Sunday, September 6, 2009

រថយន្ដលោកស្នងការរង​ខេត្ដ​ប៉ះ​គ្នា​ជាមួយ​រថយន្ដមេបញ្ជា​ការរង​អាវុធហត្ថ ផ្អើល សមត្ថ​កិច្ច​កៀន​ស្វាយ​ទាំង​យប់

សរសេរដោយ ដើមអម្ពិល

រូប​អាវ​ស បែរខ្នង​ជា​ស្នងការរង​ខេត្ដ​បាត់ដំបង​និង​ប្រពន្ធរ​ស្លៀក​រ៉ូ​ប​ក្រហម

បុរស​ពាក់​អាវខ្មៅ​ជា​មេ​បញ្ជា​ការរង​អាវុធហត្ថ​ស្រុក​កៀនស្វាយ

ឧ ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់ ចរាចរ​តូចតាច​មួយ ប៉ុន្ដែ​បាន​បង្កើត​ឱ្យ មាន​ភាព​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក កៀនស្វាយ​ស្មានថា​ជា​គ្រោះថ្នាក់​ធំដុំ ធ្វើឱ្យ សមត្ថកិច្ច​ស្រុក​ប្រកូក​ប្រកាស​ស្ទាក់ចាប់ បង្ក្រាប​ដូច​ករណី​បង្ក្រាប​បទល្មើសធំៗ អ៊‌ីចឹង។

ហេតុការណ៍ ​ភ្ញាក់ផ្អើល ដែល​ផ្ដើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​តូចតាច​នេះ បានកើត ឡើង​កាលពី​យប់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០០៩ វេលា​ម៉ោង ២១ និង ៣០នាទី​លើ ផ្លូវជាតិ​លេខ ១ ស្ថិតក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។ ក្នុង​ហេតុការណ៍​នេះ ធ្វើឱ្យ​សមត្ថកិច្ច​នគរ បាល​ស្រុក​កៀនស្វាយ ដែល​ឈរជើង​តាម បណ្ដោយ​ផ្លូវជាតិ​លេខ១ ដាក់​កម្លាំង​ស្ទាក់ ចាប់​រថយន្ដ មិនតែប៉ុណ្ណោះ​ក៏​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានការ​ហួស​ចិ​ត្ដ ចំពោះ​ឧ​ប្ប​ត្ដិ​ហេតុ​រថយន្ដ ២ គ្រឿង​ប៉ះគ្នា ដែល​ម្ខាង​មាន​តួនាទី​ជា ស្នងការរង​នគរបាល ខេត្ដ​បាត់ដំបង និង ម្ខាង​ទៀត​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។ រថយន្ដ ទាំងពីរ​គ្រឿង​ដែល​ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច នេះ មួយគ្រឿង​ម៉ាក កាមរី ពណ៌ ស គូថ​ប៉ោង ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ នគរ បាល ២-០៦៦២ ជិះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​នឹង​កូនស្រី បើកបរ​ដោយ​លោក ម៉ែន រិទ្ធី មុខងារ​ជា​ស្នងការរង​នគរបាល​ខេត្ដ បាត់ដំបង​មក​រៀន នៅ​សាលា​បណ្ឌិតសភា នគរបាល​កម្ពុជា​ដីឥដ្ឋ។ ចំណែក​រថយន្ដ ១ គ្រឿង​ទៀត​ម៉ាក CHEVROLET PICK- UP ពាក់​ស្លាក​លេខ ភ្នំពេញ ២្ញ ៦៩៧៩ ជិះ​គ្នា ២ នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ បើកបរ ដោយ​ឈ្មោះ សន សំនៀង អាយុ ២៨ ឆ្នាំ មាន​ឋានៈ​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។

ដំណើររឿង ដែល​កើតចេញពី​ិ​រថយន្ដ ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច ហើយ​បង្កើត​ការ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នេះ ប្រភពពី នគរបាល​ចរាចរណ៍​ស្រុក​បានឱ្យដឹងថា នៅ មុនពេល​សមត្ថកិច្ច​នគ​របាល ប៉ុស្ដិ៍​រួម​នឹង អាជ្ញាធរ​ភូមិ​ឃុំ​ដីឥដ្ឋ ដែល​ប្រចាំការ​បាន ធ្វើ​សកម្មភាព​ស្ទាក់​ចាប់បាន​រថ​យន្ដកា​ម​រី មួយគ្រឿង ដែល​បើកបរ​ដោយ​លោក​ស្នង ការរង​ខេត្ដ​ជាមួយនឹង​ភរិយា គឺ​ដើមហេតុ ដំបូង​ផ្ដើមចេញពី​រថយន្ដ​ទាំងពីរ​គ្រឿង បាន​ប៉ះគ្នា​នៅ​ពេទ្យ​ចិន​រាជធានី​ភ្នំពេញ ហើយក៏​មានការ​ប្រកែក​គ្នា​រវាង​លោក​ស្នងការរង​ជាមួយនឹង​មេបញ្ជាការរង​អាវុធ ហត្ថ​ស្រុក​វ័យក្មេង ។ ក្រោយមក​រថយន្ដ របស់លោក​ស្នងការរង​ក៏​បើក​ទៅ​ស្រុក​កៀនស្វាយ ដែលជា​កន្លែង​លោក​ជួល​ស្នាក់នៅ សម្រាប់​រៀនសូត្រ។ ពេលនោះ​លោក​មេ បញ្ជា​ការរង​អាវុធហត្ថ ដែល​ជិះ​រថយន្ដ ទំនើប​បាន​ដេញតាម​ពីក្រោយ ហើយ​ទូរស័ព្ទ ខ្វាត់ខ្វែង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្ដរា គម​ន៍ ទើប​ឃាត់​ចាប់បាន​នៅ​ចំណុច​ភូមិ​ឃុំ ខាងលើ។

