សរសេរដោយ ទស្សនាវដ្តី ពេញនិយម |
|
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេត ឃើញថា រាជធានីភ្នំពេញមានការ អភិវឌ្ឍន៍ស្ទើរគ្រប់វិស័យជាពិសេស គឺ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ លូទឹកត្រូវបានកសាងស្ទើរគ្រប់ច្រកល្ហកគ្មាន ចន្លោះត្រង់ណា។ ទន្ទឹមនឹងការអភិវឌ្ឍន៍មានទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន សាលារៀនឯកជន ផ្សារទំនើប និងទីតាំង លក់ដូរផ្សេងៗបានបង្កឡើងនូវភាពឥតសណ្ដាប់ធ្នាប់ដោយសារទុកឱ្យរថយន្តអតិថិជនចតនៅលើទ្រូងថ្នល់ បង្កឱ្យស្ទះ ចរាចរយ៉ាងអាណាធិបតេយ្យជាហេតុធ្វើអ្នកធ្វើដំណើរទាំងឡាយរិះគន់ដល់ សាលាក្រុង និងអាជ្ញា ធរដែនដី...យ៉ាងខ្លាំងបើគេធ្វើដំណើរតាមដងផ្លូវមួយចំនួន ដូចជា ផ្លូវកម្ពុជាក្រោម ផ្លូវព្រះមុនីវង្ស ផ្លូវព្រះសីហនុ ផ្លូវ នរោត្ដមផ្លូវនេរុហ៍ ម៉ៅសេទុង និងផ្លូវ លេខ៤៧ជាដើម គេប្រាកដជារអ៊ូរទាំដោយសារបាតុភាពស្ទះចរាចរដែលបណ្ដាលមកពីការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅលើទ្រូងផ្លូវមុខ ភោជនីយដ្ឋាន រង្គសាលសាលារៀនឯកជន ផ្សារទំនើប និងទីតាំងលក់ទំនិញផ្សេង។ អ្នកដំណើរម្នាក់ក្រោយពីបានឃើញបាតុភាព ស្ទះចរាចរបែបនេះ បានរអ៊ូរទាំ ហើយរិះគន់ចំពោះអាជ្ញាធរ និងសាលាក្រុង ថាមិនមាន វិធានការសមស្របចំពោះបញ្ហានេះ ដែលជាហេតុ ធ្វើឱ្យសោភ័ណភាពរាជធានីក្លាយទៅជាភាព អាណាធិបតេយ្យគ្មានច្បាប់ទំលាប់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះឯកឧត្ដមកែប ជុតិមា អភិបាលរាជធានី ភ្នំពេញបានដាក់គោលការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយអាជ្ញាធរដែនដីដើម្បីរកដំណោះស្រាយស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ចំណតយានយន្ត តាមទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន សាលា រៀនឯកជន និងផ្សារទំនើបជាដើម ភាគច្រើនទី តាំងទាំងនេះ យកទ្រូងផ្លូវធ្វើជាកន្លែងចតរថយន្ត បាត់បង់សណ្ដាប់ធ្នាប់ និង ស្ទះចរាចរ។លោកជ្រាង សុផាន់ អភិបាលរងរាជធា នីភ្នំពេញ ទទួលបន្ទុកការងារសាធារណការបាន ប្រជុំជាមួយអាជ្ញាធដែនដី កាលពីថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ក្រោយពីទទួលបានគោល ការណ៍ ពីឯកឧត្ដម កែប ជុតិមា អភិបាល រាជធានីភ្នំពេញដើម្បីមានវិធានការម៉ឺងម៉ាត់ ចំពោះអាជីវករមួយចំនួនដែលនៅបន្តយក ចិញ្ចើមមផ្លូវទ្រូងផ្លូវចតយានយន្ត បង្កឱ្យស្ទះចរាចរ បើម្ចាស់អាជីវកម្មទាំងនោះ មិនអនុវត្ដតាមការ ណែនាំនឹងត្រូវដកហូត អាជ្ញាប័ណ្ណអាជីវកម្មភ្លាម។ការប្ដេជ្ញាចិត្ដនេះត្រូវបាន សាធារណមតិ អបអរ សាទរ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនមិនរំពឹងថា លោកអភិបាលរងក្រុងធ្វើបានឡើយ។ ក្នុងឱកាសប្រជុំនោះ លោកអភិបាលរង ក្រុងបានសង្កត់ធ្ងន់ថា បើម្ចាស់ទីតាំងណាមិនអនុវត្ដតាមការណែនាំរបស់សាលារាជធានីភ្នំពេញទេ នោះពួកគាត់ នឹងត្រូវដកហូតអាជ្ញាប័ណ្ណធ្វើអាជីវ កម្មតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ ខណ្ឌ សង្កាត់បានលើកឡើងថាអ្នកដែលហ៊ានចត រថយន្តល្មើសច្បាប់ ចតកន្លែងហាមឃាត់ បណ្ដាល ឱ្យស្ទះចរាចរភាគច្រើន ជាអ្នកមានបុណ្យស័ក្តិធំ អស់លោកឧកញ៉ា អ្នកមានលុយមានទាំងអង្គរក្ស ឈរយាម ការពាររថយន្តកណ្ដាលទ្រូងផ្លូវតែម្ដង។ អ្នកខ្លះ បញ្ចេញអាកប្បកិរិយាអសីលធម៌ដាក់ សមត្ថកិច្ចទៀតផង។អ្នកដំណើរបានរិះគន់ថា ភាពអណាធិប តេយ្យបណ្ដាលឱ្យមានការកកស្ទះរថយន្ដខ្លាំងជាង គេ គឺនៅម្ដុំ ភោជនីយដ្ឋានឡឺប្រេស៊ីដង់ ថ្មដា លី ឡាយ ភោជនីយដ្ឋានឋានសួគ៌ ស្ដុបខាងលិចផ្សារ ថ្មីលើផ្លូវព្រះមុនីវង្ស ព្រមទាំងតំបន់ជាច្រើន ផ្សេងៗទៀត។ ប្រជាពលរដ្ឋជាច្រើនគិតថា ប្រហែល ជាពិបាករៀបចំសណ្ដាប់ធ្នាប់ក្រុងណាស់ ត្បិតអី តាមភោជនីយដ្ឋានធំៗក្នុងរាជធានីភ្នំពេញ បាន ដាក់ខែជូនប៉ូលិសសណ្ដាប់ធ្នាប់ឱ្យឈរកាង រាល់ខែ។ តើបញ្ជាដែលជាគោលការណ៍របស់ឯក ឧត្ដមកែប ជុតិមា មានប្រសិទ្ធភាព ឬក៏ម្ចាស់ អាជីវកម្មទាំងនោះហំហានជាង?...។ដោយ បញ្ញា |
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment