៉ៅ​សេទុង និង​ផ្លូវ លេខ៤៧ជាដើម គេ​ប្រាកដជា​រអ៊ូរទាំ​ដោយសារ​បាតុភាព​ស្ទះ​ចរាចរ​ដែល​បណ្ដាលមកពី​ការចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នៅលើ​ទ្រូងផ្លូវ​មុខ ភោជនីយដ្ឋាន រង្គសាល​សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង​លក់ទំនិញ​ផ្សេង។ អ្នកដំណើរ​ម្នាក់​ក្រោយពី​បានឃើញ​បាតុភាព ស្ទះ​ចរាចរ​បែបនេះ បាន​រអ៊ូរទាំ ហើយ​រិះគន់​ចំពោះ​អាជ្ញាធរ និង​សាលាក្រុង ថា​មិនមាន វិធានការ​សមស្រប​ចំពោះ​បញ្ហា​នេះ ដែលជា​ហេតុ ធ្វើឱ្យ​សោភ័ណភាព​រាជធានី​ក្លាយទៅជា​ភាព អាណាធិបតេយ្យ​គ្មាន​ច្បាប់​ទំលាប់។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ​ឯកឧត្ដម​កែប ជុតិមា អភិបាល​រាជធានី ភ្នំពេញ​បានដាក់​គោលការណ៍​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​រក​ដំណោះស្រាយ​ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​ចំណត​យានយន្ត តាម​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលា រៀន​ឯកជន និង​ផ្សារ​ទំនើប​ជាដើម ភាគច្រើន​ទី តាំង​ទាំងនេះ យក​ទ្រូងផ្លូវ​ធ្វើជា​កន្លែង​ចត​រថយន្ត ​បាត់បង់​សណ្ដាប់ធ្នាប់ និង ស្ទះ​ចរាចរ។លោក​ជ្រាង សុផាន់ អភិបាលរង​រាជ​ធា នី​ភ្នំពេញ ទទួលបន្ទុក​ការងារ​សាធារណការ​បាន ប្រជុំ​ជាមួយ​អាជ្ញាធ​ដែនដី កាលពី​ថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ក្រោយពី​ទទួលបាន​គោល ការណ៍ ពី​ឯកឧត្ដម កែប ជុតិមា អភិបាល រាជធានី​ភ្នំពេញ​ដើម្បី​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​អាជីវករ​មួយចំនួន​ដែល​នៅ​បន្ត​យក ចិញ្ចើម​ម​ផ្លូវ​ទ្រូងផ្លូវ​ចត​យានយន្ត បង្ក​ឱ្យ​ស្ទះ​ចរាចរ បើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ មិន​អនុវត្ដ​តាម​ការ ណែនាំ​នឹងត្រូវ​ដកហូត អាជ្ញាប័ណ្ណ​អាជីវកម្ម​ភ្លាម។ការប្ដេជ្ញា​ចិ​ត្ដ​នេះ​ត្រូវបាន សាធារណមតិ អបអរ សាទរ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​រំពឹងថា លោក​អភិបាលរងក្រុង​ធ្វើ​បានឡើយ។ ក្នុងឱកាស​ប្រជុំ​នោះ លោក​អភិបាលរង ក្រុង​បាន​សង្កត់ធ្ងន់ថា បើ​ម្ចាស់​ទីតាំង​ណា​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ នោះ​ពួកគាត់ នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវ កម្ម​តែម្ដង។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ ខណ្ឌ សង្កាត់​បានលើកឡើង​ថា​អ្នក​ដែល​ហ៊ាន​ចត រថយន្ត​ល្មើសច្បាប់ ចត​កន្លែង​ហាមឃាត់ បណ្ដាល ឱ្យ​ស្ទះ​ចរាចរ​ភាគច្រើន ជា​អ្នក​មានបុណ្យ​ស័ក្តិធំ អស់លោក​ឧកញ៉ា អ្នកមាន​លុយ​មាន​ទាំង​អង្គរក្ស ឈរ​យាម ការពារ​រថយន្ត​កណ្ដាល​ទ្រូងផ្លូវ​តែម្ដង។ អ្នកខ្លះ បញ្ចេញ​អាកប្បកិរិយា​អសីលធម៌​ដាក់ សមត្ថកិច្ច​ទៀតផង។អ្នកដំណើរ​បាន​រិះគន់ថា ភាព​អ​ណា​ធិ​ប តេ​យ្យ​បណ្ដាលឱ្យមាន​ការកកស្ទះ​រថយន្ដ​ខ្លាំង​ជាង គេ គឺ​នៅ​ម្ដុំ ភោជនីយដ្ឋាន​ឡឺ​ប្រេ​ស៊ី​ដង់ ថ្មដា លី ឡាយ ភោជនីយដ្ឋាន​ឋានសួគ៌ ស្ដុ​ប​ខាងលិច​ផ្សារ ថ្មី​លើផ្លូវ​ព្រះមុនីវង្ស ព្រមទាំង​តំបន់​ជាច្រើន ផ្សេងៗទៀត។ ប្រជាពលរដ្ឋ​ជាច្រើន​គិតថា ប្រហែល ជា​ពិបាក​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ណាស់ ត្បិត​អី តាម​ភោជនីយដ្ឋានធំៗក្នុង​រាជធានី​ភ្នំពេញ បាន ដាក់​ខែ​ជូន​ប៉ូលិស​សណ្ដាប់ធ្នាប់​ឱ្យ​ឈរ​កាង រាល់​ខែ។ តើ​បញ្ជា​ដែលជា​គោលការណ៍​របស់​ឯក ឧត្ដម​កែប ជុតិមា មាន​ប្រសិទ្ធភាព ឬក៏​ម្ចាស់ អាជីវកម្ម​ទាំងនោះ​ហំ​ហាន​ជាង?...។ដោយ បញ្ញា

រថយន្ដលោកស្នងការរង​ខេត្ដ​ប៉ះ​គ្នា​ជាមួយ​រថយន្ដមេបញ្ជា​ការរង​អាវុធហត្ថ ផ្អើល សមត្ថ​កិច្ច​កៀន​ស្វាយ​ទាំង​យប់

សរសេរដោយ ដើមអម្ពិល

រូប​អាវ​ស បែរខ្នង​ជា​ស្នងការរង​ខេត្ដ​បាត់ដំបង​និង​ប្រពន្ធរ​ស្លៀក​រ៉ូ​ប​ក្រហម

បុរស​ពាក់​អាវខ្មៅ​ជា​មេ​បញ្ជា​ការរង​អាវុធហត្ថ​ស្រុក​កៀនស្វាយ

ឧ ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់ ចរាចរ​តូចតាច​មួយ ប៉ុន្ដែ​បាន​បង្កើត​ឱ្យ មាន​ភាព​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក កៀនស្វាយ​ស្មានថា​ជា​គ្រោះថ្នាក់​ធំដុំ ធ្វើឱ្យ សមត្ថកិច្ច​ស្រុក​ប្រកូក​ប្រកាស​ស្ទាក់ចាប់ បង្ក្រាប​ដូច​ករណី​បង្ក្រាប​បទល្មើសធំៗ អ៊‌ីចឹង។

ហេតុការណ៍ ​ភ្ញាក់ផ្អើល ដែល​ផ្ដើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​តូចតាច​នេះ បានកើត ឡើង​កាលពី​យប់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០០៩ វេលា​ម៉ោង ២១ និង ៣០នាទី​លើ ផ្លូវជាតិ​លេខ ១ ស្ថិតក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។ ក្នុង​ហេតុការណ៍​នេះ ធ្វើឱ្យ​សមត្ថកិច្ច​នគរ បាល​ស្រុក​កៀនស្វាយ ដែល​ឈរជើង​តាម បណ្ដោយ​ផ្លូវជាតិ​លេខ១ ដាក់​កម្លាំង​ស្ទាក់ ចាប់​រថយន្ដ មិនតែប៉ុណ្ណោះ​ក៏​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានការ​ហួស​ចិ​ត្ដ ចំពោះ​ឧ​ប្ប​ត្ដិ​ហេតុ​រថយន្ដ ២ គ្រឿង​ប៉ះគ្នា ដែល​ម្ខាង​មាន​តួនាទី​ជា ស្នងការរង​នគរបាល ខេត្ដ​បាត់ដំបង និង ម្ខាង​ទៀត​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។ រថយន្ដ ទាំងពីរ​គ្រឿង​ដែល​ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច នេះ មួយគ្រឿង​ម៉ាក កាមរី ពណ៌ ស គូថ​ប៉ោង ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ នគរ បាល ២-០៦៦២ ជិះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​នឹង​កូនស្រី បើកបរ​ដោយ​លោក ម៉ែន រិទ្ធី មុខងារ​ជា​ស្នងការរង​នគរបាល​ខេត្ដ បាត់ដំបង​មក​រៀន នៅ​សាលា​បណ្ឌិតសភា នគរបាល​កម្ពុជា​ដីឥដ្ឋ។ ចំណែក​រថយន្ដ ១ គ្រឿង​ទៀត​ម៉ាក CHEVROLET PICK- UP ពាក់​ស្លាក​លេខ ភ្នំពេញ ២្ញ ៦៩៧៩ ជិះ​គ្នា ២ នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ បើកបរ ដោយ​ឈ្មោះ សន សំនៀង អាយុ ២៨ ឆ្នាំ មាន​ឋានៈ​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។