ក្រោយពី ​ឃាត់​បាន​ហើយ លោក​មេ បញ្ជា​ការរង​អាវុធហត្ថ​វ័យក្មេង​រូបនោះ បាន​ទៅដល់ ហើយ​ប្រើប្រាស់​ពាក្យសម្ដី​ពុំ សមរម្យ​នៅក្នុង​ហ្វូង​មហាជន ដែល​ឈរ មើល​សកម្មភាព​នៃ ការស្ទាក់ចាប់​នេះ។ ដោយ​ទ្រាំ​មិនបាន លោក​ស្នងការរង​ខេត្ដ ក៏បាន​តបត​ពាក្យសម្ដី​វិញ បង្កើន​ឱ្យមាន ការ​ប្រកែក​តឹងសរសៃក។ ពេលនោះ​លោក មេបញ្ជាការរង​អាវុធហត្ថ​ស្រុក បាន​ស្រែក នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ឈរ មើល​ហេតុការណ៍​នេះ​ថា ខ្ញុំ​ជា​ក្មួយ​របស់ ឯកឧត្ដម ហ៊ុន សាន។ សម្ដី​នេះ​ត្រូវបាន ប្រជាពលរដ្ឋ រួម​នឹង​អាជ្ញាធរ​សមត្ថកិច្ច​ធ្វើ ការរិះគន់ ដោយសារ ករណី​គ្រោះថ្នាក់​ខូច ខាត​បន្ដិចបន្ដួច បែរជា​យកឈ្មោះ​មន្ដ្រី​ជាន់ ខ្ពស់​មក​ប្រើ​គំរាម មិន​ព្រមយក​ច្បាប់​មក ធ្វើការ​ដោះស្រាយ​ឡើយ ហើយ​លោក​មេ បញ្ជា​ការរង​រូបនេះ ថែមទាំង​បាន​បញ្ចេញ នូវ​ចរិត​ក្រអឺតក្រទម ចង់​បញ្ជា​មកលើ សមត្ថកិច្ច​មូលដ្ឋាន​ថែមទៀត។

ពាក់ព័ន្ធ ​ទៅនឹង​ជម្លោះ​ផ្ដើមចេញពី រថយន្ដ​ប៉ះពាល់​បន្ដិចបន្ដួច​នេះ លោក ម៉ែន រិទ្ធី ស្នងការរង​នគរបាល​ខេត្ដ​បាត់ដំបង​និង ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក កាមរី បានឱ្យ ដឹង​នៅ​កន្លែងកើតហេតុ​ថា មុន​ជួប​ហេតុ ការណ៍​នេះ គឺ​លោក​បាន​បើកបរ​រថយន្ដ​មក ដល់​ពេទ្យ​ចិន ដោយ​រថយន្ដ​របស់លោក បើក​ពីក្រោយ ហើយ​រថយន្ដ​របស់លោក មេបញ្ជាការរង​ប៉េអឹម​បើក​ពីមុខ ពេល នោះ​ក៏​មក កៀរ​ចំ​កង់​ខាងមុខ ហើយ​រថយន្ដ របស់លោក​មេបញ្ជាការ​រង​មិនបាន​ឈប់ ដើម្បី​ដោះស្រាយ​ឡើយ។ ឃើញ​ដូច្នោះ លោក​ក៏​បើក​ដេញ​ស្ទាក់​ចំនួន ៣ ដង ចុង ក្រោយ​ស្ទា​ក់បាន តែ​ត្រូវ លោក មេបញ្ជាការ រង​វ័យក្មេង​ចុះមក​ចង្អុលមុខ​លោក​ហើយ​ថតរូប​ថែមទៀត។ ដោយ​ទ្រាំ​នូវ​ចរិត​បែប មើលងាយ​មិនបាន ពេលនោះ​ប្រពន្ធ​របស់ លោក​ខឹង​ពេក​ក៏​ទះ​មួយ​កំភ្លៀង បណ្ដាល ឱ្យ​លោក​មេបញ្ជាការរង​ឈាម​ច្រមុះ ក្រោយ មក​លោក​ក៏​បើករថយន្ដ​សំដៅ​មក​សាលា ហើយក៏​ត្រូវ​ខាង​លោក​មេបញ្ជាការរង ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុច អាជ្ញាធរ​សមត្ថកិច្ច ដាក់​បា​រ៉ា​ស​ស្ទាក់​ឃាត់។

ក្រោយ ​កើតហេតុ​រថយន្ដ​ទាំងពីរ​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កៀនស្វាយ ដើម្បីឱ្យ​ម្ចាស់ ករណី ដែលជា​កន្លែងកើតហេតុ​នៅក្នុង ខណ្ឌចំការមន​ទៅ​ទទួលយក មក​ធ្វើការ​ដោះ ស្រាយ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ នេះ​បានធ្វើ​ការរិះគន់ចំៗទៅលើ​ទង្វើ ដែល សុទ្ធសឹងតែ​ជាម​ន្ដ្រី​អនុវត្ដ​ច្បាប់ តែ​មិនបាន យក​ច្បាប់​មក​អនុវត្ដ បែរជា​ប្រើ​ឥទ្ធិពល អំណាច​និង​សម្ភារៈ​យកមក គ្របដណ្ដប់​លើ​ករណី​គ្រោះថ្នាក់​នេះ​ទៅវិញ។

No comments: