ដោយ : សេរី (ថ្ងៃទី 5 កញ្ញា 2009)
ភ្នំពេញ: គ្រោះថ្នាក់ចរាចរនៅក្នុងខែសីហាបានសម្លាប់មនុស្សតិចបំផុត បើប្រៀបធៀបទៅនឹងខែកន្លងទៅ នៅក្នុងឆ្នាំ២០០៩កន្លងទៅ ។ ចំនួនថយចុះនេះត្រូវបានគេមើលឃើញបន្ទាប់ពីនគរបាលជាតិរិតបណ្តឹង ការត្រួតពិនិត្យលើការអនុវត្តច្បាប់ចរាចរផ្លូវគោក ដែលបានចាប់ផ្តើមពី ថ្ងៃទី១ សីហា ឆ្នាំ២០០៩ រួចមក ។
ប្រភពព័ត៌មានពីមន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បាននិយាយនៅថ្ងៃទី៥កញ្ញា ឆ្នាំ២០០៩ ថា តាមរបាយការណ៍បណ្តោះអាសន្នរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងខែសីហា កន្លងទៅនេះ មានចំនួន ៤៦៧លើក បានសម្លាប់មនុស្ស ចំនួន ១០១នាក់ របួសធ្ងន់ចំនួន ៣៩០នាក់ និងរបួសស្រាលចំនួន ៣៨៣នាក់ ។ គ្រោះថ្នាក់ដែលបានកើតឡើងមានការចូលរួមពីម៉ូតូចំនួន ៥៤៥គ្រឿង រថយន្តធន់តូច ១៤៣គ្រឿង រថយន្តធន់ធ្ងន់ ៤៤គ្រឿង យានផ្សេងៗចំនួន៣០គ្រឿងនិងអ្នកថ្មើជើងចំនួន៦០នាក់ ។
ប្រភពដដែលបានបន្តទៀតថា ចំនួនគ្រោះថ្នាក់ចរាចរខាងលើនេះ បើប្រៀបធៀបទៅនឹងខែកក្កដា និងខែផ្សេងៗទៀតនោះឃើញមានការថយចុះទាំងអ្នកស្លាប់និងអ្នករបួស ។ ខែសីហាកន្លងទៅនេះជាខែមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរតិច បំផុត គឺត្រឹមតែ១០១នាក់ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុង១ខែៗនៅក្នុង ឆ្នាំ២០០៩ កន្លងទៅនេះមានចំនួនពីជិត ១២០ ដល់ ជាង ២០០នាក់ ។ គ្រោះថ្នាក់ចរាចរមានការថយចុះនេះអាចដោយសារបណ្តាលមកពីសកម្មភាពរិត បណ្តឹងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោកដោយ នគរបាលចរាចរនៅទូទាំងប្រទេសដែលបានចាប់ផ្តើមកាលពី ថ្ងៃទី១ ខែសីហា ជាពិសេសចំពោះលើអ្នកបើកបរម៉ូតូ ។
រំលឹកឱ្យដឹងថា គ្រោះថ្នាក់ចរាចរនៅក្នុងខែកក្កដាមានចំនួន ៤៩៣លើក បានសម្លាប់មនុស្សចំនួន ១១៦នាក់ របួសធ្ងន់ចំនួន ៤១៧នាក់ និង របួសស្រាលចំនួន ៣៨៤នាក់ ខែមិថុនាគ្រោះថ្នាក់ចរាចរមានចំនួន ៤៩៧លើក បានសម្លាប់មនុស្សចំនួន ១៣៩នាក់ របួសធ្ងន់ចំនួន ៣៨៤នាក់ និង របួសស្រាលចំនួន ៤២១នាក់ នៅក្នុងខែឧសភាគ្រោះថ្នាក់ចរាចរមានចំនួន ៥៣៤ លើក បានសម្លាប់មនុស្សរហូតដល់ចំនួន ២០៥ នាក់ របួសធ្ងន់ចំនួន ៥២០នាក់ និង របួសស្រាលចំនួន ៦២៣នាក់ ហើយនិងនៅក្នុងខែមេសាគ្រោះថ្នាក់ចរាចរមានចំនួន ៥២៦លើក បានសម្លាប់មនុស្សចំនួន ១៦៤នាក់ របួសធ្ងន់ចំនួន ៤២២នាក់ និង របួសស្រាលចំនួន ៤៧៧នាក់ ។
លោកកែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូននិងជាលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោកបាននិយាយអោយដឹងនៅ ថ្ងៃទី៥ កញ្ញា ឆ្នាំ ២០០៩ នេះថា គ្រោះថ្នាក់ចរាចរបណ្តាលអោយមនុស្សស្លាប់តិចបំផុតទើបតែមាននៅក្នុង ខែសីហា អាចបណ្តាលមកពីនគរបាលចរាចរពង្រឹងការអនុវត្តច្បាប់លើអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ ។ តែនៅក្នុងខែកញ្ញានេះ គ្រោះថ្នាក់ចរាចរអាចនឹងកើនឡើងដោយសារខែកញ្ញានេះ ជារដូវបុណ្យភ្ជុំបិណ្ឌមានចរាចរទៅមកច្រើននៅទូទាំងប្រទេស តែក្រសួងបានធ្វើការអំពាវនាវរួចហើយដោយសុំអោយអ្នកប្រើប្រាស់ផ្លូវ ថ្នល់ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់និប្រុងប្រយ័ត្នខ្ពស់ បំផុត ៕
User talk:2804:56C:FF9D:3700:6D84:4823:741F:F762
-
Warning: Addition of unsourced or improperly cited material on Larva (TV
series).
← Previous revision Revision as of 03:39, 22 January 2025
Line 5: Line ...
57 minutes ago
No comments:
Post a Comment