ដំណើររឿង ដែល​កើតចេញពី​ិ​រថយន្ដ ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច ហើយ​បង្កើត​ការ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នេះ ប្រភពពី នគរបាល​ចរាចរណ៍​ស្រុក​បានឱ្យដឹងថា នៅ មុនពេល​សមត្ថកិច្ច​នគ​របាល ប៉ុស្ដិ៍​រួម​នឹង អាជ្ញាធរ​ភូមិ​ឃុំ​ដីឥដ្ឋ ដែល​ប្រចាំការ​បាន ធ្វើ​សកម្មភាព​ស្ទាក់​ចាប់បាន​រថ​យន្ដកា​ម​រី មួយគ្រឿង ដែល​បើកបរ​ដោយ​លោក​ស្នង ការរង​ខេត្ដ​ជាមួយនឹង​ភរិយា គឺ​ដើមហេតុ ដំបូង​ផ្ដើមចេញពី​រថយន្ដ​ទាំងពីរ​គ្រឿង បាន​ប៉ះគ្នា​នៅ​ពេទ្យ​ចិន​រាជធានី​ភ្នំពេញ ហើយក៏​មានការ​ប្រកែក​គ្នា​រវាង​លោក​ស្នងការរង​ជាមួយនឹង​មេបញ្ជាការរង​អាវុធ ហត្ថ​ស្រុក​វ័យក្មេង ។ ក្រោយមក​រថយន្ដ របស់លោក​ស្នងការរង​ក៏​បើក​ទៅ​ស្រុក​កៀនស្វាយ ដែលជា​កន្លែង​លោក​ជួល​ស្នាក់នៅ សម្រាប់​រៀនសូត្រ។ ពេលនោះ​លោក​មេ បញ្ជា​ការរង​អាវុធហត្ថ ដែល​ជិះ​រថយន្ដ ទំនើប​បាន​ដេញតាម​ពីក្រោយ ហើយ​ទូរស័ព្ទ ខ្វាត់ខ្វែង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្ដរា គម​ន៍ ទើប​ឃាត់​ចាប់បាន​នៅ​ចំណុច​ភូមិ​ឃុំ ខាងលើ។

ក្រោយពី ​ឃាត់​បាន​ហើយ លោក​មេ បញ្ជា​ការរង​អាវុធហត្ថ​វ័យក្មេង​រូបនោះ បាន​ទៅដល់ ហើយ​ប្រើប្រាស់​ពាក្យសម្ដី​ពុំ សមរម្យ​នៅក្នុង​ហ្វូង​មហាជន ដែល​ឈរ មើល​សកម្មភាព​នៃ ការស្ទាក់ចាប់​នេះ។ ដោយ​ទ្រាំ​មិនបាន លោក​ស្នងការរង​ខេត្ដ ក៏បាន​តបត​ពាក្យសម្ដី​វិញ បង្កើន​ឱ្យមាន ការ​ប្រកែក​តឹងសរសៃក។ ពេលនោះ​លោក មេបញ្ជាការរង​អាវុធហត្ថ​ស្រុក បាន​ស្រែក នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ឈរ មើល​ហេតុការណ៍​នេះ​ថា ខ្ញុំ​ជា​ក្មួយ​របស់ ឯកឧត្ដម ហ៊ុន សាន។ សម្ដី​នេះ​ត្រូវបាន ប្រជាពលរដ្ឋ រួម​នឹង​អាជ្ញាធរ​សមត្ថកិច្ច​ធ្វើ ការរិះគន់ ដោយសារ ករណី​គ្រោះថ្នាក់​ខូច ខាត​បន្ដិចបន្ដួច បែរជា​យកឈ្មោះ​មន្ដ្រី​ជាន់ ខ្ពស់​មក​ប្រើ​គំរាម មិន​ព្រមយក​ច្បាប់​មក ធ្វើការ​ដោះស្រាយ​ឡើយ ហើយ​លោក​មេ បញ្ជា​ការរង​រូបនេះ ថែមទាំង​បាន​បញ្ចេញ នូវ​ចរិត​ក្រអឺតក្រទម ចង់​បញ្ជា​មកលើ សមត្ថកិច្ច​មូលដ្ឋាន​ថែមទៀត។

ពាក់ព័ន្ធ ​ទៅនឹង​ជម្លោះ​ផ្ដើមចេញពី រថយន្ដ​ប៉ះពាល់​បន្ដិចបន្ដួច​នេះ លោក ម៉ែន រិទ្ធី ស្នងការរង​នគរបាល​ខេត្ដ​បាត់ដំបង​និង ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក កាមរី បានឱ្យ ដឹង​នៅ​កន្លែងកើតហេតុ​ថា មុន​ជួប​ហេតុ ការណ៍​នេះ គឺ​លោក​បាន​បើកបរ​រថយន្ដ​មក ដល់​ពេទ្យ​ចិន ដោយ​រថយន្ដ​របស់លោក បើក​ពីក្រោយ ហើយ​រថយន្ដ​របស់លោក មេបញ្ជាការរង​ប៉េអឹម​បើក​ពីមុខ ពេល នោះ​ក៏​មក កៀរ​ចំ​កង់​ខាងមុខ ហើយ​រថយន្ដ របស់លោក​មេបញ្ជាការ​រង​មិនបាន​ឈប់ ដើម្បី​ដោះស្រាយ​ឡើយ។ ឃើញ​ដូច្នោះ លោក​ក៏​បើក​ដេញ​ស្ទាក់​ចំនួន ៣ ដង ចុង ក្រោយ​ស្ទា​ក់បាន តែ​ត្រូវ លោក មេបញ្ជាការ រង​វ័យក្មេង​ចុះមក​ចង្អុលមុខ​លោក​ហើយ​ថតរូប​ថែមទៀត។ ដោយ​ទ្រាំ​នូវ​ចរិត​បែប មើលងាយ​មិនបាន ពេលនោះ​ប្រពន្ធ​របស់ លោក​ខឹង​ពេក​ក៏​ទះ​មួយ​កំភ្លៀង បណ្ដាល ឱ្យ​លោក​មេបញ្ជាការរង​ឈាម​ច្រមុះ ក្រោយ មក​លោក​ក៏​បើករថយន្ដ​សំដៅ​មក​សាលា ហើយក៏​ត្រូវ​ខាង​លោក​មេបញ្ជាការរង ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុច អាជ្ញាធរ​សមត្ថកិច្ច ដាក់​បា​រ៉ា​ស​ស្ទាក់​ឃាត់។

ក្រោយ ​កើតហេតុ​រថយន្ដ​ទាំងពីរ​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កៀនស្វាយ ដើម្បីឱ្យ​ម្ចាស់ ករណី ដែលជា​កន្លែងកើតហេតុ​នៅក្នុង ខណ្ឌចំការមន​ទៅ​ទទួលយក មក​ធ្វើការ​ដោះ ស្រាយ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ នេះ​បានធ្វើ​ការរិះគន់ចំៗទៅលើ​ទង្វើ ដែល សុទ្ធសឹងតែ​ជាម​ន្ដ្រី​អនុវត្ដ​ច្បាប់ តែ​មិនបាន យក​ច្បាប់​មក​អនុវត្ដ បែរជា​ប្រើ​ឥទ្ធិពល អំណាច​និង​សម្ភារៈ​យកមក គ្របដណ្ដប់​លើ​ករណី​គ្រោះថ្នាក់​នេះ​ទៅវិញ។

ម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ៩២៧​គ្រឿង ត្រូវ​បាន​ឃាត់​ធ្វើ​ការ​អប់រំ​នៅ ខណ្ឌ ៧ មករា

សរសេរដោយ ដើមអម្ពិល

សមត្ថកិច្ច​ដាក់​គោលដៅ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ និង​កញ្ចក់ និង​អ្នកបើកបរ​អត់​ពាក់មួក

ក្នុង​គោលបំណង​លើកកម្ពស់ ស្មារតី​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក លើ​ការមិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់ គ្មានស្លាក​លេខ និង​បទល្មើស​ចរាចរណ៍ ផ្សេងៗ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​បទល្មើសផ្សេងៗ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួត ពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ បានដាក់ផែនការ រឹតបន្ដឹង​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ចុះ​ធ្វើការ​ណែនាំ​អ្នកជិះ​ម៉ូតូ​មិន​គោរព ច្បាប់​សរុប ៩២៧ គ្រឿង។

លោក សោម សុវណ្ណ អភិបាលខណ្ឌ ៧ មករា បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ គឺ​ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០០៩ និង​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែ​ឆ្នាំ ដដែល។ លោក​អភិបាល​បញ្ជាក់ទៀតថា ក្នុង​យុទ្ធនាការ​រយៈពេល ៧ ថ្ងៃ​កន្លងទៅ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ ៧ មករា បាន​អប់រំ​ណែនាំ​ម៉ូតូ​បាន​ចំនួន៩២៧ គ្រឿងក្នុងនោះ​អ្នកជិះ​ម៉ូតូ​ឥត​ពាក់មួក​បាន​ចំនួន ៤២២ គ្រឿង, ម៉ូតូ​ឥត​កញ្ចក់​ចំនួន ៣១ គ្រឿង, ឥត​មួក ៣៧១ និង​ម៉ូតូ ដែល​គ្មាន ស្លាក​លេខ​ចំនួន ៣ គ្រឿង។ លោក​បន្ដថា យុទ្ធនាការ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ហើយ​ចាប់ពី​ថ្ងៃទី១៦ ខែសីហា​នេះ​តទៅ គណៈកម្មការ​ត្រួត ពិនិត្យ​នឹង​ចុះ​អនុវត្ដ​បន្ដ​លើ​ការត្រួតពិនិត្យ ហើយ​រាល់​ម៉ូតូ ដែល​មិន​គោរព​តាម​គោលការណ៍​ចរាចរណ៍ ផ្លូវគោក​នឹងត្រូវ​យកទៅ​អប់រំ​នៅ​សាលាខណ្ឌ​តាម ច្បាប់​គឺ​ត្រូវ​បញ្ឈប់​ការអប់រំ នៅតាម​ដងផ្លូវ​សាធារណៈ។

ច្បាប់ ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន ប្រកាស​ឱ្យប្រើ​ប្រាស់ ដោយ​ព្រះរាជក្រម នស/រកម/០២/០៧/០០៧ ចុះ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០។ ទាក់ទង​នឹង​ការ អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ កាលពីថ្មីៗនេះ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​គណៈបញ្ជាការ​ដឹក​នាំ​បញ្ជា​ត្រួតពិនិត្យ​ការ​អនុវត្ដ​ន៍​ច្បាប់​ ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្ដីជូនដំណឹង​មួយ​លេខ ០២៨ ស.ជ.ណ (គ​ប​ចគ) ចុះ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ហើយ​បានដាក់ ចេញ​នូវ​ផែនការ ៣ ចំណុចសំខាន់ៗ

ទី១- ចាប់ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៩ មន្ដ្រីនគរបាល​ចរាច​រណ៍​និង​មន្ដ្រី អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោកផ្សេងៗទៀត ធ្វើការ​ត្រួតពិនិត្យ​រឹតបន្ដឹង​ចំពោះ​អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឱ្យ គោរព​ច្បាប់។ទី២-គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ត្រូវធ្វើជា​គំរូ​ល្អ​ក្នុងការ​អនុវត្ដ​ន៍​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក។

ទី៣-ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​សុខុមាលភាព សេចក្ដីថ្លៃថ្នូរ រួមទាំ សុវត្ថិភាព​យើងទាំងអស់គ្នា។

អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរ ហើយជេ​រប្រមាថ​សមត្ថកិច្ច ធ្វើ​ការ​សុំ​ទោស

សរសេរដោយ ដើមអម្ពិល
ព្រហស្បតិ, ២០ សីហា ២០០៩ ១៤:២១

ស្រី​ប្រុស​អង្គុយ​ក្បែរ​គ្នា​ជា​អ្នកបើក និង​ជិះ​រថយន្ដ​បង្ក​ពេល​មកសុំ​ទោស និង​រូប​តូច​លើកដៃ​សំពះ

មនុស្ស​ប្រុស​ស្រី ចំនួន ២ នាក់ ដែលជា​អ្នកបើក​និង​អ្នកជិះ​នៅក្នុង​រថយន្ដ ស៊េរី​ទំនើប​មួយគ្រឿង ហើយ​បើក​បង្ក​គ្រោះ ថ្នាក់​ចរាចរ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ សាធារណៈ ពេល​សមត្ថកិច្ច​ឃាត់​ប្រើស​ម្ដី និង​អាកប្បកិរិយា ជេរប្រមាថ​មាក់ងាយ មកលើ​សមត្ថកិច្ច​ថែមទៀត​នោះ។ ឥឡូវ នេះ​ពួកគេ​ទាំងពីរ​នាក់​បាន​សុខ​ចិ​ត្ដ​បន្ទន់ ឥរិយាបថ​មក​ធ្វើការ​សុំទោស​អាជ្ញាធរ និង សមត្ថកិច្ច​រួមទាំង​ផ្ដល់​សំណង​ផងដែរ ដើម្បី បាន​យក​រថយន្ដ​របស់ខ្លួន​ទៅធ្វើ​ការជួស ជុល​ប្រើប្រាស់​ឡើងវិញ ។

ពិធី​សុំទោស​នេះ បានធ្វើ​ឡើង​នៅ​សាលា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ កន្លងទៅនេះ ដោយមាន​លោក កើត ឆែ តំណាងឱ្យ​អាជ្ញាធរ រួមទាំង​មន្ដ្រី នគរបាល​ជាច្រើនរូប​ទៀត ។ ក្នុងនោះ ម្ចាស់​រថយន្ដ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ដែលជា​អ្នកបើករថយន្ដ​បង្ក​ផ្ទាល់ រួមទាំងស្ដ្រី​ម្នាក់​មកជា​មួយ ដែល​គេ​អះអាងថា គឺជា​អ្នករួមដំណើរ​ជាមួយ ក៏​បានមក​ចូលរួម ផងដែរ។

