ដោយ : កងមាស (ថ្ងៃទី 5 កញ្ញា 2009)
កំពង់ចាម: ជនរងគ្រោះដែលធ្វើដំណើរតាមម៉ូតូមិនព្រមពាក់មួកសុវត្ថិភាព និងស្រវឹងស្រាផ្សំផងនោះបានបើកទៅបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់ចំនួនបីនាក់ និងរបួសម្នាក់នៅស្រុកចំនួនពីរផ្សេងគ្នា ក្នុងខេត្តកំពង់ចាម រយៈពេលពីរថ្ងៃកន្លងមកនេះ ។
លោក សៀង សុខុម មន្ត្រីកងរាជអាវុធហត្ថស្រុកមេមត់បានឲ្យដឹងថា កាលពីម៉ោង ៧ ក្បាលព្រលប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩ មានអ្នកធ្វើដំណើរតាមម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ បានបើកទៅបុកពីក្រោយរថយន្តម៉ាកហ្វ៊ុយសូ ពណ៌សមួយគ្រឿង ត្រង់ចំណុចសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនដារ ស្ថិតក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូស្លាប់ទាំងពីរនៅនឹងកន្លែងកើតហេតុ ។
មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលជិះម៉ូតូបុករថយន្តពីក្រោយស្លាប់ឈ្មោះ ហេង ទ្រី អាយុ ៥២ ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយឈ្មោះ អូ សួ អាយុ៤៤ឆ្នាំ ។ អ្នកស្លាប់ទាំងពីរមានទីលំនៅភូមិដារកណ្តាល ឃុំដារ ។ ទាំងរថយន្ត និងម៉ូតូ គឺធ្វើដំណើរពីទិសកំពង់ចាមសំដៅទិសមេមត់ដូចគ្នា ។
ចំណែកករណីគ្រោះថ្នាក់ចរាចរមួយទៀត ត្រូវបានលោក សែម ឃាង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូរាំងឪបានឲ្យដឹងថា កាលពីម៉ោង ៤ និង ៤០ នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៩ មានករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សចំណុះ ២ តោនកន្លះ ពាក់ស្លាកលេខ ព្រៃវែង 3A 0111 និងម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅស្របគ្នា ពីទិសអូរាំងឪ-ថ្នល់ទទឹង ស្រុកត្បូងឃ្មុំ លើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ។ ករណីនេះបានបណ្តាលឲ្យខាងម៉ូតូដែលមានគ្នាពីរនាក់ គឺម្នាក់ជាអ្នកបើកបរឈ្មោះ ចំរើន បូរិន អាយុ១៩ឆ្នាំ នៅភូមិលេខ៥ ឃុំអម្ពិលតាពក ស្រុកអូរាំងឪស្លាប់នៅនឹងកន្លែង ហើយអ្នកជិះពីក្រោយឈ្មោះ មាង ទី អាយុ ១៩ឆ្នាំ នៅភូមិស្វាយមីង ឃុំអម្ពិលតាពកដែរ រងរបួសធ្ងន់គឺដៃ និងជើងឆ្វេងបាក់ទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ ចំណែកខាងរថយន្តដែលគេមិនស្គាល់ឈ្មោះ បានទុករថយន្តចោលគេចខ្លួនបាត់ ។ មូលហេតុគ្រោះថ្នាក់គឺបង្កឡើងដោយសារម៉ូតូវ៉ារថយន្ត ។ ទាំងម៉ូតូ និងរថយន្តខាងប៉ូលិសស្រុកបានយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ ៕
User:DannyS712 bot III/Redirects.json
-
Redirects to patrol (bot)
← Previous revision Revision as of 01:30, 22 December 2024
Line 1: Line 1:
[
[]
{
"pageid": 78673044,
"title": "BattleSport 2"...
10 minutes ago
No comments:
Post a Comment