សមត្ថកិច្ចដាក់គោលដៅឃាត់ម៉ូតូអត់ស្លាកលេខ និងកញ្ចក់ និងអ្នកបើកបរអត់ពាក់មួក
ក្នុងគោលបំណងលើកកម្ពស់ ស្មារតីអនុវត្ដច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក លើការមិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ និងបទល្មើសចរាចរណ៍ ផ្សេងៗ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងកាត់បន្ថយបទល្មើសផ្សេងៗ គណៈបញ្ជាការដឹកនាំបញ្ជាត្រួត ពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បានដាក់ផែនការ រឹតបន្ដឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយចុះធ្វើការណែនាំអ្នកជិះម៉ូតូមិនគោរព ច្បាប់សរុប ៩២៧ គ្រឿង។
លោក សោម សុវណ្ណ អភិបាលខណ្ឌ ៧ មករា បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺផ្ដើមធ្វើឡើងនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០០៩ និងបញ្ចប់នៅថ្ងៃទី ១៥ ខែឆ្នាំ ដដែល។ លោកអភិបាលបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការរយៈពេល ៧ ថ្ងៃកន្លងទៅ គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យ អនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកខណ្ឌ ៧ មករា បានអប់រំណែនាំម៉ូតូបានចំនួន៩២៧ គ្រឿងក្នុងនោះអ្នកជិះម៉ូតូឥតពាក់មួកបានចំនួន ៤២២ គ្រឿង, ម៉ូតូឥតកញ្ចក់ចំនួន ៣១ គ្រឿង, ឥតមួក ៣៧១ និងម៉ូតូ ដែលគ្មាន ស្លាកលេខចំនួន ៣ គ្រឿង។ លោកបន្ដថា យុទ្ធនាការនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ហើយចាប់ពីថ្ងៃទី១៦ ខែសីហានេះតទៅ គណៈកម្មការត្រួត ពិនិត្យនឹងចុះអនុវត្ដបន្ដលើការត្រួតពិនិត្យ ហើយរាល់ម៉ូតូ ដែលមិនគោរពតាមគោលការណ៍ចរាចរណ៍ ផ្លូវគោកនឹងត្រូវយកទៅអប់រំនៅសាលាខណ្ឌតាម ច្បាប់គឺត្រូវបញ្ឈប់ការអប់រំ នៅតាមដងផ្លូវសាធារណៈ។
ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកត្រូវបាន ប្រកាសឱ្យប្រើប្រាស់ ដោយព្រះរាជក្រម នស/រកម/០២/០៧/០០៧ ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០។ ទាក់ទងនឹងការ អនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ កាលពីថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជា ប្រធានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្ដន៍ច្បាប់ ចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីជូនដំណឹងមួយលេខ ០២៨ ស.ជ.ណ (គបចគ) ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ហើយបានដាក់ ចេញនូវផែនការ ៣ ចំណុចសំខាន់ៗ
ទី១- ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៩ មន្ដ្រីនគរបាលចរាចរណ៍និងមន្ដ្រី អនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកផ្សេងៗទៀត ធ្វើការត្រួតពិនិត្យរឹតបន្ដឹងចំពោះអ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ ដែលប្រព្រឹត្ដល្មើស នឹងច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យ គោរពច្បាប់។ទី២-គ្រប់ក្រសួង ស្ថាប័ន អង្គភាពត្រូវធ្វើជាគំរូល្អក្នុងការអនុវត្ដន៍ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។
No comments:
Post a Comment