ថ្លែង​សារភាព​នៅក្នុង​ពិធី​សុំទោស​នោះ ឈ្មោះ ឆាំង សុភ័ក្ដ្រ បាន​អះអាងថា នៅថ្ងៃនោះ ខ្ញុំ​បាន​ស្រវឹងស្រា​មែន ហើយ​មិនបានដឹង​ប៉ះ ឬ​បុក​អ្វី នៅត្រង់ណា​នោះទេ តែ​ស្រាប់​ឃើញ​ប៉ូលិស​ដេញតាម​ពីក្រោយ ហើយ​ចាប់​ឃាត់​រថយន្ដ​របស់ខ្ញុំ។ តែ​រថយន្ដ របស់ខ្ញុំ បាន​បែក​កង់​មុខ​ទាំងពីរ​ទៅមុខ លែងរួច។ យុវជន ឆាំង សុភ័ក្ដ្រ បាន​អះអាង​បន្ថែមថា ដោយ​ឃើញ​ប៉ូលិស​ច្រើន ហើយ​និយាយ​តាម​អាយកូម​ខ្វែងខ្វាត់​ហាក់ បីដូច​ខ្ញុំ​នេះ​ជា​ចោរប្លន់​អ្វីមួយបានជា​ខ្ញុំ​ប្រើពាក្យសម្ដី​មិន​សមរម្យ ​ទៅលើ​ពួកគាត់។ ក្រោយពី​ការធ្វើការ​សុំទោស និង​បង់ថ្លៃ​ខូច ខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ចំនួន ៤០០ ដុល្លារ​រួចមក អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ បានអនុញ្ញាត​ឱ្យ​រូបគេ​យក​រថយន្ដ​របស់ខ្លួន ចេញ​វិញ​ដើម្បី​យកទៅ​ជួសជុល​ប្រើប្រាស់។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក កើត ឆែ បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ករណី​រថយន្ដ​បង្ក​គ្រោះថ្នាក់ ដោយ​បុក​របាំង​ចែក​ទ្រូងផ្លូវ បង្គោល​ភ្លើង និង​ដើមឈើមាន៤៧គ្រឿង ហើយ​បាន យកមក​ដាក់​នៅ​សាលា​រាជធានី ភាគច្រើន ម្ចាស់​រថយន្ដ​ទាំងនោះ គឺ​ស្រវឹងស្រា​ទាំងអស់។ តែ​ដោយឡែក​ម្ចាស់​រថយន្ដ​កាមរី ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​រូបនេះ បង្ក​គ្រោះថ្នាក់​ហើយ បើក​រត់ ពេល​ប៉ូលិស​ចាប់បាន បែរជា​ជេរប្រមាថ មាក់ងាយ​ដល់​កម្លាំង​សមត្ថកិច្ច​ទៀត។ លោក កើត ឆែ បាន​បន្ថែមថា សាលា​រាជ ធានី​ភ្នំពេញ ធ្វើការ​ព្រមាន​ដល់​ជន​ណា​ដែល បង្ក​គ្រោះថ្នាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ សាធារណៈ ហើយ​មិន​ទទួលខុស បែរជា ជេរប្រមាថ​មកលើ​ស្ថាប័នរដ្ឋ ហើយ​និង កម្លាំង​សមត្ថកិច្ច​របៀបនេះ​ទៀត សាលារាជធានី​នឹងធ្វើ​ការកសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​រាជធានី មិនចាំបាច់​ធ្វើការ ដោះស្រាយ​នៅទីនេះ​ទៀត​ទេ។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង១១ យប់ ថ្ងៃទី ៥ ខែសីហា កន្លងទៅនេះ​នៅ​ម្ដុំ អតីត​តោ២ ក្បែរ​ស្ដុ​ប​ពេទ្យ​លោកសង្ឃ មាន​រថយន្ដ​ម៉ាក​កាមរី ស៊េរី​ខ្ពស់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២គ ៩៦៩៤ បាន បើក​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​របាំ​ង​ពុះ​ចែក ទ្រូងផ្លូវ បណ្ដាលឱ្យ​បែក​កង់​មុខ​ទាំងពីរ រួច ហើយ​បន្ដ​បើក​រត់។ ខណៈនោះ​សមត្ថកិច្ច ប្រដេញ​តាម ក្រោយ​ឃាត់​រថយន្ដ​នេះ​បាន អ្នកជិះ​នៅក្នុង​រថយន្ដ​ទាំងពីរ​នាក់ បាន​រក រឿង​ជេរប្រមាថ​សមត្ថកិច្ច ។ ដោយ​ក្នុង នោះគេ​អះអាងថា ស្ដ្រី​ដែល​ជិះ​នៅក្នុង រថយន្ដ​នេះ​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​សមត្ថកិច្ច​ថែម​ទៀតផង។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក៏​សមត្ថកិច្ច​នៅតែ​ឃាត់​រថយន្ដ​នេះ​បាន អូស​យកមក​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ដ​ទៅតាម​ច្បាប់​ដដែល ។

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ឡាន​ស្លាប់​៣ របួស​១

ដោយ : កងមាស (ថ្ងៃទី 5 កញ្ញា 2009)
កំពង់ចាម: ជនរងគ្រោះ​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព និង​ស្រវឹងស្រា​ផ្សំ​ផង​នោះ​បាន​បើក​ទៅ​បុក​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​ចំនួន​បី​នាក់ និង​របួស​ម្នាក់​នៅ​ស្រុក​ចំនួន​ពីរ​ផ្សេងគ្នា ក្នុង​ខេត្ត​កំពង់ចាម រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ ។​
​
​លោក សៀង សុខុម មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មេមត់​បានឲ្យដឹងថា កាលពី​ម៉ោង ៧ ក្បាល​ព្រលប់ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់ បាន​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ្វ៊ុយ​សូ ពណ៌​ស​មួយគ្រឿង ត្រង់​ចំណុច​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន​ដារ ស្ថិតក្នុង​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ម៉ូតូ​ស្លាប់​ទាំង​ពីរ​នៅ​នឹង​កន្លែងកើតហេតុ ។​
​
​មន្ត្រី​អាវុធហត្ថ​ដដែល​បានឲ្យដឹង​ទៀត​ថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ឈ្មោះ ហេង ទ្រី អាយុ ៥២ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ អូ សួ អាយុ​៤៤​ឆ្នាំ ។ អ្នក​ស្លាប់​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ។ ទាំង​រថយន្ត និង​ម៉ូតូ គឺ​ធ្វើ​ដំណើរ​ពី​ទិស​កំពង់ចាម​សំដៅ​ទិស​មេមត់​ដូចគ្នា ។​
​
​ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរ​មួយទៀត ត្រូវបាន​លោក សែម ឃាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ​បានឲ្យដឹងថា កាលពី​ម៉ោង ៤ និង ៤០ នាទី​ល្ងាច ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ចំណុះ ២ តោន​កន្លះ ពាក់​ស្លាក​លេខ ព្រៃវែង 3A 0111 និង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ពី​ទិស​អូ​រាំង​ឪ​-​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ លើ​ផ្លូវជាតិ​លេខ​១១ ស្ថិតក្នុង​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ។ ករណី​នេះ​បាន​បណ្តាល​ឲ្យ​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ពីរ​នាក់ គឺ​ម្នាក់​ជា​អ្នកបើកបរ​ឈ្មោះ ចំរើន បូរិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​លេខ​៥ ឃុំ​អម្ពិលតាពក ស្រុក​អូ​រាំង​ឪ​ស្លាប់​នៅនឹងកន្លែង ហើយ​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ មាង ទី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​មីង ឃុំ​អម្ពិលតាពក​ដែរ រងរបួស​ធ្ងន់​គឺ​ដៃ និង​ជើង​ឆ្វេង​បាក់​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។ ចំណែក​ខាង​រថយន្ត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ បាន​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់ ។ មូលហេតុ​គ្រោះថ្នាក់​គឺ​បង្កឡើង​ដោយសារ​ម៉ូតូ​វ៉ា​រថយន្ត ។ ទាំង​ម៉ូតូ និង​រថយន្ត​ខាង​ប៉ូលិស​ស្រុក​បាន​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ថយចុះ​នៅក្នុង​ខែ​សីហា​

ដោយ : សេរី (ថ្ងៃទី 5 កញ្ញា 2009)
ភ្នំពេញ: គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​សីហា​បាន​សម្លាប់​មនុស្ស​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ខែ​កន្លងទៅ នៅក្នុង​ឆ្នាំ​២០០៩​កន្លងទៅ ។ ចំនួន​ថយ​ចុះ​នេះ​ត្រូវបាន​គេ​មើលឃើញ​បន្ទាប់​ពី​នគរបាល​ជាតិ​រិត​បណ្តឹង​ ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​បាន​ចាប់ផ្តើម​ពី ថ្ងៃទី​១ សីហា ឆ្នាំ​២០០៩ រួចមក ។​
​
​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​និយាយ​នៅ​ថ្ងៃ​ទី​៥​កញ្ញា ឆ្នាំ​២០០៩ ថា តាម​របាយការណ៍​បណ្តោះ​អាសន្ន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ស្តីពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែសីហា​ កន្លងទៅនេះ មាន​ចំនួន ៤៦៧​លើក បាន​សម្លាប់​មនុស្ស ចំនួន ១០១​នាក់ របួសធ្ងន់​ចំនួន ៣៩០​នាក់ និង​របួសស្រាល​ចំនួន ៣៨៣​នាក់ ។ គ្រោះថ្នាក់​ដែល​បាន​កើតឡើង​មាន​ការចូលរួម​ពី​ម៉ូតូ​ចំនួន ៥៤៥​គ្រឿង រថយន្ត​ធន់​តូច ១៤៣​គ្រឿង រថយន្ត​ធន់​ធ្ងន់ ៤៤​គ្រឿង យាន​ផ្សេងៗ​ចំនួន​៣០​គ្រឿង​និង​អ្នក​ថ្មើជើង​ចំនួន​៦០​នាក់ ។​
​
​ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​កក្កដា និង​ខែ​ផ្សេងៗ​ទៀត​នោះ​ឃើញ​មាន​ការថយចុះ​ទាំង​អ្នកស្លាប់​និង​អ្នករបួស ។ ខែសីហា​កន្លងទៅ​នេះ​ជា​ខែ​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​តិច ​បំផុត គឺ​ត្រឹមតែ​១០១​នាក់ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ខែៗ​នៅក្នុង ឆ្នាំ​២០០៩ កន្លងទៅនេះ​មាន​ចំនួន​ពី​ជិត ១២០ ដល់ ជាង ២០០​នាក់ ។ គ្រោះថ្នាក់​ចរាចរ​មាន​ការថយចុះ​នេះ​អាច​ដោយសារ​បណ្តាលមកពី​សកម្មភាព​រិត​ បណ្តឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ នគរបាល​ចរាចរ​នៅ​ទូទាំងប្រទេស​ដែល​បាន​ចាប់ផ្តើម​កាលពី ថ្ងៃទី​១ ខែ​សីហា ជាពិសេស​ចំពោះ​លើ​អ្នកបើកបរ​ម៉ូតូ ។​
​
​រំលឹក​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​កក្កដា​មាន​ចំនួន ៤៩៣​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១១៦​នាក់ របួសធ្ងន់​ចំនួន ៤១៧​នាក់ និង របួសស្រាល​ចំនួន ៣៨៤​នាក់ ខែ​មិថុនា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៤៩៧​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៣៩​នាក់ របួសធ្ងន់​ចំនួន ៣៨៤​នាក់ និង របួសស្រាល​ចំនួន ៤២១​នាក់ នៅក្នុង​ខែ​ឧសភា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥៣៤ លើក បាន​សម្លាប់​មនុស្ស​រហូត​ដល់​ចំនួន ២០៥ នាក់ របួសធ្ងន់​ចំនួន ៥២០​នាក់ និង របួសស្រាល​ចំនួន ៦២៣​នាក់ ហើយ​និង​នៅក្នុង​ខែ​មេសា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥២៦​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៦៤​នាក់ របួសធ្ងន់​ចំនួន ៤២២​នាក់ និង របួសស្រាល​ចំនួន ៤៧៧​នាក់ ។
​
​លោក​កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​និយាយ​អោយដឹង​នៅ ថ្ងៃទី​៥ កញ្ញា ឆ្នាំ ២០០៩ នេះ​ថា គ្រោះថ្នាក់​ចរាចរ​បណ្តាល​អោយ​មនុស្ស​ស្លាប់​តិច​បំផុត​ទើបតែ​មាន​នៅក្នុង​ ខែ​សីហា អាច​បណ្តាលមកពី​នគរបាល​ចរាចរ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នកប្រើប្រាស់​ ផ្លូវថ្នល់​ទាំងអស់ ។ តែ​នៅក្នុង​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរ​អាច​នឹង​កើន​ឡើង​ដោយសារ​ខែកញ្ញា​នេះ ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចរាចរ​ទៅ​មក​ច្រើន​នៅ​ទូទាំង​ប្រទេស តែ​ក្រសួង​បាន​ធ្វើ​ការអំពាវនាវ​រួច​ហើយ​ដោយ​សុំ​អោយ​អ្នកប្រើប្រាស់​ផ្លូវ​ ថ្នល់​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និ​ប្រុងប្រយ័ត្ន​ខ្ពស់​ បំផុត ៕

Sunday, August 30, 2009

Saturday, August 29, 2009

ម៉ូតូបុកម៉ូតូរបួសធ្ងន់ទាំងសងខាង៣នាក់

By : Sophall
27/ 08 / 2009
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើងនៅលើកំណាត់ផ្លូវចោមចៅ បង្កឡើង
ដោយសារតែម៉ូតូ និងម៉ូតូបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីទាំង២រងរបួសធ្ងន់ដូចគ្នា ។ ហេតុ
ការណ៍នៃការបុកគ្នានេះ បានកើតមានឡើងតាំងពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ
២០០៩ នៅចំណុចខាងមុខផែស្ងួតសូងួន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានី
ភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចប៉ូលិសថា ជនរងគ្រោះក្នុង
ការប៉ះទង្គិចគ្នាដោយគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ខេង សំអុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ
រត់ម៉ូតូឌុប ស្នាក់នៅភូមិឈើលំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាកbest ពណ៌សម្បកឪ
ឡឹក ពាក់ស្លាកលេខឃ៤០៤១ កច១ (របួសធ្ងន់រយះគល់ភ្លៅដេរ១៦ថ្នេរ) ចំណែកម្ចាស់ម៉ូតូបង្កហេតុទី១
ឈ្មោះ គា គង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក ទី២.ឈ្មោះ សន កល់ ភេទប្រុស អាយុ
២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ អ្នកទាំងពីរស្នាក់នៅ
ជាមួយគ្នា (របួសធ្ងន់) ម៉ូតូម៉ាក FD11O LOVE ពណ៌ក្រហមពាក់ស្លាកលេខថ០០៨៩ ភព២ ។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូទាំងពីរគ្រឿង បើកបរបញ្ច្រាស
ទិសគ្នា ចំណែកម៉ូតូរងគ្រោះបានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើក្នុងល្បឿនមធ្យម តែ
ម៉ូតូបង្កហេតុបានបើកបរមកពីទិសខាងលិច ឆ្ពោះទៅកើត ។ លុះមកដល់ចំណុចកើតហេតុមុខផែស្ងួត
សូងួន ក៏ស្រាប់តែម៉ូតូបង្កហេតុបានបើកឆ្លងផ្លូវមកខាងឆ្វេង ក៏ត្រូវម៉ូតូជនរងគ្រោះបុកពេញទំហឹងតែម្តង
ទៅបណ្តាលឲ្យភាគីទាំងពីរសន្លប់ធំដូចគ្នា ភ្លាមៗនោះជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិក
ឯកជនអង្គរ នៅក្បែរទីនោះ ដើម្បីជួយសង្គ្រោះអាយុជីវិត ។ ឥឡូវនេះម៉ូតូទាំងពីរគ្រឿងត្រូវបានប៉ូលិស
អូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់ធ្វើការដោះស្រាយជាមួយគ្នា
ក្រោយពីបានចរចាគ្នារួចមកភាគីទាំងពីរបានឯកភាពគ្នាឈប់ប្តឹងប្តល់ ដើម្បីបញ្ចប់រឿងចំពោះមុខសមត្ថ
កិច្ច ៕

ស្រវឹងធ្លាក់ភ្នែកប៉ូលិសឆែកមួក កញ្ចក់បែរជាពាក់មុខយក្ស​ ដាក់ប៉ូលិស

ដោយ៖ សុផល
២៧/ ០៨ /២០០៩

ប៉ូលិសកំពុងធ្វើការព្រមានជនប្រមឹកទាំងថ្ងៃ

នាពេលថ្មីៗនេះបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកទាំងថ្ងៃ បែរជាមករករឿងមន្ត្រីប៉ូលិស
ចរាចរក្រុង ដែលកំពុងតែបំពេញបេសកកម្ម នៅតាមគោលដៅ M2 ស្តុបផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារបុរសម្នាក់នេះ គាត់ខឹងនឹងមន្ត្រីប៉ូលិស ចាប់ឃាត់ម៉ូតូរបស់គាត់
ទុកដើម្បីធ្វើការសាកសួរពីរឿងដាក់កូនកញ្ចក់តូច ខុសពីបទដ្ឋានបច្ចេកទេស ។

មន្ត្រីប៉ូលិសចរាចរ ដែលបានឈរជើងនៅតាមគោលដៅ M2 បាននិយាយថា មូលហេតុដែល
ប៉ូលិសចាប់ឃាត់ម៉ូតូរបស់បុរសប្រមឹកខាងលើនេះ ដោយសារតែគាត់ដាក់កញ្ចក់បំពាក់លើម៉ូតូខុសអំពី
បទបញ្ជា និងមិនត្រឹមត្រូវតាមបច្ចេកទេស ហើយប៉ូលិសក៏មិនបានប្រព្រឹត្តអ្វីឲ្យខុសនឹងផ្លូវច្បាប់ ឬក៏អំ
ពើហិង្សាណាមួយទេ ទៅលើប្រជាពលរដ្ឋ ។ គឺគ្រាន់តែឲ្យគាត់ទិញកញ្ចក់យកមកដាក់នៅចំពោះមុខប៉ូ-
លិស ដោយដូរកញ្ចក់ចាស់ចេញ ពីព្រោះនៅក្បែរកន្លែងគោលដៅ ប៉ូលិសឈរជើងមានគេលក់កញ្ចក់ តែ
បុរសប្រមឹកម្នាក់ខាងលើនេះបានរឹងចចេសមិនព្រមទៅវិញ ។

មន្ត្រីប៉ូលិសរូបនោះបានបន្តថា មិនត្រឹមតែមិនព្រមទៅទិញទេ បែរជាមកស្រែកឡូឡាដាក់ប៉ូលិស
សព្វបែបយ៉ាង ទាំងធុំក្លិនស្រាស្ទើរតែនៅក្បែរមិនបាន ។ ទាល់តែអ្នកកាសែតខ្មែរស្ថាបនាថតយករូបភាព
ចុះកាសែតទើបរួសរាន់ទៅរកទិញកញ្ចក់មកដាក់ ។ ប៉ូលិសបានប្រាប់ថា ក្រោយពីដាក់កញ្ចក់ហើយ ត្រូវ
ផាកពិន័យពីព្រោះនេះជា បទល្មើសដែលផ្លូវច្បាប់មិនត្រូវអត់ឱនឲ្យបាន ព្រោះវាជាគំរូអាក្រក់ដល់អ្នក
ដទៃ និងកុំឲ្យគេយកតម្រាប់តាម ៕

ម៉ូតូវ៉េវ បុកឡិចស៊ីសរបួសធ្ងន់២នាក់

ដោយ៖ សុផល
២៨/ ០៨ /២០០៩
ទាំងរថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចប៉ូលិសអូសយកមករក្សាទុកនៅខណ្ឌ
ដង្កោ ដើម្បីរងចាំម្ចាស់ទាំងសង្ខាងចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់

រថយន្ត ឡិចស៊ីស (Lexus) បង្កហេតុមួយគ្រឿងបែកកង់ចត​​ នៅតាមចិញ្ចើមថ្នល់ ដោយគ្មាន
ភ្លើងសញ្ញា នៅពេលយប់ក៏ត្រូវបានម៉ូតូវ៉េវមួយគ្រឿង បើកមកបុកចំពីខាងក្រោយ បណ្តាលឲ្យអ្នកជិះម៉ូតូ
ទាំង២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង កាល
ពីវេលាម៉ោង២២ ថ្ងៃទី២៨ ខែសីហា នៅចំណុចមុខនាយកដ្ឋានអន្តោប្រវេសន៍ ទល់មុខព្រលានយន្ត
ហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះក្នុងករណី
គ្រោះថ្នាក់ចរាចរណ៍នោះទី១.ឈ្មោះ សយ សុគន្ធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃញាត ឃុំព្រៃ
ញាត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយរបួសធ្ងន់ ទី២.ឈ្មោះដួង សំណាង ភេទប្រុស អាយុ
២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិឃុំខាងលើ ឯម៉ូតូម៉ាកវ៉េវ-អ៊ី ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ
1L 4879 រីឯរថយន្តបង្កហេតុម៉ាក ឡិចស៊ីស ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I 5557 អ្នក
បើកបររត់គេចខ្លួនបាត់ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុខាងលើបានបែកកង់
ឈប់តាមចិញ្ចើមថ្នល់ ដោយគ្មានភ្លើងសញ្ញា បែរក្បាលទៅលិច ស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក
វ៉េវ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ម៉ូតូបានបុក
រថយន្តយ៉ាងខ្លាំងបណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់ រងរបួសធ្ងន់ដោយសារតែ គ្មានភ្លើងសញ្ញា
សម្គាល់ ។

សាក្សីរូបនោះបានបន្តថា ក្រោពេលហេតុការណ៍បានកើតឡើងហើយ ជនរងគ្រោះទាំងពីរនាក់
ត្រូវបានគេដឹកយកមកជួយសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យកាល់ម៉ែត ហើយរថយន្ត និងម៉ូតូត្រូវបាន
ប៉ូលិសចរាចរខណ្ឌដង្កោ អូសយកមករក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាម
ផ្លូវច្បាប់ ៕

ករណីបើកឡានឡើងប៉ុងលាងបុកមនុស្សស្លាប់ប៉ូលិសបញ្ចប់រឿង ពេលគ្រួសារ ជនរងគ្រោះទទួលយកប្រាក់២៥០០ដុល្លារ

សរសេរដោយ កាសែតកម្ពុជាថ្មី /វេទីកា

ភ្នំពេញ: ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​អ្នកបើកបរ​បា​នប​ញ្ជា​រថយន្ត​ឡើង​ប៉ុង​ លាងជ្រុល​បុក​មនុស្ស​ស្លាប់ភ្លាមៗយ៉ាង​អាណោចអាធ័ម​កាល ពី​វេលា​ម៉ោង១២ និង៣០នាទី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៩ នៅ​កន្លែង​លាង​សំអាត​រថយន្ត​មួយកន្លែង​ស្ថិតនៅក្នុង​ដីឡូត៍​លេខ៥៧៥ ផ្លូវ​លេខ៧០ ក្រុម ទី៧ភូមិ​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ប៉ូលិស​បានបញ្ចប់​រឿងពេល​គ្រួសារ​ជនរងគ្រោះ​ព្រម​ទទួលយក​ប្រាក់​សំណង​ ត្រឹមតែ ២៥០០ដុល្លារ​ទាំង​បង្ខំចិត្ត។

សូម​រំលឹកថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​កន្លែង​លាង​រថយន្ត​នោះ​ ឈ្មោះ​ស ចាន់ថន ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កម្ម​កររ​លាង​សំអាត​រថយន្ត​នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង។

ចំណែកឯ​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស (Lexis RX300) ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-0261 បើកបរ​បង្ក​គ្រោះថ្នាក់​ដោយ​ឈ្មោះ​អ៊ូ វណ្ណា ភេទ​ប្រុស អាយុ២៥ឆ្នាំមាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ​មុខរបរ​មេជាង​បាញ់ថ្នាំ។

ជុំវិញ​បញ្ហា​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ជនល្មើស​ត្រូវបាន​គេ​ដោះលែង​ដោយ​គ្មាន​យកទោស​ពៃរ៍​អ្វី​ឡើយដោយសារ​មាន​ ខ្សែរយៈ​បក្ខពួក​ជា​សមត្ថកិច្ច​កាង​ហើយ​បាន​បង្ខំ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ ទទួលយក​ប្រាក់ត្រឹមតែ២៥០០ដុល្លារ​ដើម្បី​បញ្ចប់រឿងដោយ​បង្ខំ​ឱ្យ​គ្រួសារ​ ជនរងគ្រោះ​ផ្ដិតមេដៃ​ទទួលយក​ប្រាក់​ហើយ​ធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់​ អ្វី​ទៀត ឡើយ។

ពាក់ព័ន្ធ​ការរិះគន់​នេះ​លោក​ជ័យ សូ​សិលា នាយ​អធិការនគរបាល​ខណ្ឌ ឬ​ស្សី​កែវ​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​រសៀល​ ថ្ងៃទី២២នេះ​ថា ករណី​នោះ​លោក​បាន​ដោះស្រាយ​រួចរាល់​អស់ ហើយ​កាលពី​ថ្ងៃទី១៤ ដោយ​ភាគី​គ្រួសារ​ជនរងគ្រោះ​ព្រម​ទទួលយក​ប្រាក់​ចំនួន២៥០០ដុល្លារ។

លោក​អធិការ​បន្តថា យើង​គ្មាន​ការបង្ខិតបង្ខំ​គ្រួសារ​ជនរងគ្រោះ​ទេ គឺ​គេ​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​សំណង​ចំនួន២៥០០ដុល្លារ​ដែល​គេ​ទាមទារ។

ច្បាប់​នៅ​ស្រុក​ខ្មែរ​ការបង្ក​ឱ្យ​មនុស្ស​ស្លាប់​ដោយ​រូបភាព​គ្រោះថ្នាក់​ ចរាចរ​ជួន​ពេលខ្លះ​ជនរងគ្រោះ​គ្មាន​បានទទួល​ប្រាក់​សំណង​មួយ​រៀល​ក៏មាន ព្រោះ​គ្មាន​បក្ខពួក​ឯ​អ្នកខ្លះ​មាន​ខ្សែ​បក្ខពួក​ទាមទារ​រាប់ម៉ឺន​ដុល្លារ ហើយ​ពេលខ្លះ​ជនល្មើស​សម្លាប់​មនុស្ស​ដោ​យ​ប្រើ​រូបភាព​គ្រោះថ្នាក់​ចរាចរ​ បង់ប្រាក់​សំណង​ត្រឹម១ពាន់​ឬ២ពាន់​ដុល្លារ​ចប់​រឿង​ដូច​ករណី​ខាងលើ​នេះឯង៕ សេនា និមល

សរសេរដោយ កាសែតកម្ពុជាថ្មី/វេទីការ

ខេត្តពោធិ៍សាត់: ប្អូនបង្កើត​មានសំណាង​បាន​រួច​ផុតពី​សេច​កី​ស្លាប់ ឯ​តៃកុង​ជា​បង​និង​ព្រូឡាន​ម្នាក់ទៀត​បាន​ស្លាប់​កំពិត​ដូច​ចេកចៀន​កៀប​ជាប់ ​នឹង​កាប៊ីន​រថយន្ត​រួញ​ដល់​តួ​រថយន្ត​ដែល​ក្រុម​អ្នក​ជួយ​ង្គ្រោះ​បាន​ ប្រើពេល​ជាង៤ម៉ោង​ទើប​អាច​គាស់​យក​សព​អ្នក​ទាំង២បាន។ នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​ លេខ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩វេលា​ម៉ោង១១និង៤៥នាទី​យប់​ត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ៥ស្ថិតក្នុង ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។

នគរបាល​ផ្នែក​ចរាចរ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ១-ឈ្មោះ​ជា គឹម​ណាត អាយុ២៩ឆ្នាំ​ភេទ​ប្រុស​ជា​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ​ដង្កោ​ទៀប ឃុំ​ទួល​តា​ឯក ស្រុក-ខេត្តបាត់ដំបង។ ២-ឈ្មោះ​ភោគ អាយុ២៦ឆ្នាំ ភេទ​ប្រុស​ជា​ព្រូឡាន​មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល។

នៅ​កន្លែងកើតហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បើតាម​សាក្សី​ដែល​ បានឃើញ​ផ្ទាល់​ភ្នែក​ព្រោះ​ពួកគេ​ដែល​អង្គុយ​ក្បែរ​ផ្លូវជាតិ​នៃ​ កន្លែងកើតហេតុ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឱ្យដឹងថា មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពណ៌​ស១គ្រឿង​ចំណុះ៣តោន​ដឹក​ឥដ្ឋ​យ៉ាង​ពេញ​បើក​ពី​កើ ​តទៅ​លិច​ពាក់​ផ្លាកលេខ ភ្នំពេញ 3A 6591 បានមក​ចត​ឈប់​ខាងស្ដាំ​ដៃ​ដោយ​មិន​ដាក់​ផ្លាកសញ្ញា​សំគាល់​អ្វី​ឡើយ​ដោយ​ អ្នកបើកបរ​រថយន្ត​រួមទាំង​ព្រូ​នោះ​នាំគ្នា​ចុះ​ពី​កាប៊ីន​ដៃ​កាន់​កូនសោ​ និង​ទីប​សំរាប់​ដោះកង់។ ខណៈពេល​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ខាន់​ធើ​ពណ៌​ស​ចំណុះ២តោន​កន្លះ​ដឹក​ឥ​ វ៉ាន់​ចាប់ហួយ​ពេញ​ពាក់​ផ្លាកលេខ ប.ប 3A 0962 ជិះ​ក្នុង​កាប៊ីន៣នាក់​រួមទាំង​តៃកុង​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្រប​ទិស​ គ្នា​ពី​កើ​តទៅ​លិច​ស្រាប់តែ​មក​វ៉ា​ក់ នឹង​រថយន្ត​កំពុង​ចត​គ្មាន​ឃើញ​ផ្លាកសញ្ញា​ក៏​បុក​ពីក្រោយ​ពេញទំហឹង​ទាំងយប់ ​លាន់​ដូច​រន្ទះ​បណ្ដាលឱ្យ​រថយន្ត​ចត​លើផ្លូវ​នោះ​ប៉ើង​ទៅមុខ​ធ្លាក់​ផ្លូវ​ ក្រឡាប់​ផ្ងារជើង​ជិត២០ម៉ែត្រ​ដោយឡែក​រថយន្តបុក​ពីក្រោយ​បាន​រួញ​កាប៊ីន​ កំពិត​ទៅក្រោយ​ជាប់​និង​តួ​រថយន្ត​បណ្ដាលឱ្យ​តៃកុង​និង​ព្រូ​ជាប់​ក្នុង​ រថយន្ត​ស្លាប់​ភ្លាម។ ដោយឡែក​ប្អូន​តៃកុង​ដែល​អង្គុយ​ខាងឆ្វេង​ដៃ​មានសំណាង​ខ្ទាត​ចេញពី​រថយន្ត​មក ​ក្រៅ​ធ្លាក់​មក​ដី​រួច​ផុតពី​ការស្លាប់​ពិតជា​សំណាង​មែន។

ប៉ូលិសចរាចរ ​ខេត្ត​បានឱ្យដឹងថា បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​បណ្ដាលឱ្យ​មនុស្ស​ ស្លាប់២នាក់ភ្លាមៗ អ្នកបើកបរ​រថយន្ត​ដែល​ចត​ឈប់​បាននាំគ្នា​រត់គេចខ្លួន​អស់។ ដោយឡែក​សព​អ្នកស្លាប់​ជាប់​នឹង​កាប៊ីន​រថយន្ត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​រួមជាមួយ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ជួយ​គាស់​ យក​សព​ប្រើពេល​ជាង៤ម៉ោង​ទើប​យកចេញ​បាន​ដើម្បី​ប្រគល់ជូន​ក្រុមគ្រួសារ​ រងគ្រោះ​ទាំង​តៃកុង​និង​ព្រូ​ដឹកយក​ទៅធ្វើ​បុណ្យ។ រថយន្ត​ទាំង២បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរជើងគោគ​ខេត្ត​ ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ៕ លាន​គ្រ​ន

Friday, August 28, 2009

ដឹក​នាង​ខារ៉ាអូខេ​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ទាំងយប់​ ដល់​ព្រៃនប់​ក្រឡាប់​ស្លាប់​មា្នក់ ​របួស ៣​ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 27 សីហា 2009)
CEN News

Yzywytyznz
ស្ត្រី​រងគ្រោះ សុភា រតនា

ភ្នំពេញ​: រថយន្ត​មួយ​គ្រឿង​មាន​អ្នកធ្វើដំណើរ ៤​ នាក់​ បាន​បើក​យ៉ាង​លឿន​ពេល​យប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិសដៅ​ទៅ​លេង​ខេត្ត​ព្រះសីហនុ បាន​ជ្រុល​ចង្កូត​ក្រឡាប់​ដោយ​ឯកឯង បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់ និង​មនុស្ស ៣​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយ​មូលហេតុ​អ្នកបើកបរ​ស្រវឹង ងងុយដេក និង​បើ​ក​លឿន ។​

​គ្រោះថ្នាក់​ខាងលើនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី អធ្រាត្រ​ថ្ងៃ​ទី២៧ សីហា នេះ​នៅ​ចំណុច​ផ្លូវ​កោង ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​មូល សង្កាត់​ជើងគោ ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ ប្រភព​ពី​ខណ្ឌ​ព្រៃនប់បានឲ្យដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ឯកឯង ម៉ាក 4RUNNER ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ឈ្មោះ ហែម ឧត្តម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ (​របួសធ្ងន់​) អ្នករួមដំណើរ ១​.ឈ្មោះ ហួត រង្សី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​ឃុំ​ព្រែក​ក្តាម ខេត្ត​កណ្តាល (​របួសធ្ងន់​) ២.​ឈ្មោះ សុភា រតនា ភេទ​ស្រី អាយុ ២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ (​របួសធ្ងន់​) និង៣ ឈ្មោះ ​ម៉េត ស៊ីណា ហៅ​ឡាយ ភេទ​ស្រី អាយុ ១៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។​

​ ស្ត្រី​ឈ្មោះ សុភា រតនា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​តក្រុងភ្នំពេញ បាន​និយាយ​ឲ្យដឹងថា នៅ​យប់​ថ្ងៃទី២៦ សីហា បុរស​ទាំង ២​នាក់ បាន​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​មួយ​ប្លុក​ផ្សារ​តាប៉ាង សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ បន្ទាប់​ពី​ច្រៀង​ចប់​នៅ​ម៉ោង ១១ និង ២០ នាទី យប់​ ពួកគាត់​បបួល​នាង​ទាំង​២ ទៅលេងខេត្ត​ព្រះសីហនុទាំងយប់ ។ ពេល​ទៅដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​តែម្តង បណ្តាលឲ្យ​ឈ្មោះ ម៉ែត ស៊ីណា ស្លាប់ ក្រៅពី​នោះ​របួសធ្ងន់ទាំងអស់ ។​

​ប្រភព​ពី​ខណ្ឌ​ព្រៃនប់បានឲ្យដឹងថា មូលហេតុ​ដែល​បណ្តាលឲ្យ​គ្រោះថ្នាក់ មក​ពី​អ្នកបើកបរ​ហូប​ជាតិ​ស្រវឹង ងងុយដេក និង​បើក​លឿន​នៅ​ផ្លូវ​កោង ។ ក្រោយពេល​គ្រោះថ្នាក់​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​ បង្អែ​កខេត្ដព្រះសីហនុ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅវេលា​ម៉ោង ៦ និង ១៦ នាទី​ព្រឹក ថ្ងៃទី២៧ សីហា ។ ចំណែក​រថយន្ត​រក្សាទុក​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ព្រៃនប់ ៕

Sunday, August 23, 2009

រថយន្ដ PRADO ស៊េរីទំនើបបានប៉ះជាមួយ CRV ហើយបង្ហូសទៅបុកបង្គោលភ្លើងទៀត

KSN NEWS
ដោយ ៖ សុផល
២២/ ០៨ /២០០៩

រថយន្ត Prado បង្កហេតុខ្ទេចមុខមើលលែងយល់

គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសារតែរថយន្ដទំនើបៗស៊េរីថ្មីបានបុកគ្នា ដើម្បីសាក
កម្លាំង បានធ្វើឱ្យរថយន្ដ CRV ជ្រុលចង្កូតទៅបុកបង្គោលភ្លើងអស់ ១ដើម រីឯរថយន្ដ ម៉ាក PRADO
វិញក៏បង្ហូស ទៅបុកតូបលក់កាសែតមួយកន្លែងនៅតាមចិញ្ចើមថ្នល់។ ហេតុការណ៍ដែលនាំឱ្យមានគ្រោះ
ថ្នាក់ចរាចរណ៍ នេះបានកើតមានឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ
២០០៩ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តរងគ្រោះ CRV ខូចខាតមួយចំហៀងខ្លួន

សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានឱ្យដឹងថា រថយន្ដបង្កម៉ាក PRADO ពណ៌ខ្មៅគ្មានស្លាកលេខ
ដោយឈ្មោះ អេង ទ្រី អ្នកបើកបររត់បាត់ រីឯ រថយន្ដរងគ្រោះម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខ
CD.67-011 អាយុ ៤២ ឆ្នាំជាជនជាតិរុស្ស៊ី មុខរបរជាបុគ្គលិកស្ថានទូ រុស្ស៊ី ស្នាក់នៅក្នុងស្ថានទូត
រុស្ស៊ី ។
មន្ដ្រីដដែលបានបន្ដថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កហេតុម៉ាក ប្រាដូ បាន
បើកបរក្នុងទិសដៅពីជើង ទៅត្បូងយ៉ាងលឿន រីឯរថយន្ដម៉ាក CRV បានធ្វើដំណើរពីលិចទៅកើតលុះ
មកដល់ចំណុចកើតហេតុ ក៏រថយន្ដបានបុកគ្នាលាន់ឮយ៉ាងខ្លាំង នាពាក់កណ្ដាលអធ្រាត ចំណែករថយន្ដ
ទាំងពីរ មានការខូចខាតយ៉ាងដំណំរៀងៗខ្លួន ។ ក្នុងហេតុការណ៍បុកគ្នានោះដែរ​ គេក៏បានឃើញរថយន្ដ
CRV បានជ្រុលចង្កូតទៅបុកបាកសសរដងគោមភ្លើងអស់១ដើម ចំណែករថយន្ដ PRADO វិញក៏ស្ទុះទៅ
ត្របាក់អស់តូបលក់កាសែត១តូបផងដែរ ។

ប្រភពនោះបានបន្ដថា ក្រោយពេលបុកគ្នា ម្ចាស់រថយន្ដ PRADO បង្កហេតុបានរត់គេចខ្លួន
បាត់ពីកន្លែង កើតហេតុដោយសុវត្ថិភាព ។ ចំណែក CRV ត្រូវបានប៉ូលិសប្រគល់ឱ្យទៅស្ថានទូតរុស្ស៊ី
រីឯ PRADO បង្កហេតុ ត្រូវបានប៉ូលិសចរាចរណ៍ជើងគោក​ អូសយកទៅរក្សាទុកនៅស្នងការនគរបាល
ក្រុងភ្នំពេញ ជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមច្បាប់ ៕

Sunday, August 16, 2009

Drink and driving enforcement

Drink driving

Drink driving
The facts

If you drive at twice the legal alcohol limit you are at least 30 times more likely to cause a road crash, than a driver who hasn't been drinking.

Any amount of alcohol affects your ability to drive. There is no foolproof way of drinking and staying under the limit, or of knowing how much an individual person can drink and still drive safely.

Each person's tolerance to alcohol depends on a range of factors including:

* weight
* gender
* age
* metabolism
* current stress levels
* whether they have eaten recently
* amount of alcohol

So the only safe option is not to drink alcohol if you plan to drive, and never offer an alcoholic drink to someone else who is intending to drive.

THINK! strategy for drink driving
The THINK! strategy for drink driving is to remind all drivers of the personal consequences of drink driving, and that a drink driving conviction can ruin your life.

ចាប់ពីថ្ងៃទី ១៥ ខែសីហា នេះទៅ លែងអប់រំអ្នកល្មើសច្បាប់​ចរាចរណ៍​មក​ជាការ​ផាក​ពិន័យវិញ

សរសេរដោយ ដើមអម្ពិល
ចាប់ពី​ថ្ងៃទី ១៥ ខែសីហា នេះ ជា​ថ្ងៃ​ឱសានវាទ​នៃ​យុទ្ធនាការ​របស់​គណៈ បញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ​អនុវត្ដច្បាប់ចរាចរណ៍​ផ្លូវគោក បញ្ឈប់​ការអប់រំ ណែនាំ​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព, ម៉ូតូ​ឥត​ដាក់​កញ្ចក់​មើល​ក្រោយ​នៅតាម ដងផ្លូវ​សាធារណៈ ហើយ​ជំនួស​ដោយ​ការ ផាកពិន័យ ឬ​រឹបអូស​យកទៅ​អធិការដ្ឋាននគរបាល ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់ ផ្ដើម​នៅ​ថ្ងៃទី ១៦ ខែសីហា។

ដោយឡែក ​ខណ្ឌ ៧ មករា គ្រាន់តែ យុទ្ធនា​ការចុះ​អប់រំ​ណែនាំ​ដល់​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​មិន​គោរព​ច្បាប់​ ចរាចរណ៍​ក្នុង មួយ ថ្ងៃ គឺ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០០៩ ធ្វើការ​អប់រំ​ណែនាំ​រហូតដល់​ចំនួន ១៨០ គ្រឿង។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​ឥត​ពាក់មួក សុវត្ថិភាព​ចំនួន ៥៦ នាក់, ម៉ូតូ​ឥត​ដាក់ កញ្ចក់​ចំនួន ៣១ គ្រឿង, ម៉ូតូ​ឥត​ដាក់ កញ្ចក់​និង​គ្មាន​មួកសុវត្ថិភាព​ការពារ​ចំនួន ៥២ គ្រឿង និង​ម៉ូតូ​គ្មាន​ពាក់​ស្លាក​លេខ ចំនួន ១ គ្រឿង។

លោក ទេព សូ​ផន អភិបាលរងខណ្ឌ ៧ មករា និង​ជា​តំណាង​គណៈបញ្ជាការ​ដឹក​នាំ ត្រួតពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណ្ឌ ៧មករា ប្រចាំ​វេន​ថ្ងៃទី ១៣ ខែសីហា បានឱ្យដឹងថា ជាគោលការណ៍​ដោយមាន ការណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ គឺ យុទ្ធនាការ​របស់​យើង គ្រាន់តែ​អប់រំ​ណែនាំរាល់​អ្នក​ប្រើ​និង​ដាក់​កញ្ចក់​ដល់​ពួកគាត់ បើ​ក្នុងករណី​មិន​គោរព​ច្បាប់​ចរាចរណ៍ ត្រូវ​ណែនាំ​ឱ្យ​ពួកគាត់​ទៅរក​កញ្ចក់​និង​មួកសុវត្ថិភាព​មកប្រើប្រាស់ ទើប​អនុញ្ញាតឱ្យ ពួកគាត់​ចរាចរណ៍​តាម​ដងផ្លូវ លើកលែងតែ​ម៉ូតូ​គ្មាន​ស្លាក​លេខ​និង​ឥត​ពន្ធ​ត្រូវ​ឃាត់ ដោះស្រាយ​តាមផ្លូវ​ច្បាប់។
ទាក់ទង​ដល់​ថ្ងៃ​កំណត់​បញ្ចប់​ការអប់រំ ណែនាំ​ពី​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​អ្នក ធ្វើដំណើរ ដោយ​ម៉ូតូ​លើ​ដងផ្លូវ ហើយនឹង​ប្រើ វិធានការ​ផាកពិន័យ​វិញ​នោះ លោក​អភិបាល រង ទេព សូ​ផន បាន​បញ្ជាក់ថា “វិធានការ ផាកពិន័យ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃទី ១៦ ខែសីហា” ហើយ​រាល់​អ្នកប្រើប្រាស់​ម៉ូតូ ត្រូវមាន​កាតព្វកិច្ច គោរព ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះនេះ​ជា​បទ បញ្ជា​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​បាន អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ក្នុងការ​នាំគ្នា​គោរព​ច្បាប់ ចរាចរណ៍ ផ្លូវគោក​ប្រយោជន៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​បង្ក​មហន្ដរាយផ្សេងៗ​ព្រម​ ទាំង​​សន្ដិសុខ​សង្គម។